កម្ពុជា​ ​និង​ជប៉ុន​ ​ពិភាក្សាគ្នា​អំពី​ការ​បង្កើត​តំបន់​សេដ្ឋកិច្ច​ពិសេស​

Share:

អន្តរ​ក្រសួង​ ​និង​គណៈប្រតិភូ​ជប៉ុន​បាន​ពិភាក្សា​លើ​គម្រោង​ស្តីពី​ការ​បង្កើត​តំបន់​សេដ្ឋកិច្ច​ពិសេស​កម្ពុជា​-​ជប៉ុន​ ​ក្នុង​គោលបំណង​ជំរុញ​អ្នក​វិនិយោគ​ជប៉ុន​កាន់តែ​ច្រើន​មក​បណ្តាក់ទុន​នៅ​កម្ពុជា​។​

​កិច្ចពិភាក្សា​នេះ​ត្រូវ​បាន​ធ្វើឡើង​នៅ​ថ្ងៃ​ទី​២​៥​ ​ខែ​ធ្នូ​ ​រវាង​ឯកឧត្តម​ ​ស៊ុន​ ​ចាន់​ថុល​ ​ឧបនាយករដ្ឋមន្ត្រី​ ​និង​ជា​អនុប្រធាន​ទី​១​ ​នៃ​ក្រុមប្រឹក្សាអភិវឌ្ឍន៍​កម្ពុជា​ ​និង​គណៈប្រតិភូ​មកពី​ប្រទេស​ជប៉ុន​ ​ដឹកនាំ​ដោយ​លោក​ U​E​NO​ ​At​sus​h​i​ ​ឯកអគ្គរាជទូត​ជប៉ុន​ប្រចាំ​កម្ពុជា​។​

​កិច្ចប្រជុំ​នេះ​មានការ​អញ្ជើញ​ចូលរួម​ពី​ ​ឯកឧត្តម​ ​សាយ​ ​សំ​អា​ល់ ​ឧបនាយករដ្ឋមន្ត្រី​ ​រដ្ឋមន្ត្រី​ក្រសួង​រៀបចំ​ដែនដី​ ​ន​គ​រូប​នី​យ​កម្ម​ ​និង​សំណង់​ ​ឯកឧត្តម​ ​កែវ​ ​រតនៈ​ ​រដ្ឋមន្ត្រី​ក្រសួង​រ៉ែ​ ​និង​ថាមពល​ ​ឯកឧត្តម​ប៉េង​ ​ពោធិ៍​នា​រដ្ឋមន្ត្រី​ក្រសួងសាធារណការ​ ​និង​ដឹកជញ្ជូន​ ​រួម​ទាំង​ថ្នាក់​ដឹកនាំ​ក្រសួង​-​ស្ថាប័ន​ពាក់ព័ន្ធ​ ​និង​អ្នកតំណាង​ទីភ្នាក់ងារ​ J​I​CA​ ​ប្រចាំ​កម្ពុជា​។​

​កិច្ចប្រជុំ​បាន​ផ្តោត​សំខាន់​លើ​ការងារ​ធំ​ៗ​ ​រួម​មាន​ ​ការពង្រីក​វិសាលភាព​កំពង់ផែ​ស្វយ័ត​ក្រុង​ព្រះ​សី​ហ​នុ ឱ្យ​ក្លាយទៅជា​កំពង់ផែ​ប្រចាំ​តំបន់​និង​គម្រោង​សិក្សា​និង​រៀបចំ​បង្កើត​តំបន់​សេដ្ឋកិច្ច​ពិសេស​កម្ពុជា​-​ជប៉ុន​ ​ដើម្បី​ជំរុញលើកទឹកចិត្ត​វិនិ​យោគិន​ជប៉ុន​មក​វិនិយោគ​នៅ​កម្ពុជា​ឱ្យ​បាន​ច្រើន​។​

​ក្រៅពី​នេះ​ ​អង្គប្រជុំ​ក៏បាន​លើកឡើង​អំពី​ផែនការ​មេ​គ្រប់ជ្រុងជ្រោយ​ស្តីពី​ ​ប្រព័ន្ធ​ដឹកជញ្ជូន​អន្តរ​មធ្យោបាយ​ ​និង​ភស្តុភារ​កម្ម​កម្ពុជា​ឆ្នាំ​ ​២​០​២​៣​-​២​០​៣​៣​ដែល​សហ​ការរៀបចំ​ដោយ​ក្រសួងសាធារណការ​ ​និង​ដឹកជញ្ជូន​ ​និង​ឧត្តមក្រុមប្រឹក្សា​សេដ្ឋកិច្ច​ជាតិ​ ​ដោយមាន​ការ​ជួយ​គាំទ្រ​ពីសំណាក់​ដៃគូ​អភិវឌ្ឍន៍​សំខាន់​ៗ​។​

​ផែនការ​មេ​មួយ​នេះ​ ​ត្រូវ​បាន​រៀបចំ​ឡើង​ដោយ​បញ្ចូល​គ្នា​នូវ​ផែនការ​មេ​សំខាន់​ៗ​ចំនួន​០​៧​ ឱ្យ​មាន​លក្ខណៈ​ស៊ី​សង្វាក់​គ្នា​ ​ដើម្បី​សម្រួល​ដល់​ការ​​​ដឹកជញ្ជូន​ទំនិញ​អ្នកដំណើរ​សេវា​ ​ទាំង​ក្របខណ្ឌ​ក្នុង​ប្រទេស​ ​ក្នុង​តំបន់​ ​និង​ពិភពលោក​។​A​K​P

Related Posts

Previous Article

រដ្ឋមន្ត្រី​ក្រសួងហិរញ្ញវត្ថុ​ជប៉ុន​ ​នឹង​មក​បំពេញ​ទស្សនកិច្ច​នៅ​កម្ពុជា​ ​និង​ស្រី​លង្កា​ក្នុង​ខែ​មករា​ ​ឆ្នាំក្រោយ​

Next Article

​រដ្ឋាភិបាល​តែងតាំង​សមាសភាព​ថ្មី​គណៈកម្មាធិការ​ជាតិ​សុវត្ថិភាព​ចរាចរណ៍​