​ឧបការី​រដ្ឋមន្ត្រីការបរទេស​អាមេរិក​ ​ទទួលបន្ទុក​តំបន់​អាស៊ី​បូព៌ា​ ​និង​ប៉ាស៊ីហ្វិក​ ​ជួបពិភាក្សា​ការងារ​ជាមួយ​ឯកឧត្តម​បណ្ឌិត​នាយករដ្ឋមន្ត្រី​ ​ហ៊ុន​ ​ម៉ា​ណែ​ត​

Khmer Times Share:

​ឧបការី​រដ្ឋមន្ត្រីក្រសួងការបរទេស​សហរដ្ឋអាមេរិក​ទទួលបន្ទុក​កិច្ចការ​អាស៊ី​បូព៌ា​ ​និង​ប៉ាស៊ីហ្វិក​ ​D​an​i​e​l​ J. K​rite​n​brink​ ​បាន​ជួប​សម្តែង​ការគួរសម​ ​ជាមួយ​ឯកឧត្តម​បណ្ឌិត​នាយករដ្ឋមន្ត្រី​ ​ហ៊ុន​ ​ម៉ា​ណែ​ត​ ​ក្នុង​ទី​ក្រុងភ្នំពេញ​ ​ដើម្បី​ពិភាក្សា​អំពី​ការ​ពង្រឹង​ទំនាក់ទំនង​ទ្វេភាគី​អាមេរិក​-​កម្ពុជា​ ឱ្យ​កាន់តែ​ស៊ី​ជម្រៅ​ ​និង​ដោះស្រាយបញ្ហា​កង្វល់​នានា​ ​នេះ​បើ​តាម​សេចក្តីប្រកាស​ព័ត៌មាន​របស់​ស្ថានទូត​អាមេរិក​ប្រចាំ​រាជធានី​ភ្នំពេញ​ ​នៅ​ថ្ងៃ​ទី​២​៦​ ​ខែកុម្ភៈ​ ​ឆ្នាំ​២​០​២​៤​។​

​ភាគី​ទាំងពីរ​បាន​ពិភាក្សា​អំពី​កិច្ច​សហប្រតិបត្តិការ​ដែល​មានស្រាប់​ជាច្រើន​ ​រួម​ទាំង​ការ​អនុវត្ត​ទណ្ឌកម្ម​របស់​អង្គការសហប្រជាជាតិ​ ​លើ​កូរ៉េ​ខាងជើង​ ​ការ​ថ្កោលទោស​ចំពោះ​ការលុកលុយ​របស់​រុស្ស៊ី​លើ​អ៊ុយ​ក្រែ​ន​ ​កម្មវិធី​ជំនួយបរទេស​ ​ទីភ្នាក់ងារ​គណនេយ្យ​ ​P​O​W​/​M​I​A​ ​និង​ការ​អនុវត្ត​ច្បាប់​ ​ខណៈ​លើកឡើង​អំពី​វឌ្ឍនភាព​នៃ​វិ​ស​័​យ​នានា​ ​នៅ​កម្ពុជា​ ​ដូចជា​លទ្ធិប្រជាធិបតេយ្យ​ ​និង​សិទ្ធិមនុស្ស​ ​ការ​ជួញ​ដូរ​មនុស្ស​ ​បង្កើត​កន្លែង​សម្រាប់​ប្រព័ន្ធ​ផ្សព្វផ្សាយ​សេរី​ ​និង​ឯករាជ្យ​ ​និង​សន្តិសុខ​ក្នុង​តំបន់​។​

​ក្នុង​អំឡុង​ពេល​នៃ​កិច្ចពិភាក្សា​នេះ​ ​ឧបការី​រដ្ឋមន្ត្រី​បាន​គូស​បញ្ជាក់​ថា​ ​សហរដ្ឋអាមេរិក​នៅតែ​ប្តេជ្ញា​ចិត្ត​ចំពោះ​ប្រជាជន​កម្ពុជា​ ​និង​បំណង​ប្រាថ្នា​របស់​ពួកគេ​ចង់​ឱ្យ​ប្រទេសជាតិ​កាន់តែ​រីក​ចម្រើន​ ​ប្រជាធិបតេយ្យ​ ​និង​ឯករាជ្យ​ ​ដែល​សំឡេង​ទាំងអស់​ត្រូវ​បាន​ស្តាប់​ ​និង​គោរព​ ​ហើយ​អធិបតេយ្យភាព​របស់​កម្ពុជា​ត្រូវ​បានការ​ពារ​។​

​ឧបការី​រដ្ឋមន្ត្រី​ K​rite​n​brink​ ​ក៏បាន​ចូលរួម​ជាមួយ​អតីត​និស្សិត​កម្ពុជា​នៃ​គំនិត​ផ្តួចផ្តើម​អ្នកដឹកនាំ​អាស៊ី​អាគ្នេយ៍​វ័យក្មេង​ (​Y​SEAL​I​) ​ដើម្បី​អបអរ​ខួប​លើក​ទី​១​០​ ​នៃ​កម្មវិធី​ផ្លាស់ប្តូរ​ថ្នាក់​តំបន់​។​

Related Posts

Previous Article

​ក្រុម​ឃាត​ក​ជនជាតិ​តៃ​វ៉ាន់​រត់​គេច​ខ្លួន​មក​កម្ពុជា​

Next Article

​ក្រុម​ការងារ​រដ្ឋបាល​ព្រៃឈើ​ ​ចុះ​ធ្វើការ​អង្កេត​សត្វព្រៃ​