​សង្កាត់​ស្លា​កែ​ត​បំពាក់​ប្រព័ន្ធ​ប្រកាស​អាសន្ន​ការពារ​គ្រោះ​មហន្តរាយ​ធម្មជាតិ​

​ខ្មែរ​ថា​ម​ស៍ Share:
​ប្រព័ន្ធ​ប្រកាស​អាសន្ន​ការពារ​គ្រោះ​មហន្តរាយ​ពី​ធម្មជាតិ​ដែល​ត្រូវ​បាន​បំពាក់​នៅ​ភូមិ​ស្លា​កែ​ត​។ ​រូបភាព​៖​ ​A​K​P

​សង្កាត់​ស្លា​កែ​ត​ ​ដែល​ស្ថិត​នៅ​ក្រុង​បាត់​ដំបង​ក្នុង​ចំណោម​សង្កាត់​មួយ​ចំនួន​ទៀត​បាន​ដាក់​បំពាក់​ឧបករណ៍​ជំនួយ​ប្រព័ន្ធ​ប្រកាស​អាសន្ន​ការពារ​គ្រោះ​មហន្តរាយ​ពី​ធម្មជាតិ​បាន​ជួយ​ដល់​ប្រជាពលរដ្ឋ​រស់នៅ​តាម​ដង​ស្ទឹងសង្កែ​ឲ្យ​រួច​ពី​គ្រោះ​ធ​ម​ជាតិ​តាមរយៈ​ត្រៀម​ជាមុន​។​

​ការ​បំពាក់​ប្រព័ន្ធ​ប្រកាស​អាសន្ន​ការពារ​គ្រោះ​មហន្តរាយ​ពី​ធម្មជាតិ​នេះ​ត្រូវ​បាន​លោក​ ​ទួត​ រ៉ើ​ន​ ​ចៅ សង្កាត់​ស្លា​កែ​ត​ក្រុង​បាត់​ដំបង​បានឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​២​១​ខែ​ធ្នូ​​ឆ្នាំ​២០២៣​ថា​ ​ប្រព័ន្ធ​ប្រកាស​ឱ្យ​ដឹងមុន​ក្នុង​ទីក្រុង​បង្កើត​ឡើង​ដោយ​អង្គការ​ភី​ន​ (​People​ ​In​ ​Need) ​ដែល​បាន​ទទួល​ជំនួយ​ពី​កម្មវិធី​ស​ម្ព័ន្ធ​ភាព​ប្រែប្រួល​អាកាសធាតុ​នៅ​កម្ពុជា​ ​ក្នុង​កិច្ច​សហប្រតិបត្តិការ​ជាមួយ នឹង​រដ្ឋបាល​ក្រុង​បាត់​ដំបង​ ​គណៈកម្មាធិការ​គ្រប់គ្រង​ ​គ្រោះ​មហន្តរាយ​ថ្នាក់​ខេត្ត​ (​គ​.​គ​.​ម​.​ខ​) ​និង​ ​គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​គ្រោះ​មហន្តរាយ​(​គ​.​ជ​.​គ​.​ម​.)​។​

​លោក​ថា​ប្រព័ន្ធ​ប្រកាស​ឱ្យ​ដឹងមុន​ក្នុង​ទីក្រុង​នេះ​គឺជា​បណ្តាញ​ផ្ដល់​ព័ត៌មាន​ថ្មី​មួយ​ ​ដើម្បី​ផ្សព្វផ្សាយ​សារ​ប្រកាស​អាសន្ន​ទៅ​កាន់​ប្រជាពលរដ្ឋ​អំពី​គ្រោះ​ទឹកជំនន់​និង​រាល់​មុខ​សញ្ញា​គ្រោះថ្នាក់​ដទៃទៀត​ដោយ​អាច​ផ្ញើ​សារ​តាមរយៈ​ប្រពន្ធ​សារលេខ​១​២​៩​៤​ផង​ដែរ​។​

​បើ​តាម​លោក​ចៅសង្កាត់​ ​ប្រព័ន្ធ​ប្រកាស​ឱ្យ​ដឹងមុន​ក្នុង​ទីក្រុង​មាន​មេ​ក្រូ​ជា​ឧបករណ៍​ប្រកាស​អាសន្ន​ស្វ័យប្រវត្តិ​ដោយ​ ​មេ​ក្រូ​ប្រកាស​អាសន្ន​បង្កើត​ឡើង​ជាមួយនឹង​ប្រព័ន្ធ​គ្រប់គ្រង​ស្វ័យប្រវត្តិ​ ​ដែល​អាច​ទទួល​ព័ត៌មាន​ផ្ញើ​ចេញ​ពី​គណៈកម្មាធិការ​គ្រប់គ្រង​គ្រោះ​មហន្តរាយ​ថ្នាក់​ខេត្ត​។​

​បន្ទាប់ពី​ការ​ទទួល​បាន​សារ​ ​ប្រព័ន្ធ​គ្រប់គ្រង​ស្វ័យ​ប្រវត្តិ​របស់​មេ​ក្រូ​បញ្ជូន​សំ​លេង​សារ​ទៅកាន់​ប្រព័ន្ធ​បន្លឺ​សំ​លេង​អេ​ឡិច​ត្រូនិ​ច​របស់​មេ​ក្រូ ​ហើយ​ប្រជាជន​រស់នៅ​ក្នុង​តំបន់​គោលដៅ​នឹង​ឮ​សារ​ប្រកាស​ចេញពី​មេ​ក្រូ​ដោយស្វ័យ​ប្រវត្តិ​។​ ​សារ​ប្រកាស​ឱ្យ​ដឹងមុន​អាច​ផ្សាយ​សារ​ទៅ​កាន់​ប្រជាជន​ក្នុង​សហគមន៍​ក្នុង​ចម្ងាយ​ប្រមាណ​ ​៥​០​០​ ​ម៉ែត្រ​ការ៉េ​ ​នៃ​ទីតាំង​ដែល​បាន​ត​ម្លើ​ង​។​

​ចំណែក​លោកស្រី​ ​ឃ្លោក​ ​វិចិត្រ​រដ្ឋា​ ​អនុប្រធាន​នាយកដ្ឋាន​ប្រែប្រួល​អាកាសធាតុ​នៃ​ក្រសួង​បរិស្ថាន​បាន​ឲ្យ​ដឹង​ថា​ ​ការ​កសាង​ភាព​ធន់​សហគមន៍​មូលដ្ឋាន​ទាក់ទង​ការ​ប្រែប្រួល​អាកាសធាតុ​ជា​ការងារ​អាទិភាព​មួយ​ក្រោម​ការ​គាំទ្រ​ពី​ក្រសួង​បរិស្ថាន​។​

​ប្រព័ន្ធ​ប្រកាស​ឱ្យ​ដឹងមុន​ក្នុង​ទីក្រុង​ ​គឺជា​យន្ត​ការ​ផ្សព្វផ្សាយ​ដ៏​ល្អ​មួយ​ក្នុង​អំឡុង​ពេល​មាន​គ្រោះអាសន្ន​ដូចជា​ទឹក​ជំនន់​និង​គ្រោះថ្នាក់​ធម្មជាតិ​ផ្សេងៗ​។​ ​កា​រដាក់​ចេញ​ប្រព័ន្ធ​ព័ត៌មាន​នេះ​មាន​សារសំខាន់​ណាស់​ ​អាច​ផ្តល់​ដំណឹង​ដ​ល​ពលរដ្ឋ​យល់​ដឹង​នឹង​ត្រៀម​ខ្លួន​ជាមុន​ឆ្លើយតប​ការ​ប្រែប្រួល​អាកាសធាតុ​ដូចជា​ទឹកជំនន់​ជាដើម​។​

​លោកស្រី​​ថា​ ​រហូត​មក​ដល​់ពេល​នេះ​ក្រៅពី​កំពុង​អនុវត្ត​នៅ​សង្កាត់​ស្លា​កែ​ត​ ​មាន​ ​៣​ ​ទីតាំង​ទៀត​នៅ​​ក្រុងបាត់​ដំ​បង​ដែល​បាន​បំពាក់​ប្រព័ន្​ធ​ប្រកាស​អា​សន្ន​​ជា​​មុន​​ការ​ពារ​គ្រោះ​មហន្តរាយ​ពី​ធម្មជាតិ​នេះ៕​

Related Posts

Previous Article

​រដ្ឋាភិបាល​កម្ពុជា​ ​ស្នើ​ជប៉ុន​ ​ពិនិត្យ​លទ្ធភាព​សាង​សង់ស្ពាន​ឆ្លង​ទន្លេ មេគង្គ​ពី​ក្ដី​តា​កុយ​ ​ទៅ​អរិយ​ក្សត្រ​

Next Article

​ភ្ញៀវ​ទេសចរ​ទៅ​ព្រះវិហារ​កើន​ឡើង​ឡើង​ខ្លាំង​នៅ​រដូវ​កាល​ធ្វើដំណើរ​