​លោក​ ​Martin​ ​Vavra​ ​ឯកអគ្គរដ្ឋទូត​ឆែក ជួប​​លោក​ ​លី​ ធុ​ជ​ ​ស្តី​ពី​វិ​ស័​យ​សកម្មភាព​មីន​នៅប្រទេស​​កម្ពុជា​

ខ្មែរ​ថាមស៍ Share:
​លោក​ ​លី​ ធុ​ជ​ (ស្តាំ) អនុប្រធាន​ទី​១​ ​អាជ្ញាធរ​មីន​ ​ជួប​​លោក​ Martin​ ​Vavra​ ​ឯកអគ្គរដ្ឋទូត​ឆែក​ប្រចាំ​កម្ពុជា។ រូបភាព៖ CMAA

​ថ្ងៃ​ទី​២​៦​ ​ខែកុម្ភៈ​ ​ ​នៅ​ទីស្នាក់ការ​អាជ្ញាធរ​មីន​ ​លោក​ ​លី​ ធុ​ជ​ ​ទេស​រដ្ឋ​ម​ន្រ្តី ​និង​ជា​អនុប្រធាន​ទី​១​ ​អាជ្ញាធរ​មីន​ ​បាន​អនុញ្ញាត​ឱ្យ ​លោក​ Martin​ ​Vavra​ ​ឯកអគ្គរដ្ឋទូត​សាធារណរដ្ឋ​ឆែក​ប្រចាំ​កម្ពុជា​ ​ចូល​ជួប​សម្តែង​ការ​គួរសម​ ​និង​ស្វែងយល់​អំពី​វិ​ស័​យ​សកម្មភាព​មីន​នៅ​កម្ពុជា​។​

​ក្នុង​ជំនួប​នោះ​ ​ភាគី​ទាំងពីរ​ ​បាន​ធ្វើការ​ពិភាក្សាគ្នា​ដោយ​ឆ្លុះបញ្ចាំង​ពី​ទំនាក់ទំនង​ទ្វេភាគី​ដ៏​ជិតស្និទ្ធ​ ​ទំនាក់ទំនង​មិត្តភាព​ ​និង​កិច្ច​សហការ​រវាងប្រទេស​ទាំងពីរ​។​ ​ក្នុង​ឱកាស​នោះ​ ​លោក​លី​ ធុ​ជ​ ​បាន​ពាំ​នាំ​នូវ​សេចក្តី​សាក​សួរ​សុខទុក្ខ​ពីសំណាក់​ ​លោក​ ​ហ៊ុន​ ​ម៉ា​ណែ​ត​ ​នាយក​រដ្ឋ​ម​ន្រ្តី ​និង​ជា​ប្រធាន​អាជ្ញាធរ​មីន​ ​ជូន​ចំពោះ​ ​លោក​ Martin​ ​Vavra​ ​ឯកអគ្គរដ្ឋទូត​សាធារណរដ្ឋ​ឆែក​ប្រចាំ​កម្ពុជា​ ​និង​សហការី​ ​ដែល​បំពេញបេសកកម្ម​ដ៏​មាន​តម្លៃ​ ​ដើម្បី​ជា​ផល​ប្រយោជន៍​រួម​ ​ពង្រឹង​ចំណងមិត្តភាព​ ​និង​កិច្ច​សហប្រតិបត្តិការ​សម្រាប់​ប្រជាជន​នៃ​ប្រទេស​ទាំងពីរ​។​

​ជាមួយគ្នា​នោះ​ ​លោក​ទេស​រដ្ឋ​ម​ន្រ្តី ​បាន​មាន​ប្រសាសន៍​លើក​ឡើង​អំពី​កិច្ច​ខិតខំ​ប្រឹងប្រែង​របស់​រាជរដ្ឋាភិបាល​កម្ពុជា​ក្នុង​ការដោះស្រាយបញ្ហា​មីន​ ​និង​សំណល់​ជាតិផ្ទុះ​ពី​ស​ង្រ្គា​ម​នៅ​កម្ពុជា​ ​និង​កា​រដាក់​ចេញ​នូវ​ចក្ខុវិស័យ​ដឹកនាំ​របស់​លោក​នាយក​រដ្ឋ​​មន្រ្តី ​ដើម្បី​ឆ្ពោះ​រក​កម្ពុជា​គ្មាន​មីន​ឆ្នាំ​២​០​២​៥​។​ ​លោក​​ក៏បាន​លើកឡើង​អំពី​ភាព​ជា​ប្រធាន​ ​និង​ម្ចាស់ផ្ទះ​រៀបចំ​កិច្ចប្រជុំ​សៀមរាប​-​អង្គរ​ ​ស្តីពី​ពិភពលោក​មួយ​ដែល​គ្មាន​មីន​ ​នៃ​អនុសញ្ញា​អូ​តា​វ៉ា​ឆ្នាំ​២​០​២​៤​ ​ដែល​ដំណើរការ​រៀបចំ​នេះ​ ​កម្ពុជា​ ​សូមស្វាគមន៍​ ​និង​ត្រូវការ​ការ​រួម​ចំណែក​ជួយ​គាំទ្រ​ពី​ប្រទេស​ជា​មិត្ត​ ​ដៃគូ​អភិវឌ្ឍន៍​ ​និង​គ្រប់​ភាគី​ពាក់ព័ន្ធ​ ​ដើម្បី​ឱ្យ​កិច្ចប្រជុំ​នេះ​ទទួល​បាន​ជោគជ័យ​តាម​ការ​គ្រោង​ទុក​។​

​លោក​ Martin​ ​Vavra​ ​បាន​សម្តែង​នូវ​ការ​អប​អរសាទរ​ចំពោះ​ការ​រីក​ចម្រើន​របស់​កម្ពុជា​ ​ក៏ដូចជា​សមិទ្ធផល​សម្រេច​បាន​សម្រាប់​វិ​ស័​យ​សកម្មភាព​មីន​នៅ​កម្ពុជា​។​ ​ដោយ​ឡែក​ពាក់ព័ន្ធ​នឹង​ការរៀបចំ​កិច្ចប្រជុំ​កំពូល​សៀមរាប​-​អង្គរ​ ​លោក​ Martin​ ​Vavra​ ​នឹង​លើក​យក​សំណើ​របស់​កម្ពុជា​ដាក់​ជូន​រដ្ឋាភិបាល​នៃ​សាធារណរដ្ឋ​ឆែក​ ​ដើម្បី​ធ្វើ​ការពិនិត្យ​ ​និង​ពិចារណា​៕​

Related Posts

Previous Article

​ក្រ​សួង​ទេសចរណ៍​ ​និង​ ​W​W​F​ ​សហការ​គ្នា​ដើម្បី​លើក​ក​ម្ពស់​ទេសចរណ៍​បៃតង​

Next Article

​ការ​ងើបឡើង​វិញ​ជា​លើក​ទី​២​នៃ​ជីវិត​របស់​ ​Don​u​t​ ​King​នៅ​កម្ពុជា​