​ក្រសួងណែនាំ​គ្រឹះស្ថាន​ឧត្តម​សិក្សា​ពង្រឹង​ការ​គ្រប់គ្រង​គុណភាព​បណ្ដុះបណ្ដាល​ថ្នាក់បណ្ឌិត​

​ត​ន​ ​វិបុល​ / Khmer Times Share:
​មជ្ឈមណ្ឌល​បណ្តុះបណ្តាល​និង​ស្រាវជ្រាវ​នៃ​អគ្គលេខាធិការដ្ឋាន​នៃ​រាជបណ្ឌិត្យសភា​កម្ពុជា​ ​រៀបចំ​ពិធីការ​ពារ​គម្រោង​បណ្ដោះអាសន្ន​និក្ខេបបទ​ថ្នាក់បណ្ឌិត​។​ ​ ​ ​រូបភាព​៖​រាជបណ្ឌិត្យសភា​កម្ពុជា​

​ក្រសួង​អប់រំ​ ​យុវជន​ ​និង​កីឡា​ ​បាន​ណែនាំ​ដល់​គ្រឹះស្ថាន​ឧត្តម​សិក្សា​ទាំងអស់​ត្រូវ​ពង្រឹង​ការ​គ្រប់គ្រង​ភាព​គុណភាព​បណ្ដុះបណ្ដាល​ថ្នាក់បណ្ឌិត​ ​បន្ទាប់ពី​ក្រសួង​កត់​សម្គាល់​ឃើញ​ថា​ ​ចំនួន​និស្សិត​កំពុង​សិក្សា​និង​បាន​បញ្ចប់​ការ​សិក្សា​ថ្នាក់​បណ្ឌិត​មានការ​កើន​ឡើង​ជាបន្តបន្ទាប់​។​

​ក្រសួង​អប់រំ​ ​យុវជន​ ​និង​កីឡា​ ​បាន​ចេញ​សេចក្ដីណែនាំ​នេះ​កាលពី​ថ្ងៃពុធ​ ​ដើម្បី​លើក​ក​ម្ពស់​និង​ធានា​គុណភាព​នៃ​ការ​បណ្ដុះ​បណ្ដាល​ថ្នាក់បណ្ឌិត​របស់​គ្រឹះស្ថាន​ឧត្តម​សិក្សា​សាធារណៈ​និង​ឯកជន​ដែល​ស្ថិតនៅ​ក្រោម​ក្រសួង​អប់រំ​។​

​នៅ​ក្នុង​សេចក្ដីណែនាំ​នោះ​ ​លោក​ ​ហ​ង់​ជួន​ ​ណា​រ៉ុ​ន​ ​រដ្ឋមន្ត្រីក្រសួង​អប់រំ​ ​យុវជន​ ​និង​កីឡា​ ​បាន​ណែនាំ​ថា​ ​គ្រឹះស្ថាន​ឧត្តម​សិក្សា​ទាំងអស់​ត្រូវ​ពិនិ​ត្រ​និង​ត្រូវ​កំណត់​ឡើង​វិញ​នូវ​លក្ខខណ្ឌ​ជ្រើសរើស​និស្សិត​ចូលរៀន​ថ្នាក់បណ្ឌិត​ឱ្យ​បាន​ត្រឹមត្រូវ​ ​ច្បាស់លាស់​ ​និង​ត្រូវ​ផ្សព្វផ្សាយ​ជា​សាធារណៈ​។​

​លោក​បន្ត​ថា​ ​គ្រឹះស្ថាន​ឧត្តម​សិក្សា​ត្រូវ​ពង្រឹង​យន្ត​ការ​ត្រួត​ពិនិត្យ​លើ​សំណុំ​ពាក្យ​ស្នើសុំ​ចូលរៀន​និង​ត្រូវ​ប្រឡង​ជ្រើសរើស​និស្សិត​ចូលរៀន​ថ្នាក់បណ្ឌិត​តាម​ការ​កំណត់​របស់​​​ក្រសួង​អប់រំ​ដោយ​រៀបចំ​ការ​ប្រឡង​លើ​មុខវិជ្ជា​ឯកទេស​ ​និង​/​ឬ​មុខវិជ្ជា​តម្រូវ​ ​និង​ការពារ​សំណើ​គម្រោង​ស្រាវជ្រាវ​។​

​លោក​ថ្លែង​ថា​៖​ ​«​គ្រឹះស្ថាន​ឧត្តម​សិក្សា​ត្រូវ​រៀបចំ​កម្មវិធី​សិក្សា​បែប​ការ​រៀន​មុខវិជ្ជា​និង​ការ​សរសេរ​និក្ខេបបទ​ ​ឬ​កម្មវិធីសិក្សា​បែប​ការស្រាវជ្រាវ​និង​ការ​សរសេរ​និក្ខេបបទ​ស្រប​តាម​ក្របខណ្ឌ​គុណវុឌ្ឍិ​ជាតិ​កម្ពុជា​ ​និង​ត្រូវ​សុំ​ការ​ទទួល​ស្គាល់​កម្មវិធីសិក្សា​ទាំងនោះ​ពី​ក្រសួង​អប់រំ​ ​យុវជន​ ​និង​កីឡា​ ​មុននឹង​បណ្ដុះបណ្ដាល​»​។​

​លោក​ថា​ ​ប្រធាន​បទ​សិក្សាស្រាវជ្រាវ​របស់​និស្សិត​ថ្នាក់​បណ្ឌិត​ត្រូវតែ​ជា​ប្រធាន​បទ​ថ្មី​ ​និង​ចូលរួម​ដោះស្រាយបញ្ហា​ជាក់ស្ដែង​នៅ​ក្នុង​សហគមន៍​ ​ឬនៅ​ក្នុង​ឧស្សាហកម្ម​ ​និង​ស្រប​តាម​វិ​ស​័​យ​អាទិភាព​របស់​ប្រទេស​ឬ​ពិភពលោក​។​

​លោក​ថា​៖​ ​«​គ្រប់​គ្រឹះស្ថាន​ឧត្តម​សិក្សា​ត្រូវ​មាន​គណៈកម្មការ​ត្រួតពិនិត្យ​និង​សម្រេច​លើ​ប្រធាន​បទ​សិក្សា​ស្រាវជ្រាវ​របស់​និស្សិត​។​ ​ជាង​នេះ​ទៅទៀត​គ្រឹះស្ថាន​ឧត្តម​សិក្សា​ត្រូវ​ផ្ញើ​គោលការណ៍​ណែនាំ​ការរៀបចំ​និក្ខេបបទ​មក​ក្រសួង​អប់រំ​»​។​

​សម្រាប់​គ្រូបង្រៀន​ ​គ្រូ​ណែនាំ​ ​និង​ការ​​​ដឹកនាំ​និក្ខេបបទ​ថ្នាក់​បណ្ឌិត​ត្រូវតែ​មាន​សញ្ញាបត្រ​ថ្នាក់បណ្ឌិត​ ​មាន​បទ​ពិសោធ​ ​និង​មាន​ស្នាដៃ​បោះពុម្ព​អត្ថបទ​ស្រាវជ្រាវ​ក្នុង​ទស្សនាវដ្ដី​ស្រាវជ្រាវ​វិទ្យាសាស្ត្រ​។​ ​មិន​តែ​ប​ណ្ណោះ​គ្រឹះស្ថាន​ឧ​ម​ត្ត​សិក្សា​ត្រូវ​ពង្រឹង​ការ​អនុវត្ត​លក្ខខណ្ឌ​សម្រាប់​ការពារ​និក្ខេបបទ​បញ្ចប់​ការសិក្សា​របស់​និស្សិត​ថ្នាក់បណ្ឌិត​ ​ប៉ុន្តែ​មុន​នឹង​ដំណើរការ​ការពារ​និក្ខេបបទ​បញ្ចប់​ការសិក្សា​ ​គ្រឹះស្ថាន​ឧត្តម​សិក្សា​ត្រូវ​ស្នើសុំ​ការអនុញ្ញាត​ពី​ក្រសួង​អប់រំ​។​

​លោក​ ​ហ​ង់​ជួន​ ​ណា​រ៉ុ​ន​ ​បាន​និយាយ​ថា​៖​ ​«​គ្រឹះស្ថាន​ឧត្តម​សិក្សា​ត្រូវតែ​មាន​យន្ត​ការ​ត្រួតពិនិត្យ​ការ​លួច​ចម្លង​ស្នាដៃ​ស្រាវជ្រាវ​ ​និង​ត្រូវ​មាន​ឯកសារ​បញ្ជាក់​ត្រឹមត្រូវ​ថា​ ​និក្ខេបបទ​របស់​និស្សិត​មិន​មានការ​លួច​ចម្លង​ស្នាដៃ​ពី​អ្នកដទៃ​»​។​

​លោកស្រី​ ​ឃួន​ ​វិច្ឆិកា​ ​អ្នកនាំពាក្យ​ក្រសួង​អប់រំ​ ​យុវជន​ ​និង​កីឡា​ ​មិន​អាច​ស្នើសុំ​ការ​បញ្ជាក់​បន្ថែម​លើ​ករណី​នេះ​បានទេ​ពីម្សិលមិញ​។​

​របាយការណ៍​របស់​​​ក្រសួង​អប់រំ​ ​បាន​បង្ហាញ​ថា​ ​និស្សិត​ចំនួន​១​៧​នាក់​ក្នុង​ចំណោម​១​២​២​២​នាក់​បាន​បញ្ចប់​សិក្សា​ថ្នាក់បណ្ឌិត​នៅ​ឆ្នាំ​២​០​១​៧​។​ ​និស្សិត​ចំនួន​១​៥​នាក់​ក្នុង​ចំណោម​១​៣​៤​៩​នាក់​បាន​បញ្ចប់​ការសិក្សា​ថ្នាក់បណ្ឌិត​នៅ​ឆ្នាំ​២​០​១៨។​ ​និស្សិត​ចំនួន​២​០​នាក់​ក្នុងចំណោម​៧​៩​០​នាក់​បាន​បញ្ចប់​ការ​សិក្សា​ថ្នាក់បណ្ឌិត​នៅ​ឆ្នាំ​២​០​១​៩​។​ ​និស្សិត​ចំនួន​៣​១​នាក់​ក្នុង​ចំណោម​៩​៦​១​នាក់​បាន​បញ្ចប់​សិក្សា​ថ្នាក​់បណ្ឌិត​នៅ​ឆ្នាំ​២០២០​ ​និង​និស្សិត​ចំនួន​៤​៤​នាក់​ក្នុង​ចំណោម​៩​៧​៨​នាក់​បាន​បញ្ចប់​សិក្សា​ថ្នាក់បណ្ឌិត​នៅ​ឆ្នាំ​២​០​២​១​។​

​លោក​ ​ពៅ​ ​សុខ​ ​ដែល​បាន​បញ្ចប់​ការសិក្សា​ថ្នាក់បណ្ឌិត​លើ​ជំនាញ​វិទ្យាសាស្ត្រ​នយោបាយ​ពីសា​កល​វិទ្យា​ឥន្ទ្រ​វិទ្យា​នៅ​ឆ្នាំ​២​០​២​២​ ​បាន​សម្ដែង​ការ​គាំទ្រ​ចំពោះ​ក្រសួង​អប់រំ​ដែល​បាន​ចេញ​សេចក្ដីណែនាំ​ដល់​គ្រឹះស្ថាន​ឧត្តម​សិក្សា​ ​ដើម្បី​គ្រប់គ្រង​គុណភាព​នៃ​ការ​បណ្ដុះ​ប​ណ្ដ​ល​ថ្នាក់បណ្ឌិត​ ​ព្រោះ​ការ​ពង្រឹង​នេះ​នឹង​ធ្វើ​ឱ្យ​គុណភាព​នៃ​ការសិក្សា​របស់​និស្សិត​ថ្នាក់បណ្ឌិត​កាន់តែ​មាន​ប្រសិទ្ធ​ភាព​ថែមទៀត​។​

​លោក​ថា​ ​ពេល​កន្លងមក​ ​គ្រឹះស្ថាន​ឧត្តម​សិក្សា​មួយ​ចំនួន​អនុវត្ត​បាន​ល្អ​លើ​ការ​បណ្ដុះ​បណ្ដាល​និស្សិត​ថ្នាក់​បណ្ឌិត​ ​ជាពិសេស​ការ​ការពារ​និក្ខេបបទ​របស់​ពួកគេ​ ​គឺ​គោរព​តាម​លក្ខខណ្ឌ​ដែល​កំណត់​ដោយ​ក្រសួង​អប់រំ​។​

​លោក​បាន​មាន​ប្រសាសន៍​ថា​៖​ ​«​យើង​មិន​ដឹង​ថា​គ្រឹះស្ថាន​ឧត្តម​សិក្សា​ណា​មាន​ការ​ខ្វះ​ចន្លោះ​លើ​ផ្នែក​អ្វីខ្លះ​ទេ​ ​ព្រោះ​យើង​ពុំ​ធ្លាប់​បាន​ជួប​ពីមុន​មក​ទេ​»​។​

​លោក​បន្ថែម​ថា​ ​តាម​បទ​ពិសោធ​លោក​ឆ្លងក​ាត់​ការ​សិក្សា​ថ្នាក់បណ្ឌិត​ ​គឺ​បេក្ខជន​បណ្ឌិត​ដែល​សិក្សា​នៅ​សាកលវិទ្យាល័យ​ឥន្ទ្រ​វិទ្យា​បាន​អនុវត្ត​ត្រឹមត្រូវតាម​ក្រសួង​អប់រំ​ ​ហើយ​ខាង​សាកលវិទ្យាល័យ​បាន​តម្រូវ​ឱ្យ​បេក្ខជន​បណ្ឌិត​ទាំង​អស់​ត្រូវ​ស្រាវជ្រាវ​តាម​ឯកសារ​និង​ត្រូវ​ចុះ​អង្កេត​ដល់​ទីតាំង​ដោយមាន​លិខិត​បញ្ជាក់​បេសកកម្ម​ស្រាវជ្រាវ​ចេញ​ពី​សាកលវិទ្យាល័យ​ត្រឹមត្រូវ​។​

​លោក​បញ្ជាក់​ថា​៖​ ​«​ពេល​ចុះទៅ​ដល់​ទីតាំង​ត្រូវ​មាន​ហត្ថ​លេខ​របស់​អាជ្ញាធរ​លើ​លិខិត​បញ្ជាក់​បេសកកម្ម​របស់​យើង​ ​ដើម្បី​បញ្ជាក់​ថា​យើង​ពិតជា​បាន​ចុះ​ស្រាវជ្រាវ​ដល់​ទីតាំង​យ៉ាង​ពិតប្រាកដ​មែន​ទើប​ខាង​សាកល​វិទ្យាល័យ​ព្រម​ទទួល​យក​ការស្រាវជ្រាវ​របស់យើង​»​។​

​លោក​បាន​អះអាង​ថា​៖​ ​«​ជំនាន់​ខ្ញុំ​រៀន​ថ្នាក់បណ្ឌិត​ ​គឺ​មាន​ការ​រឹងតែ​ង​ខ្លាំង​ដោយ​យើង​ត្រូវ​ឆ្លងកាត់​ការ​វាយ​តម្លៃ​តាម​គោលការណ៍​កំណត់​ដោយ​ក្រសួង​អប់រំ​»​។​

​លោក​ ​ហេង​ ​វ៉ាន់​ដា​ ​ប្រធាន​សមាគម​គ្រឹះស្ថាន​ឧត្តម​សិក្សា​ ​យល់ឃើញ​ថា​ ​ការ​ចេញ​សេចក្ដីណែនាំ​នេះ​ ​ជា​រឿង​ធម្មតា​របស់​​​ក្រសួង​ជំនាញ​ ​ដើម្បី​ពង្រឹង​ការ​គ្រប់គ្រង​គុណភាព​បណ្ដុះ​បណ្ដាល​ថ្នាក់បណ្ឌិត​កាន់តែ​ប្រសើរ​ឡើងជា​ង​មុន​។​

​លោក​បាន​ថ្លែង​ថា​៖​ ​«​ប្រសិនបើ​គ្រឹះស្ថាន​ឧត្តម​សិក្សា​ទាំង​អស់​គោរព​តាម​ការណែនាំ​របស់​​​ក្រសួង​អប់រំ​ ​គឺជា​ការ​ត្រឹមត្រូវ​និង​ល្អ​ប្រសើរ​ហើយ​»​។​

​លោក​ថា​ ​លោក​មិនបាន​ចាប់អារម្មណ៍​ចំពោះ​ចំនួន​និស្សិត​កំពុង​សិក្សា​និង​បាន​បញ្ចប់​ការសិក្សា​ថ្នាក់បណ្ឌិត​កើន​ឡើង​ទេ​ ​ប៉ុន្តែ​ចំនួន​និង​បរិមាណ​តែងតែ​កើន​ឡើង​តាម​សមាមាត្រ​នឹង​ការ​ប្រឡង​សញ្ញាបត្រមធ្យមសិក្សា​ទុតិយ​ភូមិ​និង​កំណើន​របស់​ប្រជាជន​៕​

Related Posts

Previous Article

អតីត​នាយករដ្ឋមន្ត្រី​កម្ពុជា​ស្នើ​ឱ្យ​ភាគី​ជប៉ុន​បន្ត​ជួយ​កម្ពុជា​ក្នុង​វិ​ស័យ​ដោះ​មីន​

Next Article

​ក្នុង​ឆ្នាំ​២​០​២​៤​ ​គ​.​ជ​.​អ​.​ប​. ​អនុម័ត​ថវិកា​ជិត​ ​១​ ​៨​០​០​លាន​ដុល្លារ​ ​ទម្លាក់​ឱ្យ​រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ​