​អង្គការ​ ​W​W​F​ ​រដ្ឋបាល​ជលផល​ខេត្ត​ក្រចេះ​ ​និង​ខេត្ត​ស្ទឹង​ត្រែង​ ​បាន​ប្រគល់​ស​ម្ភារៈ​សម្រាប់​គាំទ្រ​ការងារ​ល្បាត​តាម​ដង​ទន្លេមេគង្គ​

Share:
(​រូបថត​: ​W​W​F​-​Cam​bo​d​i​a​)

​អង្គការ​ ​W​W​F​ ​សហការ​ជាមួយ​រដ្ឋបាល​ជលផល​ខេត្ត​ក្រចេះ​ ​និង​ស្ទឹង​ត្រែង​ ​បាន​ប្រគល់​ជូន​ស​ម្ភារៈ​ចាំបាច់​សម្រាប់​គាំទ្រ​ការងារ​ល្បាត​តាម​ដង​ទន្លេមេគង្គ​ដល់​ឆ្មាំ​ទន្លេ​ ​និង​សហគមន៍​នេសាទ​ចំនួន​ ​១​០​ ​ក្នុង​ខេត្ត​ទាំង​ពី​​​រ​កាលពី​ថ្ងៃ​ទី​ ​១​៦​ ​ខែ​មករា​ ​ឆ្នាំ​ ​២​០​២​៤​។​

​ស​ម្ភារៈ​ទាំងនេះ​រួម​មាន​ ​ទូក​ ​ម៉ាស៊ីន​ទូក​ ​អាវ​ពោង​សុវត្ថិភាព​ ​អាវភ្លៀង​ ​គោម​បំភ្លឺ​ ​ទូរស័ព្ទ​ដៃ​ ​ឧបករណ៍​រក្សា​ថាមពល​ជាដើម​ ​។​

​ឧបករណ៍​ទាំងនេះ​អាច​សម្រួល​ឱ្យ​អ្នកការពារ​ជួរមុខ​ធ្វើការងារ​កាន់តែ​ប្រសើរ​ក្នុង​ការល្បាត​ការពារ​ធនធានធម្មជាតិ​ ​និង​ធនធាន​ជលផល​ក្នុង​តំបន់​ព្រៃលិចទឹក​មេគង្គ​។​ ​ការ​ផ្តល់​ជូន​ស​ម្ភារៈ​សំខាន់​ៗ​នេះ​ជា​ផ្នែក​មួយ​នៃ​គម្រោង​ ​ដំណោះស្រាយ​ប​ម្រែ​ប​ម្រួ​ល​អាកាសធាតុ​ផ្អែកលើ​ធម្មជាតិ​ (CRxN)​របស់​អង្គការ​W​W​F​ ​ដែល​ទទួល​បាន​ថវិកា​រ​ពី​រដ្ឋាភិបាល​ប្រទេស​អូ​ស្រ្តា​លី​។​

​គម្រោង​នេះ​ ​មាន​គោលបំណង​រក្សា​ប្រព័ន្ធ​ទន្លេ​ប្រកបដោយ​និរន្តរភាព​ ​តាមរយៈ​ការ​ពង្រឹង​សមត្ថភាព​ដល់​សហគមន៍​នេសាទ​ ​និង​ផ្តល់​បច្ចេកទេស​គ្រប់គ្រង​ ​អប់រំ​ផ្សព្វផ្សាយ​ ​ពង្រឹង​ជីវភាព​ ​ជ​ម្រុ​ញ​ការចូលរួម​របស់​ស្រ្តី ​និង​ជ​ម្រុ​ញ​យន្ត​ការណ៍​រក្សា​លំ​ហូរ​ដោយសេរី​នៃ​ទន្លេមេគង្គ​នៅ​កម្ពុជា​ដោយ​លើក​ក​ម្ពស់​ការប្រើប្រាស់​ថាមពល​ស្អាត​។​

​តំបន់​ទេសភាព​ព្រៃលិចទឹក​មេគង្គ​ ​មាន​ទំហំ​ប្រមាណ​ ​២​លាន​៧​សែន​ហិកតា​ ​និង​មាន​ប្រវែង​១​៨​០​គីឡូម៉ែត្រ​ ​លាតសន្ធឹង​ពី​ខេត្ត​ក្រចេះ​ ​ទៅដល់​ព្រំប្រទល់​ប្រទេស​ឡាវ​នៅ​ខេត្ត​ស្ទឹង​ត្រែង​។​ ​តំបន់​នេះ​ដើរ​តួនាទី​យ៉ាងសំខាន់​សម្រាប់​ប្រជាជន​រាប់​លាន​នាក់​ដែល​ពឹងផ្អែក​លើ​វិ​ស​័​យ​កសិកម្ម​ ​វា​រី​វប្បកម្ម​ ​និង​ទេសចរណ៍​។​

​ជាង​នេះ​ទៅទៀត​ ​វាក​៏​ជាទី​ជម្រក​របស់​ជីវៈ​ចម្រុះ​ក​ម្រ​ជាច្រើន​ប្រភេទ​ដូចជា​ ​សត្វ​ផ្សោត​ទន្លេមេគង្គ​ ​សត្វ​បបែល​ទឹកសាប​ ​ត្រី​មេ​ពូជ​ ​កន្ធាយ​ក្បាល​កង្កែប​ ​ក៏ដូចជា​ប្រភេទ​សត្វ​ដែល​កំពុង​រងគ្រោះថ្នាក់​ជិត​ផុតពូជ​ដទៃទៀត​រួម​មាន​សត្វ​ក្តាន់​ ​រមាំង​ ​ត្រយង​ចង្កំ​ក​ស​ ​រំពេ​រ​ទន្លេ​ ​និង​សត្វ​ត្មាត​។​

Related Posts

Previous Article

​ឯកឧត្តម​ ​លី​ ធុ​ជ​ ​នឹង​ចូលរួម​ដឹកនាំ​កិច្ចប្រជុំ​គណៈកម្មការ​នានា​នៃ​អនុសញ្ញា​អូ​តា​វ៉​ ​នៅ​ទីក្រុង​ហ្សឺណែវ​ ​ប្រទេស​ស្វីស​

Next Article

​កសិករ​ដាំស្រូវ​ ​Ibis​ ​Rice​ ​នៃ​ដែន​ជម្រក​សត្វព្រៃ​លំ​ផាត់​ត្រូវ​បាន​បញ្ជាក់​ជា​កសិករ​ផលិត​ស្រូវ​សរីរាង្គ​