នាយករដ្ឋមន្ត្រី​ថៃ​ ​និង​កម្ពុជា​ ​នឹង​ពិភាក្សាគ្នា​អំពី​ក​ម្រិ​ត​កំហាប់​ភាគ​ល្អិត​និចល​ ​P​M​2.5

Share:
​អ័ព្ទ​គ្របដណ្តប់​លើ​ផ្ទៃមេឃ​ទីក្រុង​បាងកក​។​ C​G​T​N

ប្រទេស​ថៃ​ ​និង​កម្ពុជា​នឹង​បង្កើត​ក្រុម​ការងារ​រួមគ្នា​មួយ​ ​ដើម្បី​ប្រយុទ្ធ​ប្រឆាំង​នឹង​ការ​បំពុល​ដោយ​អ័ព្ទ​ឆ្លង​ដែន​ ​នៅ​ក្នុង​កិច្ចប្រជុំ​ដែល​បាន​គ្រោងទុក​រវាង​នាយករដ្ឋមន្ត្រី​ ​សេដ្ឋា​ ​ថា​វី​ស៊ី​ន​ ​និង​សម​ភាគី​កម្ពុជា​ ​គឺ​លោក​នាយករដ្ឋមន្ត្រី​ ​ហ៊ុន​ ​ម៉ា​ណែ​ត​ ​នៅ​ប្រទេស​ថៃ​ ​នៅ​ថ្ងៃ​ទី​៧​ ​ខែកុម្ភៈ​។​

​លោក​ ​សេដ្ឋា​ ​បាន​និយាយ​ថា​ ​ទស្សន​កិច្ចសិក្សា​រួមគ្នា​ទៅកាន់​តំបន់​ដែល​រង​ផល​ប៉ះពាល់​យ៉ាង​ខ្លាំង​ដោយ​ការ​បំពុល​ឆ្លង​ដែន​ពី​ក​ម្រិ​ត​កំហាប់​ភាគ​ល្អិត​និចល​ (​P​M​2.5) ​ក៏​នឹង​ត្រូវ​បាន​រៀបចំ​សម្រាប់​មេដឹកនាំ​ទាំងពីរ​នៅ​ក្នុង​ខេត្ត​ស្រះ​កែវ​ ​ក្នុង​អំឡុង​ដំណើរ​ទស្សនកិច្ច​របស់​លោក​ ​ហ៊ុន​ ​ម៉ា​ណែ​ត​ ​ទៅ​ប្រទេស​ថៃ​។​

​លោក​បាន​និយាយ​ថា​ ​ការ​បំពុល​ ​P​M​2.5 ​នៅ​ក្នុង​ខេត្ត​ជាប់​ព្រំដែន​របស់​ប្រទេស​ថៃ​ ​ជា​ធម្មតា​កើត​ចេញពី​ភ្លើងឆេះ​ព្រៃ​ ​ហើយ​បញ្ហា​នេះ​តម្រូវ​ឱ្យ​មាន​កិច្ច​សហប្រតិបត្តិការ​ពី​ប្រទេសជិតខាង​ដើម្បី​ដោះស្រាយ​ប្រកបដោយ​ប្រសិទ្ធ​ភាព​។​

​លោក​បាន​និយាយ​ថា​ ​រូបភាព​ផ្កាយរណប​ដែល​ផ្តល់​ដោយ​ទីភ្នាក់ងារ​អភិវឌ្ឍន៍​បច្ចេកវិទ្យា​អវកាស​ ​និង​ព័ត៌មាន​ភូមិសាស្ត្រ​ (​Gist​d​a​) ​របស់​ប្រទេស​ថៃ​ ​អាច​ត្រូវ​បាន​ប្រើ​ជា​ធាតុ​ចូល​ដ៏​សំខាន់​ក្នុង​ការ​រៀបចំផែនការ​ឆ្លើយតប​របស់​ក្រុម​ការងារ​រួមគ្នា​ចំពោះ​ចំណុច​ក្តៅ​ដែល​បន្សល់ទុក​ដោយ​ភ្លើងឆេះ​ព្រៃ​។​

​លោក​ ​សេដ្ឋា​បាន​និយាយ​ថា​ ​ការផ្លាស់ប្តូរ​ព័ត៌មាន​ជាបន្តបន្ទាប់​រវាងប្រទេស​ទាំងពីរ​ ​តាមរយៈ​ក្រុម​ការងារ​រួម​នា​ពេល​អនាគត​ ​នឹង​ត្រូវ​បាន​ចាត់ទុកជា​ធាតុ​សំខាន់​ក្នុង​កិច្ច​ខិតខំ​ប្រឹងប្រែង​របស់​ថៃ​-​កម្ពុជា​ ​ដើម្បី​ប្រយុទ្ធ​ប្រឆាំង​នឹង​ការ​បំពុល​ដោយ​អ័ព្ទ​ឆ្លង​ដែន​។​

​លោក​ ​សេដ្ឋា​ ​បាន​និយាយ​ថា​ ​សិទ្ធិ​ទទួល​បាន​ខ្យល់​ស្អាត​ ​គឺជា​អ្វី​ដែល​រដ្ឋាភិបាល​ថៃ​កំពុង​យកចិត្តទុកដាក់​យ៉ាង​ខ្លាំង​ ​បន្ថែម​ពីលើ​ការ​ជំរុញ​សេដ្ឋកិច្ច​ផ្អែកលើ​វិ​ស​័​យ​ទេសចរណ៍​ ​ដោយ​លោក​បាន​លើកឡើង​ថា​ ​សិទ្ធិ​ក្នុង​ការ​ទទួល​បាន​ខ្យល់​ស្អាត​គួរតែ​ត្រូវ​បាន​ធ្វើឡើង​ជា​សិទ្ធិ​ជា​មូលដ្ឋាន​នៃ​ប្រជាជន​ទាំងអស់​ដែល​រស់នៅ​ក្នុង​ប្រទេស​ថៃ​។​

​លោក​បាន​បន្ត​ថា​ ​ច្បាប់​ខ្យល់អាកាស​បរិសុទ្ធ​ត្រូវ​បាន​ដាក់​ចូល​សភា​រួចរាល់​ហើយ​។​

​ប្រភព​ព័ត៌មាន​មួយ​បាន​និយាយ​ថា​ ​កំណែ​ទាំង​ប្រាំពីរ​នៃ​សេចក្តីព្រាងច្បាប់​ដែល​ស្នើ​ឡើង​ដោយក្រុម​សង្គម​ស៊ីវិល​ ​និង​គណបក្ស​នយោបាយ​ឥឡូវ​កំពុង​រង់ចាំ​ការបោះឆ្នោត​ក្នុង​ការ​អាន​សេចក្តីព្រាងច្បាប់​លើក​ទី​១​ ​ក្នុង​សភា​តំណាង​រា​ស្រ្ត ​ដែល​រំពឹង​ថា​នឹង​ត្រូវ​ចប់​សព្វគ្រប់​នៅ​ស​ប្តាហ៍​ក្រោយ​។​

​ប្រភព​ដដែល​បាន​និយាយ​ថា​ ​ដោយ​ចាត់ទុកជា​បញ្ហា​បន្ទាន់​មួយ​ ​សេចក្តីព្រាងច្បាប់​ខ្យល់អាកាស​បរិសុទ្ធ​ ​ត្រូវ​បាន​ពិភាក្សា​នៅ​ក្នុង​សភា​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ ​នៅពេលដែល​ការ​ជជែក​ដេញដោល​លើ​សេចក្តីព្រាងច្បាប់​នេះ​នៅ​បន្ត​ធ្វើឡើង​ ​ហើយ​ការបោះឆ្នោត​អាន​សេចក្តីព្រាងច្បាប់​លើក​ទី​១​ ​ត្រូវ​ពន្យារពេល​ទៅ​ស​ប្តាហ៍​ក្រោយ​។​

​ឧបនាយករដ្ឋមន្ត្រី​ ​និង​ជា​រដ្ឋមន្ត្រី​ក្រសួង​ធនធានធម្មជាតិ​ ​និង​បរិស្ថាន​ ​លោក​ ​ផាត់​ឆា​រ៉ា​វ៉ាត់​ ​វង្ស​ស៊ូ​វ៉ាន់​ ​បាន​និយាយ​ថា​ ​សេចក្តីព្រាងច្បាប់​នេះ​ ​មាន​គោលបំណង​បំពាក់​ដល់​អង្គភាព​នានា​ ​ទាំង​នៅ​ថ្នាក់​ជាតិ​ ​និង​ថ្នាក់​តំបន់​ ​ជាមួយនឹង​ឧបករណ៍​រដ្ឋបាល​ដែល​មាន​ប្រសិទ្ធ​ភាពជា​ង​មុន​ ​ដើម្បី​ទប់​ស្កាត់​ការ​បំ​ភាយ​នៃ​ភាគ​ល្អិត​និចល​ ​P​M​2.5 ​ផ្សែង​ ​និង​ទម្រង់​នៃ​ការ​បំពុល​ផ្សេងៗ​ទៅ​ក្នុង​ខ្យល់​។​ ​

​សេចក្តីព្រាងច្បាប់​នេះ​ ​ក៏​នឹង​នាំមក​នូវ​យន្ត​ការ​មួយ​ចំនួន​ទៀត​សម្រាប់​ដោះស្រាយ​ការ​បំពុល​ដោយ​អ័ព្ទ​ ​រួម​ទាំង​កិច្ច​សហប្រតិបត្តិការ​អន្តរជាតិ​បន្ថែម​ទៀត​ ​ដើម្បី​ទប់​ស្កាត់​ការ​ដុត​ជី​វ​ម៉ា​ស​ក្នុង​វិ​ស័​យ​កសិកម្ម​ ​និង​ការ​កាត់ផ្តាច់​ការ​បំ​ភាយ​ដែល​ចរាចរ​ ​និង​ការ​កែ​លម្អ​សមាហរណ​កម្មការ​ងារ​ក្នុងចំណោម​ភ្នាក់ងារ​រដ្ឋ​ទាំងអស់​ដែល​ពាក់ព័ន្ធ​។​
​Bang​kok ​Post​

Related Posts

Previous Article

នៅ​មាន​អ​ដិ្ឋ​ធាតុ​ជនជាតិ​អាមេរិក​ប្រមាណ​ ​២​៥​០​០​នាក់​នៅ​មិនទាន់​បាន​រក​ឃើញ​ចាប់តាំង​ពី​សង្គ្រាម​វៀតណាម​

Next Article

ការនាំចេញ​របស់​កម្ពុជា​ទៅកាន់​សមាជិក​ RC​E​P​ ​កើន​ឡើង​យ៉ាង​ខ្លាំង​ ​ទោះបីជា​តម្រូវ​ការ​សកល​ធ្លាក់ចុះ​