​កម្ពុជា​រកបាន​ ​៧​៩​០​ ​លាន​ដុល្លារ​ពី​ការ​នាំ​ចេញ​កៅស៊ូ​

​Man​oj ​Mat​hew​ / Khmer Times Share:
កម្មករចៀ​ជ័រ​កំពុង​ចាក់​ជ័រ​កៅស៊ូ​ចូល​ធុង។ ខ្មែរថាមស៍

យោង​តាម​ទិន្នន័យ​ពាណិជ្ជកម្ម​ចុង​ក្រោយ​របស់​អគ្គនាយកដ្ឋាន​គយ​ ​និង​រដ្ឋាករ​កម្ពុជា កម្ពុជា​រក​ចំណូល​បាន​ចំនួន​ ​៧​៨​៩​,​៧​៥​ ​លាន​ដុល្លារ​អាមេរិក​ ​ពី​ការ​នាំ​ចេញ​កៅស៊ូ​ ​និង​វត្ថុ​ធ្វើ​ពី​ជ័រ​កៅស៊ូ​ក្នុង​អំឡុង​ខែ​មករា​ ​ដល់​ខែវិច្ឆិកា​ ​ឆ្នាំ​ ​២០​២​៣​ ​​ ​គឺកើន​ឡើង​ ​៧​៤​,​៥​ ​ភាគរយ​ ​បើ​ធៀប​នឹង​រយៈពេល​ដូចគ្នា​កាលពីឆ្នាំមុន​។​

​នេះ​ជា​ការ​កើន​ឡើង​គួរ​ឱ្យ​កត់​សម្គាល់​ ​ព្រោះ​រយៈពេល​ ​១​១​ខែ​ដំបូង​នៃ​ឆ្នាំ​២​០​២​២​ ​កម្ពុជា​រកចំណូល​បាន​ត្រឹមតែ​ ​៤​៥​២​,​៦​៥​លាន​ដុល្លារ​ប៉ុណ្ណោះ​ពី​ការនាំចេញ​កៅស៊ូ​។​

​ទិន្នន័យ​ចុងក្រោយបង្អស់​ក៏បាន​បង្ហាញ​ផង​ដែរ​ថា​ ​សម្រាប់​ខែវិច្ឆិកា​ ​ឆ្នាំ​ ​២​០​២​៣​ ​តែមួយ​ ​កម្ពុជា​រក​បាន​រហូត​ដល់​ទៅ​ ​១​១​៤​ ​លាន​ដុល្លារ​ពី​ការនាំចេញ​កៅស៊ូ​ ​ដោយឡែក​សម្រាប់​ខែ​ដូចគ្នា​កាលពីឆ្នាំមុន​ ​កម្ពុជា​រក​បាន​ត្រឹមតែ​ ៥​៦​ ​លាន​ដុល្លារ​ប៉ុណ្ណោះ​ ​ដែល​កើន​ឡើង​គឺ​ស្មើ​ទៅ​នឹង​ ​១​០​៣​.​៩​ ​ភាគរយ​ពី​ឆ្នាំមុន​។​

​ទិន្នន័យ​បាន​បង្ហាញ​ថា​និន្នាការ​កើន​ឡើង​នៃ​ការ​នាំ​ចេញ​កៅស៊ូ​ពី​ប្រទេស​ដែល​បាន​ចាប់​ផ្តើម​នៅ​ពាក់​កណ្តាល​ចុង​ក្រោយ​នៃ​ឆ្នាំ​ ​២​០​២​២​ ​បាន​បន្ត​រហូត​ដល់​ខែ​មករា​ដល់​ខែ​វិច្ឆិកា​ក្នុង​ឆ្នាំ​ ​២​០​២​៣​ ​ផង​ដែរ​។​

​ការ​កើន​ឡើង​នៃ​ការនាំចេញ​កៅស៊ូ​នៅ​ឆ្នាំនេះ​គួរ​ឱ្យ​មាន​ការ​កត់​សម្គាល់​ ​ដោយសារ​ការនាំចេញ​សរុប​របស់​កម្ពុជា​បាន​បង្ហាញ​ពី​ការ​កើន​ឡើង​ត្រឹមតែ​ ​១​.​២​ ​ភាគរយ​សម្រាប់​រយៈពេល​ ​១​១​ ​ខែ​ដំបូង​នៃ​ឆ្នាំ​ ​២​០​២​៣​ ​ដែល​ភាគ​ច្រើន​ដោយសារ​តែ​ការ​ថយ​ចុះ​នៃ​ការ​នាំចេញ​ស​ម្លៀ​ក​បំពាក់​ ​ស្បែក​ជើង​ ​និង​ទំនិញ​ធ្វើដំណើរ​ (​G​F​T​)​។​

​គួរ​បញ្ជាក់​ផង​ដែរ​ថា​ ​កម្ពុជា​រកចំណូល​បាន​ចំនួន​ ​៥៤១,៦៦​ ​លាន​ដុល្លារ​ពី​ការនាំចេញ​កៅស៊ូ​នោ​ក្នុង​ឆ្នាំ​ ​២០២២​ ​ដែល​មាន​កំណើន​ ​២​៨​,​៣​ ​ភាគរយ​បើ​ធៀប​នឹង​ឆ្នាំមុន​។​ ​ទី​ផ្សារ​កៅស៊ូ​កម្ពុជា​ភាគច្រើន​រួម​មាន​ ​ចិន​ ​វៀតណាម​ ​ម៉ាឡេស៊ី​ ​សិង្ហបុរី​ ​ឥណ្ឌា​ ​និង​សហភាព​អឺរ៉ុប​។​

​ទន្ទឹម​នឹង​នោះ​ ​រដ្ឋាភិបាល​កម្ពុជា​បាន​ប្រកាស​ផ្តល់​ការ​លើក​ទឹក​ចិត្ត​ផ្នែក​ពន្ធដារ​ ​ដើម្បី​ជំរុញ​ការ​នាំ​ចេញ​កៅស៊ូ​ក្នុង​ស្ថានភាព​ធ្លាក់​ចុះ​នៃ​តម្លៃ​។​ ​ដូចនេះ​ ​នឹង​មិន​មាន​ការ​ប្រមូល​ពន្ធ​សម្រាប់​ការនាំចេញ​កៅស៊ូ​ចាប់ពី​ថ្ងៃ​ទី​ ​១​ ​ខែ​មករា​ ​ឆ្នាំ​ ​២​០​២​៤​ ​ប្រសិនបើ​តម្លៃ​កៅស៊ូ​ធម្មជាតិ​ធ្លាក់​ចុះ​ក្រោម​ ​១​,​៦​០​០​ដុល្លារ​អាមេរិក​សម្រាប់​មួយ​តោន​។​

​រចនា​ស​ម្ព័ន្ធ​ពន្ធ​ថ្មី​សម្រាប់​កៅស៊ូ​នឹង​មាន​សុពលភាព​រយៈពេល​ពីរ​ឆ្នាំ​។​ ​ការ​សម្រេច​របស់​រដ្ឋាភិបាល​បាន​ធ្វើតាម​សំណើ​របស់​វិ​ស​័​យ​ឯកជន​ដែល​បាន​ធ្វើ​កាលពី​ខែវិច្ឆិកា​មុន​ក្នុង​អំឡុង​ពេល​វេទិកា​វិ​ស​័​យ​ឯកជន​របស់​រដ្ឋាភិបាល​។​

​បើ​យោង​តាម​អគ្គនាយកដ្ឋាន​កៅស៊ូ​ក្នុង​ប្រទេស​ ​កៅស៊ូ​ស្ងួត​មួយ​តោន​មាន​តម្លៃ​ជាមធ្យម​ ​១​,​៣​២​៣​ ​ដុល្លារ​ក្នុង​អំឡុង​ពេល​ប្រាំបួន​ខែ​ដំបូង​នៃ​ឆ្នាំ​ ​២​០​២​៣​ ​តំណាង​ឱ្យ​ប្រហែល​ ១៩៦ ​ដុល្លារ​ទាប​ជាង​រយៈពេល​ដូចគ្នា​កាល​ពីឆ្នាំមុន​។​

​ទន្ទឹម​នឹង​នេះ​ ​សម្រាប់​ខែវិច្ឆិកា​ ​ឆ្នាំ​ ​២​០​២​៣​ ​ប្រទេស​ថៃ​បាន​បន្ត​ក្លាយ​ជា​ប្រទេស​ផលិត​កៅស៊ូ​ធម្មជាតិ​ដ៏​ធំបំផុត​តាម​ពីក្រោយ​ដោយ​ប្រទេស​ឥណ្ឌូ​នេ​ស៊ី​ ​វៀតណាម​ ​ចិន​ ​ឥណ្ឌា​ ​ម៉ាឡេស៊ី​ ​និង​កម្ពុជា​ ​នេះ​បើ​យោង​តាម​សមាគម​នៃ​ប្រទេស​ផលិត​កៅស៊ូ​ធម្មជាតិ​ (​AN​R​P​C) ​ដែល​មាន​មូលដ្ឋាន​នៅ​ទីក្រុង​គូ​ឡា​ឡាំ​ពួរ​។​

​ប្រទេស​ចិន​បាន​បន្ត​ក្លាយ​ជា​អ្នក​ទិញ​ ​និង​ប្រើប្រាស់​កៅស៊ូ​ធម្មជាតិ​ច្រើនជាង​គេ​ ​បន្ទាប់​មក​ប្រទេស​ឥណ្ឌា​ ​ថៃ​ ​ម៉ាឡេស៊ី​ ​និង​ឥណ្ឌូ​នេ​ស៊ី​។​

​នៅ​ឆ្នាំ​ ​២​០​២​៣​ ​ទី​ផ្សារ​កៅស៊ូ​ធម្មជាតិ​ពិភពលោក​ត្រូវ​បាន​គេ​រំពឹង​ថា​នឹង​ឈាន​ដល់​ ​១​៤​.​៦​៩​៣​ ​លាន​តោន​សម្រាប់​ផលិតកម្ម​ ​ខណៈ​ពេល​ដែល​ការប្រើប្រាស់​ត្រូវ​បាន​គេ​ព្យាករណ៍​ថា​មាន​ចំនួន​ ​១​៤​,​៧​៣​៨​លាន​តោន​។​

​ខណៈ​ពេល​ដែល​ទី​ផ្សារ​កៅស៊ូ​ត្រូវ​បាន​ថ្លឹងថ្លែង​ដោយ​មូលដ្ឋាន​គ្រឹះ​នៃ​ផលិតផល​ខ្លួនឯង​ ​កត្តា​ខាង​ក្រៅ​ផ្សេង​ទៀត​ដូចជា​សម្ពាធ​ពី​បញ្ហា​អតិផរណា​ ​ភាព​តាន​តឹង​ភូមិសាស្ត្រនយោបាយ​ ​និង​ទី​ផ្សារ​ប្រេង​ឆៅ​សកល​អាច​ដើរ​តួយ៉ាង​មាន​ឥទ្ធិពល​នៅ​ក្នុង​ទី​ផ្សារ​កៅស៊ូ​ ​រួម​ទាំង​តម្លៃ​កៅស៊ូ​ធម្មជាតិ​ផង​ដែរ​។​

​លោក​ ​Hen​g​ ​G​u​an​ ​អគ្គលេខាធិការ​ ​AN​R​P​C ​នៅ​ក្នុង​របាយការណ៍​មួយ​កាលពីឆ្នាំមុន​បាន​និយាយ​ថា​ ​អតិផរណា​ ​និង​ការ​ធ្លាក់​ចុះ​ដែល​បាន​ព្យាករណ៍​នៅ​ក្នុង​ការ​ងើបឡើង​វិញ​នៃ​សេដ្ឋកិច្ច​ពិភពលោក​នៅតែ​ជា​កង្វល់​ចម្បង​សម្រាប់​វិ​ស​័​យ​នេះ​។​

​បន្ថែម​លើ​នេះ​ ​ផល​ប៉ះពាល់​នៃ​ស​ង្រ្គា​ម​រុស្ស៊ី-​អ៊ុយ​ក្រែ​ន​ដែល​អូស​បន្លាយពេល​យូរ​ ​ជម្លោះ​អ៊ីស្រាអែល​-​ហា​ម៉ា​ស​ ​និង​ការ​ចំណាយ​លើ​ការ​ខ្ចីប្រាក់​ខ្ពស់​នៅ​ក្នុង​តំបន់​ជាច្រើន​នៃ​ពិភពលោក​ ​ដោយសារតែ​ការដំឡើង​អត្រា​ការប្រាក់​ ​និង​គោល​នយោបាយ​គ្រប់គ្រង​រូបិយវត្ថុ​កាន់តែ​តឹងរ៉ឹង​ ​ក៏​នៅតែ​ជា​បញ្ហា​ចម្បង​សម្រាប់​ពិភពលោក​។​

​នៅ​កម្ពុជា​ ​ដើមកៅស៊ូ​ត្រូវ​បាន​ដាំ​លើ​ផ្ទៃដី​សរុប​ចំនួន​ ​៤​០​៤​.​៥​៧​៨​ ​ហិកតា​ ​ក្នុង​នោះ​ដើមឈើ​លើ​ផ្ទៃដី​ ​៣១៥.៣៣២​ ​ហិកតា​ ​ស្មើ​នឹង​ ​៧​៨​ ​ភាគរយ​ ​មាន​អាយុកាល​ល្មម​អាច​កាប់​បាន​៕

Related Posts

Previous Article

​យានយន្ត​ជាង​ ​៨​ម៉ឺន​គ្រឿង​ ​ប្រើប្រាស់​ផ្លូវ​ល្បឿន​លឿន​នៅ​កំលុង​ពេល​ចូលឆ្នាំ​សកល​

Next Article

​សាលារៀន​បែប​ឌី​ជី​ថល​ទទួល​បាន​ អ្នក​ចូល​ប្រើប្រាស់​ជិត​៩​ម៉ឺន​ដង​