​អាជ្ញាធរ​ជំនាញ​ធ្វើការ​ជាមួយ​អង្គការ​ក្រៅ​រដ្ឋាភិបាល​ជំរុញ​ការចូលរួម​ដោះស្រាយ​វិវាទ​ក្រៅ​ប្រព័ន្ធ​តុលាការ​

​ត​ន​ ​វិបុល​ / Khmer Times Share:
​រដ្ឋ​ម​ន្រ្តី​ក្រសួង​យុត្តិ​ធ​ម៍​ក្នុង​កិច្ចប្រជុំ​ផ្សព្វផ្សាយ​ស្តីពី​កិច្ច​ដំណើរការ​របស់​ខ្លួន​ ​ដល់​អង្គការសង្គម​ស៊ីវិល​ ​និង​ដៃគូ​អភិវឌ្ឍន៍​កាលពី​ថ្ងៃ​ទី​១​៥​ ​ខែ​មករា​ ​ឆ្នាំ​២​០​២​៤​។​ ​ ​ ​រូបភាព​៖​ ​ក្រសួង​យុត្តិ​ធ​ម៍

​អាជ្ញាធរ​ជាតិ​ដោះស្រាយ​វិវាទ​ក្រៅ​ប្រព័ន្ធ​តុលាការ​ (អ.ដ.ក.) ​បាន​ធ្វើការ​ជាមួយ​អង្គការ​ក្រៅ​រដ្ឋាភិបាល​ប្រមាណ​៤​០​អង្គភាព​ដែល​កំពុង​ធ្វើការងារ​ពាក់ព័ន្ធ​នឹង​បញ្ហា​នេះ​ ​ដើម្បី​ជំរុញ​ការចូលរួម​កាន់តែ​ច្រើន​ក្នុង​ការ​ជួយ​ដោះស្រាយ​វិវាទ​ក្រៅ​ប្រព័ន្ធ​តុលាការ​ដល់​ប្រជាពលរដ្ឋ​។​​

អាជ្ញាធរ​ជាតិ​ដោះស្រាយ​វិវាទ​ក្រៅ​ប្រព័ន្ធ​តុលាការ​ (អ.ដ.ក.) ​និង​អង្គការ​អុក​ស្វា​ម​ប្រ​ចំា​នៅ​កម្ពុជា​កាលពី​ថ្ងៃចន្ទ​ ​បាន​សហ​ការរៀបចំ​កិច្ចប្រជុំ​ផ្សព្វផ្សាយ​អំពី​ដំណើរការ​អាជ្ញាធរ​ជាតិ​ដោះស្រាយ​វិវាទ​ក្រៅ​ប្រព័ន្ធ​តុលាការ​ជូន​ដល់​អង្គការ​ក្រៅ​រដ្ឋាភិបាល​និង​ដៃគូ​អភិវឌ្ឍន៍​ប្រមាណ​៤​០​អង្គភាព​ ​ដូចជា​អង្គការ​អុក​ស្វា​ម​ប្រចាំ​កម្ពុជា​ ​មជ្ឈមណ្ឌល​ជាតិ​នៃ​មជ្ឈ​ត្ត​ការ​ផ្នែក​ពាណិជ្ជកម្ម​ ​និង​ការិយាល័យ​ឧត្តមស្នងការ​ទទួល​បន្ទុក​សិទ្ធិមនុស្ស​នៅ​កម្ពុជា​ជាដើម​។​

​លោក​ ​កើត​ ​រិទ្ធ​ ​រដ្ឋ​ម​ន្រ្តី​ក្រសួងយុត្តិធម៌​ ​និង​ជា​ប្រធាន​អាជ្ញាធរ​ជាតិ​ដោះស្រាយ​វិវាទ​ក្រៅ​ប្រព័ន្ធ​តុលាការ​ ​បាន​អញ្ជើញ​ជា​អធិបតី​ក្នុង​កិច្ចប្រជុំ​នេះ​។​

​កិច្ចប្រជុំ​មានបំណង​ផ្សព្វផ្សាយ​កាន់តែ​ស៊ី​ជម្រៅ​បន្ថែម​ទៀត​អំពី​កិច្ច​ដំណើរការ​របស់​អាជ្ញាធរ​ជាតិ​ដោះស្រាយ​វិវាទ​ក្រៅ​ប្រព័ន្ធ​តុលាការ​ ​និង​ពិនិត្យ​លទ្ធភាព​ធ្វើ​កិច្ច​សហការ​ជាមួយគ្នា​ក្នុង​កិច្ច​ដំណើរការ​ជួយ​ដោះស្រាយ​វិវាទ​ក្រៅ​ប្រព័ន្ធ​តុលាការ​ជូន​ដល់​ប្រជាពលរដ្ឋ​។​

​លោក​ ​កើត​ ​រិទ្ធ​ ​បាន​ចាត់​ទុក​អង្គការ​ក្រៅ​រដ្ឋាភិបាល​និង​ដៃគូ​អភិវឌ្ឍន៍​ ​ជា​ដៃគូ​សហការ​ដ៏​សំខាន់​មួយ​របស់​អាជ្ញាធរ​ជាតិ​ដោះស្រាយ​វិវាទ​ក្រៅ​ប្រព័ន្ធ​តុលាការ​។​

​លោក​ថា​ ​ការចូលរួម​របស់​ពួកគេ​នៅ​ក្នុង​កិច្ចប្រជុំ​នេះ​ ​បាន​បង្ហាញ​ពី​ការ​គំា​ទ្រ​ដ៏​មាន​សារសំខាន់​ដល់​កិច្ច​ដំណើរការ​របស់​អាជ្ញាធរ​ជាតិ​ដោះស្រាយ​វិវាទ​ក្រៅ​ប្រព័ន្ធ​តុលាការ​ ​ដើម្បី​អាច​ឈាន​ទៅ​សម្រេច​បាន​នូវ​បេសកកម្ម​ចុះ​ដោះស្រាយ​វិវាទ​ជូន​ប្រជាពលរដ្ឋ​នៅ​មូលដ្ឋាន​ ​ពិសេស​នៅ​តំបន់​ដាច់ស្រយាល​ ​និង​តំបន់​ដែល​មាន​ជនជាតិ​ដើម​ភាគតិច​រស់នៅ​ក្នុង​គោលដៅ​ជំរុញ​និង​លើក​ក​ម្ពស់​យន្ត​ការ​ដោះស្រាយ​វិវាទ​ក្រៅ​ប្រព័ន្ធ​តុលាការ​សម្រាប់​ជា​ផលប្រយោជន៍​រួម​របស់​ប្រជាពលរដ្ឋ​កម្ពុជា​។​

​លោក​បាន​បញ្ជាក់​ថា​ ​ការ​កែ​ទម្រង់​ប្រព័ន្ធ​យុត្តិធម៌​នៅ​កម្ពុជា​នឹង​ត្រូវ​ប្រមូលផ្តុំ​ការ​យក​ចិត្ត​ទុកដ​ាក់​លើ​សសរស្តម្ភ​ចំនួន​ពីរ​ ​គឺ​សសរស្តម្ភ​ ​ការ​កែ​ទម្រង់​ប្រព័ន្ធ​តុលាការ​ដោយ​ផ្តោត​លើ​គុណភាព​និង​ប្រសិទ្ធ​ភាព​នៃ​ការ​ផ្តល់​សេវា​យុត្តិធម៌​ឆាប់​រហ័ស​ ​មាន​សុក្រឹតភាព​ ​និង​ភាព​ត្រឹមត្រូវ​។​ ​មួយទៀត​ ​គឺ​ការ​កែ​ទម្រង់​ប្រព័ន្ធ​ដោះស្រាយ​វិវាទ​ក្រៅ​ប្រព័ន្ធ​តុលាការ​ ​ដែល​មាន​លក្ខណៈ​ងាយស្រួល​ ​សម្បូរ​បែប​ ​និង​ដោះស្រាយ​បញ្ចប់​វិវាទ​តាមរយៈ​ការ​សម្រុះសម្រួល​ផ្សះផ្សា​វិវាទ​បាន​ឆាប់​រហ័ស​ជូន​ប្រជាពលរដ្ឋ​ ​ព្រមទាំង​រួមចំណែក​លើក​ក​ម្ពស់​វប្បធម៌​សន្តិភាព​និយម​ក្នុង​សង្គម​កម្ពុជា​។​

​លោក​និយាយ​ថា​៖​ ​«​ការ​បង្កើត​នូវ​អាជ្ញាធរ​ជាតិ​ដោះស្រាយ​វិវាទ​ក្រៅ​ប្រព័ន្ធ​តុលាការ​ ​គឺជា​កិច្ចការ​អាទិភាព​មួយ​នៃ​គោល​នយោបាយ​កែ​ទម្រង់​របស់​រាជរដ្ឋាភិបាល​នីតិកាល​ទី​៧​នេះ​ ​និង​ជា​ការ​បោះជំហាន​ថ្មី​មួយ​ក្នុង​ការ​កែ​ទម្រង់​ប្រព័ន្ធ​ដោះស្រាយ​វិវាទ​នៅ​កម្ពុជា​»​។​

​កិច្ចប្រជុំ​ដ៏​មាន​សារៈសំខាន់​នេះ​បាន​ផ្ដល់​ឱកាស​ដល់​អ្នក​ចូលរួម​អាច​លើក​ទ្បើ​ង​អំពី​សំណួរ​ ​សំណូមពរ​ ​មតិ​យោបល់​ ​និង​ការយល់​ឃើញ​ជុំវិញ​កិច្ច​ដំណើរការ​របស់​អាជ្ញាធរ​ជាតិ​ដោះស្រាយ​វិវាទ​ក្រៅ​ប្រព័ន្ធ​តុលាការ​ ​ខណៈ​អាជ្ញាធរ​ជាតិ​មួយ​នេះ​ ​បាន​កំណត់​យក​ថ្ងៃ​ទី​១​ ​ខែ​មីនា​ ​ជា​កាលបរិច្ឆេទ​នៃ​ការ​ចាប់ផ្ដើម​ទទួល​ពាក្យបណ្ដឹង​ពី​ប្រជាពលរដ្ឋ​ ​ដើម្បី​ត្រួត​ពិនិត្យ​និង​សម្រុះសម្រួល​ដោះស្រាយ​។​

​តំណាង​អង្គការ​ក្រៅ​រដ្ឋាភិបាល​និង​ដៃគូ​អភិវឌ្ឍន៍​បាន​សម្តែង​សាទរ​ ​និង​ការ​គាំទ្រ​ដល់​ការ​បង្កើត​អាជ្ញាធរ​ជាតិ​ដោះស្រាយ​វិវាទ​ក្រៅ​ប្រព័ន្ធ​តុលាការ​ ​ព្រមទាំង​បង្ហាញ​ឆន្ទៈ​ចូលរួម​សហការ​ជាមួយ​ស្ថាប័ន​ថ្មី​នេះ​ក្នុង​បេសកកម្ម​ចុះ​ជួយ​ដោះស្រាយ​វិវាទ​ជូន​ប្រជាពលរដ្ឋ​។​

​ក្រោយ​ពី​កិច្ចប្រជុំ​ផ្សព្វផ្សាយ​នេះ​បាន​បិទ​បញ្ចប់​ ​អង្គការ​អុក​ស្វា​ម​ប្រ​ចំា​នៅ​កម្ពុជា​បាន​ប្រកាស​ព័ត៌មាន​លើ​ទំព័រ​ហ្វ​ស​ប៊ុ​ក​ផ្លូវការ​របស់​ខ្លួន​ពីម្សិលមិញ​ថា​ ​ក្នុង​ភាពជា​ដៃគូ​របស់​​​ក្រសួងយុត្តិធម៌​ ​អង្គការ​អុក​ស្វា​ម​នឹង​បន្ត​ខិតខំ​សម្របសម្រួល​ ​បង្កើត​កិច្ច​សន្ទនា​និង​ពិភាក្សា​អំពី​ការងារ​ពាក់ព័ន្ធ​នឹង​ការ​ដោះស្រាយ​វិវាទ​ក្រៅ​ប្រព័ន្ធ​តុលាការ​នេះ​ជា​បន្ត​ទៀត​។​

​អង្គការ​អុក​ស្វា​ម​ប្រ​ចំា​នៅ​កម្ពុជា​ ​បន្ត​ថា​ ​ការ​រៀបចំ​ព្រឹត្តិការណ៍​នេះ​ ​ដើម្បី​ជំរុញ​ការ​ដោះស្រាយ​វិវាទ​ក្រៅ​ប្រព័ន្ធ​តុលា​កា​ឱ្យ​មាន​វិសាលភាព​ទូលំទូលាយ​ស្របត​ាម​បទដ្ឋាន​ ​បច្ចេកទេស​ ​ដែល​មាន​ការ​ទទួល​ស្គាល់​ជាសាកល​ ​និង​ជាពិសេស​ការ​ចូល​រួម​ដោះស្រាយ​វិវាទ​រដ្ឋប្បវេណី​នៅ​តាម​ទី​ជនបទ​ដាច់​ស្រយាល​ ​វិវាទ​របស់​ជនជាតិ​ដើម​ភាគ​តិច​ ​និង​វិវាទ​ផ្សេងៗ​ទៀត​៕​

Related Posts

Previous Article

​គ​.​ជ​.​ប​ ​ប្រកាស​គោលការណ៍​ឃោសនា​បោះឆ្នោត​ព្រឹទ្ធសភា​

Next Article

​ឆ្នាំ​២​០​២​៣​ ​រោងភាពយន្ត​ចំនួន​២​៥​ ​នៅ​កម្ពុជា​មាន​អ្នក​ទស្សនា​ប្រមាណ ​ជាង​ ​៣​លាន​នាក់​