​បារាំង​ប្រកាស​ផ្តល់​ថវិកា​រ​ប្រមាណ​ ​២​០​០​លាន​អឺ​រ៉ូ ​ដល់​កម្ពុជា​

Share:
​Fresh​ ​News​

​ប្រទេស​បារាំង​បាន​សន្យា​ថា​នឹង​ផ្តល់​ថវិកា​ប្រមាណ​ ​២​០​០​ ​លាន​អឺ​រ៉ូ​ដល់​ប្រទេស​កម្ពុជា​ដើម្បី​ជួយ​លើ​វិ​ស​័​យ​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ ​ថាមពល​ ​និង​ប្រព្រឹត្ត​កម្ម​ទឹក​ស្អាត​។

​ព័ត៌មាន​នេះ​ត្រូវ​បាន​ប្រកាស​នៅ​ក្នុង​សន្និសីទ​សារ​ព័ត៌មាន​រួមគ្នា​រវាង​ ​ឯកឧត្តម​បណ្ឌិត​ ​ហ៊ុន​ ​ម៉ា​ណែ​ត​ ​នាយក​រដ្ឋ​ម​ន្រ្តី​នៃ​កម្ពុជា​ ​និង​ ​លោក​ ​E​m​man​u​e​l​ ​Ma​cron ​ប្រធានាធិបតី​បារាំង​ ​បន្ទាប់ពី​មាន​ជំនួប​ទ្វេភាគី​នៅ​ទីក្រុង​ប៉ា​រី​ស​ ​កាល​ពីម្សិលមិញ​
​លោក​ប្រធានាធិបតី​បារាំង​ក៏បាន​កោតសរសើរ​កម្ពុជា​ដែល​បាន​បញ្ជូន​កងកម្លាំង​រក្សា​សន្តិភាព​ទៅ​ចូលរួម​បេសកកម្ម​របស់​អង្គការសហប្រជាជាតិ​ ​ដែល​ជា​ការ​រួមចំណែក​ដ៏​សំខាន់​នៅ​ក្នុង​តំបន់​អាស៊ី​ ​ក៏ដូចជា​ជំហរ​របស់​កម្ពុជា​ចំពោះ​ជម្លោះ​រវាង​រុស្ស៊ី ​និង​អ៊ុយ​ក្រែ​ន​។​

​ចំណែក​ឯកឧត្តម​បណ្ឌិត​ ​ហ៊ុន​ ​ម៉ា​ណែ​ត​ ​បាន​ថ្លែង​អំណរគុណ​ចំពោះ​ភាគី​បារាំង​សម្រាប់​ការ​ទទួលស្វាគមន៍​យ៉ាង​កក់ក្តៅ​ ​ដោយ​ឯកឧត្តម​បណ្ឌិត​បាន​សង្កត់ធ្ងន់​ថា​ ​ប្រទេស​បារាំង​គឺជា​ប្រទេស​ដំបូង​គេ​សម្រាប់​ដំណើរ​ទ​ស្សនៈ​កិច្ច​របស់​លោក​នៅ​តំបន់​អឺរ៉ុប​ក្នុងឋានៈជា​នាយករដ្ឋមន្ត្រី​ថ្មី​របស់​ប្រទេស​កម្ពុជា​។​ ​ទន្ទឹម​នឹង​នេះ​ ​ឯកឧត្តម​បណ្ឌិត​បាន​លើកឡើង​ទៀត​ថា​ ​ក្នុងរយៈពេល​ត្រឹមតែ​ ​១​៣​ខែ​ប៉ុណ្ណោះ​ ​មេដឹកនាំ​កំពូល​កម្ពុជា​ចំនួន​ ​៣​រូប​ ​បាន​អញ្ជើញ​ទៅ​បំពេញ​ទស្សនកិច្ច​នៅ​ប្រទេស​បារាំង​ ​រួម​មាន​ ​ព្រះករុណា​ ​ព្រះបាទ​សម្តេច​ ​ព្រះ​បរមនាថ​ ​នរោត្តម​ ​សី​ហ​មុនី​ ​នៅ​ថ្ងៃ​ទី​១​៣​ ​ខែវិច្ឆិកា​ ​ឆ្នាំ​២​០​២​៣​ ​សម្តេច​តេជោ ​ហ៊ុន​ ​សែន​ ​អតីត​នាយករដ្ឋមន្ត្រី​ ​នៅ​ថ្ងៃ​ទី​១​៤​ ​ខែ​ធ្នូ​ ​ឆ្នាំ​២​០​២​២​ ​និង​ទស្សន​កិ​ច​ច្ច​របស់​ខ្លួន​លោក​ផ្ទាល់​។​ ​ឯកឧត្តម​បណ្ឌិត​បាន​គូស​បញ្ជាក់​ថា​៖​ ​«​នេះ​បង្ហាញ​ពី​ជម្រៅ​នៃ​មិត្តភាព​កម្ពុជា​-​បារាំង​»​។​

​ឯកឧត្តម​បណ្ឌិត​ក៏បាន​រំលឹក​ឡើងវិញ​នូវ​ការ​រួមចំណែក​ដ៏​សំខាន់​របស់​ប្រទេស​បារាំង​ចំពោះ​ដំណើរ​ការស្វែងរក​សន្តិភាព​ ​ការ​កសាង​ឡើងវិញ​ ​និង​ការ​អភិវឌ្ឍន៍​របស់​កម្ពុជា​ ​ដោយ​បញ្ជាក់​សារ​ជាថ្មី​អំពី​ជំហរ​របស់​កម្ពុជា​ក្នុង​ការ​បន្ត​ថែរក្សា​រ​ ​ពង្រឹង​ទំនាក់ទំនង​ ​និង​កិច្ច​សហប្រតិបត្តិការ​រវាងប្រទេស​ទាំងពីរ​។​

​ជាមួយគ្នា​នេះ​ ​ភាគី​ទាំង​ពី​​​រ​ក៏បាន​សង្កត់ធ្ងន់​លើ​តួនាទី​សំខាន់​នៃ​វិ​ស័​យ​ឯកជន​របស់​ប្រទេស​ទាំងពីរ​ ​ដោយ​កត់​សម្គាល់​ទំនាក់ទំនង​ដែល​កំពុង​រីក​ចម្រើន​ ​ជាពិសេស​ក្នុង​វិ​ស​័​យ​វិនិយោគ​ ​និង​ពាណិជ្ជកម្ម​។​

លើស​ពី​នេះ​ ​ឯកឧត្តម​បណ្ឌិត​ក៏បាន​ជូនពរ​ប្រទេស​បារាំង​ទទួល​បាន​ជោគជ័យ​ក្នុង​ការរៀបចំ​កីឡា​អូ​ឡាំ​ពិ​ក​រដូវក្តៅ​នៅ​ទីក្រុង​ប៉ា​រី​ស​ឆ្នាំ​២​០​២​៤​ ​ក៏ដូចជា​កិច្ចប្រជុំ​កំពូល​ហ្វ្រង់កូហ្វូ​នី​ផង​ដែរ​។​ ​A​K​P

Related Posts

Previous Article

​ក្រុមហ៊ុន​ភស្តុភារ​កម្ម​ដ៏​ធំ​របស់​បារាំង​គ្រោង​នឹង​ពង្រីក​ការ​វិនិយោគ​នៅ​កម្ពុជា​

Next Article

កម្ពុជា-ឡាវ ជំរុញកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍ប្រព័ន្ធយុត្តិធម៌រវាងខេត្តជាប់ព្រំដែននៃប្រទេសទាំងពីរ