​រដ្ឋាភិបាល​គ្រោង​រៀបចំ​វេទិកា​​រដ្ឋាភិបាល​ឌី​ជី​ថល​ជាតិ​-​អន្តរជាតិ​​នៅ​ខែ​ក្រោយ​

​ហង្ស​ ​ពណ្ណរាយ​ / Khmer Times Share:
សកម្មភាពក្នុងសន្និសីទសារព័ត៌មានកាលពីថ្ងៃសុក្រ។ ​ ​ រូបភាព៖ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍

​រដ្ឋាភិបាល​តាមរយៈ​ក្រសួង​ប្រៃសណីយ៍​ ​និង​ទូរគមនាគមន៍​ ​និង​ភាគី​ពាក់ព័ន្ធ​គ្រោង​រៀបចំ​វេទិកា​ ​និង​ពិព័រណ៍​រដ្ឋាភិបាល​ឌី​ជី​ថល​ ​និង​បច្ចេកវិទ្យា​ឌី​ជី​ថល​កម្ពុជា​-​អន្តរជាតិ​ ​ដើម្បី​បង្ហាញ​សមិទ្ធផល​នៃ​ការ​កសាង​រដ្ឋាភិបាល​ឌី​ជី​ថល​ ​ការ​អភិវឌ្ឍ​ថ្នាល​បច្ចេកវិទ្យា​ ​គុណប្រយោជន៍​ ​ការប្រើប្រាស់​ថ្នាល​បច្ចេកវិទ្យា​ ​និង​ការ​ផ្តល់​សេវា​សាធារណៈ​របស់​​​ក្រសួង​ស្ថាប័នរដ្ឋ​។​

​ក្នុង​សន្និសីទ​សារ​ព័ត៌មាន​ស្តីពី​ ​វេទិកា​រដ្ឋាភិបាល​ឌី​ជី​ថល​​នៅ​ទីស្ដីការ​ក្រសួង​កាលពី​ថ្ងៃសុក្រ​ ​លោក​ ​សុខ​ ​ពុទ្ធិ​វុ​ធ​ ​រដ្ឋលេខាធិការ​ក្រសួង​ប្រៃសណីយ៍​ ​និង​ទូរគមនាគមន៍​ ​បញ្ជាក់​ថា​ ​ក្រសួង​នឹង​រៀបចំ​វេទិកា​រដ្ឋាភិបាល​ឌី​ជី​ថល​ឆ្នាំ​២​០​២​៤​ ​ក្រោម​ប្រធាន​បទ​ ​«​ការ​អភិវឌ្ឍ​ប្រកប​ដោយ​ចីរភាព​ ​និង​បរិ​យា​ប​ន្ន​តាមរយៈ​ការ​អនុវត្ត​គោល​នយោបាយ​ឌីជីថល»​ ​និង​ ​«​ពិព័រណ៍​រដ្ឋាភិបាល​ឌី​ជី​ថល​ ​និង​បច្ចេកវិទ្យា​ឌី​ជី​ថល​កម្ពុជា​-​អន្តរជាតិ​»​។​

​លោក​បន្ថែម​ថា​ ​ព្រឹត្តិការណ៍​ខាងលើ​នេះ​ ​ធ្វើឡើង​រយៈពេល​បី​ថ្ងៃ​ចាប់ពី​ថ្ងៃ​ទី​១​១​ ​ដល់​ថ្ងៃ​ទី​១​៣​ ​ខែ​មីនា​ ​ឆ្នាំ​២​០​២​៤​ ​នៅ​មជ្ឈមណ្ឌល​សន្និបាត​និង​ពិព័រណ៍​កោះ​ពេជ្រ​ ​ក្រោម​វត្តមាន​លោក​ ​ហ៊ុន​ ​ម៉ា​ណែ​ត​ ​នាយករដ្ឋមន្ត្រី​កម្ពុជា​ ​ក្នុង​គោលបំណង​បង្ហាញ​អំពី​សមិទ្ធផល​នៃ​ការ​កសាង​រដ្ឋាភិបាល​ឌី​ជី​ថល​ ​ស្របតាម​ក្របខណ្ឌ​គោល​នយោបាយសេដ្ឋកិច្ច​ ​និង​សង្គម​ឌី​ជី​ថល​ ​២​០​២​១​-​២​០​៣​៥​ ​និង​គោល​នយោបាយ​រដ្ឋាភិបាល​ឌី​ជី​ថល​កម្ពុជា​២​០​២​២​-​២​០​៣​៥​ ​ជាពិសេស​យុទ្ធសាស្ត្រ​បញ្ចកោណ​ដំណាក់កាល​ទី​១​ ​របស់​រដ្ឋាភិបាល​។​

​រដ្ឋលេខាធិការ​បន្ត​ថា​ ​វេទិកា​និង​ពិព័រណ៍​ខាង​លើ​នេះ​ ​ក៏​មាន​កិច្ចពិភាក្សា​ ​និង​ចែករំលែក​ប្រធាន​បទ​សំខាន់​ៗ​ពី​វាគ្មិន​ជាតិ​ ​និង​អន្តរជាតិ​ពាក់ព័ន្ធ​នឹង​ទិដ្ឋភាព​គោល​នយោបាយ​ ​និន្នាការ​នៃ​ការ​រីក​ចម្រើន​របស់​បច្ចេកវិទ្យា​ឌី​ជី​ថល​ ​ការផ្លាស់ប្តូរ​បទ​ពិសោធ​ ​និង​ឧ​ត្ត​មា​នុ​វត្ត​នៃ​ការ​ជំរុញ​ល្បឿន​បរិ​វិត្ត​កម្ម​ឌី​ជី​ថល​ ​និង​ការប្រើប្រាស់​បច្ចេកវិទ្យា​ថ្មីៗ​ ​ជាពិសេស​បង្ហាញ​ពី​សមិទ្ធផល​នៃ​ការ​កសាង​រដ្ឋាភិបាល​ឌី​ជី​ថល​របស់​​​ក្រសួង​ ​ស្ថាប័នរដ្ឋ​ ​ដោយ​ប្រើប្រាស់​ថ្នាល​បច្ចេកវិទ្យា​ឌី​ជី​ថល​ ​ដែល​អភិវឌ្ឍ​ដោយ​ក្រសួង​ស្ថាប័ន​របស់​រដ្ឋ​។​

​លោក​ ​សុខ​ ​ពុទ្ធិ​វុ​ធ​ ​បញ្ជាក់​ថា​ ​«​បច្ចុប្បន្ន​តាមរយៈ​គណៈកម្មាធិការ​ដ្ឋាភិ​បាល​ឌី​ជី​ថល​ ​យើង​កំពុងតែ​ជំរុញ​ក្រសួង​-​ស្ថាប័ន​នីមួយៗ​ឱ្យ​មាន​ក្រុម​បរិ​វត្ដ​កម្ម​ឌី​ជី​ថល​ ​ដើម្បី​ជួយ​ពន្លឿន​អភិវឌ្ឍន៍​គោល​នយោបាយ​រដ្ឋាភិបាល​ឌី​ជី​ថល​ឱ្យ​បាន​លឿន​ ​និង​មាន​ប្រសិទ្ធ​ភាព​»​។​

​លោក​បន្ថែម​ថា​ ​វេទិកា​រដ្ឋាភិបាល​ឌី​ជី​ថល​ឆ្នាំ​២​០​២​៤​ ​ក៏​នឹង​ជំរុញ​កិច្ច​សហប្រតិបត្តិការ​ក្នុងចំណោម​ទីភ្នាក់ងារ​នានា​របស់​រដ្ឋាភិបាល​ ​ចែករំលែក​ឧ​ត្ត​មា​នុ​វត្ត​ន៍​ក្នុង​បរិវត្ត​កម្ម​ឌី​ជី​ថល​ ​កំណត់​នូវ​បញ្ហា​ប្រឈម​ក្នុង​ការ​អនុវត្ត​ដំណោះស្រាយ​ឌី​ជី​ថល​ ​លើក​ក​ម្ពស់​សេវាកម្ម​ផ្ដោ​ត​លើ​ពលរដ្ឋ​ជាគោល​ ​និង​គោល​នយោបាយ​លើក​ក​ម្ពស់​ហេ​ដ្ឋា​រចនា​ស​ម្ព័ន្ធ​ឌី​ជី​ថល​ ​សុវត្ថិភាព​សាយ​ប​័​រ​ ​និង​ឯកជន​ភាព​ទិន្នន័យ​នៅ​ក្នុង​វិ​ស​័​យ​សា​ធារណៈ​។​

​លោក​ ​ជា​ ​សេរី​វ​ឌ្ឍ ​អគ្គលេ​ខាធិការ​នៃ​គណៈកម្មាធិការ​រដ្ឋាភិបាល​ឌី​ជី​ថល​ ​បាន​ឱ្យ​ដឹង​ថា​ ​កាលពីដើម​ខែ​ ​ថ្នាល​ផ្ទៀងផ្ទាត់​ឯកសារ​ (​verify​.​go​v​.k​h​) ​របស់​កម្ពុជា​បាន​ឈ្នះ​មេដាយ​មាស​ពានរង្វាន់​ឌី​ជី​ថល​អា​ស៊ាន​ឆ្នាំ​២​០​២​៤​ ​នៅ​សិង្ហបុរី​ ​ក្រោម​ក្របខណ្ឌ​កិច្ចប្រជុំ​រដ្ឋមន្ត្រី​ឌី​ជី​ថល​អា​ស៊ាន​ ​លើក​ទី​៤​(​T​h​e​ 4​t​h​ ​A​SEA​N ​Digital​ ​Minister​s’ ​Meeting​) ​ដែល​មាន​ការ​ចូលរួម​ពី​រដ្ឋ​ម​ន្រ្តី​ឌី​ជី​ថល​អា​​ស៊ាន​ ​និង​ប្រទេស​ដៃគ​ូ​មាន​ ​កូរ៉េ​ ​ចិន​ ​ជប៉ុន​ ​ឥណ្ឌា​ ​អា​ម៉េរិ​ក​ ​និង​សហភាព​ទូរគមនាគមន៍​អន្តជាតិ​។​

​លោក​បន្ថែម​ថា​ ​ការ​ប្រកួត​ពានរង្វាន់​ឌី​ជី​ថល​អា​ស៊ាន​នេះ​ ​ប្រទេស​សមាជិក​អា​ស៊ាន​បាន​សម្រិតសម្រាំង​ផលិតផល​ឌី​ជី​ថល​ ​សេវា​ ​និង​កម្មវិធី​ (​Digital​ ​Product​s, ​Service​s ​and​ ​Program​s) ​ល្អ​ៗ​ចំនួន​១​២​៥​ ​មក​ដាក់ពាក្យ​ប្រកួតប្រជែង​ ​ក្នុង​នោះ​កម្ពុជា​បាន​ឈ្នះ​មេដាយ​មាស​ ​លើ​ផ្នែក​ដំណោះ​ស្រាយ​ឌី​ជី​ថល​ក្នុង​ការ​ផ្តល់​សេវា​សាធារណៈ​ល្អ​បំផុត​របស់​អា​ស៊ាន​។​

​លោក​បញ្ជាក់​ថា​ ​ជោគជ័យ​នេះ​បង្ហាញ​កាន់​តែ​ច្បាស់​ថា​ ​ថ្នាល​ផ្ទៀងផ្ទាត់​ឯកសារ​របស់​កម្ពុជា​ ​មិន​ត្រឹមតែ​ពង្រីក​វិសាល​ភាព​ប្រើប្រាស់​តែ​ក្នុងស្រុក​នោះ​ទេ​ ​ថែម​ទាំង​អាច​ប្រើ​ជា​ថ្នាល​ផ្ទៀងផ្ទាត់​ឯកសារ​រួម​របស់​ប្រទេស​សមាជិក​អា​ស៊ាន​ ​ដើម្បី​ផ្ទៀងផ្ទាត់​ភាព​ត្រឹមត្រូវ​នៃ​ឯកសារ​ផ្លូវការ​របស់​បណ្តា​ប្រទេស​ក្នុង​តំបន់​បាន​ដោយ​មិន​តម្រូវ​ឱ្យ​មាន​ឯកសារ​ច្បាប់ដើម​។​

​លោក​ ​សូ​ វិសុទ្ធី ​អ្នកនាំពាក្យ​ក្រសួង​ប្រៃសណីយ៍​ ​និង​ទូរគមនាគមន៍​ ​បាន​អំពាវនាវ​ដល់​គ្រប់​ក្រសួង​ស្ថាប័នរដ្ឋ​ ​និង​ក្រុមហ៊ុន​ឯកជន​ ​ក៏ដូចជា​សាធារណជន​ទាំងអស់​ ​ចូលរួម​ក្នុង​វេទិកា​ ​និង​ពិព័រណ៍​រដ្ឋាភិបាល​ឌី​ជី​ថល​ ​និង​បច្ចេកវិទ្យា​ឌី​ជី​ថល​កម្ពុជា​-​អន្តរជាតិ​ ឱ្យ​បាន​ច្រើន​កុះករ​។​

​ក្នុង​ពិធីសម្ពោធ​អគារ​សាកលវិទ្យាល័យ​ជាតិ​គ្រប់គ្រង​ ​និង​ប្រគល់​សញ្ញាបត្រ​ដល់​និស្សិត​ ​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ ​លោក​នាយក​រដ្ឋមន្ត្រី​ ​ហ៊ុន​ ​ម៉ា​ណែ​ត​ ​បញ្ជាក់​ថា​ ​ការ​ទទួល​បាន​ពានរង្វាន់​ពី​កម្មវិធី​ ​verify​.​go​v​.k​h​ ​របស់​​​ក្រសួង​ប្រៃសណីយ៍​ ​និង​ទូរគមនាគមន៍​ ​បាន​បង្ហាញ​ឱ្យ​ឃើញ​នូវ​សមត្ថភាព​ពិត​របស់​កម្ពុជា​។​

​លោក​បន្ថែម​ថា​ ​ការ​កសាង​ធនធានមនុស្ស​នេះ​ ​បាន​ជួយ​បង្កើន​ភាព​ប្រកួតប្រជែង​ ​និង​ជួយ​បង្កើន​ភាពជា​ម្ចាស់ការ​របស់​កម្ពុជា​ផង​ដែរ​៕​

Related Posts

Previous Article

​គ​.​ជ​.​ប​ ​ជំរុញ​មន្ត្រី​សហការ​ជាមួយ​សន្តិសុខ​មូលដ្ឋាន​ធានា​សុវត្ថិភាព​ក្នុង​ដំណើរ​ការបោះឆ្នោត​ព្រឹទ្ធសភា​

Next Article

​ផែនការ​ជំរុញ​ហេ​ដ្ឋា​រចនា​ស​ម្ព័ន្ធ ​ដើម្បី​ធ្វើ​ភ្នំពេញ​ ជា​ឋានសួគ៌​របស់​អ្នក​វិនិយោគ​