វិស័យ​​កសិកម្ម​នៅតែ​ជា​កត្តា​ ជំរុញ​​នៃ​សេដ្ឋកិច្ច​កម្ពុជា​

​ជា​ ​វណ្ណ​យុទ្ធ​ / Khmer Times Share:
​ស្តង់​លក់​ចេក​នៅ​ពិព័រណ៍​ផលិតផល​ក្នុងស្រុក​មួយ​នៅ​ភ្នំពេញ​។​ ​ ​ ​ ខ្មែរ​ថា​ម​ស៍​៖​ ​ជា​ ​វណ្ណ​យុទ្ធ​

វិ​ស័​យ​កសិកម្ម​នៅតែ​ជា​កត្តា​ជំរុញ​សេដ្ឋកិច្ច​មួយ​នៃ​កំណើន​សេដ្ឋកិច្ច​របស់​ប្រទេស​កម្ពុជា​ ​បើ​ទោះបីជា​ចំណែក​នៃ​ផលិតផល​ក្នុងស្រុក​សរុប​ (​G​D​P​) ​របស់​ប្រទេស​នេះ​បាន​ធ្លាក់ចុះ​ក៏ដោយ​។​

​នា​ពេលថ្មីៗនេះ​ ​រដ្ឋាភិបាល​បាន​ប្រកាស​ពី​ការ​អនុវត្ត​គោល​នយោបាយ​យុទ្ធសាស្ត្រ​ថ្មី​សម្រាប់​ការ​អភិវឌ្ឍ​កសិកម្ម​ ​សំដៅ​លើក​ក​ម្ពស់វិ​ស័​យ​កសិកម្ម​ពី​គ្រួសារ​ទៅជា​កសិកម្ម​ពាណិជ្ជកម្ម​ ​និង​លើកកំពស់​ប្រាក់ចំណូល​របស់​កសិករ​តាមរយៈ​ផលិតផល​តម្លៃ​បន្ថែម​។​

​ក្រោម​គោល​នយោបាយ​ថ្មី​ ​រដ្ឋាភិបាល​ចង់​ក្លាយ​ជា​ប្រទេស​មួយ​ក្នុងចំណោម​ប្រទេស​ផលិត​កសិកម្ម​កំពូល​ទាំង​ដប់​នៅ​លើ​ពិភពលោក​។​

​លោក​នាយករដ្ឋមន្ត្រី​ ​ហ៊ុន​ ​ម៉ា​ណែ​ត​ ​មាន​ប្រសាសន៍ថា​ វិ​ស័​យ​កសិកម្ម​រួមចំណែក​ដល់​គោលដៅ​របស់​ប្រទេសជាតិ​ក្នុង​ការ​ក្លាយ​ជា​សេដ្ឋកិច្ច​ដែល​មាន​ចំណូល​មធ្យម​ក​ម្រិ​ត​ខ្ពស់​នៅ​ឆ្នាំ​២​០​៣​០​ ​និង​ជា​ប្រទេស​មាន​ចំណូល​ខ្ពស់​នៅ​ឆ្នាំ​២​០​៥​០​។​

​លោក​បន្ត​ថា​៖​ ​«​វិ​ស័​យ​កសិកម្ម​ជា​វិ​ស័​យ​អាទិភាព​ដែល​ធានា​សន្តិសុខ​ស្បៀង​អាហារូបត្ថម្ភ​និង​ការនាំចេញ​»​។​

​លោក​ ​ហ៊ុន​ ​ម៉ា​ណែ​ត​ ​បាន​មានប្រសាសន៍ថា​៖​ ​«​ឥឡូវនេះ​ ​យើង​បាន​ដាក់​ចេញ​នូវ​គោល​នយោបាយ​បន្ថែម​ ​ដើម្បី​ពង្រឹង​សក្តានុពល​កសិកម្ម​របស់យើង​ ​ដើម្បី​ជួយ​កសិករ​ទទួល​បាន​អត្ថប្រយោជន៍​កាន់តែ​ច្រើន​ពី​វិ​ស័​យ​កសិកម្ម​»​។​

​លោក​បន្ថែម​ថា​ ​គោល​នយោបាយ​ក៏មាន​គោលបំណង​លើក​ក​ម្ពស់​ការ​អនុវត្ត​កសិកម្ម​បែប​ប្រពៃណី​ទៅជា​វិធី​សា​ស្រ្ត​ទំនើប​ផង​ដែរ​។​

​លោក​បាន​សង្កេតឃើញ​ថា​៖​ ​«​យើង​ត្រូវលើ​កក​ម្ពស់​កសិកម្ម​ប្រពៃណី​តាម​លក្ខណៈ​គ្រួសារ​ទៅជា​វិធីសាស្ត្រ​ទំនើប​ដែល​មាន​ស្តង់​ដារ​ខ្ពស់​។​

​កសិកម្ម​គឺជា​សសរស្តម្ភ​មួយ​ក្នុង​ចំណោម​សសរស្តម្ភ​ទាំង​បួន​ដែល​ជួយ​ដល់​សេដ្ឋកិច្ច​កម្ពុជា​។​ ​យោង​តាម​ក្រសួង​កសិកម្ម​ ​រុក្ខា​ប្រមាញ់​ ​និង​នេសាទ​ ​បាន​ឱ្យ​ដឹង​ថា​ វិ​ស​័​យ​នេះ​បាន​រួម​ចំណែក​ ​២​៤​.​៤​ ​ភាគរយ​ដល់​ផលិតផល​ក្នុង​ស្រុក​សរុប​ (​G​D​P​) ​របស់​ប្រទេស​ក្នុង​ឆ្នាំ​ ​២​០​២​១​។​

​របាយការណ៍​បាន​និយាយ​ថា​ ​កម្ពុជា​បាន​នាំចេញ​កសិផល​ចំនួន​ ​៧​.​៣​១​ ​លាន​តោន​ទៅ​កាន់​ប្រទេស​ ​និង​តំបន់​ចំនួន​ ​៧​៥​ ​ក្នុង​អំឡុង​ពេល​ខែ​មករា​ដល់​ខែវិច្ឆិកា​ឆ្នាំនេះ​ ​ដែល​ធ្លាក់​ចុះ​ ​៤​.​៦​ ​ភាគរយ​ ​ធៀប​នឹង​ឆ្នាំមុន​។​

តាម​របាយការណ៍​របស់​​​ក្រសួង​បាន​ឱ្យ​ដឹង​ថា​ ​ប្រទេស​កម្ពុជា​ទទួល​បាន​ប្រាក់ចំណូល​សរុប​ចំនួន​ ​៣​.​៩​ ​ពាន់​លាន​ដុល្លារ​ពី​ការនាំចេញ​ផលិតផល​កសិកម្ម​ក្នុងរយៈពេល​ ​១​១​ ​ខែ​ដំបូង​នៃ​ឆ្នាំ​ ​២​០​២​៣​ ​។​

​លោក​ ងិ​ន​ ​ឆៃ​ ​អគ្គនាយក​ ​នៃ​អគ្គនាយកដ្ឋាន​កសិកម្ម​ ​រុក្ខា​ប្រមាញ់​ ​និង​នេសាទ​ ​បាន​មាន​ប្រសាសន៍​ថា​៖​ ​«​បើ​ទោះបីជា​ការ​នាំ​ចេញ​ទំនិញ​ធ្លាក់ចុះ​បន្តិច​ក្នុង​ 11 ​ខែ​ដំបូង​នៃ​ឆ្នាំនេះ​ក៏ដោយ​ ​យើង​មាន​សុទិដ្ឋិនិយម​ថា​ ​កំណើន​នេះ​នឹង​ស្ទុះ​ងើបឡើង​វិញ​ក្នុង​ពេល​ឆាប់ៗ​នេះ​ ​ដោយសារ​ការ​នាំ​ចេញ​របស់​យើង​ក្នុង​ខែវិច្ឆិកា​ ​មាន​ការ​កើន​ឡើង​គួរ​ឱ្យ​កត់​សម្គាល់​»​។​

​ការ​ដៃ​នាំចេញ​កសិផល​មាន​ចំនួន​ ​១​៩​.​៥​ ​ភាគរយ​នៃ​ការ​នាំ​ចេញ​សរុប​របស់​កម្ពុជា​ដែល​មាន​ទឹកប្រាក់​ ​២​០​ ​ពាន់​លាន​ដុល្លារ​ ​ដែល​ក្នុង​នោះ​ ​ពាក់​កណ្តាល​គឺជា​ផ​លិ​ផល​សម្រេច​ចេញពី​រោងចក្រ​ ​ក្នុង​អំឡុង​ខែ​មករា​ដល់​ខែវិច្ឆិកា​។​

​របាយការណ៍​បាន​បន្ត​ថា​ ​ការនាំចេញ​កសិផល​សំខាន់​ៗ​រួម​មាន​ ​អង្ករ​ ​កៅស៊ូ​ ​ដំឡូងមី​ ​ស្វាយ​ ​ចេក​ស្រស់​ ​ម្រេច​ ​ស្វាយចន្ទី​ ​វែង​ ​ពោត​ ​និង​ប្រេងដូង​ ​ក្នុងចំណោម​ផលិតផល​ផ្សេងទៀត​។​

​លោក​ ​ហ៊ុន​ ​ឡាក់​ ​មកពី​សហ​ព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា​ចាត់​ទុក​កំណើន​នៃ​ការនាំចេញ​មកពី​ការ​ខិតខំ​របស់​រដ្ឋាភិបាល​។​

​លោក​បន្ត​ថា​៖​«​រដ្ឋាភិបាល​បាន​យក​ចិត្ត​ទុក​ដាក់​ខ្ពស់​ ​និង​បាន​ខិតខំ​ប្រឹងប្រែង​យ៉ាង​សំខាន់​ក្នុង​ការ​ពង្រីក​ទី​ផ្សារ​នាំ​ចេញ​។​ ​កិច្ច​ខិតខំ​ប្រឹងប្រែង​ទាំងនេះ​នឹង​នា​ំមក​នូវ​ការ​អភិវឌ្ឍ​បន្ថែម​ទៀត​ដល់​វិ​ស័​យ​កសិកម្ម​ ​និង​ជំរុញ​ការ​នាំ​ចេញ​បន្ថែម​ទៀត​»​” ​។​

​យោង​តាម​របាយការណ៍​របស់​អគ្គនាយកដ្ឋាន​កសិកម្ម​នៃ​ក្រសួង​កសិកម្ម​រុក្ខា​ប្រមាញ់​ ​បាន​ឱ្យ​ដឹង​ថា​ ​ប្រទេស​កម្ពុជា​ទទួល​បាន​ប្រាក់ចំណូល​ចំនួន​ ​១​.​៣​៥​ ​ពាន់​លាន​ដុល្លារ​ពី​ការ​នា​ំចេញ​​​អង្ករ​ក្នុង​រយៈពេល​ ​១​១​ ​ខែ​ដំបូង​នៃ​ឆ្នាំ២០២៣​នេះ​។​

​របាយការណ៍​បាន​ឱ្យ​ដឹង​ថា​ ​ចាប់ពី​ខែ​មករា​ដល់​ខែវិច្ឆិកា​ ​កម្ពុជា​បាន​នាំ​ចេញ​អង្ករ​ជិត​ ​៦​ ​សែន​តោន​ទៅ​កាន់​ទី​ផ្សារ​បរទេស​ ​ដោយ​ទទួល​បាន​ប្រាក់​ចំណូល​ចំនួន​ ​៥១៥​ ​លាន​ដុល្លារ​ ​និង​ ​២​.​៤​ ​លាន​តោន​ស្រូវ​ដែល​មាន​តម្លៃ​​៨​១​៤​ ​លាន​ដុល្លារ​។​

​ពូជ​អង្ករ​ដែល​នាំចេញ​រួម​មាន​ ​អង្ករ​ក្រអូប​ ​អង្ករ​សរីរាង្គ​ ​អង្ករ​ស​ ​អង្ករសំរូប​ ​និង​អង្ករ​ជប៉ុន​។​

​អ្នក​នាំពាក្យ​ក្រសួង​កសិកម្ម​ ​រុក្ខា​ប្រមាញ់​ ​និង​នេសាទ​ ​កញ្ញា​ ​អ៊ឹម​ ​រចនា​ ​មាន​ប្រសាសន៍ថា​ ​កិច្ច​ខិតខំ​ប្រឹងប្រែង​រួម​គ្នា​រវាង​រដ្ឋាភិបាល​ ​និង​វិ​ស​័​យ​ឯកជន​បាន​ជួយ​ដល់​ការ​នាំ​ចេញ​។​

​កញ្ញា​ក៏​បាន​លើក​ឡើង​ថា​៖​ ​«​យើង​ធ្វើការ​រួមគ្នា​ជា​មួយ​នឹង​គោលដៅ​ចម្បង​ក្នុង​ការ​​នាំមក​នូវ​អត្ថប្រយោជន៍​សេដ្ឋកិច្ច​សម្រាប់​វិ​ស​័​យ​កសិកម្ម​របស់​ប្រទេស​កម្ពុជា​ ​ហើយ​ដោយ​ហេតុ​នេះ​ជួយ​ដល់​កំណើន​សេដ្ឋកិច្ច​របស់​ប្រទេស​»​។​

​សហ​ព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា​បាន​កំណត់​ ​៧​០​ម៉ឺន​តោន​ ​ជា​គោល​ដៅ​នាំចេញ​អង្ករ​សម្រាប់​កម្ពុជា​នៅ​ឆ្នាំ​២​០​២​៣​។​

​ប្រទេស​ចិន​ ​វៀតណាម​ ​និង​ថៃ​ ​ជា​អ្នកនាំ​ចូល​ទំនិញ​កសិកម្ម​របស់​កម្ពុជា​។​

​ក្រៅពី​អង្ករ​ ​គ្រាប់ស្វាយ​ចន្ទី​ ​ម្រេច​ ​ស្វាយ​ ​ចេក​ ​និង​ដំឡូងមី​ ​គឺជា​ផលិតផល​កសិកម្ម​ដ៏​សំខាន់​ដែល​ត្រូវ​បាន​ចុះ​បញ្ជី​សម្រាប់​អាទិភាព​នាំ​ចេញ​ទៅកាន់​ទី​ផ្សារ​បរទេស​៕

Related Posts

Previous Article

​ព្រឹត្តិការណ៍​រំលឹក​គុណ​អង្គរ​ឆ្នាំនេះ​រៀបចំ​ប្លែក​ជាង​ឆ្នាំមុន​ ​ជា​ផ្នែក​មួយ​ទាក​ទាញ​ទេសចរ​ចូលរួម​កាន់តែ​ច្រើន​

Next Article

​ចិន​ ​ស្នើ​កម្ពុជា​ ​គាំទ្រ​គម្រោង​ផលិតភាព​យន្ត​រឿង​ ​និង​ឯកសារ​ ​«​កម្ពុជា​ ​បងប្អូន​ល្អ​»​ ​នៅ​លើទឹក​ដី​កម្ពុជា​