​កម្ពុជា​ប​ង្រ្កា​ប​ករណី​ពាក់ព័ន្ធ​នឹង​គ្រឿងញៀន​ជិត​ ​២​ម៉ឺន​នាក់​ ​ក្នុង​ឆ្នាំ​២​០​២​៣​

Share:
​កញ្ចប់​ថ្នាំញៀន​ដែល​រឹបអូស​បាន​នៅ​ក្រុង​ព្រះ​សី​ហ​នុ​។​ ​រូប​ឯកសារ​៖​ ​នគរបាល​ក្រុង​ព្រះ​សី​ហ​នុ

​យោង​តាម​របាយការណ៍​របស់​មន្ទីរ​ប្រឆាំង​គ្រឿងញៀន​ (​A​D​P​) ​កាលពី​ថ្ងៃសុក្រ​ ​បាន​ឱ្យ​ដឹង​ថា​ ​ប្រទេស​កម្ពុជា​ ​ឃើញ​មានការ​កើន​ឡើង​នៃ​ចំនួន​មនុស្ស​ដែល​ត្រូវ​បាន​ចាប់ខ្លួន​ពាក់ព័ន្ធ​នឹង​គ្រឿងញៀន​ ​បើ​ទោះបីជា​មានការ​ថយ​ចុះ​នៃ​ចំនួន​គ្រឿងញៀន​ដែល​ត្រូវ​បាន​រឹបអូស​ក្នុង​ឆ្នាំ​២​០​២​៣​ ​ក៏ដោយ​។​

​របាយការណ៍​បាន​ឱ្យ​ដឹង​ថា​ ​អាជ្ញាធរ​បាន​ឃាត់ខ្លួន​ជន​សង្ស័យ​ពាក់ព័ន្ធ​គ្រឿងញៀន​ចំនួន​ ​១​៩​ ​៩​៤​០​នាក់​ ​កាលពីឆ្នាំមុន​ ​កើន​ឡើង​ជិត​ ​៣​៥​ ​ភាគរយ​ ​ពី​ ​១​៤​ ​៧​៨​៤​ ​នាក់​ ​កាលពីឆ្នាំមុន​ ​ដោយ​បន្ថែម​ថា​ ​៤​៩​៩​ ​នាក់​ ​ក្នុងចំណោម​អ្នកជាប់ឃុំ​គឺជា​ជនបរទេស​ដែល​មាន​ចំនួន​ ​១​៧​ ​ជាតិសាសន៍​។​

​របាយការណ៍​បាន​បន្ត​ថា​៖​ ​«​គ្រឿងញៀន​ខុសច្បាប់​គ្រប់​ប្រភេទ​សរុប​ចំនួន​ ​២​,​៩​៧​ ​តោន​ ​ត្រូវ​បាន​រឹបអូស​ពី​ជន​សង្ស័យ​ ​ក្នុង​ការ​បង្ក្រាប​ចាប់ពី​ខែ​មករា​ ​ដល់​ខែ​ធ្នូ​ឆ្នាំ​ ​២​០​២​៣​»​។​

​របាយការណ៍​បាន​បង្ហាញ​ថា​ ​បរិមាណ​គ្រឿងញៀន​ដែល​រឹបអូស​កាលពីឆ្នាំមុន​ ​បង្ហាញ​ពី​ការ​ថយ​ចុះ​គួរ​ឱ្យ​កត់​សម្គាល់​ពី​ ​១​៤​,​៥​ ​តោន​ ​ដែល​រឹបអូស​ក្នុង​ឆ្នាំ​២​០​២​២​។​

​ថ្នាំញៀន​ដែល​រឹបអូស​បាន​រួម​មាន​ ​ហេ​រ៉ូ​អ៊ី​ន​ ​អេក​ស្តា​ស៊ី​ កេ​តា​មីន​ ​នី​មេ​តា​សេ​ប៉ា​ម​ ​កូកាអ៊ីន​ ​មេ​តំ​ហ្វេ​តា​មីន​គ្រី​ស្តា​ល់ ​ថ្នាំ​គ្រាប់​មេ​តំ​ហ្វេ​តា​មីន​ ​និង​កា​ធី​ណូន​ ​ក្នុងចំណោម​សារធាតុ​ញៀន​មួយ​ចំនួន​ទៀត​។​

​ប្រទេស​កម្ពុជា​គ្មាន​ទោសប្រហារជីវិត​ចំពោះ​អ្នក​ជួញ​ដូរ​គ្រឿងញៀន​ខុសច្បាប់​នោះ​ទេ​។​ ​យោង​តាមច្បាប់​របស់​ខ្លួន​ ​អ្នក​ដែល​ត្រូវ​បាន​រក​ឃើញ​ថា​មាន​ពិរុទ្ធ​ពី​បទ​ជួញ​ដូរ​គ្រឿងញៀន​លើស​ពី​ ​៨​០​ក្រាម​ ​អាច​នឹង​ត្រូវ​​​ជាប់ពន្ធនាគារ​អស់មួយជីវិត​។​ X​in​h​u​a​

Related Posts

Previous Article

​ពិព័រណ៍​លើក​តម្កើង​ចំណង​សាមគ្គីភាព​វៀតណាម​-​កម្ពុជា​ ​ត្រូវ​បាន​ប្រារព្ធ​ធ្វើ​នៅ​ទីក្រុង​ ​Can​ ​T​h​o

Next Article

​អាជ្ញាធរ​ជាតិ​អប្សរា​ស​ម្អា​ត​ព្រៃ​នៅ​ជុំវិញ​ទីតាំង​ទួល​ប្រាសាទ​គោក​ប​ល្ល័ង្គ