អគ្គទេសាភិបាល​ធនាគារ​ជាតិ​កម្ពុជា​បាន​និយាយ​ថា​ ​ការ​រួម​ប​ញ្ជូ​ល​គ្នា​រវាង​ក្រុមហ៊ុន​ហិរញ្ញវត្ថុ​នឹង​ជំរុញ​ភាព​ធន់​របស់​ឧស្សាហកម្ម​

N​h​e​an ​C​ham​ron​g​ / Khmer Times Share:

ដោយ​មើលឃើញ​ពី​ការ​រួមបញ្ចូល​គ្នា​រវាង​ធនាគារ​ Kook​m​in C​am​bo​d​i​a​ ​និង​ ​គ្រឹះស្ថាន​មីក្រូ​ហិរញ្ញវត្ថុ​ទទួល​ប្រាក់​បញ្ញើ​ប្រា​សាក់​អគ្គទេសាភិបាល​ធនាគារជាតិនៃកម្ពុជា​លោកស្រី​ ​ជា​ ​សិរី​ ​បាន​បង្ហាញ​ក្តី​សង្ឃឹម​ថា​ ​នឹង​ឃើញ​ការ​រួម​ប​ញ្ជូ​ល​បែប​នេះ​កាន់តែ​ច្រើនឡើង​នៅ​ក្នុង​ឧស្សាហកម្ម​ដើម្បី​បង្កើន​ភាព​ធន់​ ​និង​ប្រសិទ្ធ​ភាព​។​

​ធនាគារ​KB ​ប្រា​សាក់​ ​ភី​អិ​ល​ស៊ី​ត្រូវ​បាន​សម្ពោធ​ជា​ផ្លូវការ​កាលពី​ថ្ងៃសុក្រ​នៅ​រាជធានី​ភ្នំពេញ​ក្រោមអធិបតីភាព​របស់​លោកស្រី​ ​ជា​ ​សិរី​ ​អគ្គទេសាភិបាល​ ​ធនាគារជាតិនៃកម្ពុជា​ ​និង​លោក​ ​Y​an​g​ Jon​g​ ​H​e​e​ប្រធាន​នាយក​ប្រតិបត្តិ​ KB ​Financial​ ​Group​រួម​ជាមួយ​លោក​ ​Lee​ J​a​e​ K​e​un​ប្រធាន​ធនាគារ​Kook​m​in C​am​bo​d​i​a​។​

​ការ​រួមបញ្ចូល​គ្នា​រវាង​គ្រឹះស្ថាន​មីក្រូ​ហិរញ្ញវត្ថុ​ទទួល​ប្រាក់​បញ្ញើ​ប្រា​សាក់​និង​ធនាគារ​ Kook​m​in​ ​Cam​bo​d​i​a​ ​ដែល​ជា​ក្រុមហិរញ្ញវត្ថុ​ដ៏​ធំបំផុត​មួយ​នៅ​ក្នុង​ប្រទេស​កូរ៉េ​ខាងត្បូង​។​លោកស្រី​ ​ជា​សិរី​បាន​ ​បង្ហោះ​នៅ​លើ​បណ្តាញ​សង្គម​ថា​ “​វត្តមាន​របស់​លោក​ប្រធាន​ ​Y​an​g​ Jon​g​ ​H​e​e​ ​និង​លោកនាយក​ប្រតិបត្តិ​ ​Lee​ J​a​e​ K​e​un​នៅ​ក្នុង​ពិធី​នេះ​ ​គឺជា​សក្ខីភាព​នៃ​ទំនុក​ចិត្ត​របស់​ ​Group​ ​សម្រាប់​ប្រតិបត្តិការ​នៅ​កម្ពុជា​។​ ​ខ្ញុំ​មាន​ក្តី​សង្ឃឹម​ថា​នឹង​មានការ​រួមបញ្ចូល​គ្នា​កាន់តែ​ច្រើន​នៅ​ក្នុង​វិ​ស័​យ​ធនាគារ​ដើម្បី​បង្កើន​ភាព​ធន់​ ​និង​សក្តិ​សិទ្ធិ​ភាព​។​»​។​

​នៅ​ក្នុង​ព្រឹត្តិការណ៍​នេះ​ ​លោក​ ​Y​an​g​ ​បាន​និយាយ​ថា​ “​យើង​ប្តេជ្ញា​ក្នុង​ការ​ផ្តល់​នូវ​បទពិសោធន៍​ដ៏​ល្អ​បំផុត​ដល់​អតិថិជន​របស់យើង​ ​និង​ជំរុញ​កំណើន​ទៅវិញទៅមក​តាមរយៈ​ការ​លើក​ក​ម្ពស់​ការ​អភិវឌ្ឍ​ប្រកបដោយ​តុល្យភាព​នៅ​ទូទាំង​តំបន់​ក្នុងស្រុក​ក្នុង​ប្រទេស​ ​រួម​នឹង​ការ​ទទួលយក​ការ​រួម​រស់​ ​និង​វិបុលភាព​រួមគ្នា​។​

​«​ជាមួយនឹង​វិធី​សា​ស្រ្ត​ដែល​ផ្តោត​លើ​អតិថិជន​ ​យើង​ប្រាថ្នា​ចង់​វិវត្ត​ទៅជា​ដៃគូ​ហិរញ្ញវត្ថុ​យូរអង្វែង​របស់​ប្រជាជន​កម្ពុជា​ ​ដោយ​ផ្តល់​សេវា​ហិរញ្ញវត្ថុ​ដ៏​ល្អ​ប្រសើរ​ជូន​ដល់​ពួកគេ​»​។​

​ដើម្បី​ក្លាយ​ជា​ធនាគារ​ពាណិជ្ជ​លំដាប់​កំពូល​នៅ​កម្ពុជា​ ​ធនាគារ​មានបំណង​ណែនាំ​ផលិតផល​ដែល​ស្របតាម​តម្រូវ​ការ​ជាក់លាក់​របស់​អតិថិជន​នៅ​ក្នុង​តំបន់​នីមួយៗ​។​ ​លោក​បាន​បន្ថែម​ថា​ការ​ផ្តល់​ទាំងនេះ​នឹង​រួមបញ្ចូល​ប្រាក់​ក​ម្ចី​ខ្នាត​តូច​សម្រាប់​កសិករ​ ​ក​ម្ចី​គាំទ្រ​សម្រាប់​អាជីវកម្ម​ខ្នាត​តូច​ ​និង​ប្រាក់​ក​ម្ចី​ទិញ​ផ្ទះ​សម្រាប់​អ្នកមាន​ជីវភាព​មធ្យម​។​

​ធនាគារ​ក៏មាន​គម្រោង​ក្នុង​ការ​ផ្សារភ្ជាប់​គ​ម្លា​ត​រវាង​ប្រតិបត្តិការ​បច្ចុប្បន្ន​របស់​ខ្លួន​នៅ​ក្នុង​តំបន់ជនបទ​ ​និង​គោលដៅ​ថ្មី​នៅ​ក្នុង​តំបន់​ទីក្រុង​ ​តាមរយៈ​មធ្យោបាយ​ហិរញ្ញវត្ថុ​។​

​បុគ្គលិក​ធនាគារ​ KB Kook​m​in​បាន​និយាយ​ថា​ “​ធនាគារ​ KB ​ប្រា​សាក់​ ​ជាប់​ចំណាត់ថ្នាក់​ជា​ធនាគារ​ពាណិជ្ជ​ធំ​ជាងគេ​ទី​៤​ក្នុង​ប្រទេស​កម្ពុជា​ ​បើ​និយាយ​ពី​ទំហំ​ ​ជាមួយនឹង​សាខា​ប្រតិបត្តិការ​ចំនួន​ ​១​៩​០​ទីតាំង​ ​និង​មាន​បុគ្គលិក​លើស​ពី​៥​០​០​០​នាក់​ ​។​ ​

ដូច្នេះ​ហើយ​ ​យើង​ប្តេជ្ញា​ពង្រីក​មូលដ្ឋាន​អាជីវកម្ម​របស់យើង​ ​ស្រប​ពេល​ពង្រឹង​មូលដ្ឋាន​គ្រឹះ​របស់យើង​” ​។​

​ពិធី​នេះ​ ​មាន​អ្នកចូលរួម​ប្រមាណ​ ​៧​០​០​នាក់​ ​រួម​ជាមួយនឹង​ឥស្សរជន​សំខាន់​ៗ​ ​រួម​មាន​ ​លោកស្រី​ ​ច្រឹង​ បុទុ​ម​រង្សី​ ​ឯកអគ្គរាជទូត​កម្ពុជា​ ​ប្រចាំ​ប្រទេស​កូរ៉េ​ ​និង​តំណាង​ក្រុមហ៊ុន​កូរ៉េ​ ​ព្រមទាំង​បុគ្គលិក​មកពី​ធនាគារ​ KB ​ប្រា​សាក់​ ​ក៏មាន​វត្តមាន​នៅ​ក្នុង​ឱកាស​នោះ​ដែរ​។​

​ក្នុង​ឆ្នាំ​២​០​០​៩​ KB ​Group​ ​បាន​បោះជំហាន​ដំបូង​របស់​ខ្លួន​ចូល​ទៅ​ក្នុង​ទី​ផ្សារ​កម្ពុជា​ ​ដោយ​បាន​បង្កើត​ធនាគារ​ Kook​m​in​ ​Cam​bo​d​i​a​។​ ​ក្រោយមក​ ​បាន​កាន់កាប់​ភាគ​ហ៊ុន​១​០​០​ ​ភាគរយ​នៅ​ក្នុង​គ្រឹះស្ថាន​មីក្រូ​ហិរញ្ញវត្ថុ​ទទួល​ប្រាក់​បញ្ញើ​ប្រា​សាក់​ ​ដែល​មាន​ឯកទេស​លើ​ប្រតិបត្តិការ​ប្រាក់​ក​ម្ចី​ខ្នាត​តូច​។​

​កាលពី​ខែ​សីហា​ ​ឆ្នាំមុន​ធនាគារ​KB ​ទទួល​បានការ​យល់ព្រម​ពី​អាជ្ញាធរ​កម្ពុជា​ក្នុង​ការ​បញ្ចូល​គ្នា​រវាង​ធនាគារ​ Kook​m​in​ ​Cam​bo​d​i​a​ ​និង​គ្រឹះស្ថាន​មីក្រូ​ហិរញ្ញវត្ថុ​ទទួល​ប្រាក់​បញ្ញើ​ប្រា​សាក់​ ​ដែល​ឈាន​ទៅដល់​ការ​បង្កើត​ធនាគារ​ KB ​ប្រា​សាក់​។​

Related Posts

Previous Article

កម្ពុជា​អំពាវនាវ​អោយ​មាន​កិច្ច​សហប្រតិបត្តិការ​ពាណិជ្ជកម្ម​បន្ថែម​នៅ​ក្នុង​កិច្ចប្រជុំ​របស់​អង្គការ​ ​W​TO​

Next Article

ជើង​ហោះហើរ​ត្រង់​ពី​ឥណ្ឌា​មក​កម្ពុជា​អាច​នឹង​ចាប់ផ្តើម​ក្នុង​ខែ​មេសា​