​ការ​ផលិត​អំបិល​កើន​ឡើង​ជិត ​១​៥​០​ ​ភាគរយ​ក្នុង​ឆ្នាំ​ ​២​០​២​៣​

​ជា​ ​វណ្ណ​យុទ្ធ​ / Khmer Times Share:
​កសិករ​ប្រមូល​ផល​អំបិល​នៅ​ខេត្ត​កំពត​។​​ រូបភាព ​ខ្មែរ​ថា​ម​ស៍

យោង​តាម​ របាយ​ការណ៍​របស់​​​ក្រសួង​ឧស្សាហកម្ម​ ​វិទ្យាសាស្ត្រ​ ​បច្ចេកវិទ្យា​ ​និង​ន​វា​នុ​វត្ត​ន៍ ​ខេត្ត​កំពត​ ​និង​កែប​ ​ផលិត​អំបិល​បាន​ចំនួន​ ​៨​១​,​១​៥​៤​ ​តោន​កាលពីឆ្នាំមុន​ ​គឺ​កើន​ឡើង​ ​១​៤​៨​,​៩​ ​ភាគ​រយ​លើស​ពី​ ​៣​២​.​៩​០​០​ ​តោន​ក្នុង​ឆ្នាំ​ ​២​០​២​២​​។​

​របាយការណ៍​បាន​ឱ្យ​ដឹង​ថា​៖​«​ក្នុងចំណោម​ទិន្នផល​អំបិល​សរុប​នៅ​ក្នុង​ខេត្ត​ទាំង​ពី​​​រ​ក្នុង​ឆ្នាំ​ ​២០២៣​ ​អំបិល​ចំនួន​ ​៦​៤​,​៧​៣​២​ ​ត្រូវ​បាន​លក់​អស់​។​ ​មិន​មាន​ការ​នាំចូល​អំបិល​ពី​បរទេស​ទេ​»​។​

​បច្ចុប្បន្ននេះ​ ​កម្ពុជា​មាន​ដី​ស្រែអំបិល​មាន​ចំនួន​ ​៣,៩​៨​៧​ ​ហិកតា​ ​ក្នុង​នោះ​ ​ខេត្ត​កំពត​ ​៣​.​៤​៨​៩​ ​ហិកតា​ ​និង​ក្រៅពី​នេះ​គឺ​នៅ​ ​ក្នុង​ខេត្ត​កែប​ ​ដែល​មាន​ក្រុម​កសិករ​ផលិត​អំបិល​សរុប​ ​១​៩​១​ ​ក្រុម​។​

​លោក​នាយករដ្ឋមន្ត្រី​ ​ហ៊ុន​ ​ម៉ា​ណែ​ត​ ​បាន​ណែ​នាំឲ្យ​ក្រសួង​ឧស្សាហកម្ម​ ​វិទ្យាសាស្ត្រ​ ​បច្ចេកវិទ្យា​ ​និង​ន​វា​នុ​វត្ត​ន៍ ​រក្សា​ការប្រុងប្រយ័ត្ន​ខ្ពស់​លើ​ការ​ពង្រឹង​ការ​គ្រប់គ្រង​ ​និង​អភិ​រក្ស​វាលស្រែ​ក្នុង​ខេត្ត​កំពត​-​កែប​ ​ដែល​ជា​មរតក​ដូនតា​។​

​លោក​បាន​និយាយ​នៅ​ក្នុង​ពិធី​បិទ​កិច្ចប្រជុំ​ប្រចាំ​ឆ្នាំ​របស់​​​ក្រសួង​ឧស្សាហកម្ម​ដែល​បាន​ធ្វើឡើង​កាលពី​ថ្ងៃពុធ​ថា​៖​ ​«​យើង​ត្រូវតែ​លើក​ក​ម្ពស់​ការ​ផលិត​អំបិល​ដែល​ត្រូវ​បាន​ទទួលស្គាល់​ដោយ​រដ្ឋាភិបាល​ថា​ជា​ទំនិញ​យុទ្ធសាស្ត្រ​»​ ​។​

​យោង​តាម​​ក្រសួង​ ​ក្រុម​ការងារ​កំពុង​ធ្វើ​ផែន​ទី​វាល​អំបិល​ដើម្បី​ការពារ​តំបន់​នេះ​ ​ហើយ​ការ​បង្កើត​សមាគម​មួយ​ដែល​មាន​មុខ​ងារ​គ្រប់គ្រង​ការ​ផលិត​អំបិល​កំពុង​ដំណើរការ​។​

​ក្នុង​អាកាស​ធាតុ​មិន​អំណោយផល​នៃ​ភ្លៀង​ធ្លាក់​ខ្លាំង​ ​ផលិត​កម្ម​អំបិល​បាន​ថយ​ចុះ​ ​ដែល​តម្រូវ​ឱ្យ​កម្ពុជា​ធ្វើ​ការ​នាំ​ចូល​អំបិល​ពី​បរទេស​ដើម្បី​ផ្គត់ផ្គង់​ទី​ផ្សារ​ក្នុង​ស្រុក​ ​។​

​អំបិល​បច្ចុប្បន្ន​មាន​តម្លៃ​ពី​ ​១​ ​ម៉ឺន​រៀល​ (២,៥ដុល្លារ) ​ដល់​ ​១​២​,​០​០​០​ ​រៀល​ (​៣​ ​ដុល្លារ​) ​ក្នុង​មួយ​បាវ​ ​៥០​ ​គីឡូក្រាម​។​

​ក្រសួង​​ឧស្សាហកម្ម​ ​វិទ្យាសាស្ត្រ​ ​បច្ចេកវិទ្យា​ ​និង​ន​វា​នុ​វត្ត​ន៍ ​បាន​ឱ្យ​ដឹង​ថា​ ​ប្រទេស​កម្ពុជា​ត្រូវការ​អំបិល​ចន្លោះ​ពី​ ​៧​០​ ​ម៉ឺន​ ​ទៅ​ ​១​០​ ​ម៉ឺន​តោន​ក្នុង​មួយ​ឆ្នាំ​ ​ដើម្បី​បំពេញ​តម្រូវ​ការ​ក្នុងស្រុក​។​ ​ក្រៅពី​អំបិល​ក្នុងស្រុក​ ​ខេត្ត​ជាប់​ព្រំដែន​ថៃ​ ​និង​វៀតណាម​ ​ក៏​នាំ​អំបិល​មកល​ក់​ដែរ​។​

​ក្នុង​ឆ្នាំ​ ​២​០​១​៤​ ​២​០​១​៥​ ​និង​ ​២​០​១​៦​ ​កម្ពុជា​ប្រមូល​ផល​អំបិល​បាន​ជា​ង​ ​១​០​ ​ម៉ឺន​តោន​ក្នុង​មួយ​ឆ្នាំ​។​ ​ទោះជា​យ៉ាង​ណា​ក៏​ដោយ​ ​ទិន្នផល​បាន​ធ្លាក់​ចុះ​ជា​លំដាប់​ចាប់​តាំង​ពី​ឆ្នាំ​ ​២​០​១​៧​ ​មក​ ​ដោយសារ​ធាតុ​អាកាស​មិន​អំណោយ​ផល​និង​មាន​ភ្លៀង​ធ្លាក់​ខ្លាំង៕​

Related Posts

Previous Article

​ការ​ចុះឈ្មោះ​សហគ្រាស​ធុន​តូច​ ​និង​មធ្យម​កើន​ឡើង​ដល់​ ​៤៤៣,៦២​៨​ ​កាលពីឆ្នាំមុន​

Next Article

​ក្រសួង​៖​ ​G​D​P​ ​របស់​កម្ពុជា​ទំនងជា​នឹង​ឡើង ​ដល់ ​​៣​៥​ ​ពាន់​លាន​ដុល្លារ​នៅ​ឆ្នាំនេះ​