​កម្ពុជា​ ​បាន​ត្រៀម​ទទួល​​១​៦​៤​ ​ប្រទេស​ ​និង​ស្ថាប័ន​អន្តរជាតិ​ ​ក្នុងនាម​ជា​ម្ចាស់ផ្ទះ​កិច្ចប្រជុំ​អនុសញ្ញា​អូ​តា​វ៉ា​ឆ្នាំ​២​០​២​៤​

​ខ្មែរ​ថា​ម​ស៍ Share:
លោក Juan Carlos Ruan នាយកអង្គភាពគាំទ្រការអនុវត្តអនុសញ្ញាអូតាវ៉ាថា ជួប​ជាមួយ​លោក លី ធុជ​ (ស្តាំ)។​ ​ រូបភាព​៖​​ CMAA

​ថ្ងៃ​ទី​១​៦​ ​ខែ​មករា​ ​នៅ​ទីស្នាក់ការ​អាជ្ញាធរ​មីន​ ​ឯក​លោក​ ​លី​ ធុ​ជ​ ​ទេស​រដ្ឋ​ម​ន្រ្តី ​អនុប្រធាន​ទី​១​ ​អាជ្ញាធរ​មីន​ ​និង​ជា​ប្រធាន​កិច្ច​ប្រជុំ​ត្រួត​ពិនិត្យ​ឡើង​វិញ​លើក​ទី​៥​ ​នៃ​អនុសញ្ញា​អូ​តាវ៉ា​ ​បាន​ជម្រាប​ប្រាប់​ ​លោក​ Ju​an​ ​Carlos Ruan​ ​នាយក​អង្គភាព​គាំទ្រ​ការ​អនុវត្ត​ (​I​SU)​ អនុសញ្ញា​អូ​តា​វ៉ា​ថា​ ​កម្ពុជា​ ​បាន​ត្រៀម​ខ្លួ​ច​រួច​ជា​សម្រេច​ក្នុង​ការរៀបចំ​ធ្វើជា​ម្ចាស់ផ្ទះ​ ​និង​ទទួល​បដិសណ្ឋារកិច្ច​គណៈប្រតិភូ​មកពី​ ​១​៦​៤​ ​ប្រទេស​ ​និង​ស្ថាប័ន​អន្តរជាតិ​ដទៃទៀត​ ​ដែល​នឹង​អញ្ជើញ​ចូលរួម​កិច្ចប្រជុំ​ត្រួតពិនិត្យ​ឡើងវិញ​លើក​ទី​៥​ ​ឬ​ ​កិច្ចប្រជុំ​កំពូល​សៀមរាប​-​អង្គរ​ស្តីពី​ពិភពលោក​មួយ​ដែល​គ្មាន​មីន​ ​ក្នុង​ខែវិច្ឆិកា​ ​ឆ្នាំ​២​០​២​៤​ ​ខាងមុខនេះ​។​

​លោក​ទេស​រដ្ឋ​ម​ន្រ្តី ​បាន​បញ្ជាក់​ថា​ ​លោក​ ​ហ៊ុន​ ​ម៉ា​ណែ​ត​ ​នាយក​រដ្ឋ​ម​ន្រ្តី ​និង​ជា​ប្រធាន​អាជ្ញាធរ​មីន​ ​បាន​យកចិត្តទុកដាក់​ ​និង​ផ្តល់​នូវ​ការ​វាយ​តម្លៃ​ខ្ពស់​ចំពោះ​ភាពជា​ប្រធាន​ ​និង​ម្ចាស់ផ្ទះ​របស់​កម្ពុជា​ ​ព្រមទាំង​បាន​ផ្តល់​នូវ​អនុសាសន៍​ណែនាំ​ ​និង​សម្រេច​បង្កើត​នូវ​គណៈកម្មការ​អន្តរ​ក្រសួង​រៀបចំ​ទទួល​ធ្វើ​ជា​ម្ចាស់ផ្ទះ​ ​នៃ​កិច្ចប្រជុំ​កំពូល​សៀម​រាប​-​អង្គរ​ ​នៃ​រដ្ឋ​ភាគី​អនុសញ្ញា​អូ​តា​វ៉ា​ឆ្នាំ​២​០​២​៤​។​ ​ជាមួយគ្នា​នោះ​ ​រដ្ឋាភិបាល​ ​តាមរយៈ​អាជ្ញាធរ​មីន​ ​បាន​អំពាវនាវ​ឱ្យ​មាន​ចូលរួម​គាំទ្រ​ដល់​ដំណើរការ​នៃ​កិច្ចប្រជុំ​កំពូល​នេះ​ ​ពីសំណាក់​ប្រទេស​ជា​មិត្ត​ ​ដៃគូ​អភិវឌ្ឍន៍​ ​សប្បុរស​​ជន​វិ​ស័​យ​ឯកជន​ ​និង​គ្រប់​ភាគី​ពាក់ព័ន្ធ​ ​ដើម្បី​ធានា​ឱ្យ​ការរៀបចំ​កិច្ចប្រជុំ​កំពូល​ ​កិច្ចប្រជុំ​ពាក់ព័ន្ធ​ ​និង​ព្រឹត្តិការណ៍​នានា​ ​ទទួល​បាន​ជោគជ័យ​។​

លោក​បាន​លើក​ឡើង​អំពី​វឌ្ឍនភាព​នៃ​ដំណើរ​ការ​រៀបចំ​ ​និង​ការ​អនុវត្ត​កាតព្វកិច្ច​នានា​ក្នុងនាម​កម្ពុជា​ជា​ប្រធា​ន​និង​ម្ចាស់ផ្ទះ​ ​ក្នុង​នោះ​រួម​មានការ​ជំរុញ​សកល​ភា​វូប​នី​យ​កម្ម​នៃ​សកម្មភាព​មីន​ចំពោះ​ ​រដ្ឋ​មិនមែន​ភាគី​មួយ​ចំនួន​ក្នុងចំណោម​ប្រទេស​មិនទាន់​ជា​រដ្ឋ​ភាគី​ទាំង​ ​៣​៣​ ​ចូល​ជា​រដ្ឋ​ភាគី​។​ ​លោក​​​​​​នឹង​ដឹក​នាំ​កិច្ច​​ប្រជុំ​ផ្សព្វផ្សាយ​​ភាព​ជា​ម្ចាស់ផ្ទះ​ ​ជាមួយ​គ្រប់​ភាគី​ក្រសួង​-​ស្ថាប័ន​ពាក់ព័ន្ធ​ ​រដ្ឋបាល​ខេត្ត​សៀមរាប​ ​និង​ភ្នាក់ងារ​បម្រើ​សេវាកម្ម​ទេស​ចរណ៍​នានា​នៅ​ខេត្ត​សៀមរាប​ ​ដើម្បី​ត្រៀម​​ការពារ​សុខ​សុវត្ថិភាព​ ​និង​​បដិសណ្ឋារ​កិច្ច​ដល់​​គណៈប្រ​តិភូ​មកពី​ជុំវិញ​ពិភពលោក​៕​​

Related Posts

Previous Article

​ក្រុម​អ្នក​វិនិយោគ​បារាំង​ចង់​សិក្សា​ពី​សក្តានុពល​នៃ​កា​របោះ​ទុន​នៅ​កម្ពុជា​

Next Article

អាជ្ញាធរ​សង់ស្ពាន​ផ្លូវ​កង់​ប្រាសាទ​តាកែវ​សម្រួល​ដល់​អ្នក​និយម​ជិះកង់​