​នាយករដ្ឋមន្ត្រី​កម្ពុជា​អនុញ្ញាត​ឱ្យ​នាយក​ប្រតិបត្តិ​ក្រុមហ៊ុន​ចំនួន​ពីរ​ចូល​ជួប​សម្តែង​ការ​គួ​សម​ ​នៅ​ទីក្រុង​ ​D​a​v​os

Share:

ឯកឧត្តម​បណ្ឌិត​ ​ហ៊ុន​ ​ម៉ា​ណែ​ត​ ​នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រកម្ពុជា​ ​បាន​អនុញ្ញាត​អោយ​នាយក​ប្រតិបត្តិ​នៃ​ក្រុមហ៊ុន​ចំនួន​ពីរ​ចូល​ជួប​សម្តែង​ការគួរសម​ដាច់ដោយឡែក​នៅ​ទីក្រុង​ ​D​a​v​os ​ប្រទេស​ស្វីស​ ​នៅ​ថ្ងៃ​ទី​១​៦​ ​ខែ​មករា​។​

​ក្នុង​ជំនួប​ជាមួយ​លោក​ Jo​h​n S​era​fin​i​ ​នាយក​ប្រតិបត្តិ​នៃ​ក្រុមហ៊ុន​ ​Hawk​Eye​ 360 ​Inc​. ​ឯកឧត្តម​បណ្ឌិត​នាយក​រដ្ឋ​ម​ន្រ្តី ​បាន​ស្វាគមន៍​ចំពោះ​បំណង​របស់​ក្រុមហ៊ុន​ក្នុង​ការ​វិនិយោគ​នៅ​កម្ពុជា​ ​និង​បាន​លើកទឹកចិត្ត​ឱ្យ​ក្រុមហ៊ុន​បន្ត​សិក្សា​លទ្ធភាព​នៅ​ក្នុង​ការ​វិនិយោគ​លើ​បច្ចេកវិទ្យា​ព័ត៌មាន​លំហ​ភូមិ​សា​ស្រ្ត​នេះ​ ​។​

​ដោយឡែក​ក្នុង​ជំនួប​ជាមួយ​លោកស្រី​ ​Jane​ ​Sun​ ​អគ្គ​នាយិកា​ក្រុមហ៊ុនទេសចរណ៍​ ​Trip​.​co​m​ ​ឯកឧត្តម​បណ្ឌិត​នាយករដ្ឋមន្ត្រី​ ​បាន​វាយ​តម្លៃ​ខ្ពស់​អំពី​បំណង​របស់​ក្រុមហ៊ុន​ក្នុង​ការ​បន្ត​កិច្ច​សហប្រតិបត្តិការ​ជាមួយ​ដៃគូ​ក្នុងស្រុក​ ​ដើម្បី​នាំ​ភ្ញៀវ​ទេសចរ​មក​ទស្សនា​ប្រទេស​កម្ពុជា​កាន់តែ​ច្រើន​។​

​ឯកឧត្តម​បណ្ឌិត​ ​ហ៊ុន​ ​ម៉ា​ណែ​ត​ ​បាន​ទៅដល់​ទីក្រុង​ ​D​a​v​os ​ប្រទេស​ស្វីស​ ​កាល​ពីម្សិលមិញ​ ​ដើម្បី​ចូលរួម​កិច្ចប្រជុំ​ប្រចាំ​ឆ្នាំ​នៃ​វេទិកា​សេដ្ឋកិច្ច​ពិភពលោក​លើក​ទី​៥​៤​។​ ​A​K​P​

Related Posts

Previous Article

​កម្ពុជា​ ​និង​សហភាព​អឺរ៉ុប​ ​ពិភាក្សា​អំពី​កិច្ច​សហប្រតិបត្តិការ​លើ​វិ​ស័​យ​សិទ្ធិមនុស្ស​

Next Article

​ទេស​រដ្ឋ​ម​ន្រ្តី ​លី​ ធុ​ច​៖​ ​កម្ពុជា​ត្រៀម​ស្វាគមន៍​គណៈប្រតិភូ​មកពី​ប្រទេស​ចំនួន​ ​១​៦​៤​ ​សម្រាប់​អនុសញ្ញា​អូ​តា​វ៉ា​ ​ឆ្នាំ​២​០​២​៤​