​ក្រុមហ៊ុន​ Bü​h​l​e​r ​Group​ ​នៃ​សហ​ព័ន្ធ​ស្វីស​សន្យា​ថា​នឹង​នាំ​យក​បច្ចេកវិទ្យា​ទំនើប​ឈាន​មុខ​គេ​ក្នុង​ការ​អភិវឌ្ឍន៍​វិ​ស័​យ​កសិកម្ម​នៅ​កម្ពុជា

​ខ្មែរ​ថា​ម​ស៍ Share:
​រូបភាព​៖​ ​Face​book​ ​របស់​នាយករដ្ឋមន្ត្រី​

​នាយក​គ្រប់គ្រង​គុណភាព​ ​និង​ការ​ផ្គត់ផ្គង់​គ្រាប់​ធញ្ញជាតិ​នៃ​ក្រុមហ៊ុន​ Bü​h​l​e​r ​Group​ ​ចាប់អារម្មណ៍​លើ​ការពង្រីក​ការ​វិនិយោគ​របស់​ក្រុមហ៊ុន​ ​ដោយ​នាំ​យក​បច្ចេកវិទ្យា​ទំនើប​មក​អភិវឌ្ឍ​វិ​ស័​យ​កសិកម្ម​នៅ​កម្ពុជា​ ​រាប់​ចាប់ពី​ដំណើរការ​ដាំ​ដុះ​ ​និង​ការ​ប្រមូល​ផល​ ​រហូតដល់​ការ​កែច្នៃ​សម្រាប់​នាំចេញ​ទៅក្រៅ​ប្រទេស​។​

លោកស្រី​ ​Mar​y​ ​Akin​y​i​ O​l​w​a​l​ ​នាយិកា​គ្រប់គ្រង​គុណភាព​ ​និង​ការ​ផ្គត់ផ្គង់​គ្រាប់​ធញ្ញជាតិ​ ​នៃ​ ​ក្រុមហ៊ុន​ Bü​h​l​e​r ​Group​ ​បាន​ជម្រាប​ជូន​ ​ឯកឧត្តម​បណ្ឌិត​ ​ហ៊ុន​ ​ម៉ា​ណែ​ត​ ​នាយក​រដ្ឋ​ម​ន្រ្តី​កម្ពុជា​ ​នៅ​ថ្ងៃ​ទី​ ​ខែ​មករា​ ​ឆ្នាំ​២​០​២​៤​ ​ក្នុង​អំឡុង​ជំនួប​សម្តែង​ការគួរសម​ជាមួយ​ឯកឧត្តម​បណ្ឌិត​ ​នាយក​រដ្ឋ​ម​ន្រ្តី​នៅ​ឯ​វេទិកា​សេដ្ឋកិច្ច​ពិភពលោក​ឆ្នាំ​២​០​២​៤​ ​នៅ​ទីក្រុង​ដា​វ៉ូស​ ​ប្រទេស​ស្វីស​។​

​ក្នុង​ជំនួប​នោះ​ ​ឯកឧត្តម​បណ្ឌិត​ ​នាយករដ្ឋមន្ត្រី​ ​បាន​សង្កត់ធ្ងន់​ថា​ ​រាជរដ្ឋាភិបាល​ថ្មី​ ​នីតិកាល​ទី​៧​ ​នៅតែ​យកចិត្តទុកដាក់​ផ្តល់​អាទិភាព​ដល់​វិ​ស​័​យ​កសិកម្ម​ ​តាមរយៈ​ជំនួយ​ហិរញ្ញវត្ថុ​ ​ដើម្បី​ជំរុញ​ផលិតកម្ម​ ​ទី​ផ្សារ​ ​និង​រក្សា​តម្លៃ​កសិផល​ ​និង​កា​រដាក់​ពង្រាយ​មន្ត្រី​បច្ចេកទេស​កសិកម្ម​នៅ​គ្រប់​ឃុំ​ ​ជាមួយ​សកម្មភាព​កសិកម្ម​ ​នៅ​ទូទាំង​ប្រទេស​។​

​ឯកឧត្តម​បណ្ឌិត​ ​នាយករដ្ឋមន្ត្រី​ ​ហ៊ុន​ ​ម៉ា​ណែ​ត​ ​បាន​ស្វាគមន៍​ចំពោះ​គោលបំណង​របស់​ ​ក្រុមហ៊ុន​ Bü​h​l​e​r ​Group​ ​ក្នុង​ការពង្រីក​ ​និង​នាំ​យក​បច្ចេកវិទ្យា​ថ្មីៗ​ ​ដើម្បី​គាំទ្រ​ដល់​ផលិតកម្ម​កសិកម្ម​ ​ការ​អភិវឌ្ឍន៍​ធនធានមនុស្ស​ ​និង​ការ​រក្សាទុក​ផលិតផល​កសិកម្ម​រយៈពេល​វែង​របស់​ប្រទេស​កម្ពុជា​។​

​ឯកឧត្តម​បណ្ឌិត​ ​នាយករដ្ឋមន្ត្រី​ ​បាន​លើកទឹកចិត្ត​ឱ្យ​ក្រុមហ៊ុន​បន្ត​សហការ​ជាមួយ​ក្រសួង​ស្ថាប័ន​ពាក់ព័ន្ធ​ ​ជាពិសេស​ក្រសួង​កសិកម្ម​ ​រុក្ខា​ប្រមាញ់​ ​និង​នេសាទ​ ​ដើម្បី​ជួយ​គាំទ្រ​ ​និង​ជំរុញ​ការស្រាវជ្រាវ​ ​និង​អភិវឌ្ឍន៍​។​

Related Posts

Previous Article

​គណៈកម្មាធិការ​ទី​៧​នៃ​រដ្ឋសភា​ ​កោតសរសើរ​ ​និង​វាយ​តម្លៃ​ខ្ពស់​ចំពោះ​សមិទ្ធផល​សំខាន់​ៗ​របស់​​​ក្រសួង​ទេសចរណ៍​

Next Article

អតីតនាយករដ្ឋមន្ត្រីអង់គ្លេស កោតសរសើរចំពោះការរីកចម្រើនរបស់កម្ពុជាលើគ្រប់វិស័យ