​កម្ពុជា​-​កាណាដា​ ​ចុះ​អនុស្សារ​ណៈ​យោគ​យល់គ្នា​ ​ស្តីពី​ការ​បង្កើត​កិច្ច​ពិគ្រោះ​យោបល់​ទ្វេភាគី​

Share:
​រូបថត​៖​ ​A​K​P​

​កម្ពុជា​ ​និង​កាណាដា​ ​នៅ​ថ្ងៃអង្គារ​នេះ​ ​បាន​ចុះហត្ថលេខា​លើ​អនុស្សរណៈ​នៃ​ការយោគយល់​គ្នា​ (​M​oU) ​ស្តីពី​ការ​បង្កើត​កិច្ច​ពិគ្រោះ​យោបល់​ទ្វេភាគី​រវាង​ក្រសួងការបរទេស​នៃ​ប្រទេស​ទាំងពីរ​ ​នេះ​បើ​យោង​តាម​ការ​ចេញផ្សាយ​ពី​គេហទំព័រ​ក្រសួងការបរទេស​កម្ពុជា​។​

យោង​តាម​សេចក្ដីប្រកាស​ព័ត៌មាន​បានឲ្យ​ដឹង​ថា​ ​កិច្ចព្រមព្រៀង​នេះ​ត្រូវ​បាន​ចុះហត្ថលេខា​នៅ​ទី​ក្រុងភ្នំពេញ​ ​រវាង​ ​លោក​ ​ឈូក​ ប៊ុណ្ណា ​អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​អឺរ៉ុប​ ​អាមេរិក​ ​និង​អាហ្វ្រិក​-​មជ្ឈិមបូព៌ា​ ​នៃ​ក្រសួងការបរទេស​កម្ពុជា​ ​និង​លោក​ ​អា​ឡិន​ ​បូ​មិន​ (​A​l​an​ ​Bowman​) ​អគ្គនាយក​ប្រចាំ​តំបន់​អាស៊ី​អាគ្នេយ៍​ ​និង​អូ​សេ​អា​នី​ ​នៃ​ក្រសួងការបរទេស​ ​ពាណិជ្ជកម្ម​ ​និង​ការ​អភិវឌ្ឍ​នៃ​ប្រទេស​កាណាដា​។​

​មុន​ពេល​ចុះហត្ថលេខា​នេះ​ ​លោក​ ​Bowman​ ​បាន​ជួបពិភាក្សា​ជាមួយ​លោក​ ​ជុំ​ ​សុន្ទរី​ ​រដ្ឋលេខាធិការក្រសួងការបរទេស​កម្ពុជា​ ​ដោយ​បាន​លើកឡើង​អំពី​ការ​លើក​ក​ម្ពស់​ទំនាក់ទំនង​ ​និង​កិច្ច​សហប្រតិបត្តិការ​ក្នុង​ក្របខ័ណ្ឌ​ទ្វេភាគី​ ​និង​ពហុភាគី​។​

​សេចក្តីប្រកាស​ព័ត៌មាន​បាន​បន្ត​ថា​ ​លោក​ ​ជុំ​ ​សុន្ទរី​ ​បាន​ចាត់​ទុក​ការ​ចុះហត្ថលេខា​នេះ​ថា​ជា​ព្រឹត្តិការណ៍​សំខាន់​មួយទៀត​ក្នុង​ទំនាក់ទំនង​ទ្វេភាគី​កម្ពុជា​-​កាណាដា​។​

​ភាគី​ទាំង​ពី​​​រ​ក៏បាន​ពិភាក្សា​អំពី​របៀបវារៈ​ ​និង​កាលបរិច្ឆេទ​សមស្រប​ ​សម្រាប់​កិច្ចប្រជុំ​ដំបូង​នៃ​កិច្ច​ពិគ្រោះ​យោបល់​ទ្វេភាគី​ដែល​នឹង​ប្រព្រឹត្តទៅ​ក្នុងឆ្នាំនេះ​ ​នេះ​បើ​យោង​តាម​សេចក្តីប្រកាស​ព័ត៌មាន​។​

​លោក​ ​បូ​មិន​ ​កំពុង​បំពេញ​ទស្សនកិច្ច​ការងារ​នៅ​កម្ពុជា​ ​ពី​ថ្ងៃ​ច​័ន្ទ ​ដល់​ថ្ងៃពុធ​។​ X​in​h​u​a​

Related Posts

Previous Article

​ធនាគារ​នៅ​កម្ពុជា​ផ្តល់​ប្រាក់​ក​ម្ចី​ភ្លាម​ៗ​តាមរយៈ​ប្រាក់​បញ្ញើ​មានកាល​កំណត់​

Next Article

​ក្រុមហ៊ុន​ឥណ្ឌូណេស៊ី​ដ៏​ធំ​មួយ​ចាប់អារម្មណ៍​លើ​វិ​ស័​យ​អចល​ន​ទ្រព្យ​ ​និង​ផ្នែក​ថែទាំ​សុខភាព​ ​នៅ​កម្ពុជា​