​វៀតណាម​ ​និង​កម្ពុជា​ជំរុញ​កិច្ច​សហប្រតិបត្តិការ​លើ​វិ​ស័​យ​ឧស្សាហកម្ម​ ​និង​ពាណិជ្ជកម្ម​

Share:
​រដ្ឋមន្ត្រី​ក្រសួង​ឧស្សាហកម្ម​ ​និង​ពាណិជ្ជកម្ម​ ​លោក​ N​guy​e​n ​H​on​g​ ​Die​n (​កណ្ដាល​) ​និង​លោកជំទាវ​ ​ចម​ ​និម្មល​ ​រដ្ឋមន្ត្រី​ក្រសួង​ពាណិជ្ជកម្ម​កម្ពុជា​ (​ឆ្វេង​) ​ឯកឧត្តម​ ​ហែម​ ​វ​ណ្ឌី ​រដ្ឋមន្ត្រី​ក្រសួង​ឧស្សាហកម្ម​ ​វិទ្យាសាស្ត្រ​ ​បច្ចេកវិទ្យា​ ​និង​ន​វា​នុ​វត្ត​ន៍​។​ (​រូបថត​៖​ ​m​o​it​.​go​v​.​v​n)

​នា​ថ្ងៃ​ទី​១​២​ ​ខែ​ធ្នូ​ ​រដ្ឋមន្ត្រី​ក្រសួង​ឧស្សាហកម្ម​ ​និង​ពាណិជ្ជកម្ម​ ​លោក​ N​guy​e​n ​H​on​g​ ​Die​n ​បាន​ជួបពិភាក្សា​ការងារ​ជាមួយ​លោកជំទាវ​ ​ចម​ ​និម្មល​ ​រដ្ឋមន្ត្រី​ក្រសួង​ពាណិជ្ជកម្ម​ ​និង​ឯកឧត្តម​ ​ហែម​ ​វ​ណ្ឌី​រដ្ឋមន្ត្រី​ក្រសួង​ឧស្សាហកម្ម​ ​វិទ្យាសាស្ត្រ​ ​បច្ចេកវិទ្យា​ ​និង​ន​វា​នុ​វត្ត​ន៍ ​ក្នុង​ឱកាស​ដំណើរ​ទស្សនកិច្ច​របស់​ឯកឧត្តម​បណ្ឌិត​ ​ហ៊ុន​ ​ម៉ា​ណែ​ត​ ​នាយករដ្ឋមន្ត្រី​ ​អញ្ជើញ​ទៅ​បំពេញ​ទស្សនកិច្ច​ផ្លូវការ​នៅ​វៀតណាម​។​

​ភាគី​ទាំងពីរ​បាន​ឯកភាព​ថា​ ​កិច្ច​សហប្រតិបត្តិការ​ទ្វេភាគី​លើ​វិ​ស​័​យ​ពាណិជ្ជកម្ម​ ​និង​ឧស្សាហកម្ម​មានការ​រីក​ចម្រើន​គួរឲ្យ​កត់​សម្គាល់​ក្នុងរយៈពេល​កន្លងមក​ថ្មីៗ​នេះ​។​ ​នៅ​ឆ្នាំ​២​០​២​២​ ​ទំហំ​ពាណិជ្ជកម្ម​វៀតណាម​-​កម្ពុជា​កើន​ឡើង​ជិត​ ​១​១​% ​ពី​ឆ្នាំ​២​០​២​១​ ​ឈាន​ដល់​ជិត​ ​១​១​ប៊ី​លាន​ដុល្លារ​ ​ហើយ​ការនាំចេញ​របស់​វៀតណាម​មក​កម្ពុជា​មាន​ចំនួន​ ​៥​,​៧​៥​ ​ប៊ី​លាន​ដុល្លារ​ ​កើន​ឡើង​ ​១​៩​% ​ធៀប​នឹង​រយៈពេល​មួយ​ឆ្នាំ​ ​ខណៈ​ការនាំចូល​ពី​កម្ពុជា​សម្រេច​បាន​ ​៤​,​៨​២​ ​ប៊ី​លាន​ដុល្លារ​ ​កើន​ឡើង​ ​២​,​៤​៨​% ​។​

​ក្នុង​បរិ​បទ​នៃ​ការ​ប្រែប្រួល​អវិជ្ជមាន​នៃ​ស្ថានភាព​ពិភពលោក​ក្នុងរយៈពេល​ ​១​១​ខែ​នៃ​ឆ្នាំ​២​០​២​៣​ ​ពាណិជ្ជកម្ម​រវាង​វៀតណាម​និង​កម្ពុជា​មាន​ចំនួន​សរុប​ជិត​ ​៨​ ​ពាន់​លាន​ដុល្លារ​។​ ​វៀតណាម​ជា​ដៃគូ​ពាណិជ្ជកម្ម​ធំ​ទីបី​របស់​កម្ពុជា​ ​និង​ជា​ដៃគូ​ពាណិជ្ជកម្ម​ធំបំផុត​ក្នុង​សមាគម​ប្រជាជាតិ​អាស៊ី​អាគ្នេយ៍​ (​អា​ស៊ាន​)​។​

​វៀតណាម​បាន​និង​កំពុង​បង្កើត​គម្រោង​ជាច្រើន​ក្នុង​ប្រទេស​កម្ពុជា​ ​ដើម្បី​ផ្គត់ផ្គង់​វត្ថុធាតុដើម​សម្រាប់​ផលិតកម្ម​ឧស្សាហកម្ម​ក្នុងស្រុក​ ​ជាពិសេស​កៅស៊ូ​ ​ដែល​ជា​ការ​រួមចំណែក​ជួយ​ដល់​កម្ពុជា​ក្នុង​ការ​រក្សា​ស្ថិរភាព​ជីវភាពរស់នៅ​របស់​ប្រជាជន​ ​និង​អភិវឌ្ឍ​សេដ្ឋកិច្ច​របស់​ខ្លួន​។​ ​កម្ពុជា​ក៏​ជាទី​ផ្សារ​សម្រាប់​ផលិតផល​ដែក​ ​និង​លោហៈ​ ​សម្ភារៈសំណង់​ ​អាហារ​កែច្នៃ​ ​និង​ទំនិញ​ប្រើប្រាស់​ពី​ប្រទេស​វៀតណាម​។​

​ភាគី​ទាំងពីរ​បាន​ឯកភាព​លើ​វិធានការ​មួយ​ចំនួន​ ​ដើម្បី​ជំរុញ​កិច្ច​សហប្រតិបត្តិការ​សេដ្ឋកិច្ច​-​ពាណិជ្ជកម្ម​ ​និង​ឧស្សាហកម្ម​រវាងប្រទេស​ទាំងពីរ​ ​សំដៅ​បង្កើន​ទំហំ​ពាណិជ្ជកម្ម​នា​ពេល​ខាងមុខ​ ​តាមរយៈ​ការពិនិត្យ​ឡើងវិញ​ ​បំពេញ​បន្ថែម​ ​និង​ចុះហត្ថលេខា​លើ​ក្របខ័ណ្ឌ​ច្បាប់​ថ្មី​ទាក់ទង​នឹង​ពាណិជ្ជកម្ម​។​

​ភាគី​ទាំង​ពី​​​រ​ក៏បាន​សន្យា​ពង្រឹង​ការ​សម្របសម្រួល​ ​និង​ផ្លាស់ប្តូរ​ព័ត៌មាន​ ​ដើម្បី​ប្រយុទ្ធ​ប្រឆាំង​នឹង​ការ​រត់​ពន្ធ​ឆ្លង​ដែន​ ​បង្កើន​ការផ្លាស់ប្តូរ​បទពិសោធន៍​ ​ដើម្បី​កែ​លម្អ​បរិយាកាស​វិនិយោគ​អាជីវកម្ម​ ​ក៏ដូចជា​គោល​នយោបាយ​ទាក់ទាញ​ការ​វិនិយោគ​លើ​វិ​ស​័​យ​ផលិតកម្ម​ឧស្សាហកម្ម​នៅ​កម្ពុជា​។​

​រដ្ឋមន្ត្រី​បាន​ឈាន​ដល់​ការ​ឯកភាព​គ្នា​លើ​ការពិចារណា​យន្ត​ការ​នៃ​កិច្ចប្រជុំ​ប្រចាំ​ឆ្នាំ​របស់​​​ក្រសួង​ទាំង​បី​ ​ដើម្បី​ជំរុញ​កិច្ច​សហប្រតិបត្តិការ​វៀតណាម​-​កម្ពុជា​លើ​វិ​ស​័​យ​ពាណិជ្ជកម្ម​ ​និង​ឧស្សាហកម្ម​។​

​ពួកគេ​បាន​ឯកភាព​បន្ត​សម្របសម្រួល​យ៉ាង​ជិតស្និទ្ធ​ ​ដើម្បី​ដោះស្រាយ​ឧបសគ្គ​ដែល​នៅ​សេសសល់​ក្នុង​ទំនាក់ទំនង​ពាណិជ្ជកម្ម​ ​និង​ឧស្សាហកម្ម​រវាងប្រទេស​ទាំងពីរ​។​​ ​V​N​A

Related Posts

Previous Article

​ការនាំចេញ​របស់​កម្ពុជា​កើន​ឡើង​បន្តិចបន្តួច​ក្នុង​អំឡុង​ខែ​មករា​ដល់​ខែវិច្ឆិកា​

Next Article

​អាជ្ញាធរ​ជាតិ​អប្សរា​ប្រកាស​ពី​កម្មវិធី​សម្ដែង​សិល្បៈ​ចម្រុះ​ក្នុង​ព្រឹត្តិការណ៍​រំលឹក​គុណ​អង្គរ​