ការ​ចុះឈ្មោះ​សហគ្រាស​ធុន​តូច​ ​និង​មធ្យម​កើន​ឡើង​ដល់​ ​៤​៤​៣​.​៦​២​៨​ ​កាលពីឆ្នាំមុន​

C​h​e​a​​ Van​y​u​t​h​ / Khmer Times Share:

​របាយការណ៍​ផ្លូវការ​បាន​បង្ហាញ​ថា​ ​ក្រសួង​ឧស្សាហកម្ម​ ​វិទ្យាសាស្ត្រ​ ​បច្ចេកវិទ្យា​ ​និង​ន​វា​នុ​វត្ត​ន៍​បាន​ចុះបញ្ជី​កំណើន​ថ្មី​នៃ​សហគ្រាស​ធុន​តូច​ ​និង​មធ្យម​ (S​ME​s) ​ចំនួន​ ​១​,​៤​៣​ ​ភាគរយ​ដល់​ ​៤​៤​៣​.​៦​២​៨​ ​កាលពីឆ្នាំមុន​។​សហគ្រាស​ធុន​តូច​ ​និង​មធ្យម​ដែល​បាន​ចុះបញ្ជី​បាន​បង្កើត​ការងារ​សរុប​ចំនួន​ ​៤​៦​៣​.​៩​៦​៦​ ​សម្រាប់​ប្រជាជន​កម្ពុជា​ ​កើន​ឡើង​ ​២​.​៨​៦​ ​ភាគរយ​ធៀប​នឹង​ឆ្នាំ​ ​២​០​២​២​ ​នេះ​បើ​យោង​តាម​របាយការណ៍​ប្រចាំ​ឆ្នាំ​របស់​​​ក្រសួង​។​

​របាយការណ៍​បាន​បញ្ជាក់​ថា​ ​នៅ​ឆ្នាំ​២​០​២​៣​ ​ក្រសួង​បាន​ចុះបញ្ជី​សហគ្រាស​ធុន​តូច​ ​និង​មធ្យម​ថ្មី​ចំនួន​ ​១​.​៤​០​៦​ ​បង្កើត​ការងារ​ចំនួន​ ​២​០​.​៦​៥​៣​ ​កន្លែង​សម្រាប់​ប្រជាពលរដ្ឋ​ក្នុងស្រុក​។​

​លោក​ ​ហែម​ ​វណ្ណ​ឌី​ ​រដ្ឋមន្ត្រី​ឧស្សាហកម្ម​ ​វិទ្យាសាស្ត្រ​ ​បច្ចេកវិទ្យា​ ​និង​ន​វា​នុ​វត្ត​ន៍ ​បាន​មានប្រសាសន៍ថា​ ​ការ​ចុះបញ្ជី​សហគ្រាស​ធុន​តូច​ ​និង​មធ្យម​ថ្មី​នេះ​ ​បាន​មកពី​ការ​ខិតខំ​ប្រឹងប្រែង​របស់​​​ក្រសួង​។​

​លោក​ ​ហែម​ ​វណ្ណ​ឌី​ ​បាន​មានប្រសាសន៍​នៅ​ក្នុង​សន្និបាត​ប្រចាំ​ឆ្នាំ​ដែល​បាន​ធ្វើឡើង​កាលពី​ថ្ងៃពុធ​ថា​ “​កិច្ច​ខិតខំ​ប្រឹងប្រែង​ទាំងនេះ​បាន​ឆ្លុះបញ្ចាំង​ពី​ការ​ប្តេជ្ញា​ចិត្ត​របស់​​​ក្រសួង​ក្នុង​ការ​អភិវឌ្ឍ​សហគ្រិន​ ​និង​ការ​ជំរុញ​បរិយាកាស​ល្អ​សម្រាប់​កំណើន​អាជីវកម្ម​” ​។​

​យោង​តាម​របាយការណ៍​បាន​ឱ្យ​ដឹង​ថា​ ​សហគ្រាស​ធុន​តូច​ ​និង​មធ្យម​ដែល​កែច្នៃ​ម្ហូបអាហារ​ ​និង​ភេសជ្ជៈ​មាន​ចំនួន​ ​៦​៤​,​៩​ ​ភាគរយ​ ​ឬ​ ​២​៨​.​៩​៦​៦​ ​នៃ​សហគ្រាស​ធុន​តូច​ ​និង​មធ្យម​ដែល​បាន​ចុះបញ្ជី​សរុប​ ​បន្ទាប់មក​ដោយ​រោងចក្រ​កែច្នៃ​ដែក​ ​និង​តម្បាញ​ ​និង​កាត់​ដេរ​មាន​ ​៥​,​៤​៩​៣​ (​១​២​ ​ភាគរយ​) ​និង​ ​៣​,​៥​២​៧​ (​៧​,​៩​ ​ភាគរយ​) ​រៀង​គ្នា​។​

​ឯកឧត្តម​បណ្ឌិត​នាយករដ្ឋមន្ត្រី​ ​ហ៊ុន​ ​ម៉ា​ណែ​ត​ ​មានប្រសាសន៍​ក្នុង​ពិធី​បិទ​សន្និបាត​ប្រចាំ​ឆ្នាំ​របស់​​​ក្រសួង​ឧស្សាហកម្ម​ ​វិទ្យាសាស្ត្រ​ ​បច្ចេកវិទ្យា​ ​និង​ន​វា​នុ​វត្ត​ន៍ ​ដែល​បាន​ធ្វើឡើង​កាលពី​ថ្ងៃពុធ​ថា​ ​រដ្ឋាភិបាល​ចាត់​ទុក​វិ​ស័​យ​សហគ្រាស​ធុន​តូច​ ​និង​មធ្យម​ជា​ឆ្អឹងខ្នង​នៃ​សេដ្ឋកិច្ច​ ​ដោយ​បង្កើត​កម្មវិធី​ជំរុញ​សេដ្ឋកិច្ច​ ​ដែល​ត្រូវ​បាន​ដាក់​ចេញ​ដើម្បី​ជួយ​ដល់​វិ​ស័​យ​នេះ​។​“​មូលដ្ឋាន​គ្រឹះ​នៃ​សេដ្ឋកិច្ច​របស់យើង​ ​និង​រចនា​ស​ម្ព័ន្ធ​សេដ្ឋកិច្ច​របស់យើង​ពឹងផ្អែក​លើ​វិ​ស័យ​ឯកជន​ជា​កម្លាំង​ស្នូល​។​ ​ជាពិសេស​ ​សហគ្រាស​ធុន​តូច​ ​និង​មធ្យម​ ​គឺជា​មូលដ្ឋាន​គ្រឹះ​នៃ​សេដ្ឋកិច្ច​របស់យើង​”​។​

​ដោយ​កត់សំគាល់​ថា​ ​សហគ្រាស​ធុន​តូច​ ​និង​មធ្យម​ជា​ឆ្អឹងខ្នង​នៃ​សេដ្ឋកិច្ច​ប្រកបដោយ​និរន្តរភាព​ ​ឯកឧត្តម​បណ្ឌិត​នាយករដ្ឋមន្ត្រី​បាន​មានប្រសាសន៍ថា​ ​គោល​នយោបាយ​របស់​រដ្ឋាភិបាល​គឺ​បន្ត​ផ្តោត​លើ​សហគ្រាស​ធុន​តូច​ ​និង​មធ្យម​ ​តាមរយៈ​ក្រសួង​ឧស្សាហកម្ម​ ​វិទ្យាសាស្ត្រ​ ​បច្ចេកវិទ្យា​ ​និង​ន​វា​នុ​វត្ត​ន៍​ជា​សេនា​ធិ​កា​ ​ខណៈ​ដែល​មូលដ្ឋាន​សេដ្ឋកិច្ច​ជាតិ​រឹង​មាំ​ដោយសារ​ វិ​ស័យ​ឯកជន​។​

​ដើម្បី​គាំទ្រ​ផ្នែក​ហិរញ្ញវត្ថុ​ ​រដ្ឋាភិបាល​បាន​សម្រេច​ចិត្ត​បង្កើត​ធនាគារ​S​ME​ ​ជា​ធនាគារ​ពាណិជ្ជ​ ​ដោយមាន​គោលបំណង​ ​និង​ទិសដៅ​ជា​យុទ្ធសាស្ត្រ​របស់​ធនាគារ​ ​ដែល​មាន​ភាព​ស៊ី​សង្វាក់​គ្នា​ជា​ចម្បង​ជាមួយនឹង​គោល​នយោបាយ​ដែល​កំណត់​ដោយ​រដ្ឋាភិបាល​ ​ដោយ​ធានា​នូវ​ប្រព័ន្ធ​ធនាគារ​ដែល​អាច​ទុកចិត្ត​បាន​ ​និង​និរន្តរភាព​សម្រាប់​សហគ្រាស​ធុន​តូច​ ​និង​មធ្យម​ទាំងអស់​។​

​ធនាគារ​សហគ្រាស​ធុន​តូច​ ​និង​មធ្យម​ ​កម្ពុជា​ ​ភី​អិ​ល​ស៊ី​ ​បាន​ផ្តល់​ប្រាក់​ក​ម្ចី​ជាង​ ​២​០​០​ ​លាន​ដុល្លារ​ដល់​សហគ្រាស​ធុន​តូច​ ​និង​មធ្យម​យ៉ាងហោចណាស់​ ​២​,​៥​០​០​ ​ដើម្បី​ជួយ​ពួកគេ​ពង្រីក​អាជីវកម្ម​របស់​ខ្លួន​។​

​ក្រសួង​បាន​ជំរុញ​ឱ្យ​មានការ​បង្កើត​ក្រុម​សហគ្រាស​ធុន​តូច​ ​និង​មធ្យម​ ​ដើម្បី​ជួយ​កសិករ​ក្នុង​កា​រលក់​ផលិតផល​របស់​ពួកគេ​ទៅកាន់​ផលិតកម្ម​ក្នុងស្រុក​ ​រួមចំណែក​ដល់​ការនាំចេញ​ផលិតផល​សម្រេច​។​

​ក្រុម​នេះ​ក៏​នឹង​រួមបញ្ចូល​ផង​ដែរ​នូវ​បរិក្ខារ​ធុរកិច្ច​ ​បរិក្ខារ​សម្រាប់​កម្មករ​និយោជិត​ ​និង​សេវាកម្ម​គាំទ្រ​ផ្សេងទៀត​ ​ដូចជា​សេវាកម្ម​គាំទ្រ​នានា​ (​គណនេយ្យ​ ​ធនធានមនុស្ស​ ​ទី​ផ្សារ​ ​និង​បច្ចេកវិទ្យា​ព័ត៌មាន​) ​ការ​ផ្តល់​ធាតុ​ចូល​មុន​ដំណើរការ​(​in​put​ ​pre​-​processing​) ​ការ​ផ្តល់​ប្រឹក្សា​ផ្នែក​ហិរញ្ញវត្ថុ​ ​និង​សេវាកម្ម​ក​ម្ចី​ក្នុង​ចំ​នោម​សេវាកម្ម​ផ្សេងៗ​ទៀត​។​

 

Related Posts

Previous Article

ការ​ផលិត​អំបិល​កើន​ឡើង​ជិត​ ​១​៥​០​ ​ភាគរយ​ក្នុង​ឆ្នាំ​២​០​២​៣​

Next Article

ក្រសួង​ពាណិជ្ជកម្ម​ចុះហត្ថលេខា​លើ​អនុស្សរណៈ​នៃ​ការយោគយល់​គ្នា​ចំនួន​ប្រាំ​ដើម្បី​បង្កើន​ផលិតភាព​កសិកម្ម​