លោក​ ​ស៊ុន​ ​ចាន់​ថុល​ ​ចុះ​ពិនិត្យ​វឌ្ឍនភាព​ច្រក​ទ្វារ​អន្តរជាតិ​ស្ទឹង​បត់​ ​និង​ការ​អភិវឌ្ឍ​តំបន់​សេដ្ឋកិច្ច​ពិសេស​ក្នុង​ខេត្ត​បន្ទាយ​មានជ័យ​

N​h​e​an​ C​ham​ron​g​ / Khmer Times Share:

កាលពី​ថ្ងៃសៅរ៍​ ​ឧបនាយករដ្ឋមន្ត្រី​ ​អនុប្រធាន​ទី​១​ ​នៃ​ក្រុមប្រឹក្សាអភិវឌ្ឍន៍​កម្ពុជា​ (C​D​C) ​លោក​ ​ស៊ុន​ ​ចាន់​ថុល​ ​បាន​ដឹកនាំ​គណៈប្រតិភូ​ចុះទៅ​ពិនិត្យ​វឌ្ឍនភាព​ច្រក​ទ្វារ​អន្តរជាតិ​ស្ទឹង​បត់​ ​និង​ពិនិត្យ​វឌ្ឍនភាព​នៃ​ការ​អភិវឌ្ឍ​តំបន់​សេដ្ឋកិច្ច​ពិសេស​ក្នុង​ខេត្ត​បន្ទាយ​មានជ័យ​។​

​យោង​តាម​សេចក្តីប្រកាស​ព័ត៌មាន​របស់​ C​D​C ​បានឲ្យ​ដឹង​ថា​ ​ច្រក​ទ្វារ​អន្តរជាតិ​ខាង​ភាគី​កម្ពុជា​ត្រូវ​បាន​បញ្ចប់​ការ​សាងសង់​តាំងពី​ខែ​សីហា​ឆ្នាំមុន​ ​ហើយ​យានយន្ត​ត្រូវ​បាន​អនុញ្ញាត​ឱ្យ​ដឹកជញ្ជូន​ទំនិញ​ ​និង​ផលិតផល​តាម​ច្រក​ចូល​នេះ​តាំងពី​ពេល​នោះ​មក​។​

​យោង​តាម​ប្រភព​ដដែល​ ​ច្រក​ទ្វារ​នេះ​មិនទាន់​ត្រូវ​បាន​សម្ពោធ​ ​ឬ​ប្រកាស​ឱ្យ​ប្រើប្រាស់​ជា​ផ្លូវការ​នោះ​ទេ​ ​ខណៈ​ដែល​រាជរដ្ឋាភិបាល​កម្ពុជា​ត្រូវ​រង់ចាំ​ភាគី​ថៃ​បញ្ចប់​នីតិវិធី​ផ្ទៃក្នុង​ ​និង​ការ​សាងសង់​ហេ​ដ្ឋា​រចនា​ស​ម្ព័ន្ធ​នៅ​ច្រក​ទ្វារ​របស់​ខ្លួន​។​

​ដំណើរ​ទស្សនកិច្ច​នេះ​ត្រូវ​បាន​រៀបចំ​ឡើង​ស្របតាម​ស្មារតី​នៃ​អង្គប្រជុំ​លើក​ទី​២​៧​ ​នៃ​គណៈកម្មាធិការ​ចម្រុះ​កម្ពុជា​-​ជប៉ុន​ ​កាលពី​ថ្ងៃ​ទី​១​៥​ ​ខែកុម្ភៈ​ ​ឆ្នាំ​២​០​២​៤​ ​កន្លងទៅ​ ​រវាង​កម្ពុជា​-​ជប៉ុន​ ​ដើម្បី​អាច​ឱ្យ​ភាគី​ជប៉ុន​តាមរយៈ​ J​I​CA​ ​អាច​ទទួល​បាន​នូវ​វឌ្ឍនភាព​ច្បាស់លាស់​ជាក់ស្ដែង​ ​នៃ​គម្រោង​សាងសង់​ច្រក​ទ្វារ​អន្តរជាតិ​ស្ទឹង​បត់​-​បាន​ណ​ង​អៀន​។​

​លោក​ឧបនាយករដ្ឋមន្ត្រី​ត្រូវ​បាន​អម​ដំណើរ​ដោយ​អភិបាល​នៃ​គណៈ​អភិបាល​ខេត្ត​បន្ទាយ​មានជ័យ​ ​ថ្នាក់​ដឹកនាំ​ ​និង​តំណាង​ក្រសួង​ ​ស្ថាប័ន​ពាក់ព័ន្ធ​ ​អ្នកឯកទេស​សាងសង់​គម្រោង​ ​និង​តំណាង​ទីភ្នាក់ងារ​សហប្រតិបត្តិការ​អន្តរជាតិ​ជប៉ុន​ (J​I​CA​) ​ប្រចាំ​កម្ពុជា​។​

​ថ្លែង​ទៅកាន់​អ្នក​សារ​ព័ត៌មាន​ ​លោក​បាន​អោយ​ដឹង​ថា​ ​ដំណើរ​ទ​ស្សនៈ​កិច្ច​នេះ​ ​គឺ​ដើម្បី​ឆ្លើយតប​ទៅ​នឹង​កង្វល់​របស់​វិនិ​យោគិន​ជប៉ុន​ ​ក្នុង​ការ​សម្រួលការ​​​ដឹកជញ្ជូន​ទំនិញ​ ​និង​ផលិតផល​តាម​ច្រក​អន្តរជាតិ​បា​វិ​ត​ ​និង​ក្រុង​ប៉ោយ​ប៉ែត​ ​ក្នុង​ខេត្ត​បន្ទាយ​មានជ័យ​។​

​ដោយគូ​ស​បញ្ជាក់​ថា​ ​កម្ពុជា​បាន​បញ្ចប់​ការ​សាងសង់​ខ្លោងទ្វារ​ខាង​ខ្លួន​ហើយ​នោះ​ ​លោក​បាន​បន្ត​ថា​ ​យើង​កំពុង​រង់ចាំ​ភាគី​ថៃ​អោយ​បញ្ចប់​ការ​សាងសង់​របស់​ខ្លួន​ ​ដើម្បីឲ្យ​យើង​អាច​ប្រើប្រាស់​បាន​ពេញ​តាម​ច្រក​ព្រំដែន​ ​ខណៈ​នៅ​ក្រុ​បា​វិ​ត​ ​ក្រសួងសេដ្ឋកិច្ច​ ​និង​ហិរញ្ញវត្ថុ​បាន​ផ្តល់​ថវិកា​រ​បន្ថែមចំនួន​ ​១​០​ ​លាន​ដុល្លារ​ដើម្បី​ពង្រីក​ផ្លូវ​ ​និង​ដោះស្រាយ​ការ​កក​ស្ទះ​កុងតឺន័រ​នៅ​ច្រក​ទ្វារ​អន្តរជាតិ​ទៅ​វៀតណាម​»​។​

​លោក​បាន​រំលឹក​ថា​ ​ក្នុង​ដំណើរ​ទស្សនកិច្ច​របស់​នាយករដ្ឋមន្ត្រី​ទៅកាន់​ប្រទេស​ជប៉ុន​កាលពី​ខែ​ធ្នូ​កន្លងទៅ​ ​ឯកឧត្តម​បណ្ឌិត​នាយករដ្ឋមន្ត្រី​ ​ហ៊ុន​ ​ម៉ា​ណែ​ត​ ​បាន​ស្នើ​នាយករដ្ឋមន្ត្រី​ជប៉ុន​ ​លោក​ ​F​u​m​i​o K​i​s​h​i​d​a​ ​បង្កើត​តំបន់​សេដ្ឋកិច្ច​ពិសេស​កម្ពុជា​-​ជប៉ុន​ ​ក្នុង​គោលបំណង​ទាក់ទាញ​អ្នក​វិនិយោគ​ជប៉ុន​ឱ្យ​មក​ស្វែងរក​ឱកាស​វិនិយោគ​ដ៏​មាន​សក្តានុពល​នៅ​ក្នុង​ព្រះរាជាណាចក្រកម្ពុជា​។​

​ក្រោយ​ពី​ពិនិត្យ​ច្រក​ទ្វារ​អន្តរជាតិ​រួច​ ​លោក​ស៊ុន​ ​ចាន់​ថុល​ ​បាន​ចុះ​ពិនិត្យមើល​វឌ្ឍនភាព​ក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស​ចំនួន​ ​២​ ​រួម​មាន​ ​តំបន់​សេដ្ឋកិច្ច​ពិសេស​ ​សាន​កូ ​ប៉ោយ​ប៉ែត​ ​និង​តំបន់​សេដ្ឋកិច្ច​ពិសេស​ រ៉ូ​យ៉ា​ល់ ​គ្រុប​ ​ប៉ោយ​ប៉ែត​។​

​តំបន់​សេដ្ឋកិច្ច​ពិសេស​ទាំង​៤​ ​ក្នុង​ខេត្ត​បន្ទាយ​មានជ័យ​ ​មាន​ ​១​៩​ ​គម្រោង​ ​ក្នុង​នោះ​ក្រុមហ៊ុន​ចំនួន​ ​១​៣​ ​ដែល​មាន​តម្លៃ​ ​១​២​៦​ ​លាន​ដុល្លារ​ ​កំពុង​ដំណើរការ​ ​និង​រ​ផ្តល់​ការងារ​ប្រមាណ​ ​៥​.​៨​២​២​ ​កន្លែង​ដល់​ប្រជាពលរដ្ឋ​ក្នុង​មូលដ្ឋាន​។​

​ដោយឡែក​នៅ​តំបន់​សេដ្ឋកិច្ច​ពិសេស​ទាំងពីរ​ ​លោក​បាន​ចុះ​ពិនិត្យ​រោងចក្រ​មួយ​ចំនួន​ដូចជា​ N​i​d​e​c ​Die​-​Casting​ (​Cam​bo​d​i​a​) ​Co​ ​L​t​d​ ​ដែល​ជា​រោងចក្រ​ផលិត​ឧបករណ៍​អេ​ឡិច​ត្រូនិ​ក​ ​ដែល​មាន​ទុន​វិនិយោគ​ចំនួន​ ​២​០​.​៦​៣​លាន​ដុល្លារ​អាមេរិក​ ​បង្កើត​ការងារ​បាន​ប្រមាណ​ ​៨​០​៣​កន្លែង​សម្រាប់​ប្រជាពលរដ្ឋ​ក្នុងស្រុក​។​

​លោក​បាន​បន្ត​ចុះ​ពិនិត្យ​ក្រុមហ៊ុន​N​H​K ​Spring​ (​Cam​bo​d​i​a​) ​Co​., ​L​t​d​. ​ជា​គម្រោង​វិនិយោគ​កម្ម​ន្ដ​សាល​ស្រោមពូក​ស្បែក​រថយន្ត​ ​ស្ថិត​ក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស​ ​សាន​កូ ​ប៉ោយ​ប៉ែត​ ​ក្នុង​ទុន​វិនិយោគ​ចំនួន​ ​៨​,​១​៥​លាន​ដុល្លារ​អាមេរិក​ ​បាន​បង្កើត​ការងារ​ចំនួន​ ​២​៣​៩​កន្លែង​ ​និង​ក្រុមហ៊ុន​ ​H​G​B ​Motor​s ​Assembly​ ​Co​., ​L​t​d​. ​ជា​គម្រោង​វិនិយោគ​កម្ម​ន្ដ​សាល​ផ្គុំ​ ​និង​ដំឡើង​រថយន្ត​ ​ស្ថិត​ក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស​ រ៉ូ​យ៉ា​ល់ ​គ្រុប​ ​ប៉ោយ​ប៉ែត​ ​ក្នុង​ទុន​វិនិយោគ​ ​៧​លាន​ដុល្លារ​អាមេរិក​ ​មាន​ទី​ផ្សារ​លក់​នៅ​ក្នុងស្រុក​ ​បាន​បង្កើត​ការងារ​ចំនួន​ ​៧​៦​កន្លែង​។​

​យោង​តាម​ការ​បញ្ជាក់​របស់​ C​D​C ​ក្រុមហ៊ុន​ចំនួន​១​៩​ ​ត្រូវ​បាន​ចុះបញ្ជី​នៅ​ទូទាំង​តំបន់​សេដ្ឋកិច្ច​ពិសេស​ចំនួន​ ​៤​ក្នុង​ខេត្ត​បន្ទាយ​មានជ័យ​ ​និង​មាន​ក្រុមហ៊ុន​ចំនួន​១​៣​ ​បាន​ដំណើរការ​រួចហើយ​ ​ជាមួយនឹង​ទុន​វិនិយោគ​សរុប​ចំនួន​១​២​៦​ ​លាន​ដុល្លារ​។

​ក្នុង​ឱកាស​នោះ​ ​លោក​ក៏បាន​បង្ហើប​ថា​ ​ក្រោម​គំនិត​ផ្តួចផ្តើម​របស់​លោកនាយក​រដ្ឋ​ម​ន្រ្តី​បាន​ធ្វើ​ឱ្យ​ក្រុមហ៊ុន​ ​Mine​be​a​ ​Cam​bo​d​i​a​ ​សម្រេច​ចិត្ត​បើក​រោងចក្រ​ទី​២​ ​លើ​ផ្ទៃដី​ ​៥​០​ ​ហិកតា​ ​នៅ​ខេត្ត​ពោធិ៍សាត់​ ​ជាមួយនឹង​ថវិកា​វិនិយោគ​ប្រមាណ​ ​៦​៥​០​ ​លាន​ដុល្លារ​ ​ចាប់ពី​ថ្ងៃនេះ​ដល់​ឆ្នាំ​ ​២​០​៣​០​ ​និង​បង្កើត​ឱកាស​ការងារ​ប្រមាណ​ ​៨​០​០​០​ ​កន្លែង​។​

Related Posts

Previous Article

ចាប់ខ្លួន​ជនបរទេស​៣​នាក់​ពី​បទ​ជួញ​ដូរ​គ្រឿងញៀន​ជាង​១​៦​គីឡូក្រាម​

Next Article

អគារ​ J-​Tower​ 3 ​គ្រោង​នឹង​ផ្តល់​ជូន​ខុន​ដូ​ប្រភេទ​3B​H​K ​តែប៉ុណ្ណោះ​