​រដ្ឋាភិបាល​ដំឡើង​របប​ឧបត្ថម្ភ​ប្រចាំខែ​សម្រាប់​អ្នកនៅក្នុងបន្ទុក​របស់​សព​មន្ត្រី​និង​អតីត​សព​យុទ្ធជន​

​ត​ន​ ​វិបុល​ / Khmer Times Share:
​នាយ​ឧត្តមសេនីយ៍​ ​វង្ស​ ពិ​សេន​ ​អគ្គ​មេបញ្ជាការ​ ​នៃ​កងយោធពលខេមរភូមិន្ទ​ ​ដឹកនាំ​គណៈប្រតិភូ​អគ្គបញ្ជាការដ្ឋាន​ ​គោរពវិញ្ញាណក្ខន្ធ​សព​ ​ឧត្តមសេនីយ៍ឯក​មួយ​រូប​ដែល​បាន​ទទួល​មរណភាព​។​ ​រូបភាព​៖​ ​ខ​.​ភ​.​ម​

​រដ្ឋាភិបាល​បាន​ដំឡើង​របប​ឧបត្ថម្ភ​ប្រចាំខែ​សម្រាប់​អ្នក​នៅ​ក្នុង​បន្ទុក​របស់​សព​មន្ត្រី​រាជការ​ស៊ីវិល​ ​អតីតមន្ត្រី​រាជការ​ស៊ីវិល​ ​និង​អតីត​យុទ្ធជន​ ​ដើម្បី​ជួយ​សម្រាល​ការលំបាក​ផ្នែក​ជីវភាពរស់នៅ​របស់​ជន​ទាំងនោះ​។​

​រដ្ឋាភិបាល​បាន​ចេញ​អនុក្រឹត្យ​ដំឡើង​របប​ឧបត្ថម្ភ​ដែល​មាន​ក​ម្រាស់​បី​ទំព័រ​ ​និង​មាន​ហត្ថលេខា​របស់​លោក​នាយករដ្ឋមន្ត្រី​ ​ហ៊ុន​ ​ម៉ា​ណែ​ត​ ​ចុះ​នៅ​ថ្ងៃ​ទ២៩​ ​ខែ​ធ្នូ​ ​ឆ្នាំ​២០២៣​ ​បាន​បញ្ជាក់​ថា​៖​ ​«​អនុក្រឹត្យ​នេះ​មាន​វិសាលភាព​ចំពោះ​អ្នក​នៅក្នុងបន្ទុក​របស់​សព​មន្ត្រី​រាជការ​ស៊ីវិល​ ​អតីត​មន្ត្រី​រាជការ​ស៊ីវិល​ ​និង​អតីត​យុទ្ធជន​»​។​

​លោក​នាយករដ្ឋមន្ត្រី​ ​ហ៊ុន​ ​ម៉ា​ណែ​ត​ ​បាន​និយាយ​ថា​ ​រដ្ឋាភិបាល​បាន​ដំឡើង​សម្រាប់​កូន​នៅ​ក្នុង​បន្ទុក​របស់​សព​មន្ត្រី​រាជការ​ស៊ីវិល​ ​អតីតមន្ត្រី​រាជការ​ស៊ីវិល​ ​ឬ​អតីត​យុទ្ធជន​របប​ឧបត្ថម្ភ​ប្រចាំ​ខែ​ពី​ ​១​០​ ​០​០​០​រៀល​ទៅ​
​៣០ ០០០រៀល​ក្នុង​កូន​ម្នាក់​។​

​លោក​នាយករដ្ឋមន្ត្រី​បន្ត​ថា​ ​រដ្ឋាភិបាល​បាន​ដំឡើង​របប​ឧបត្ថម្ភ​ប្រចាំ​ខែ​សម្រាប់​ប្រពន្ធ​ឬ​ប្ដី​នៅ​ក្នុង​បន្ទុក​របស់​សព​អតីតមន្ត្រី​រាជការ​ស៊ីវិល​និង​អតីត​យុទ្ធជន​ពី​ ​១​៥​ ​០​០​០​រៀល​ទៅ​ ​៣​០​ ​០​០​០​រៀល​ ​និង​ដំឡើង​របប​ឧបត្ថម្ភ​ប្រចាំខែ​សម្រាប់​ឪពុក​ ​ម្ដាយ​ ​ឬ​អាណាព្យាបាល​នៅក្នុង​បន្ទុក​អតីត​យុទ្ធជន​ពី​ ​៨​ ​០​០​០​រៀល​ទៅ​ ​៣​០​ ​០​០​០​រៀល​។​

​រដ្ឋ​ភិ​បាល​បាន​បញ្ជាក់​ថា​ ​ការដំឡើង​នេះ​ដោយ​យោង​តាម​ការ​ស្នើសុំ​របស់​ប្រធាន​ក្រុមប្រឹក្សា​ជាតិ​គាំពារ​សង្គម​ ​ហើយ​ត្រូវ​អនុវត្ត​ចាប់ពី​ថ្ងៃ​ទី​១​ ​ខែ​មករា​ ​ឆ្នាំ​២​០​២​៤​តទៅ​។​

​លោក​ ​ឯម​ ​ច​័ន្ទ​មករា​ ​រដ្ឋលេខាធិការ​ក្រសួង​សង្គមកិច្ច​ ​អតីត​យុទ្ធជន​ ​និង​យុ​វ​នីតិសម្បទា​ ​មិន​អាច​ស្នើសុំ​ការ​បញ្ជាក់​លើ​រឿង​នេះ​បាន​ទេ​ពីម្សិលមិញ​។​

​លោក​ឧត្តមសេនីយ​ទោ​ ​សោម​ ​ស៊ុន​ ​ប្រធាន​សមាគម​អតីត​យុទ្ធជន​ខេត្ត​កំពង់ធំ​ ​សម្ដែង​ការ​រីករាយ​ណាស់​ដែល​រដ្ឋាភិបាល​គិតគូរ​ដំឡើង​របប​ឧបត្ថម្ភ​សម្រាប់​អ្នកនៅ​ក្នុង​បន្ទុក​របស់​សព​អតីត​យុទ្ធជន​ ​ដោយ​លោក​បាន​លើក​ឡើង​ថា​ ​ការ​បង្កើន​របប​ឧបត្ថម្ភ​នេះ​ជា​ផ្នែក​មួយ​ជួយ​សម្រួល​ជីវភាព​របស់​ពួក​គេ​បាន​មួយ​ក​ម្រិ​ត​ទៀត​។​ ​នេះ​ជា​ការ​យក​​ចិត្ត​ទុក​ដាក់​របស់​រដ្ឋាភិបាល​។​

​លោក​បាន​បញ្ជាក់​ថា​៖​ ​«​ក្នុង​សមាគម​អតីត​យុទ្ធជន​នៅ​ខេត្ត​កំពង់ធំ​មាន​សមាជិក​ប្រមាណ​ជាង​ ​៣​ ​៨​០​០​គ្រួសារ​។​ ​ពួក​គាត់​មាន​សេចក្ដី​សប្បាយរីករាយ​នៅ​ពេល​ទទួល​ការ​ដំឡើង​របប​ឧបត្ថម្ភ​ពីសំណាក់​រដ្ឋាភិបាល​បន្ថែម​»​។​

​លោក​​ថា​ ​ក្នុងចំណោម​ពួកគាត់​ក៏បាន​ទទួល​ប​ណ្ណ​ថែទាំ​សុខភាព​ (​ប​.​ស​.​ស​.) ​និង​មួយ​ចំនួន​ទៀត​បាន​ទទួល​ប​ណ្ណ​សមធម៌​ (​ប​ណ្ណ​ក្រីក្រ​) ​របស់​រដ្ឋ​បន្ថែម​ពីលើ​នេះ​ផង​ដែរ​។​

​មូលនិធិ​ជាតិ​ជំនួយ​សង្គម​កាលពី​ថ្ងៃ​ទី​២​៨​ ​ខែ​ធ្នូ​ ​បាន​ឱ្យ​ដឹង​ថា​ ​ចំពោះ​ប្រាក់​គោល​នយោបាយ​របប​សន្តិសុខ​សង្គម​របស់​សព​អតីត​យុទ្ធជន​ ​សព​អតីតមន្ត្រី​រាជការ​ស៊ីវិល​ ​និង​គោល​នយោបាយ​ប្រចាំខែ​សម្រាប់​អ្នកនៅក្នុង​បន្ទុក​និង​កុមារ​កំព្រា​របស់​សព​អតីតមន្ត្រី​រាជការ​ស៊ីវិល​នឹង​ត្រូវ​រៀបចំ​បើក​ជូន​ពួក​គេ​ដល់​គេហដ្ឋាន​ឬ​សាលាឃុំ​/​សង្កាត់​ ​ក្រុង​/​ស្រុក​ ​មន្ទីរសង្គមកិច្ច​នៅ​ទូទាំង​រាជធានី​ខេត្ត​។​

​រដ្ឋាភិបាល​នីតិកាល​ទី​៧​ ​បាន​សម្រេច​បង្កើត​និង​អភិវឌ្ឍ​ប្រព័ន្ធ​គាំពារ​សង្គម​ជា​ជំហាន​ៗ​ ​ដោយ​ផ្ដោ​ត​សំខាន់​លើ​ការ​កសាង​ភាព​ធន់​ស្របតាម​ការ​វិវត្ត​នៃ​កត្តា​សេដ្ឋកិច្ច​ ​សង្គម​ ​ព្រមទាំង​អស់​ឆ្លើយតប​បានជា​ន់​ពេលវេលា​ក្នុង​គ្រា​មាន​គ្រោះ​អាសន្ន​កើតឡើង​ជាយថាហេតុ​ ​ដើម្បី​ធានា​សន្តិសុខ​ប្រាក់​ចំណូល​និង​ការ​បន្ថយ​ភាព​រងគ្រោះ​ផ្នែក​សេដ្ឋកិច្ច​។​

​ក្នុង​ឆ្នាំ​២​០​២​៤​ ​រដ្ឋាភិបាល​កម្ពុជា​គ្រោង​ចំណាយ​ថវិកា​ ​៦​៧​៤​,​៥​ ​ប៊ី​លាន​រៀល​ ​ឬ​ស្មើនឹង​ប្រមាណ​ ​១​៦​៥​លាន​ដុល្លារ​អាមេរិក​ ​ដើម្បី​ធ្វើ​ស្ថា​ប​នូ​ប​នី​យ​កម្ម​កម្មវិធី​ជាតិ​ជំនួយ​សង្គម​ជា​កញ្ចប់​គ្រួសារ​ ​សម្រាប់​គ្រួសារ​ក្រីក្រ​និង​ក្រុម​ជន​ងាយ​រងគ្រោះ​ក្នុង​គ្រួសារ​ក្រីក្រ​៕​​​​

Related Posts

Previous Article

​គណៈកម្មាធិការ​ជាតិ​គ្រោះ​មហន្តរាយ​ ​ស្នើ​រដ្ឋាភិបាល​​ ផ្ដោ​ត​លើ​ឧបករណ៍​ពន្លត់​អគ្គីភ័យ​សម្រាប់​អគារ​ខ្ពស់​ៗ​

Next Article

​តម្លៃ​ត្រី​រ៉ស់​រួមចំណែក​សំខាន់​ក្នុង​ការ​កើន​ឡើង​តម្លៃ​របប​អាហារ​មូលដ្ឋាន​របស់​ប្រជាជន​កម្ពុជា​