​ក្រុមហ៊ុន​ ​T​e​t​r​a​ ​T​e​c​h​ ​នឹង​គាំទ្រ​ដល់​ការ​អភិ​រក្ស​នៅ​កម្ពុជាក្រោម​កិច្ចសន្យា​របស់​អង្គការ​ ​US​AID

Share:
​ក្រុមហ៊ុន​ ​T​e​t​r​a​ ​T​e​c​h​ ​នឹង​ចូល​រួមចំណែក​កែ​លម្អ​ការ​អភិ​រក្ស​នៅ​តំបន់​ព្រៃ​ឡង់​។​ K​T​/C​h​or ​So​kun​t​h​e​a​

​​ក្រុមហ៊ុន​ ​T​e​t​r​a​ ​T​e​c​h​ ​បាន​ចុះ​កិច្ចសន្យា​ជាមួយ​ទីភ្នាក់ងារ​សហរដ្ឋអាមេរិក​សម្រាប់​ការ​អភិវឌ្ឍន៍​អន្តរជាតិ​ ( ​US​AID​) ​ដើម្បី​គាំទ្រ​ដល់​កិច្ច​ខិតខំ​ប្រឹងប្រែង​អភិ​រក្ស​នៅ​កម្ពុជា​។​

​នៅ​ថ្ងៃ​ព្រហស្បតិ៍​ ​ក្រុមហ៊ុន​ ​T​e​t​r​a​ ​T​e​c​h​ ​ដែល​មាន​ទីស្នាក់ការ​កណ្តាល​នៅ​ ​P​a​sad​e​n​a​ ​រដ្ឋ​កា​លី​ហ្វ័​រ​ញ៉ា ​បាន​អោយ​ដឹង​ថា​ ​ជាមួយនឹង​ទឹកប្រាក់​ប្រមាណ​ ​២​៤​ ​លាន​ដុល្លារ​ ​ក្រុមហ៊ុន​នឹង​ចូលរួម​ការពារ​ជី​វ​ចម្រុះ​ ​អភិ​រក្ស​ធនធានធម្មជាតិ​ ​និង​ពង្រឹង​ជីវភាព​សហគមន៍​។​

​D​an​ B​a​track​ ​ប្រធាន​ ​និង​ជានា​យក​ប្រតិបត្តិ​ក្រុមហ៊ុន​ ​T​e​t​r​a​ ​T​e​c​h​ ​បាន​លើកឡើង​ថា​ “​ព្រៃឈើ​ ​និង​ប្រព័ន្ធ​អេកូ​ឡូ​ស៊ី​ដែល​មាន​សុខភាព​ល្អ​ ​និង​ប្រកបដោយ​ចីរភាព​ផ្តល់​នូវ​ភាព​អំណោយផល​ ​និង​ភាព​ធន់​សម្រាប់​សេដ្ឋកិច្ច​សហគមន៍​ ​និង​ប្រជាជាតិ​នានា​ដើម្បី​ប្រឈម​នឹង​ការ​ប្រែប្រួល​អាកាសធាតុ​។​

​លោក​ក៏បាន​ដឹង​ពី​គោលដៅ​របស់​កម្ពុជា​ក្នុង​ការ​សម្រេច​បាន​នូវ​អព្យាក្រឹត​ភាព​កា​បូ​ន​នៅ​ឆ្នាំ​២​០​៥​០​ ​ដោយ​បាន​បន្ថែម​ថា​ ​ក្រុមហ៊ុន​មាន​សេចក្តី​សោមនស្ស​រីករាយ​ក្នុង​ការ​អនុវត្ត​វិធី​សា​ស្រ្ត​ដែល​ផ្អែកលើ​ ​ទិន្នន័យ​ ​ដើម្បី​ជួយ​ ​US​AID​ ​ក្នុង​ការ​ផ្តល់​នូវ​ការ​ផ្តល់​ការ​អភិវឌ្ឍន៍​បរិស្ថាន​ប្រកបដោយ​ចីរភាព​ ​និង​ជួយ​ប្រទេស​កម្ពុជា​សម្រេច​បាន​នូវ​គោលបំណង​នេះ​។​

​គម្រោង​អភិ​រក្ស​របស់​អង្គការ​ ​US​AID​ ​មាន​គោលបំណង​ប្រើប្រាស់​វិធី​សា​ស្រ្ត​គ្រប់គ្រង​ធនធានធម្មជាតិ​ដែល​ដឹកនាំ​ដោយ​សហគមន៍​ដើម្បី​ការពារ​ប្រព័ន្ធ​អេកូ​ឡូ​ស៊ី​សំខាន់​ៗ​នៅ​ក្នុង​ប្រទេស​។​ ​ដូច្នេះ​ ​T​e​t​r​a​ ​T​e​c​h​ ​នឹង​រួម​កម្លាំង​ជាមួយ​សហគមន៍​ក្នុង​តំបន់​ដើម្បី​ចាប់​យក​ឧបករណ៍​ប្រមូល​ទិន្នន័យ​ចល័ត​ ​និង​ដោះស្រាយបញ្ហា​កាប់​ឈើ​ខុសច្បាប់​ ​និង​ការ​បរ​បាញ់សត្វ​ព្រៃ​។​

​ជា​ផ្នែក​មួយ​នៃ​គម្រោង​ ​អ្នកឯកទេស​ផ្នែក​ហិរញ្ញវត្ថុ​អាកាសធាតុ​របស់​ក្រុមហ៊ុន​នឹង​បង្កើត​យុទ្ធ​សា​ស្រ្ត​រយៈពេល​វែង​ ​ដើម្បី​លើក​ក​ម្ពស់​ការ​អភិ​រក្ស​នៅ​ក្នុង​ប្រទេស​កម្ពុជា​ ​ដូចជា​កម្មវិធី​ឥណទាន​កា​បូ​ន​ពណ៌ខៀវ​នៅ​ក្នុង​ព្រៃលិចទឹក​ ​និង​នៅ​តាម​ឆ្នេរសមុទ្រ​។​ ​សកម្មភាព​ទាំងនេះ​មាន​គោលបំណង​ជំរុញ​កំណើន​សេដ្ឋកិច្ច​ ​និង​ផ្តល់​អំណាច​ដល់​អាជីវកម្ម​ដែល​ផ្អែកលើ​អាកាសធាតុ​ឆ្លាតវៃ​ ​និង​សហគមន៍​ទេសចរណ៍​ធម្មជាតិ​ជាដើម​។​

​ដើម្បី​អនុវត្ត​គំនិត​ផ្តួចផ្តើម​ទាំងនេះ​ ​ក្រុមហ៊ុន​នឹង​ធ្វើការ​រួមគ្នា​ជាមួយ​រាជរដ្ឋាភិបាល​កម្ពុជា​ ​អង្គការ​អភិ​រក្ស​ ​និង​វិ​ស​័​យ​ឯកជន​ ​ផ្សេងៗ​ទៀត​។​

​គម្រោង​នេះ​ធ្វើតាម​កិច្ចសន្យា​របស់​ ​US​AID​ ​ដែល​ផ្តល់​ទៅ​អោយ​ក្រុមហ៊ុន​ ​T​e​t​r​a​ ​T​e​c​h​ ​ក្នុង​ឆ្នាំ​កន្លងទៅ​។​ ​នៅ​ខែ​សីហា​ ​ឆ្នាំ​២​០​២​៣​ ​ក្រុមហ៊ុន​ក៏បាន​ធ្វើការ​លើ​គម្រោង​ក្រោម​ទំហំ​ទឹកប្រាក់​ចំនួន​៣​២​ ​លាន​ដុល្លារ​ពី​ទីភ្នាក់ងារ​ក្នុង​ការ​ជួសជុល​សារធាតុ​ឌី​អុក​ស៊ី​ត​នៅ​តំបន់​មូលដ្ឋានទ័ព​អាកាស​ B​i​e​n ​H​o​a​ ​ក្នុង​ប្រទេស​វៀតណាម​។​

​ទន្ទឹម​នឹង​នេះ​ ​ក្រុមហ៊ុន​ ​T​e​t​r​a​ ​T​e​c​h​ ​ក៏បាន​ចុះ​កិច្ចសន្យា​ក្រោម​ទឹកប្រាក់​ ​៤​៨​ ​លាន​ដុល្លារ​ជាមួយ​US​AID​ ​នៅ​ក្នុង​ប្រទេស​អេត្យូ​ពី​កាលពី​ខែ​ឧសភា​ ​ដើម្បី​បង្កើត​វេទិកា​សិក្សា​ដ៏​ទូលំទូលាយ​មួយ​ដែល​នឹង​ត្រូវ​បាន​ប្រើប្រាស់​សម្រាប់​ការ​វិភាគ​ព្យាករណ៍​ដើម្បី​តាមដាន​ទិន្នន័យ​ដែល​អាច​ធ្វើ​អោយ​ប៉ះពាល់​ដល់​ការ​សម្រេច​ចិត្ត​លើ​គម្រោង​ណាមួយ​។​​

Related Posts

Previous Article

​ក្រសួង​ចេញផ្សាយ​ព័ត៌មាន​លម្អិត​នៃ​ការ​បង្ក្រាប​ដោយ​ជោគជ័យ​លើ​ករណី​ឆបោក​អន​ឡា​ញ​

Next Article

​ធនាគារជាតិនៃកម្ពុជា​ ​និង​សាជីវកម្ម​ហិរញ្ញវត្ថុ​អន្តរជាតិ​សហការ​គ្នា​ជំរុញ​ទី​ផ្សារ​ហិរញ្ញវត្ថុ​បៃតង​