លោក ​ហ៊ុន​ ​ម៉ា​ណែ​ត​ ​ណែនាំ​រដ្ឋមន្ត្រី​បែងចែក​ភារកិច្ច​ក្នុង​ក្រសួង​ឱ្យ​ច្បាស់លាស់​និង​ជាបន្ទាន់​

​ត​ន​ ​វិបុល​ / Khmer Times Share:
​លោកនាយក​រដ្ឋ​ម​ន្រ្តី ​ហ៊ុន​ ​ម៉ា​ណែ​ត​ ​ថ្លែង​ក្នុង​ជំនួប​ជាមួយនឹង​កម្មករ​-​កម្ម​ការិនី រោងចក្រ​ ​កាលពី​ថ្ងៃសុក្រ​។​ ​  ​ខ្មែរ​ថា​ម​ស៍​៖​ ​ប៉ាន​ ​រចនា​

 

​នាយករដ្ឋមន្ត្រី​ ​ហ៊ុន​ ​ម៉ា​ណែ​ត​ ​ពីម្សិលមិញ​បាន​ចេញ​សារ​ណែនាំ​រដ្ឋមន្ត្រី​តាម​ក្រសួង​នីមួយៗ​ដែល​មិនទាន់​បែងចែក​ភារកិច្ច​ច្បាស់​សម្រាប់​រដ្ឋ​លេខាធិការដ្ឋាន​ទេ​ ​ត្រូវ​ប្រញាប់ប្រញាល់​បែងចែក​ជាបន្ទាន់​ ​ដើម្បី​ធានា​ដល់​ការ​​​ដឹកនាំ​និង​លើ​ការងារ​អនុវត្ត​ការងារ​របស់​​​ក្រសួង​ស្ថាប័ន​។​

​សារ​ជា​សំឡេង​ដែល​មាន​រយៈពេល​ជិត​បួន​នាទី​របស់​លោក​នាយករដ្ឋមន្ត្រី​ ​ហ៊ុន​ ​ម៉ា​ណែ​ត​ ​បាន​បញ្ជាក់​ថា​ ​លោក​ទុក​ពេល​មួយ​ស​ប្ដាហ៍ ​ដើម្បី​ឱ្យ​រដ្ឋមន្ត្រី​តាម​ក្រសួង​នីមួយៗ​បែងចែក​ភារកិច្ច​ការងារ​របស់​រដ្ឋលេខាធិការ​និង​អនុរដ្ឋលេខាធិការ​ឱ្យ​បាន​ច្បាស់លាស់​។​

​លោក​បន្ត​ថា​ ​នេះ​ជា​កិច្ច​ការចាំបាច់​និង​អាទិភាព​ពាក់ព័ន្ធ​នឹង​ការ​រៀបចំ​ដំណើរការ​ក្រសួង​និង​រដ្ឋ​លេខាធិការដ្ឋាន​នីមួយៗ​ ​ដើម្បី​ធានា​និរន្តរភាព​និង​ប្រសិទ្ធ​ភាព​ការងារ​សម្រាប់​ដំណើរការ​ងារ​របស់​​​ក្រសួង​នីមួយៗ​ដែល​ចុះ​រដ្ឋាភិបាល​។​

​លោក​សង្កត់​សម្ដី​ថា​ ​ការបែងចែក​នេះ​ ​គឺ​ត្រូវ​មាន​ការ​បែងចែក​ឱ្យ​បាន​ច្បាស់លាស់​រវាង​ការ​​​ដឹកនាំ​ខាង​ផ្នែក​នយោបាយ​ ​និង​ការ​​​ដឹកនាំ​ខាង​ផ្នែក​បច្ចេកទេស​ ​ដើម្បី​ធានា​ប្រសិទ្ធ​ភាព​ស្ថាប័ន​និង​ប្រសិទ្ធ​ភាព​ការងារ​ ​និង​ដើម្បើ​ចៀសវាង​ការ​លូកដៃ​លើ​ការងារ​របស់​អង្គភាព​ជំនាញ​ក្រសួង​ស្ថាប័ន​ដោយ​មិន​ឆ្លង​ឬ​ដោយ​រំលង​ឋានានុក្រម​បច្ចេកទេស​។​

​លោក​បន្ថែម​ថា​ ​ប្រសិនបើ​មាន​ការរៀបចំ​មន្ត្រី​ទទួលបន្ទុក​ការ​​​ដឹកនាំ​ខាង​ផ្នែក​នយោបាយ​ ​ឬ​ការងារ​ជួយ​ទៅដល់​នាយកដ្ឋាន​ដាច់ខាត​មិន​ត្រូវ​អនុញ្ញាត​រំលង​ឋានានុក្រម​ដឹកនាំ​ខាង​ផ្នែក​បច្ចេកទេស​ ​ដូចជា​ការ​រំលង​ឬ​មិន​ឆ្លង​លេខាធិការដ្ឋាន​ឬ​អគ្គលេខាធិការដ្ឋាន​ឡើយ​។​

​លោក​បាន​និយាយ​ថា​៖​ ​«​ត្រូវ​ចាត់ទុកថា​ការធានា​នៅ​ឯកភាព​សាមគ្គីភាព​និង​សុខដុម​រម​នី​យ​កម្មការ​ងារ​នៅ​ក្នុង​ស្ថាប័នរដ្ឋ​បាល​សាធារណៈ​ ​ដើម្បី​លើក​ក​ម្ពស់​ប្រសិទ្ធ​ភាព​ការងារ​ ​គឺជា​កិច្ចការ​អ​ទិ​ភាព​ដែល​យើង​ត្រូវ​យក​ចិត្ត​ទុកដ​ាក់​ខ្ពស់​ទាំងអស់គ្នា​»​។​

​លោក​បន្ត​ថា​៖​ ​«​នៅចំពោះមុខ​ត្រូវ​ខិតខំ​ធានា​ឱ្យ​បាន​នូវ​និរន្តរភាព​និង​ស្ថេរិ​ភាព​នៃ​ការ​អនុវត្ត​ការងារ​នៅ​ក្នុង​ស្ថាប័ន។​ ​ក្នុង​ករណី​ចាំបាច់​ ​គឺ​ត្រូវធ្វើ​វិចា​រណកម្ម​មុខងារ​ក្នុង​ថ្នាក់​បច្ចេកទេស​និង​រៀបចំ​មន្ត្រី​ឡើងវិញ​។​ ​ត្រូវ​គិតគូរ​ទ​លើ​មូលដ្ឋាន​ចំនួន​២​ ​ដែល​ខ្ញុំ​ធ្លាប់​បាន​ណែនាំ​កន្លងមក​នេះ​ ​គឺ​ផ្ដោ​ត​ជា​ចម្បង​លើ​គុណសម្បត្តិ​ ​ស្នាដៃ​ ​ការងារ​ ​សមត្ថភាព​ ​ចំណេះ​ដឹង​ ​ទេពកោសល្យ​ ​និង​ក្រម​សីលធម៌​របស់​មន្ត្រី​ ​ដើម្បី​បង្កើន​ប្រសិទ្ធ​ភាព​ការងារ​។​ ​ចំណែក​មួយទៀត​ ​គឺ​គោលការណ៍​គុណធម៌​និង​ក្រម​សីលធម៌​ ​ដើម្បី​ធានា​បាន​ឯកភាព​និង​សា​មគ្គ​ភាព​ផ្ទៃក្នុង​របស់​​​ក្រសួង​ស្ថាប័ន​»​។​

​ជាមួយគ្នា​នេះ​ ​លោក​ ​ហ៊ុន​ ​ម៉ា​ណែ​ត​ ​លើកទឹកចិត្ត​ដល់​មន្ត្រី​ចាស់​ដែល​មាន​បទ​ពិសោធ​ ​និង​មន្ត្រី​ថ្មី​ដែល​ជា​កម្លាំង​ថ្មី​ត្រូវ​ធ្វើការងារ​ជាមួយគ្នា​ ​ដើម្បី​លើក​ក​ម្ពស់​សមត្ថភាព​ស្ថាប័ន​កាន់​តែ​រឹង​មាំ​និង​ប្រកបដោយ​ប្រសិទ្ធ​ភាព​។​

​លោក​ ​ប៉ែន​ ​បូ​ណា​ ​អ្នកនាំពាក្យ​រដ្ឋាភិបាល​ ​បាន​បញ្ជាក់​ថា​ ​នេះ​ជា​សារ​ដ៏​សំខាន់​និង​បន្ទាន់​ ​ដែល​លោក​នាយករដ្ឋមន្ត្រី​ចង់បាន​ប្រសិទ្ធ​ភាព​ការងារ​ ​ព្រោះ​នៅ​តាម​ក្រសួង​នីមួយៗ​មាន​រដ្ឋលេខាធិការ​និង​អនុរដ្ឋលេខាធិការ​ច្រើន​ដែល​មិនទាន់​បាន​បែងចែក​។​ ​ដូច្នេះ​ការបែងចែក​ភារកិច្ច​គ្នា​ច្បាស់លាស់​ទើប​មាន​ប្រសិទ្ធ​ភាព​ការងារ​ ​ជាពិសេស​ការបែងចែក​ឱ្យ​បាន​ច្បាស់​រវាង​ភារកិច្ច​ខាង​ផ្នែក​នយោបាយ​និង​ភារកិច្ច​ខាង​ផ្នែក​បច្ចេកទេស​ឱ្យ​បាន​ត្រឹមត្រូវ​។​

​លោក​បន្ត​ថា​ ​ពី​អាណត្តិ​មុន​ៗ​ក៏មាន​ការបែងចែក​ភារកិច្ច​ការងារ​ដល់​រដ្ឋលេខាធិការ​និង​អនុរដ្ឋលេខាធិការ​សម្រាប់​ក្រសួង​នីមួយៗ​ដែរ​ ​ប៉ុន្តែ​ជា​ធម្មតា​ ​នៅ​ពេល​ក្រសួង​មាន​រដ្ឋមន្ត្រី​ថ្មី​ចូលកាន់​តំណែង​ដឹកនាំ​ក្រសួង​ ​គឺ​គាត់​ត្រូវតែ​បែងចែក​ភារកិច្ច​សម្រាប់​រដ្ឋលេខាធិការ​និង​អនុរដ្ឋលេខាធិការ​ជាថ្មី​ឡើង​វិញ​។​ ​ក្នុងចំណោម​នោះ​ក៏មាន​រដ្ឋលេខាធិការ​និង​អនុរដ្ឋលេខាធិការ​ទើប​តែងតាំង​ថ្មី​ដែល​ត្រូវ​មាន​ភារកិច្ច​ការងារ​មួយ​ច្បាស់លាស់​សម្រាប់​ពួកគេ​ដែរ​។​

​លោក​ ​ប៉ែន​ ​បូ​ណា​ ​និយាយ​ថា​៖​ ​«​អ្វី​ដែល​លោក​ចង់​បាន​ ​គឺ​ប្រសិទ្ធ​ភាព​ការងារ​និង​សាមគ្គីភាព​ផ្ទៃក្នុង​»​។​

​លោក​រំពឹង​ថា​៖​ ​«​ពីមុន​មក​ ​រដ្ឋាភិបាល​បាន​ធ្វើ​កិច្ច
ការ​ងារ​និង​បាន​បន្សល់ទុក​សមិទ្ធផល​ជាច្រើន​ក្រោម​ការ​​​ដឹកនាំ​របស់​អតីត​នាយករដ្ឋមន្ត្រី​ ​ហ៊ុន​ ​សែន​។​ ​ចំណែក​សម្រាប់​រដ្ឋាភិបាល​បន្តវេន​ត្រូវតែ​ជំរុញ​លើ​ការ​រក្សា​សមិទ្ធផល​ដែល​មានស្រាប់​ ​ហើយ​បន្ត​ជំរុញ​ការ​អនុវត្ត​បាន​សមិទ្ធផល​ថ្មីៗ​បន្ថែម​ទៀត​។​ ​ពេល​នៅ​ដំណើរការ​ ​គឺ​នាយករដ្ឋមន្ត្រី​ចង់​បាន​ប្រសិទ្ធ​ភាព​ការងារ​»​។​

​លោក​សង្ឃឹម​យ៉ាង​មុត​មោះ​ថា​៖​ ​«​មេដឹកនាំ​ថ្មី​ដែល​ជា​យុវជន​មានកម្លាំង​ថាមពល​ចំណេះ​ជំនាញ​ច្បាស់លាស់​ជាមួយនឹង​ការ​តាំងចិត្ត​ខ្ពស់​។​ ​អ៊ីចឹង​ចំណុច​ទាំង​បី​នេះ​ ​យើង​សង្ឃឹម​ថា​នឹង​រុញ​ដំណើរការ​ទៅ​មុន​ ​ហើយ​មួយទៀត​យើង​មាន​មន្ត្រី​ដែល​មាន​បទ​ពិសោធ​ជាច្រើន​នៅ​ក្នុង​ក្រសួង​មន្ទីរ​នីមួយៗ​ដែល​អាច​នឹង​ជួយ​ត​ម្រែ​តម្រង់​ទិស​»​។​

​លោក​ គិ​ន​ ​ភា​ ​ប្រធាន​វិទ្យាស្ថាន​ទំនាក់ទំនង​អន្តរជាតិ​នៃ​រាជបណ្ឌិតសភា​កម្ពុជា​ ​បាន​លើកឡើង​ថា​ ​មិនលឿន​ពេក​ទេ​ចំពោះ​ការ​ទុក​ពេល​មួយ​ស​ប្ដាហ៍ ​ដើម្បី​ឱ្យ​រដ្ឋមន្ត្រី​តាម​ក្រសួង​នី​មួយ​រៀបចំ​ការបែងចែក​ភារកិច្ច​សម្រាប់​រដ្ឋលេខាធិការ​និង​អនុរដ្ឋលេខាធិការ​ ​ព្រោះ​មន្ត្រី​រដ្ឋលេខាធិការ​និង​អនុ​រដ្ឋ​លេខា​ចាស់​មួយ​ចំនួន​ស្ថិតនៅ​ក្នុង​ក្រសួង​ស្រាប់​ដែល​មិន​ពិបាក​កំណត់​អត្តសញ្ញាណ​និង​ធ្វើការ​វាយ​តម្លៃ​អំពី​លក្ខណសម្បត្តិ​ ​ដើម្បី​ទទួលខុសត្រូវ​ក្នុង​ភារកិច្ច​បណ្ដា​ក្រសួង​និង​រដ្ឋ​លេខាធិការដ្ឋាន​ទេ​។​

​លោក​បាន​និយាយ​ថា​៖​ ​«​បន្ទាប់ពី​ការរៀបចំ​រដ្ឋាភិបាល​រហូត​មក​ដល់ពេលនេះ​ ​គឺ​មាន​រយៈពេល​ជាង​១​០​ថ្ងៃ​ហើយ។​ ​ដូច្នេះ​គួរតែ​ក្រសួង​ស្ថាប័ន​បាន​បែងចែក​ភារកិច្ច​របស់​មន្ត្រី​ ​ដើម្បី​ធានា​និរន្តរភាព​និង​ប្រសិទ្ធ​ភាព​ ​ចៀសវាង​ការ​រាំង​ស្ទះ​ដល់​ការងារ​ណាមួយ​ដែល​នាំ​ដល់​ការ​ប៉ះពាល់​និរន្តរភាព​រដ្ឋបាល​របស់​រដ្ឋ​»​។​

​លោក​បាន​បង្ហាញ​ការ​គាំទ្រ​ចំពោះ​ការបែងចែក​ភារកិច្ច​ការងារ​សម្រាប់​រដ្ឋលេខាធិការ​និង​អនុរដ្ឋលេខាធិការ​ទាំង​ខាង​ផ្នែក​នយោបាយ​ ​និង​ខាង​ផ្នែក​បច្ចេកទេស​ ​ហើយ​ត្រូវ​ធ្វើ​តាម​ឋ​នា​នុ​ក្រម​រដ្ឋបាល​ ​ជា​រឿង​សំខាន់​ដើម្បី​ឱ្យ​អ្នក​ជំនាញ​នីមួយៗ​អាច​ផ្ដល់​យោបល់​ដល់​ថ្នាក់​ដឹកនាំ​ក្នុង​ការធានា​ដល់​មូលដ្ឋាន​ដឹកនាំ​ស្ថាប័ន​៕

Related Posts

Previous Article

ទឹកជំនន់បានធ្វើអោយប៉ះពាល់ដល់ប្រជាពលរដ្ឋជាង ២ម៉ឺនគ្រួសារ នៅក្នុងខេត្ត/ក្រុងចំនួន ១៩

Next Article

​លោក​ ​ហ៊ុន​ ​សែន​ ​ប្រកាស​ប្រើ​ទំព័រ​ហ្វេសប៊ុក​ឡើងវិញ​ ​បន្ទាប់ពី​លោក​ប្រកាស​ឈប់​កាលពី​ចុងខែ​មិថុនា​