មន្ត្រីជាន់ខ្ពស់គណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តចិនបានអញ្ជើញមកបំពេញទស្សនកិច្ចនៅកម្ពុជា

Khmer Times Share:
ក្នុងជំនួបជាមួយសម្តេច ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី។ AKP

លោក Liu Jianchao រដ្ឋមន្ត្រីក្រសួងទំនាក់ទំនង អន្តរជាតិនៃគណៈកម្មាធិការ មជ្ឈិមបក្សកុម្មុយនិស្តចិន កំពុងដឹកនាំគណៈប្រតិភូមកបំពេញដំណើរទស្សនកិច្ចនៅកម្ពុជាពីថ្ងៃអាទិត្យដល់ថ្ងៃច័ន្ទ។

ក្នុង​ដំណើរ​ទស្សនកិច្ច​នេះ លោក Liu បាន​ជួប​ពិភាក្សាការងារដាច់ដោយឡែក​ជាមួយ​សម្តេច​តេ​ជោ ហ៊ុន សែន ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា និង​ឯកឧត្តម ប្រាក់ សុខុន ប្រធាន​គណៈកម្មការ​ទំនាក់ទំនង​អន្តរជាតិ​នៃ​គណៈកម្មាធិការ​កណ្តាល​នៃ​គណបក្ស​ប្រជាជន​កម្ពុជា។

លោក Liu ក៏​បាន​ជួប​ជាពិភាក្សាការងារជាមួយ​ព្រះអង្គម្ចាស់ នរោត្តម ចក្រាវុធ ប្រធាន​គណបក្ស​រាជានិយម​ហ៊្វុនស៊ិនប៉ិច ផងដែរ។

ក្នុងអំឡុងជំនួប ភាគីទាំងពីរបានសន្យាអនុវត្តនូវអ្វីដែលបានឯកភាពគ្នាកន្លងមកដែលថ្នាក់ដឹកនាំគណបក្ស និងប្រទេសទាំងពីរសម្រេចបាន ដោយបន្តរក្សាទំនាក់ទំនងមិត្តភាពកម្ពុជា-ចិនពង្រឹងការផ្លាស់ប្តូររវាងបក្ស និងបក្ស ពង្រឹងកិច្ចសហប្រតិបត្តិការជាក់ស្តែងលើវិស័យផ្សេងៗ និងគាំទ្រយ៉ាងមុតមាំនូវផលប្រយោជន៍ស្នូលរបស់គ្នាទៅវិញទៅមក។

ភាគីទាំងពីរក៏បានឯកភាពរួមគ្នាឆ្លើយតបទៅនឹងហានិភ័យ និងបញ្ហាប្រឈម ព្រមទាំងជំរុញការកសាងសហគមន៍កម្ពុជា-ចិនដែលមានជោគវាសនារួមគ្នាក្នុងយុគសម័យថ្មី៕ Xinhua

Related Posts

Previous Article

ក្នុង​រយៈ​ពេល ៨ ខែ នៃឆ្នាំ២០២៣ មាន​ភ្ញៀវ​ទេសចរ​បរទេស​ប្រមាណជិត ៥០​ម៉ឺន​នាក់​បានមកទស្សនាតំបន់អង្គរ

Next Article

នាយក​រដ្ឋមន្ត្រី​​កម្ពុជា​ជំរុញ​ឲ្យ​មានសកម្មភាព​ពាណិជ្ជកម្ម​កាន់​តែ​ច្រើន​ក្នុង​ចំណោមប្រទេសសមាជិកអាស៊ាន