​AM​RO ​រក្សា​ ​ព្យាករណ៍​កំណើន​ ​G​D​P​ ៦​.​២​ ​ភាគរយ​សម្រាប់​កម្ពុជា​

S​reek​ant​h​ R​a​v​in​d​r​an​ / Khmer Times Share:
​ប្រជាជន​ដើរ​ទិញ​អី​វ៉ា​ន់នៅ​ផ្សារ​ស្ទឹង​មានជ័យ​។​ ខ្មែរថាមស៍៖ យ៉ន សូវៀត

​កា​រិយា​ល័យ​ស្រាវជ្រាវ​ម៉ា​ក្រូ​សេដ្ឋកិច្ច​អា​ស៊ាន​+​៣​ (​AM​RO) ​បាន​រក្សា​​កំណើន​ ​៦​.​២​ ​ភាគរយ​សម្រាប់​ប្រទេស​កម្ពុជា​ក្នុង​ឆ្នាំ​បច្ចុប្បន្ន​នៅ​​ក្នុង​ការ​​ធ្វើ​បច្ចុប្បន្នភាព​​ព្យាករណ៍​ប្រចាំ​ត្រីមាស​ខែ​​មករា​ ​ឆ្នាំ​ ​២​០​២​៤​ ​របស់​​ខ្លួន​។​​

អត្រា​កំណើន​ដែល​បាន​ត្រូវ​បាន​ព្យា​ករណ៍​របស់​កម្ពុជា​ ​គឺ​ខ្ពស់​បំផុត​ទី​ ​២​ ​នៅ​ក្នុង​តំបន់​ ​ដោយ​តាម​ពីក្រោយ​ប្រទេស​ហ្វី​លីពីន​ ​ដែល​ត្រូវ​បាន​គេ​រំពឹង​ថា​នឹង​កើន​ឡើង​ ​៦​.​៣​ ​ភាគរយ​ក្នុង​ឆ្នាំ​បច្ចុប្បន្ន​។​

​យោង​តាម​អង្គ​ការស្រាវជ្រាវ​ ​និង​វិភាគ​សេដ្ឋកិច្ច​ឈាន​មុខ​គេ​នេះ នៅ​ត្រឹម​ ​៣​.​១​ ​ភាគរយ​ ​អតិផរណា​របស់​កម្ពុជា​ក៏​ត្រូវ​បាន​កំណត់​​ថា​នឹង​ស្ថិត​ក្នុង​ក​ម្រិត​ស្ថិរភាព​ក្នុង​ឆ្នាំ​ ​២​០​២​៤​ ​​។​

​របាយការណ៍​របស់​ ​AM​RO ​បាន​គូស​បញ្ជាក់​ពី​ការ​កើន​ឡើង​នៃ​វិ​ស​័​យ​​ទេសចរណ៍​នៅ​​កម្ពុជា​ ​ទោះបីជា​ចំនួន​នៅតែ​មិនទាន់​ឈាន​ដល់ក​ម្រិ​ត​មុន​ការ​រាតត្បាត​នៃ​ជំងឺរាត​ត្បាត​ក៏ដោយ​។​

​វា​លើកឡើង​ថា​៖​ ​«​“​គិត​ត្រឹម​ត្រីមាស​ទី​ ​៣​ ​ឆ្នាំ​ ​២​០​២​៣​ ​ការនាំចេញ​សេវាកម្ម​នៅ​ទូទាំង​សេដ្ឋកិច្ច​អា​ស៊ាន​បូក​បី​ ​ភាគច្រើន​ (​ក្នុង​លក្ខខណ្ឌ​សមតុល្យ​នៃ​ការ​ទូទាត់​) ​បាន​លើស​ពី​តម្លៃ​ចុង​ឆ្នាំ​ ​២​០​១​៩​ ​រួច​ហើយ​ ​លើក​លែងតែ​ប្រទេស​សេដ្ឋកិច្ច​មួយ​ចំនួន​ដូចជា​ ​ប្រទេស​ថៃ​ ​និង​កម្ពុជា​ ​ដែល​មាន​ប្រហែល​ 65% ​ដោយសារ​ប្រទេស​ទាំង​នេះ​ពឹងផ្អែក​ខ្លាំង​លើ​វិ​ស័​យ​ទេសចរណ៍​»​។​

​របាយការណ៍​ ​បាន​បន្ថែម​ថា​៖​ ​«​ការ​ធ្វើដំណើរ​ថ​្ងៃឈប់​សម្រាក​ត្រូវ​បាន​គេ​រំពឹង​ថា​នឹង​ផ្តល់​នូវ​ការ​កើន​ឡើង​បន្ថែម​ទៀត​ដល់​ការ​មកដល់​របស់​ភ្ញៀវ​ទេសចរ​សម្រាប់​តំបន់​ទាំងមូល​នៃ​ ​២​០​២​៣​ ​ហើយ​ការ​ងើបឡើង​វិញ​ពេញលេញ​ដល់ក​ម្រិ​ត​មុន​កូ​វី​ដ​-​១​៩​ត្រូវ​បាន​គេ​រំពឹង​ថា​នឹង​សម្រេច​បាន​នៅ​ពេលក្រោយ​ក្នុង​ឆ្នាំ​ ​២​០​២​៤​»​ ​។​

​របាយការណ៍​បាន​សង្កត់ធ្ងន់​ថា​ ​ដោយ​ឆ្លុះ​បញ្ចាំង​ពី​កត្តា​តាម​រដូវ​កាល​ ​ក៏ដូចជា​ការ​ត្រលប់​មកវិញ​បន្តិចម្តងៗ​នៃ​ភ្ញៀវ​ទេសចរ​ចិន​ ​ការ​មក​ដល់​របស់​ភ្ញៀវ​ទេសចរណ៍​អា​ស៊ាន​បូក​បី​ ​មាន​ស្ថេរ​ភាព​ប្រហែល​ ​៨​០​ ​ភាគរយ​នៃ​ក​ម្រិ​ត​មុន​ការ​រាតត្បាត​របស់​ពួកគេ​នៅ​ចន្លោះ​ខែកញ្ញា​ដល់​ខែវិច្ឆិកា​។​

​AM​RO ​បាន​រក្សា​ការ​ព្យាករណ៍​កំណើន​ ​២​០​២​៤​ ​របស់​ខ្លួន​ក្នុង​អត្រា​ ​៤​.​៥​ ​ភាគរយ​សម្រាប់​តំបន់​អា​ស៊ាន​បូក​បី​។​

​ស្ថាប័ន​នេះ​បាន​ឱ្យ​ដឹង​ថា​៖​ ​«​តម្រូវ​ការ​ក្នុង​ស្រុក​ដ៏​រឹង​មាំ​ ​ចំ​ពេល​អតិផរណា​មាន​ក​ម្រិ​ត​មធ្យម​ ​និង​ការ​បន្ត​ធ្វើ​ឱ្យ​ប្រសើរ​ឡើង​នៃ​ពាណិជ្ជកម្ម​នឹង​ជំរុញ​ឱ្យ​មាន​កំណើន​ ​ទោះបីជា​មាន​ភាព​មិន​ច្បាស់លាស់​ជុំវិញ​ទស្សន​វិស័យ​សកល​ក៏ដោយ​ក្តី​»​។​

​លោក​ ​Hoe​ ​E​e​ K​h​or ​ប្រធាន​សេដ្ឋ​វិទូ​របស់​ ​AM​RO ​បាន​និយាយ​ថា​៖​ ​«​ការ​ងើប​ឡើង​វិញ​នៃ​វដ្ត​បច្ចេកវិទ្យា​សកល​កំពុង​ចាប់​ផ្តើម​មាន​អារម្មណ៍​នៅ​ក្នុង​ដំណើរ​ការ​នាំ​ចេញ​ក្នុង​តំបន់​ ​ជាពិសេស​សម្រាប់​គ្រឿង​អេ​ឡិច​ត្រូនិ​ក​ ​។​ ​ក៏ប៉ុន្តែ​ការ​នា​ំចេញ​ដែល​មិនមែន​ជា​បច្ចេកវិទ្យា​គឺ​មាន​ភាព​យឺតយ៉ាវ​ក្នុង​លក្ខខណ្ឌ​នៃ​ការ​ងើបឡើង​វិញ​ ​ដែល​ជា​មូលហេតុ​ដែល​ការស្ទង់មតិ​ផ្នែក​ផលិតកម្ម​នា​ពេល​ថ្មីៗនេះ​មាន​ភាព​ចម្រុះ​គ្នា​»​“​។​

​ធនាគារ​ពិភពលោក​បាន​ឱ្យ​ដឹង​កាលពី​ខែវិច្ឆិកា​ឆ្នាំមុន​ថា​សេដ្ឋកិច្ច​របស់​ ​កម្ពុជា​នឹង​កើន​ឡើង​ក្នុង​អត្រា​ ​៥​.​៨​ ​ភាគរយ​នៅ​ឆ្នាំ​ ​២​០​២​៤​ ​និង​ ​៦​.​១​ ​ភាគរយ​នៅ​ឆ្នាំ​ ​២​០​២​៥​ ​។​

​លោកស្រី​ ​Mar​yam​ S​a​l​i​m​ ​អ្នកគ្រប់គ្រង​ប្រចាំ​ប្រទេស​របស់​ធនាគារ​ពិភពលោក​ប្រចាំ​កម្ពុជា​ ​បាន​មានប្រសាសន៍ថា​៖​ ​«​ដើម្បី​ទ្រទ្រង់​កំណើន​សេដ្ឋកិច្ច​ ​កម្ពុ​ជាចាំបាច់​ត្រូវ​គាំទ្រ​ដល់​វិ​ស​័​យ​ឯកជន​ ​ដែល​ជា​ក្បាលម៉ាស៊ីន​នៃ​កំណើន​ ​ហើយ​នេះ​អាច​សម្រេច​បាន​ដោយ​សកម្មភាព​ភ្លាម​ៗ​ ​ដើម្បី​បង្កើន​ការ​អនុវត្ត​វិ​ស​័​យ​សាធារណៈ​»​។​

​លោកស្រី​បាន​បន្ថែម​ថា​៖​ ​«​ការ​រក្សា​ស្ថិរភាព​ហិរញ្ញវត្ថុ​ក៏​ជា​អាទិភាព​ដែរ​ ​ហើយ​ការ​ខិតខំ​ប្រឹងប្រែង​បន្ថែម​ទៀត​គឺ​ត្រូវការ​ដើម្បី​ស្ដារ​ទំហំ​សារពើពន្ធ​ឡើងវិញ​»​។​

​របាយការណ៍​បាន​និយាយ​ថា​ ​ទោះបីជា​មាន​ការ​វិនិយោគ​ធំ​ៗ​នៅ​ក្នុង​ហេ​ដ្ឋា​រចនា​ស​ម្ព័ន្ធ​សាធារណៈ​ក៏ដោយ​ ​សមត្ថភាព​ដឹកជញ្ជូន​ ​និង​ភ​័ស្តុ​ភារ​មាន​ក​ម្រិ​ត​របស់​ប្រទេស​ ​និង​ការ​ផ្គត់ផ្គង់​ថាមពល​ដែល​មិនគួរ​ឱ្យ​ទុក​ចិត្ត​បាន​បន្ត​ធ្វើ​ឱ្យ​មានការ​ចំណាយ​ខ្ពស់​លើ​អាជីវកម្ម​ ​និង​អ្នកប្រើប្រាស់​។​

​វា​បាន​បន្ថែម​ថា​ក្នុងរយៈពេល​ខ្លី​ ​ការ​ត្រួត​ស៊ីគ្នា​នៃ​ផល​ប៉ះពាល់​អវិជ្ជមាន​ពី​ជំងឺរាតត្បាត​ ​ជម្លោះ​រុស្ស៊ី-​អ៊ុយ​ក្រែ​ន​ ​និង​អត្រា​ការប្រាក់​អន្តរជាតិ​ខ្ពស់​ត្រូវ​បាន​គេ​រំពឹង​ថា​នឹង​បន្ត​រារាំង​កំណើន​។​

​ទន្ទឹម​នេះ​ ​ធនាគារ​អភិវឌ្ឍន៍​អាស៊ី​ (​A​D​B) ​បាន​រក្សា​កំណើន​ ​៦​ ​ភាគរយ​សម្រាប់​ឆ្នាំ​បច្ចុប្បន្ន​។​ ​A​D​B ​កំពុង​អនុវត្ត​គម្រោង​វិនិយោគ​ចំនួន​ ​២​,​៤​ ​ពាន់​លាន​ដុល្លារ​នៅ​កម្ពុជា​ ​ដោយ​ផ្តល់​ក​ម្ចី​ប្រចាំ​ឆ្នាំ​ជាមធ្យម​ចំនួនជា​ង​ ​៣​៥​០​ ​លាន​ដុល្លារ​ពី​ឆ្នាំ​ ​២​០​១​៦​ ​ដល់​ឆ្នាំ​ ​២​០​២​២​៕

Related Posts

Previous Article

​ឧកញ៉ា​ ២​០​០​នាក់​ចូល​គាល់​ព្រះមហាក្សត្រ​ ​ដើម្បី​ថ្វាយ​ពី​វឌ្ឍនភាព​របស់​សមាគម​ឧកញ៉ា​កម្ពុជា​

Next Article

​កម្ពុជា​ស្វាគមន៍​ភ្ញៀវ​ទេសចរ​ចិន​ចំនួន​ ​៥​៤​៧​,​៧​៩​៨​ ​នាក់​កាល​ពី​ឆ្នាំ​មុន​ ​កើន​ឡើង​ ​៤​១​២​.​៥​ ​ភាគរយ​