ក្រុមហ៊ុន​ ​Lip​p​o ​Group​ ​របស់​ប្រទេស​ឥណ្ឌូ​នេ​ស៊ី​ ​ស្វែងរក​ឱកាស​វិនិយោគ​លើ​វិ​ស័​យ​សុខាភិបាល​ ​និង​អចល​ន​ទ្រព្យ​នៅ​កម្ពុជា​

Share:
ហ្វេសប៊ុក​ ​ឯកឧត្តម​បណ្ឌិត​ ​ហ៊ុន​ ​ម៉ា​ណែ​ត​នាយក​រដ្ឋ​ម​ន្រ្តី

Lip​p​o ​Group​ ​ដែល​ជា​ក្រុមហ៊ុន​ធំ​របស់​ឥណ្ឌូ​នេ​ស៊ី​ ​កំពុង​ស្វែងរក​ឱកាស​វិនិយោគ​ក្នុង​វិ​ស័យ​សុខាភិបាល​ ​និង​អចល​ន​ទ្រព្យ​នៅ​កម្ពុជា​។​

​ឯកឧត្តម​បណ្ឌិត​ ​ហ៊ុន​ ​ម៉ា​ណែ​ត​ ​នាយករដ្ឋមន្ត្រី​បាន​អនុញ្ញាត​អោយ​លោក​ ​Jam​e​s R​i​a​d​y​នាយក​ប្រតិបត្តិ​ក្រុមហ៊ុន​ ​Lip​p​o ​Group​ ​In​done​s​i​a​ ​ចូល​ជួប​សម្តែង​ការគួរសម​ ​និង​ពិភាក្សា​ការងារ​ ​កាលពី​ថ្ងៃពុធ​ (​១​៧​ ​មករា​) ​នៅ​ទីក្រុង​ ​D​a​v​os ​ប្រទេស​ស្វីស​។​

​ក្នុង​ជំនួប​នោះ​ ​លោក​Jam​e​s R​i​a​d​y​បាន​ថ្លែង​អំណរគុណ​ចំពោះ​ ​ឯកឧត្តម​បណ្ឌិត​នាយក​រដ្ឋ​ម​ន្រ្តី ​ដែល​បាន​ឆ្លៀតពេល​ដ៏​មមាញឹក​អនុញ្ញាត​ឱ្យ​រូបលោក​ ​និង​សហការី​ ​បាន​ចូល​ជួប​សម្តែង​ការគួរសម​ ​និង​ពិភាក្សា​ការងារ​ ​ព្រមទាំង​បាន​អបអរ​ឯកឧត្តម​បណ្ឌិត​ ​ដែល​ត្រូវ​បាន​ជ្រើសតាំង​ជា​នាយករដ្ឋមន្ត្រី​កម្ពុជា​ ​ផង​ដែរ​។​

​លោក​បាន​ជម្រាប​ជូន​ ​ឯកឧត្តម​បណ្ឌិត​ ​អំពី​វឌ្ឍនភាព​នៃ​អាជីវក​មុ្ម​របស់​ក្រុមហ៊ុន​ ​Lip​p​o ​Group​ ​ដែល​កំពុង​មាន​ប្រតិបត្តិការ​នៅ​តាម​បណ្ដា​ប្រទេស​ជាច្រើន​នៅ​ក្នុង​តំបន់​ ​និង​នៅ​ពិភពលោក​ ​និង​ផ្តោត​ជា​សំខាន់​លើ​វិ​ស័យ​អចល​ន​ទ្រព្យ​ ​ផ្សារ​លក់រាយ​ ​បដិសណ្ឋារកិច្ច​ ​សុខាភិបាល​ ​អប់រំ​ ​សារ​ព័ត៌មាន​ ​ទូរគមនាគមន៍​ ​ឌី​ជី​ថល​ ​និង​ហិរញ្ញវត្ថុ​។​ ​ជាមួយគ្នា​នេះ​ ​លោក​ក៏បាន​បង្ហាញ​ចំណាប់អារម្មណ៍​ក្នុង​ការ​វិនិយោគ​លើ​វិ​ស័​យ​សុខាភិបាល​ ​និង​វិ​ស័យ​អចល​ន​ទ្រព្យ​ដែល​ផ្ដោ​ត​លើ​ការ​ផ្តល់​សេវា​សុខាភិបាល​ ​ប្រកបដោយ​គុណភាព​ ​ជាមួយ​តម្លៃ​សមរម្យ​ ​និង​ការ​អភិវឌ្ឍន៍​លំនៅឋាន​ដែល​មាន​តម្លៃ​ទាប​។​

​ឯកឧត្តម​បណ្ឌិត​ ​ហ៊ុន​ ​ម៉ា​ណែ​ត​ ​បាន​ស្វាគមន៍​ ​និង​អរគុណ​ចំពោះ​ក្រុមហ៊ុន​ ​Lip​p​o ​Group​ ​ដែល​បាន​បង្ហាញ​ពី​បំណង​ក្នុង​ការ​បណ្តាក់ទុន​វិនិយោគ​នៅ​កម្ពុជា​។​ ​ឯកឧត្តម​បណ្ឌិត​បាន​គូស​បញ្ជាក់​ថា​ ​ផ្អែកលើ​បទពិសោធន៍​របស់​ក្រុមហ៊ុន​ ​ក៏ដូចជា​ភាព​ស្រដៀងគ្នា​នៃ​វប្បធម៌​ប្រពៃណី​ ​និង​ទី​ផ្សារ​របស់​កម្ពុជា​ ​និង​ ​ឥណ្ឌូ​នេ​ស៊ី​ក្រុមហ៊ុន​នឹង​អាចយ​ល់​កាន់តែ​ច្បាស់​អំពី​ឱកាស​នៃ​ការពង្រីក​ទី​ផ្សារ​វិនិយោគ​នៅ​កម្ពុជា​។​

​លើស​ពី​នេះ​ ​ឯកឧត្តម​បណ្ឌិត​ក៏បាន​ជម្រាប​ជូន​ ​លោកនាយក​ប្រតិបត្តិ​ ​អំពី​គោល​នយោបាយ​របស់​រាជរដ្ឋាភិបាល​កម្ពុជា​ ​ពិសេស​ ​យុទ្ធសាស្ត្រ​បញ្ចកោណ​-​ដំណាក់កាល​ទី​១​ ​ដែល​ផ្ដោ​ត​អាទិភាព​លើ​ការ​កសាង​ធនធានមនុស្ស​ជាមួយ​ការ​យកចិត្តទុកដាក់​លើ​វិ​ស័​យ​សុខាភិបាល​ វិ​ស័យ​អប់រំ​ ​បច្ចេកវិទ្យា​ឌី​ជី​ថល​ ​និង​វិ​ស័​យ​អាទិភាព​ផ្សេងៗ​ទៀត​។​ ​បន្ថែម​ពី​នេះ​ ​ឯកឧត្តម​បណ្ឌិត​បាន​បញ្ជាក់​ពី​គោល​នយោបាយ​ ​និង​ការ​លើកទឹកចិត្ត​របស់​រាជរដ្ឋាភិបាល​ចំពោះ​វិនិ​យោគិន​បរទេស​ ​និង​បាន​លើកទឹកចិត្ត​ឱ្យ​ក្រុមហ៊ុន​ ​Lip​p​o ​Group​ ​ពិនិត្យ​លទ្ធភាព​ក្នុង​ការស្វែងរក​ឱកាស​នៅ​ក្នុង​កិច្ច​សហការ​ជាមួយនឹង​ក្រុមហ៊ុន​វិនិយោគ​ក្នុងស្រុក​ ​ដើម្បី​ពង្រីក​ការ​វិនិយោគ​ទៅលើ​វិ​ស័​យ​សក្ដានុពល​ផ្សេងៗ​បន្ថែម​ទៀត​នៅ​កម្ពុជា​។​

Related Posts

Previous Article

កម្ពុជា​នាំចេញ​កៅស៊ូ​ក្នុង​ទំហំ​ទឹកប្រាក់​៤​៩​០​,​៦​លាន​ដុល្លារ​ក្នុង​ឆ្នាំ​២​០​២​៣​

Next Article

ក្រុមហ៊ុន​វៀតណាម​នៅ​កម្ពុជា​ ​ជំរុញ​ទំនាក់ទំនង​ ​និង​លើក​ក​ម្ពស់​ពាណិជ្ជកម្ម​