​កម្ពុជា​ព្យាយាម​ជំរុញ​ការ​វិនិយោគ​ពី​អូស្ត្រាលី​

​ជា​ ​វណ្ណ​យុទ្ធ​ / Khmer Times Share:
​លោក​ ​សួន​ ​សុផល​ (​កណ្ដាល​) ​អគ្គលេខាធិការ​រង​ក្រុមប្រឹក្សា​វិនិយោគ​កម្ពុជា​នៃ​ក្រុមប្រឹក្សាអភិវឌ្ឍន៍​កម្ពុជា​ ​ថ្លែង​ក្នុង​កម្មវិធី​ក​សិ-​ធុរកិច្ច​ ​ពាណិជ្ជកម្ម​ ​និង​ការ​វិនិយោគ​ទៅកាន់​ប្រទេស​អូស្ត្រាលី​ ​ក្នុង​រាជធានី​ភ្នំពេញ​ ​ថ្ងៃ​ទី​២​៣​ ​ខែកុម្ភៈ​។​ C​D​C

​នៅ​មុន​ដំណើរ​ទស្សនកិច្ច​របស់​លោក​នាយករដ្ឋមន្ត្រី​ ​ហ៊ុន​ ​ម៉ា​ណែ​ត​ ​ទៅកាន់​ប្រទេស​អូស្ត្រាលី​នៅ​ខែ​ក្រោយ​នេះ​ វិ​ស័​យ​ឯកជន​រួម​ជាមួយ​ក្រសួង​ស្ថាប័ន​ពាក់ព័ន្ធ​កំពុង​ធ្វើការ​លើ​មធ្យោបាយ​ទាក់ទាញ​ដៃគូ​វិនិយោគ​ពី​ប្រទេស​អូស្ត្រាលី​ ​និង​ជំរុញ​ការ​នាំចេញ​ផលិតផល​ពាក់កណ្តាល​សម្រេច​ ​និង​កែច្នៃ​ទៅកាន់​ប្រទេស​អូស្ត្រាលី​។​​

ភាគី​ពាក់ព័ន្ធ​ក្នុងស្រុក​មួយ​ក្រុម​បាន​ប្រមូលផ្តុំ​គ្នា​ក្នុង​ការ​តម្រង់​ទិស​ដល់​ប្រតិភូ​ធុរកិច្ច​កម្ពុជា​ ​កម្មវិធី​ ​«​បេសកកម្ម​ក​សិ​ពាណិជ្ជកម្ម​ ​ពាណិជ្ជកម្ម​ ​និង​ការ​វិនិយោគ​ទៅកាន់​ប្រទេស​អូស្ត្រាលី​»​ ​ដែល​រៀបចំ​ដោយ​សមាគម​អ្នក​វិនិយោគ​ច្នៃប្រឌិត​ ​និង​អភិវឌ្ឍន៍​ (​I​D​I​) ​កាលពី​ថ្ងៃសុក្រ​ស​ប្តាហ៍​មុន​។​

​កម្មវិធី​នេះ​ត្រូវ​បាន​រៀបចំ​ឡើង​ដើម្បី​ផ្តល់​នូវ​​ធាតុ​ចូល​ ​និង​អនុសាសន៍​ទាក់​ទង​នឹង​បេសកកម្ម​ខាងលើ​ដល់​គណៈប្រតិភូ​ ​ដែល​គ្រោង​នឹង​ចូលរួម​នៅ​ទីក្រុង​មែ​ល​ប៊​ន​ ​ចាប់​ពី​ថ្ងៃ​ទី​ ​៥​ ​ដល់​ទី​ ​៧​ ​ខែ​មីនា​ ​ឆ្នាំ​ ​២​០​២​៤​។​

​លោក​ ​សួន​ ​សុផល​ ​អគ្គលេខាធិការ​រង​ក្រុមប្រឹក្សា​វិនិយោគ​កម្ពុជា​នៃ​ក្រុមប្រឹក្សាអភិវឌ្ឍន៍​កម្ពុជា​ (C​D​C) ​បាន​វាយ​តម្លៃ​ខ្ពស់​អំពី​កម្មវិធី​ដែល​ផ្តួច​ផ្តើម​ដោយ​ ​IDI​ ​អ្នក​ជំនួញ​ ​និង​អ្នក​វិនិយោគ​ក្នុងស្រុក​ក្នុង​ការរៀបចំ​បេសកកម្ម​ធុរកិច្ច​ ​រួម​ជាមួយនឹង​ការរៀបចំ​កិច្ចប្រជុំ​កំពូល​ពិសេស​អា​ស៊ាន​-​អូស្ត្រាលី​។​

​លោក​និយាយ​​ថា​៖​ ​«​គណៈ​ប្រតិភូ​ក្នុង​បេសកកម្ម​នា​ពេល​ខាង​មុខ​ ​នឹង​ធ្វើការ​ជាមួយ​ក្រសួង​ ​ស្ថាប័ន​ពាក់ព័ន្ធ​ ​ដើម្បី​ទាក់ទាញ​ដៃគូ​វិនិយោគ​ពី​ប្រទេស​អូស្ត្រាលី​ ​មក​បណ្តាក់​ទុន​នៅ​កម្ពុជា​ ​ក៏ដូចជា​ជំរុញ​ការនាំចេញ​ផលិតផល​ពាក់​កណ្តាល​សម្រេច​ ​និង​កែច្នៃ​របស់​កម្ពុជា​ ​ជាពិសេស​ក្នុង​វិ​ស័​យក​សិ-​ម្ហូបអាហារ​ទៅកាន់​ប្រទេស​អូស្ត្រាលី​»​។​

​កម្មវិធី​តម្រង់​ទិស​នេះ​មាន​ការចូលរួម​ពី​តំណាង​ប្រមាណ​៣​០​នាក់​មកពី​ក្រុមប្រឹក្សាអភិវឌ្ឍន៍​កម្ពុជា​ ​ក្រសួង​ពាណិជ្ជកម្ម​ ​I​D​I​ ​និង​វិ​ស័​យ​ឯកជន​។​

​កិច្ចប្រជុំ​កំពូល​ពិសេស​អា​ស៊ាន​-​អូស្ត្រាលី​ ​គ្រោង​នឹង​ប្រព្រឹត្តទៅ​នៅ​ខែ​មីនា​ ​នៅ​ទីក្រុង​មែ​ល​ប៊​ន​ ​ប្រទេស​អូស្ត្រាលី​ ​ក្នុង​គោលបំណង​ផ្តល់​ឱកាស​ដល់​រដ្ឋាភិបាល​អូស្ត្រាលី​ ​ដើម្បី​កែ​លម្អ​ជំហរ​របស់​ខ្លួន​ជា​មួយ​រដ្ឋ​អាស៊ី​អាគ្នេយ៍​។​

​លោក​នាយករដ្ឋមន្ត្រី​ ​ហ៊ុន​ ​ម៉ា​ណែ​ត​ ​នឹង​ទៅ​បំពេញ​ទស្សនកិច្ច​នៅ​ប្រទេស​អូស្ត្រាលី​ជាលើកដំបូង​ក្នុងនាម​ជា​មេដឹកនាំ​ជាតិ​ដើម្បី​ចូលរួម​ក្នុង​កិច្ចប្រជុំ​កំពូល​ពិសេស​អូស្ត្រាលី​-​អា​ស៊ាន​នៅ​ថ្ងៃ​ទី​៤​-​៦​ ​ខែ​មីនា​ ​នៅ​ទីក្រុង​មែ​ល​ប៊​ន​។​

​សភា​ពា​ណិជ្ជកម្ម​កម្ពុជា​ក៏​គ្រោង​នឹង​ចូលរួម​ក្នុង​ដំណើរ​ទស្សនកិច្ច​របស់​លោក​នាយករដ្ឋមន្ត្រី​នៅ​ប្រទេស​អូស្ត្រាលី​ដែរ​។​

​យោង​តាម​អនុប្រធាន​របស់​ CCC ​លោក​ ​លឹម​ ​ហេង​ ​វេទិកា​ធុរកិច្ច​មួយ​គ្រោង​នឹង​ប្រារព្ធ​ធ្វើ​នៅ​ខែ​មីនា​ ​ក្នុង​អំឡុង​ដំណើរ​ទស្សនកិច្ច​របស់​លោក​នាយករដ្ឋមន្ត្រី​ ​ហ៊ុន​ ​ម៉ា​ណែ​ត ​នៅ​អូស្ត្រាលី​ក្នុង​ខែ​មីនា​។​

​លោក​ ​បាន​ឱ្យ​ដឹង​កាលពី​ថ្ងៃអាទិត្យ​ថា​៖​ ​«​វេទិកា​នេះ​មាន​គោលបំណង​លើក​ក​ម្ពស់​អាជីវកម្ម​ ​និង​ឱកាស​វិនិយោគ​ក្នុង​ប្រទេស​កម្ពុជា​ដល់​វិនិ​យោគិន​ដែល​មាន​សក្តានុពល​នៅ​ទីនោះ​ ​ដើម្បី​ទាក់ទាញ​លំ​ហូរ​នៃ​ការ​វិនិយោគ​មក​កម្ពុជា​»​។​

​លោក​បាន​បន្ត​ថា​ ​អូស្ត្រាលី​ត្រូវ​បាន​គេ​មើលឃើញ​ថា​ជា​ប្រទេស​មួយ​ក្នុងចំណោម​ប្រទេស​ទទួល​ទំនិញ​កម្ពុជា​ច្រើន​ជាង​គេ​ក្នុង​ពិភពលោក​ ​ហើយ​ជា​អ្នក​វិនិយោគ​ដ៏​មាន​សក្ដានុពល​នៅ​កម្ពុជា​។​

​តួលេខ​ពី​​អគ្គនាយកដ្ឋាន​គយ​ ​និង​រដ្ឋាករ​ ​បាន​​បង្ហាញ​ថា​ ​ពាណិជ្ជកម្ម​ទ្វេភាគី​រវាង​កម្ពុជា​ ​និង​អូស្ត្រាលី​ ​មាន​​ចំនួន​ ​៥​០​២​លាន​ដុល្លារ​ក្នុង​ឆ្នាំ​២​០​២​៣​ ​កើន​ឡើង​ ​១​.​០​៥​ភាគរយ​ ​ធៀប​នឹង​ឆ្នាំ​២​០​២​២​។​

​កម្ពុជា​បាន​នាំចេញ​​ទំនិញ​ប្រមាណ​ ​៣​៧​០​ ​លាន​ដុល្លារ​ទៅ​អូស្ត្រាលី​ ​កើន​ឡើង​ ​១​,​៥​៧​ ​ភាគរយ​ធៀប​នឹង​ឆ្នាំមុន​៕

Related Posts

Previous Article

បក្ស​ភ្លើង​ទៀន​ ​និង​កម្លាំង​ជាតិ​ ​ដណ្តើម​សន្លឹកឆ្នោត​ទាំង​ព្រឹទ្ធសភា​ ​និង​ក្រុមប្រឹក្សា​

Next Article

​ក្រ​សួង​ទេសចរណ៍​ ​និង​ ​W​W​F​ ​សហការ​គ្នា​ដើម្បី​លើក​ក​ម្ពស់​ទេសចរណ៍​បៃតង​