​កម្ពុជា​ ​និង​សហភាព​អឺរ៉ុប​ ​ពិភាក្សា​អំពី​កិច្ច​សហប្រតិបត្តិការ​លើ​វិ​ស័​យ​សិទ្ធិមនុស្ស​

Share:

​កម្ពុជា​ ​និង​សហភាព​អឺរ៉ុប​ (​E​U) ​បាន​ពិភាក្សា​អំពី​កិច្ច​សហប្រតិបត្តិការ​បន្ថែម​ទៀត​លើ​វិ​ស័​យ​សិទ្ធិមនុស្ស​នៅ​កម្ពុជា​។​

​ការពិភាក្សា​នេះ​ធ្វើឡើង​ក្នុង​ជំនួប​រវាង​លោក​ ​កែវ​ ​រ៉េ​មី​ ​ប្រធាន​គណៈកម្មាធិការ​សិទ្ធិមនុស្ស​កម្ពុជា​ (C​H​RC) ​និង​លោក​ ​I​go​r ​D​r​i​e​s​man​s ​ឯកអគ្គរដ្ឋទូត​សហភាព​អឺរ៉ុប​ប្រចាំ​កម្ពុជា​ ​នៅ​រាជធានី​ភ្នំពេញ​ ​កាលពី​ថ្ងៃ​ទី​១​៥​ ​ខែ​មករា​។​

​លោក​ ​កែវ​ ​រ៉េ​មី​ ​បាន​គូស​បញ្ជាក់​ពី​ការរៀបចំ​របាយការណ៍​នៃ​ការពិនិត្យ​ឡើងវិញ​ជាស​កល​តាមកាល​កំណត់​ (​UP​R) ​ជុំ​ទី​៤​ ​ដោយ​បាន​ពិគ្រោះ​យោបល់​ជាមួយ​ក្រសួង​ ​និង​ភាគី​ពាក់ព័ន្ធ​រួចរាល់​ហើយ​។​

​UP​R ​នឹង​ត្រូវ​បាន​ពិនិត្យ​ ​និង​សម្រេច​ដោយ​នាយករដ្ឋមន្ត្រី​កម្ពុជា​ ​មុននឹង​ដាក់​ជូន​ក្រសួងការបរទេស​ ​និង​សហប្រតិបត្តិការ​អន្តរជាតិ​ ​ដើម្បី​បន្ត​នីតិវិធី​។​

​លោក​ក៏បាន​ជម្រាប​ជូន​លោក​ ​I​go​r ​D​r​i​e​s​man​s ​អំពី​សេចក្តីព្រាងច្បាប់​ស្តីពី​ការ​បង្កើត​ស្ថាប័ន​សិទ្ធិមនុស្ស​ជាតិ​ ​ស្របតាម​គោលការណ៍​ណែនាំ​ទីក្រុង​ប៉ា​រី​ស​ ​និង​បទដ្ឋាន​សិទ្ធិមនុស្ស​អន្តរជាតិ​។​

​គណៈកម្មាធិការ​នេះ​បាន​សហការ​ជាមួយ​ការិយាល័យ​ឧត្តមស្នងការ​ទទួលបន្ទុក​សិទ្ធិមនុស្ស​ (O​H​C​H​R) ​នៅ​កម្ពុជា​ ​ដើម្បី​រៀបចំ​កិច្ចប្រជុំ​ពិគ្រោះ​យោបល់​ចំនួន​ ​៣​២​លើក​ ​ដោយមាន​ការចូលរួម​ពី​ភាគី​ពាក់ព័ន្ធ​។​

​ទន្ទឹម​នឹង​នេះ​ក៏​មានការ​ចុះ​ត្រួតពិនិត្យ​ស្ថានភាព​សិទ្ធិមនុស្ស​ជាប្រចាំ​នៅ​ក្នុងមណ្ឌល​ឃុំឃាំង​ ​ដូចជា​ពន្ធ​នាគា​រ​ ​និង​មណ្ឌល​ស្តារ​នីតិសម្បទា​ ​ដោយ​បាន​វាយ​តម្លៃ​ថា​មាន​ភាព​ល្អ​ប្រសើរ​។​

​លោក​ក៏បាន​ស្នើ​ឱ្យ​ឯកអគ្គរដ្ឋទូត​សហភាព​អឺរ៉ុប​ពិនិត្យ​លទ្ធភាព​ពង្រឹង​កិច្ច​សហប្រតិបត្តិការ​បន្ថែម​ទៀត​រវាង​ C​H​RC ​ស្ថានទូត​សហភាព​អឺរ៉ុប​ ​និង​ O​H​C​H​R ​លើ​វិ​ស​័​យ​សិទ្ធិមនុស្ស​នៅ​កម្ពុជា​។​

​ចំណែក​លោក​ ​I​go​r ​D​r​i​e​s​man​s ​បាន​ស្វាគមន៍​ចំពោះ​សំណើ​របស់​លោក​កែវ​ ​រ៉េ​មី​ ​លើ​ការពង្រីក​កិច្ច​សហប្រតិបត្តិការ​នា​ពេល​ខាងមុខ​។​ ​A​K​P​

Related Posts

Previous Article

​អង្គការ​ O​E​C​D​ ​នឹង​បន្ត​គាំទ្រ​កម្ពុជា​លើ​ផ្នែក​ប​ចេ្ច​ក​ទេស​

Next Article

​នាយករដ្ឋមន្ត្រី​កម្ពុជា​អនុញ្ញាត​ឱ្យ​នាយក​ប្រតិបត្តិ​ក្រុមហ៊ុន​ចំនួន​ពីរ​ចូល​ជួប​សម្តែង​ការ​គួ​សម​ ​នៅ​ទីក្រុង​ ​D​a​v​os