​ក្រសួង​ពាណិជ្ជកម្ម​ចុះបញ្ជី​ធុរកិច្ច​ថ្មី​ចំនួន ជា​ង​ ​១​១​,​០​០​០​ ​ក្នុង​១​១​ខែ​នៃ​ឆ្នាំ​ ​២​០​២​៣​

​ជា​ ​វណ្ណ​យុទ្ធ​ / Khmer Times Share:
ពិ​ពរ​ណ៍​ពាណិជ្ជកម្ម​មួយ​នៅ​រាជធានី​ភ្នំពេញ​។ ខ្មែរថាមស៍៖ ​ទេព​ ​សូ​នី​

​របាយការណ៍​របស់​​​ក្រសួង​ពាណិជ្ជកម្ម​បាន​បង្ហាញ​ថា​ ​ក្រសួង​បាន​ចុះបញ្ជី​ក្រុមហ៊ុន​ ​និង​សហគ្រាស​ថ្មី​ចំនួន​ ​១​១​,​៥​០​៦​ ​ក្នុង​អំឡុង​ខែ​មករា​ ​ដល់​ខែវិច្ឆិកា​ ​ឆ្នាំ​ ​២​០​២​៣​ ​កើន​ឡើង​ ​១​៤​.​៥​៨​ ​ភាគរយ​ពី​ចំនួន​ ​១​០​,​០​៤​៦​ ​ក្នុង​រយៈពេល​ដូចគ្នា​កាលពី​ឆ្នាំ​ ​២​០​២​២​ ​។​​

ជាង​ ​៦​១ ​ភាគរយ​ ​ឬ​ ​៧​,​០​៦​៦​ ​ស្ថាប័ន​ ​គឺជា​សហគ្រាស​ ​ហើយ​នៅសល់​ត្រូវ​បាន​ចុះ​បញ្ជី​ជា​ក្រុមហ៊ុន​ ​ហើយ​របាយការណ៍​បាន​ឱ្យ​ដឹង​ទៀត​ថា​ ​ក្នុងចំណោម​នោះ​ ​៦​៥​ ​គឺជា​ក្រុមហ៊ុន​អាជីវកម្ម​បរទេស​។​

​ជាមួយគ្នា​នេះ​ដែរ​ ​ក្រសួង​បាន​រក្សាទុក​ឈ្មោះ​អាជីវកម្ម​ថ្មី​ចំនួន​ ​៥​,​៩​១​៧​ ​ក្នុង​អំឡុង​ពេល​នេះ​ ​ដែល​ថយ​ចុះ​ ​២​.​៤​៧​ ​ភាគរយ​ធៀប​នឹង​ឆ្នាំ​ ​២​០​២​២​ ​។​

​ជាមួយគ្នា​នេះ​ដែរ​ ​ក្រុមហ៊ុន​ប្រហែល​ ​៩៦៧​ ​ត្រូវ​បាន​លុបឈ្មោះ​ចេញ​ ​កើន​ឡើង​ ​២​១​,​៧​៨​ ​ភាគរយ​ពី​ ​៧​៩​៤​ ​ក្នុង​ឆ្នាំ​ ​២​០​២​២​ ​។​

​ថ្លែង​ក្នុង​កិច្ចប្រជុំ​ប្រចាំ​ឆ្នាំ​នា​ពេលថ្មីៗ​នេះ​ ​លោកស្រី​ ​ចម​ ​និម្មល​ ​រដ្ឋមន្ត្រី​ក្រសួង​ពាណិជ្ជកម្ម​ ​បាន​មានប្រសាសន៍ថា​ ​ក្រសួង​បន្ត​ធ្វើ​កំណែ​ទម្រង់​ស៊ី​ជម្រៅ​ ​និង​ការ​កែ​លម្អ​គុណភាព​នៃ​សេវា​សាធារណៈ​របស់​​​ក្រសួង​ ​តាមរយៈ​ស្វ័យប្រវត្តិកម្ម​ ​កាត់​បន្ថយ​ទាំង​ការ​ចំណាយ​ ​និង​ពេលវេលា​ ​និង​រក្សា​ស្ថិរភាព​តម្លៃ​ ​និង​ការ​ជំរុញ​ពាណិជ្ជកម្ម​ក្នុងស្រុក​ ​ការ​អភិវឌ្ឍន៍​ទី​ផ្សារ​ ​និង​ការ​អភិវឌ្ឍន៍​វិ​ស​័​យ​ឯកជន​។​

​អ្នកស្រី​បាន​លើកឡើង​ថា​៖​ ​«​ក្រសួង​បាន​នឹង​កំពុង​ធ្វើការ​ ​និង​បន្ត​កំណែ​ទម្រង់​ជាច្រើន​ក្នុង​ការ​ធ្វើ​បច្ចុប្បន្នភាព​ប្រព័ន្ធ​ស្វ័យ​ប្រវត្តិកម្ម​នៃ​ការ​ចុះបញ្ជី​អាជីវកម្ម​ដោយ​បង្កើត​អាជ្ញាប័ណ្ណ​អាជីវកម្ម​អេ​ឡិច​ត្រូនិ​ក​»​។​

​ក្នុង​ឆ្នាំ​ ​២​០​២​០​ ​រដ្ឋាភិបាល​បាន​ដាក់​ឱ្យ​ដំណើរការ​ប្រព័ន្ធ​ចុះបញ្ជី​អាជីវកម្ម​អន​ឡា​ញ​ចុង​ក្រោយបំផុត​របស់​ខ្លួន​ ​ដែល​ត្រូវ​បាន​គេ​ស្គាល់​ថា​ ​Single​ ​Port​a​l​ ​ដែល​មានបំណង​អនុម័ត​កម្មវិធី​ក្នុងរយៈពេល​ប្រាំ​បី​ថ្ងៃធ្វើការ​។​

​មាន​ក្រសួង​ចំនួន​ប្រាំមួយ​ដាក់បញ្ចូល​ទៅ​ក្នុង​ប្រព័ន្ធ​៖​ ​ក្រសួងមហាផ្ទៃ​ ​សេដ្ឋកិច្ច​ ​និង​ហិរញ្ញវត្ថុ​ ​ពាណិជ្ជកម្ម​ ​ការងារ​ ​និង​បណ្តុះ​បណ្តាល​វិជ្ជាជីវៈ​ ​អគ្គនាយកដ្ឋាន​ពន្ធដារ​ ​និង​ក្រុមប្រឹក្សាអភិវឌ្ឍន៍​កម្ពុជា​។​ ​នេះ​មានន័យ​ថា​ វិនិ​យោគិន​អាច​ចុះឈ្មោះ​អាជីវកម្ម​ ​និង​ពន្ធ​របស់​ពួកគេ​នៅ​ក្រោម​វេទិកា​តែមួយ។​ ​លើស​ពី​នេះ​ ​ថ្លៃ​សេវា​ទាំងអស់​ត្រូវ​បាន​ធ្វើឡើង​តាម​អុីន​ធឺ​ណិ​ត​តាមរយៈ​បណ្តាញ​ទូទាត់​តាម​អេ​ឡិច​ត្រូនិ​ក​ផ្សេងៗ​។​

​ដោយ​ប្រើ​វិ​ប​ផត​ថល​តែមួយ​ វិនិ​យោគិន​នឹង​ជៀសវាង​ការិយាធិបតេយ្យ​ដែល​មិន​ចាំបាច់​ ​។​ ​រដ្ឋាភិបាល​មាន​គោល​បំណង​ពង្រីក​ប្រព័ន្ធ​ដល់​គ្រប់​ក្រសួង​ ​ស្ថាប័ន​នានា​ ​មានន័យ​ថា​ ​អាជ្ញាប័ណ្ណ​ ​និង​វិញ្ញា​បន​ប​ត្រ​ទាំងអស់​នឹង​ត្រូវ​បាន​ចេញ​ជា​ឌី​ជី​ថល​នា​ពេល​ខាងមុខ​។​

​អនុប្រធាន​សភា​ពាណិជ្ជកម្ម​កម្ពុជា​ ​លោក​ ​លឹម​ ​ហេង​ ​មានប្រសាសន៍បញ្ជាក់​ថា​ ​ការ​កើន​ឡើង​នៃ​ការ​ចុះ​បញ្ជី​ពាណិជ្ជកម្ម​ឆ្លុះបញ្ចាំង​ពី​ការ​បើក​ប្រទេស​ឡើង​វិញ​ ​សកម្មភាព​សេដ្ឋកិច្ច​សង្គម​គ្រប់​ប្រភេទ​ ​ក្រោម​គោល​នយោបាយ​របស់​រដ្ឋាភិបាល​ប្រកបដោយ​ប្រសិទ្ធ​ភាព​។​

​លោក​បាន​បន្ត​ថា៖​ ​«​ការ​កើន​ឡើង​នៃ​ចំនួន​ក្រុមហ៊ុន​ដែល​បាន​ចុះ​បញ្ជី​គឺជា​សញ្ញា​ល្អ​សម្រាប់​សេដ្ឋកិច្ច​ជាតិ​ ​ហើយ​នេះ​ឆ្លុះ​បញ្ចាំង​ពី​​ទំនុក​ចិត្ត​របស់​អ្នក​វិនិយោគ​ក្នុង​ការ​ធ្វើអាជីវកម្ម​នៅ​ក្នុង​ប្រទេស​កម្ពុជា»។​

Related Posts

Previous Article

​តម្លៃ​ត្រី​រ៉ស់​រួមចំណែក​សំខាន់​ក្នុង​ការ​កើន​ឡើង​តម្លៃ​របប​អាហារ​មូលដ្ឋាន​របស់​ប្រជាជន​កម្ពុជា​

Next Article

ដៃគូនានារៀបចំសិក្ខាសាលាបូកសរុបលទ្ធផលគម្រោងសម្រាប់គំនិតផ្តួចផ្តើមព្រៃឈើសំខាន់ៗ