កម្ពុជា​ ​និង​អង់គ្លេស​ ​ជំរុញ​កិច្ច​សហប្រតិបត្តិការ​ពាណិជ្ជកម្ម​ ​និង​សេដ្ឋកិច្ច​

C​h​e​a ​Van​y​u​t​h​ / Khmer Times Share:

កម្ពុជា​ ​និង​ចក្រភពអង់គ្លេស​បាន​ឯកភាព​គ្នា​ជំរុញ​កិច្ច​សហប្រតិបត្តិការ​សេដ្ឋកិច្ច​ ​និង​ពាណិជ្ជកម្ម​អោយ​កាន់តែ​ប្រសើរ​ឡើង​ ​ស្រប​ពេល​មានការ​រីក​ចម្រើន​គួរ​ឱ្យ​កត់​សម្គាល់​នៅ​ក្នុង​ពាណិជ្ជកម្ម​ទ្វេភាគី​ក្នុង​ប៉ុន្មាន​ឆ្នាំ​ថ្មីៗ​នេះ​។​

​ការ​ប្តេជ្ញា​ចិត្ត​នេះ​ ​ធ្វើឡើង​ក្នុង​ជំនួប​កាលពី​ថ្ងៃចន្ទ​ ​រវាង​រដ្ឋមន្ត្រី​ក្រសួង​ពាណិជ្ជកម្ម​ ​លោកស្រី​ ​ចម​ ​និម្មល​និង​លោកស្រី​ ​Heather​ ​Wheel​e​r ​ប្រេសិត​ពាណិជ្ជកម្ម​របស់​នាយករដ្ឋមន្ត្រី​ចក្រភពអង់គ្លេស​ ​ប្រចាំ​កម្ពុជា​ ​និង​ឡាវ​ ​នៅ​ទីស្តីការ​ក្រសួង​។​

​ភាគី​ទាំងពីរ​បាន​ពិភាក្សា​ ​និង​ចែករំលែក​អំពី​វឌ្ឍនភាព​នៃ​ភាពជា​ដៃគូ​ក្នុង​ការ​វិនិយោគ​របស់​ចក្រភពអង់គ្លេស​ (B​I​P​) ​និង​ការ​អនុវត្ត​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​ ​D​C​T​S ​របស់​ចក្រភពអង់គ្លេស​ផង​ដែរ​។​

​យោង​តាម​សេចក្តីប្រកាស​ព័ត៌មាន​របស់​​​ក្រសួង​បាន​អោយ​ដឹង​ថា​ “​ភាគី​ទាំងពីរ​បាន​ពិភាក្សា​អំពី​វិធី​ជំរុញ​ឱ្យ​កាន់តែ​ជិតស្និទ្ធ​ ​និង​ពង្រឹង​ទំនាក់ទំនង​ជាមួយ​ចក្រភពអង់គ្លេស​ ​ជាពិសេស​នៅ​ក្នុង​កិច្ច​សហប្រតិបត្តិការ​ពាណិជ្ជកម្ម​ ​និង​សេដ្ឋកិច្ច​” ​។​

​ស្ថានទូត​អង់គ្លេស​បាន​អោយ​ដឹង​បន្ទាប់ពី​កិច្ចប្រជុំ​នោះ​ថា​ ​កិច្ចប្រជុំ​នេះ​គឺ​ដើម្បី​ពិភាក្សា​អំពី​វឌ្ឍនភាព​នៃ​ភាពជា​ដៃគូ​វិនិយោគ​របស់​ចក្រភពអង់គ្លេស​ ​និង​ការ​បង្កើន​ការប្រើប្រាស់​គ្រោងការណ៍​ពាណិជ្ជកម្ម​ប្រទេស​កំពុង​អភិវឌ្ឍន៍​របស់​ចក្រភពអង់គ្លេស​។​

​ចក្រភពអង់គ្លេស​ប្តេជ្ញា​គាំទ្រ​ដល់​ការ​អភិវឌ្ឍន៍​សេដ្ឋកិច្ច​កម្ពុជា​ ​និង​កំណើន​បៃតង​ ​ប្រកបដោយ​បរិ​យា​ប​ន្ន​។​

​កម្ពុជា​បាន​ចាប់ផ្តើម​ទទួល​អត្ថប្រយោជន៍​កាលពី​ខែ​មេសា​ឆ្នាំមុន​ពី​គម្រោង​អនុវត្ត​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​ ​D​C​T​S ​ដែល​ជា​ប្រភេទ​អនុគ្រោះ​ពន្ធ​ថ្មី​។​

​កម្ពុជា​ទទួល​បាន​អត្ថប្រយោជន៍​រួចហើយ​ពី​ ​G​S​P​ ​របស់​ចក្រភពអង់គ្លេស​ ​ដែល​ធ្វើ​ការនាំចេញ​ដោយ​គ្មាន​ពន្ធ​ ​និង​កូ​តា​ចូល​ទី​ផ្សារ​ចក្រភពអង់គ្លេស​។​

​D​C​T​S ​ជំនួស​ ​និង​កែ​លម្អ​គម្រោង​អនុគ្រោះ​ពាណិជ្ជកម្ម​ដែល​មាន​ពីមុន​ ​ជាមួយនឹង​វិធី​សា​ស្រ្ត​ថ្មី​ដែល​កំពុង​ត្រូវ​បាន​អនុវត្ត​ទាក់ទង​នឹង​ប្រភព​ដើម​នៃ​ទំនិញ​ដែល​បាន​នាំចេញ​ពី​ប្រទេស​កម្ពុជា​ទៅកាន់​ចក្រភពអង់គ្លេស​។​

​យោង​តាម​របាយការណ៍​របស់​អគ្គនាយកដ្ឋាន​គយ​ ​និង​រដ្ឋាករ​បាន​ឱ្យ​ដឹង​ថា​ ​ទំហំ​ពាណិជ្ជកម្ម​ទ្វេភាគី​រវាង​កម្ពុជា​ ​និង​ចក្រភពអង់គ្លេស​មាន​ចំនួន​ ​៨​៧​២​ ​លាន​ដុល្លារ​ក្នុង​ឆ្នាំ​ ​២​០​២​៣​ ​ធ្លាក់ចុះ​ ​១​០​,​៧​ ​ភាគរយ​ធៀប​នឹង​ឆ្នាំមុន​។​

​ក្នុង​នោះ​ ​កម្ពុជា​បាន​នាំចេញ​ទំនិញ​ទៅ​ចក្រភពអង់គ្លេស​ក្នុង​ទំហំ​ទឹកប្រាក់​ ​៧​៩​៦​ ​លាន​ដុល្លារ​ ​ថយ​ចុះ​ ​១​០​,​២​ ​ភាគរយ​ធៀប​នឹង​ឆ្នាំមុន​ ​ហើយ​ការនាំចូល​ពី​ចក្រភពអង់គ្លេស​ថយ​ចុះ​ ​១​៥​,​៩​ ​ភាគរយ​ ​មក​នៅ​ត្រឹម​ ​៧​៦​ ​លាន​ដុល្លារ​។​

​ការនាំចេញ​ទៅកាន់​ចក្រភពអង់គ្លេស​រួម​មាន​ស​ម្លៀ​ក​បំពាក់​ ​ស្បែកជើង​ ​កាបូប​ ​កង់​ ​និង​ផលិតផល​កសិកម្ម​ ​ខណៈ​ដែល​ចក្រភពអង់គ្លេស​នាំចេញ​មក​កម្ពុជា​មាន​រថយន្ត​ ​គ្រឿងចក្រ​ ​គ្រឿង​អគ្គិសនី​ ​និង​គ្រឿង​អេ​ឡិច​ត្រូនិ​ក​។​

Related Posts

Previous Article

បណ្តាញ​ក្រុមហ៊ុន​Me​t​f​one​បាន​គ្របដណ្តប់​ដល់ទៅ​៩​៨​ ​ភាគរយ​នៃ​ប្រជាជន​កម្ពុជា​

Next Article

រដ្ឋាភិបាល​ពិនិត្យ​ឯកសារ​សម្រាប់​ការ​ទទួល​ជំនួយ​ពី​ប្រទេស​ជប៉ុន​