​ផ្លែស្វាយ​កម្ពុជា​មានប្រជាប្រិយភាព​កាន់​តែ​ច្រើន​នៅ​ប្រទេស​រុស្សុី

S​reek​ant​h​ R​a​v​in​d​r​an​ / Khmer Times Share:
​ទី​ផ្សារ​សំខាន់​ៗ​សម្រាប់​ផ្លែស្វាយ​របស់​កម្ពុជា​គឺ​វៀតណាម​ ​ថៃ​ ​ចិន​ ​កូរ៉េ​ខាងត្បូង​ ​ហុងកុង​ ​និង​អូ​ទ្រី​ស​។​ ​​រូបភាព​៖ ​ខ្មែរ​ថា​ម​ស៍

យោង​តាម​តំណាង​ក្រុមហ៊ុន​កសិកម្ម​ដែល​នាំចេញ​ផ្លែស្វាយ​កម្ពុជា​ទៅ​កាន់​ប្រទេស​រុស្ស៊ី ​និង​អាស៊ី​កណ្តាល​ ផ្លែស្វាយ​កម្ពុជា​កំពុង​ទទួល​បាន​ប្រជាប្រិយភាព​ពេញទី​ផ្សារ​រុស្ស៊ី ​ដែល​ផ្តល់​ការ​ជំរុញ​ដល់​វិ​ស័​យ​កសិកម្ម​របស់​កម្ពុជា​​​។​​

នាយក​ប្រតិបត្តិ​ជាន់ខ្ពស់​នៃ​ក្រុមហ៊ុន​ ​Liaoning​ ​Z​h​on​g​s​hang​ ​International​ ​Trading Company​ ​បាន​ប្រាប់​ប្រព័ន្ធ​ផ្សព្វផ្សាយ​ថា​ ​ផ្លែស្វាយ​របស់​កម្ពុជា​កំពុង​ក្លាយ​ជាទី​ផ្សារ​ដ៏​ធំ​មួយ​នៅ​ក្នុង​ទី​ផ្សារ​រុស្ស៊ី ​ជាពិសេស​នៅ​ទូទាំង​ទី​ផ្សារ​លំដាប់​ខ្ពស់​។​

​លោក​ថា​៖​ ​«​ក្នុងចំណោម​ផ្លែស្វាយ​របស់​កម្ពុជា​ ​ស្វាយកែវ​រមៀត​ ​គឺជា​ផ្លែឈើ​ដ៏​ពេញ​និយម​បំផុត​នៅ​ប្រទេស​រុស្ស៊ី​។​ ​ស្បែក​កែវ​រមៀត​មាន​ពណ៌​លឿង​មាស​ ​មាន​ជាតិ​ផ្អែម​ខ្ពស់​ ​ក្លិន​ឈ្ងុយ​ ​និង​ជាតិ​សរសៃ​ទាប​»​។​

​លោក​បាន​មានប្រសាសន៍ថា​ ​ការ​ផ្គត់ផ្គង់​ផ្លែស្វាយ​បច្ចុប្បន្ន​មាន​ក​ម្រិ​ត​ ​ហើយ​ពូជ​ស្វាយ​កម្ពុជា​មាន​ប្រជាប្រិយភាព​ខ្ពស់​នៅ​ទីក្រុង​មូស្គូ ​សាំង​ពេទឺប៊ឺ​គ​ ​និង​ណូ​វ៉ូ​ស៊ី​ប៊ី​ក​។​

​យោង​តាម​ក្រសួង​កសិកម្ម​ ​រុក្ខា​ប្រមាញ់​ ​និង​នេសាទ​ ​បាន​ឱ្យ​ដឹង​ថា​ ​កម្ពុជា​បាន​នាំចេញ​ផ្លែស្វាយ​ស្រស់​ ​និង​ស្ងួត​ចំនួន​ ​១​៦​៩​,​៦​៥​៨​ ​តោន​ក្នុង​ឆ្នាំ​ ​២​០​២​២​ ​ដែល​ជា​ចំនួន​ទាប​ជាង​ ​៣​០​ ​ភាគរយ​ ​បើ​ធៀប​នឹង​ឆ្នាំមុន​។​

​យោង​តាម​ក្រសួង​បាន​ឱ្យ​ដឹង​ថា​ ​ប្រទេស​សំខាន់​ៗ​ដែល​តម្រូវ​ការ​ផ្លែស្វាយ​កម្ពុជា​កើន​ឡើង​ ​ហើយ​កា​រលក់​មាន​បរិមាណ​ច្រើន​គឺ​ប្រទេស​វៀតណាម​ ​ថៃ​ ​ចិនដីគោក​ ​កូរ៉េ​ខាង​ត្បូង​ ​ហុងកុង​ ​និង​អូ​ទ្រី​ស​។​ “​ផ្លែស្វាយ​ស្ងួត​របស់​កម្ពុជា​កំពុង​ពេញ​និយម​នៅ​ចិនដីគោក​ ​ថៃ​ ​ហ្វីលីពីន​ ​វៀតណាម​ ​ជប៉ុន​ រុស្ស៊ី ​អុីតាលី​ ​អង់គ្លេស​ ​កូរ៉េ​ខាងត្បូង​ ​អាមេរិក​ ​និង​អូស្ត្រាលី​។​

​លោក​ ​រ៉េត​ ​សុង​ហេង​ ​ប្រធាន​រដ្ឋបាល​នៃ​ក្រុមហ៊ុន​ ​Z​h​on​g​ B​a​o (​Cam​bo​d​i​a​) ​Food​ ​Science​ ​and​ ​Technology​ ​Co​. ​បាន​ប្រាប់​សារ​ព័ត៌មាន​ ​ស៊ី​ន​ហួរ​ ​ថា​ ​ប្រទេស​ចិន​ជាទី​ផ្សារ​ដ៏​សំខាន់​មួយ​សម្រាប់​ផ្លែស្វាយ​កម្ពុជា​ ​ព្រមទាំង​បាន​បញ្ជាក់​ផង​ដែរ​ថា​ ​រោងចក្រ​ក្រុមហ៊ុន​របស់​លោក​ ​នាំចេញ​ស្វាត​ស្រស់​និង​ស្ងួត​បាន​ ​២​,​៨​០​០​ ​តោន​ ​នៅ​ឆ្នាំ​ ​២០២២​ ​ដើម្បី​បំពេញ​តម្រូវ​ការ​នៅ​ប្រទេស​ចិន​។​

​លោក​បាន​លើកឡើង​ថា​ ​កំណើន​នៃ​ការ​នាំ​ចេញ​គឺជា​លទ្ធផល​នៃ​ភាពជា​ដៃគូ​សេដ្ឋកិច្ច​គ្រប់ជ្រុងជ្រោយ​ក្នុង​តំបន់​ ​និង​កិច្ច​ព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​កម្ពុជា​ចិន​ ​ដែល​បាន​ជួយ​កាត់បន្ថយ​ថ្លៃ​ដើម​ពន្ធ​ ​ដែល​ផ្តល់​ឱ្យ​រោងចក្រ​នូវ​លទ្ធភាព​កាន់​តែ​ច្រើន​ក្នុង​ការ​ពង្រីក​ផលិតកម្ម​របស់​ខ្លួន​ដើម្បី​បំពេញ​តម្រូវ​ការ​នៅ​ក្នុង​ទី​ផ្សារ​ប្រទេស​ចិន​។​

​លោក​ថ្លែង​ថា​៖​ ​«​ខ្ញុំ​គិតថា​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​ទាំងនេះ​នឹង​ផ្តល់​ការ​ជំរុញ​ដល់​កិច្ច​សហប្រតិបត្តិការ​សេដ្ឋកិច្ច​កម្ពុជា​-​ចិន​»​។​

​ឥណ្ឌា​ជា​ប្រទេស​ផលិត​ស្វាយ​ធំ​ជាងគេ​ក្នុង​ពិភពលោក​ដែល​មានការ​ផលិត​បាន ​២​៤​,​៩​៦​៨​,​០​០​០​ ​តោន​ ​ក្នុង​មួយ​ឆ្នាំ​៕

Related Posts

Previous Article

​ស៊ូ​ដ​ង់​ខាងត្បូង​ ​នី​ហ្សេ​រី​យ៉ា​ អេត្យូ​ពី​ ​និង​សូ​ម៉ា​លី​ ​ស្នើ​កម្ពុជា​ ​ជួយ​បណ្ដុះបណ្ដាល​ជំនាញ​បោស​ស​ម្អា​ត​មីន​

Next Article

​អ្នកជំនាញ​គ្រោង​ស្តារ​ស្រះ​ទឹក​នៅ​ប្រាសាទ​បាយ័ន​