​លោក​នាយករដ្ឋមន្ត្រី​ ​ហ៊ុន​ ​ម៉ា​ណែ​ត​ ​ចេញ​បទបញ្ជា​ផ្អាក​ជ្រើសរើស​មន្ត្រី​រាជការ​ឆ្នាំ​២​០​២​៤​

​ត​ន​ ​វិបុល​ / Khmer Times Share:
​ទិដ្ឋភាព​ប្រលង​ជ្រើសរើស​ម​ន្រ្តី​ដោយ​រដ្ឋបាល​ខេត្ត​កំពត​។​ ​ ​ ​រូបភាព​៖​ ​ខេត្ត​កំពត​

​លោក​នាយករដ្ឋមន្ត្រី​ ​ហ៊ុន​ ​ម៉ា​ណែ​ត​ ​បាន​ដាក់​បទបញ្ជា​ផ្អាក​ការ​ប្រឡង​ជ្រើសរើស​មន្ត្រី​រាជការ​ថ្មី​សម្រាប់​ឆ្នាំនេះ​ ​ដើម្បី​ធ្វើ​សវនកម្ម​មន្ត្រី​រាជការ​ផ្ទៃក្នុង​ស្ថាប័ន​ ​ដែល​ត្រូវ​ត្រួត​ពិនិត្យ​និង​វាយ​តម្លៃ​ឡើងវិញ​ចំពោះមុខ​ងារ​មន្ត្រី​រាជការ​ ​ហើយ​ត្រូវ​បែងចែក​ការ​ប្រើប្រាស់​ពួក​គេ​ឱ្យ​អស់​លទ្ធភាព​។​

​ក្នុង​ពិធី​ជួប​សំណេះសំណាល​ជាមួយនឹង​ប្រជា​សហគមន៍​ខ្មែរ​រស់នៅ​ទ្វីប​អឺរ៉ុប​ប្រមាណ​ជាង​ពីរ​ពាន់​នាក់​កាលពី​ថ្ងៃ​អាទិ​ត្រ​ ​លោក​នាយករដ្ឋមន្ត្រី​ ​ហ៊ុន​ ​ម៉ា​ណែ​ត​ ​បាន​ថ្លែង​ថា​ ​សមត្ថភាព​មន្ត្រី​រាជការ​នៅ​មាន​ក​ម្រិ​ត​ដែល​កំពុង​បម្រើ​ការ​តាម​ស្ថាប័ន​ ​គឺ​ត្រូវ​បណ្ដុះបណ្ដាល​សមត្ថភាព​និង​ជំនាញ​ពួកគេ​ឡើងវិញ​ជាជាង​ការ​ប្រឡង​ជ្រើសរើស​មន្ត្រី​រាជការ​ថ្មី​ដែល​មិន​ចាំបាច់​។​

​លោក​និយាយ​ថា​៖​ ​«​ខ្ញុំ​ផ្អាក​ជ្រើសរើស​មន្ត្រី​ថ្មី​សម្រាប់​ឆ្នាំនេះ​ ​ព្រោះ​ឥឡូវ​យើង​ត្រូវ​ខិតខំ​ពង្រឹង​ដោយ​ការ​សន្សំ​ថវិកា​ជាជាង​ជ្រើសរើស​មន្ត្រី​ថ្មី​ដែល​មិន​ចាំបាច់​ ​ហើយ​យក​ថវិកា​នោះ​មក​បំប៉ន​មន្ត្រី​របស់យើង​ដែល​ខិតខំ​ធ្វើការ។​ ​នេះ​ជា​គោលការណ៍​សំខាន់​»​។​

​លោក​បាន​បញ្ជាក់​ថា​ ​គោលការណ៍​ប្រឡង​ជ្រើសរើស​មន្ត្រី​រាជការ​ថ្មី​ចូល​ក្របខណ្ឌ​រដ្ឋ​ត្រូវ​ឡើង​ចាប់ពី​ពេលនេះ​ទៅ​ ​ដាច់​ខាត​ត្រូវតែ​សុក្រឹតភាព​តាម​យន្ត​ការ​ ​«​អ្នកចេះ​គឺជា​ប់​»​ ​ដូចដែល​ក្រសួង​មុខងារ​សាធារណៈ​និង​ក្រសួង​ពាក់ព័ន្ធ​បាន​រៀបចំ​ការ​ប្រឡង​ជ្រើសរើស​មន្ត្រី​កសិកម្ម​ឃុំ​២​៥​០​នាក់​កាល​ពី​កំលុង​ខែ​ធ្នូ​ឆ្នាំមុន​ ​ដើម្បី​ដាក់​ពង្រាយ​តាម​ខេត្ត​គោលដៅ​។​

​លោក​បន្ថែម​ថា​៖​ ​«​រាល់​ការ​ប្រឡង​ជ្រើសរើស​មន្ត្រី​រាជការ​ចូល​ក្របខណ្ឌ​រដ្ឋ​ដាច់ខាត​ត្រូវតែ​មាន​សុក្រឹតភាព​ ​តម្លា​ភាព​ ​និង​យុត្តិធម៌​ចំពោះ​អ្នក​ប្រឡង​ដែល​ពឹង​លើ​សមត្ថភាព​ខ្លួនឯង​»​។​

​លោក​ ​យក់​ ​ប៊ុន​ណា​ ​អ្នក​នាំពាក្យ​ក្រសួង​មុខងារ​សាធារណៈ​ ​បាន​បញ្ជាក់​ពីម្សិលមិញ​ថា​ ​ក្រសួង​មុខងារ​សាធារណៈ​នឹង​សហការ​ជាមួយ​ក្រសួង​ពាក់ព័ន្ធ​ ​ដើម្បី​រៀបចំ​យន្ត​ការ​ត្រួត​ពិនិត្យ​ឡើងវិញ​មុខងារ​របស់​មន្ត្រី​រាជការ​ ​និង​រចនា​ស​ម្ព័ន្ធ​នៃ​ការប្រើប្រាស់​មន្ត្រី​រាជការ​នៅ​តាម​ក្រសួង​ស្ថាប័ន​នានា​។​

​លោក​ថា​ ​បន្ទាប់ពី​ធ្វើ​សវនកម្ម​រួច​ទើប​អាច​ដឹង​ច្បាស់​ពី​តម្រូវ​ការ​ពិតប្រាកដ​នៅ​ក្រសួង​ស្ថាប័ន​ណាខ្លះ​ដែល​ត្រូវការ​ប្រឡង​ជ្រើសរើស​មន្ត្រី​រាជការ​បន្ថែម​។​

​លោក​បាន​និយាយ​ថា​៖​ ​«​យើង​នឹង​ធ្វើ​របាយការណ៍​ជូន​រដ្ឋាភិបាល​ ​ដើម្បី​ស្នើសុំ​គោលការណ៍​ប្រឡង​ជ្រើសរើស​មន្ត្រី​រាជការ​សម្រាប់​ក្រសួង​ស្ថាប័ន​ណា​ដែល​មាន​តម្រូវ​ការ​មន្ត្រី​រាជការ​ពិតប្រាកដ​»​។​

​លោក​បាន​លើកឡើង​ថា​ ​ចំពោះ​ផែនការ​ជ្រើសរើស​មន្ត្រី​រាជការ​ចូល​ក្របខណ្ឌ​រដ្ឋ​សម្រាប់​ឆ្នាំ​២​០​២​៣​ ​ដែល​មិន​ទាន់​បាន​បញ្ចប់​សព្វគ្រប់​ ​រដ្ឋាភិបាល​បន្ត​អនុញ្ញាត​ឱ្យ​ប្រឡង​ជ្រើសរើស​មន្ត្រី​រាជការ​ចំនួន​ ​២​ ​២​៧​៨​កន្លែង​ ​ដើម្បី​បញ្ចប់​តាម​ផែនការ​។​

​លោក​បន្ត​ថា​ ​ក្រសួង​ដែល​បាន​អនុញ្ញាត​ប្រឡង​ជ្រើស​រើស​មន្ត្រី​រាជការ​សម្រាប់​ឆ្នាំ​២​០​២​៣​ ​រួម​មាន​ក្រសួង​កសិកម្ម​ ​រុក្ខា​ប្រមាញ់​ ​និង​នេសាទ​ ​ក្រសួង​សាធារណការ​និង​ដឹក​ជញ្ជូន​ ​ក្រសួង​អភិវឌ្ឍន៍​ជនបទ​ ​និង​ក្រសួង​អប់រំ​ ​យុវជន​ ​និង​កីឡា​ ​និង​អង្គភាព​ប្រឆាំង​អំពើពុក​រលួយ​ ​ដើម្បី​ជំនួស​មន្ត្រី​ដែល​បាត់​ក្របខណ្ឌ​ដោយសារ​ការ​ចូលនិវត្តន៍​និង​ការ​ទទួល​មរណភាព​ជាដើម​។​

​លោក​ ​ឡាំ​ ​សុជាតិ​ ​នាយក​ប្រតិបត្តិ​វិទ្យាស្ថាន​តស៊ូ​មតិ​និង​គោល​នយោបាយ​ (​A​P​I​) ​ធ្លាប់​បាន​លើកឡើង​ថា​ ​កំណែ​ទម្រង់​មន្ត្រី​រាជការ​ផ្ទៃក្នុង​ស្ថាប័ន​ជាការល្អ​ប្រសើរ​ ​ដើម្បី​ពង្រឹង​គុណភាព​ការងារ​របស់​មន្ត្រី​រាជការ​នៅ​តាម​ក្រសួង​ស្ថាប័ន​នានា​។​

​លោក​កត់​សម្គាល់​ឃើញ​ថា​ ​បច្ចុប្បន្ន​មន្ត្រី​រាជការ​មាន​ចំនួន​ច្រើន​នៅ​តាម​ក្រសួង​ស្ថាប័ន​ ​ហើយ​ពួកគេ​ក៏មាន​ប្រាក់បៀវត្សរ៍​សមរម្យ​ ​ដែល​គួរតែ​ប្រឹងប្រែង​ធ្វើការងារ​ស្របតាម​តួនាទី​និង​ភារកិច្ច​របស់​​ខ្លួន​ ​ដើម្បី​រួមគ្នា​ដ​ោះស្រាយ​បញ្​ហា​តាម​មូលដ្ឋាន​ជូន​​ប្រជា​ពលរដ្ឋ​៕​

Related Posts

Previous Article

​រដ្ឋាភិបាល​ណែនាំ​រដ្ឋបាល​ស្រុក​​ទទួល​បុគ្គលិក​អប់រំ​ដែល​ត្រូវ​ផ្ទេរ​ទៅ​ថ្នាក់​ក្រោម​ជាតិ​

Next Article

​កម្ពុជា​និង​ចិន​ចុះ​ ​M​OU ​លើ​គម្រោង​បកប្រែ​និង​បោះពុម្ព​សៀវភៅ​បុរាណ​ជា​ភាសា​នៃ​ប្រទេស​ទាំងពីរ​