គម្រោងវិនិយោគចំនួន ១០ ដែលមានទំហំទឹកប្រាក់ ជាង ៦០ លានដុល្លារ ត្រូវបានចុះបញ្ជីនៅ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា

Share:

ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) បានសម្រេចចេញអាជ្ញាប័ណ្ណដល់គម្រោងវិនិយោគចំនួន ១០ ដែលមានទុនវិនិយោគសរុបជាង ៦០ លានដុល្លារ គិតត្រឹមថ្ងៃទី ១៥ ខែមករា។

យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ដែលបានផ្សព្វផ្សាយជាសាធារណៈកាលពីម្សិលមិញ បានឱ្យដឹងថា គម្រោងវិនិយោគថ្មីចំនួន៥ ដែលត្រូវបានចុះបញ្ជី រួមមានការបង្កើតរោងចក្រកាត់ដេរនៅខណ្ឌដង្កោនៃរាជធានីភ្នំពេញ នៅស្រុកស្អាង ខេត្តកណ្តាល និងនៅក្រុងច្បារមន និងស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។

គម្រោងវិនិយោគផ្សេងទៀត រួមមានរោងចក្រផលិតស្បែកជើង និងកាបូប នៅខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ និងស្រុកសំរោងទង ខេត្តកំពង់ស្ពឺ រោងចក្រផលិតគ្រឿងអេឡិចត្រូនិក នៅស្រុកសំរោង ខេត្តតាកែវ រោងចក្រផលិតអំពូលភ្លើងនៅស្រុកត្រាំកក់ ខេត្តតាកែវ និងរោងចក្រផលិតផលធ្វើពីប្លាស្ទិកនៅស្រុកគងពិសី ខេត្តកំពង់ស្ពឺ។

ប្រភពដដែលបានឱ្យដឹងថា គម្រោងវិនិយោគថ្មីទាំង១០នេះ ត្រូវបានគេរំពឹងថានឹងបង្កើតឱកាសការងារប្រហែល ១២,៧០០ កន្លែង សម្រាប់ពលរដ្ឋក្នុងស្រុក។
AKP

Related Posts

Previous Article

កម្ពុជា-ឡាវ ជំរុញកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍ប្រព័ន្ធយុត្តិធម៌រវាងខេត្តជាប់ព្រំដែននៃប្រទេសទាំងពីរ

Next Article

​សុខ​ ​លឹម​ហេង​ ​បន្ត​ឈ្នះ​ជើងឯក​អុកចត្រង្គ​ថ្នាក់​ជាតិ​ ​៣​ឆ្នាំ​ជាប់គ្នា​