​សាជីវកម្ម​ធានា​ឥណទាន​កម្ពុជា​ ​ផ្តល់​ឥណទាន​ជាង​ ​១​៦​០​ ​លាន​ដុល្លារ​ដល់​សហគ្រាស​ធុន​តូច​ ​និង​មធ្យម​

Share:

​សាជីវកម្ម​ធានា​ឥណទាន​កម្ពុជា​ (C​G​CC) ​បាន​ផ្តល់​ឥណទាន​ចំនួន​ ​១​៦​៤​,​៧​ ​លាន​ដុល្លារ​គិត​ត្រឹម​ខែ​ធ្នូ​ ​ឆ្នាំ​២​០​២​៣​។​

​ព្រឹត្តិ​ប​ត្រ​ដែល​បាន​ចេញផ្សាយ​កាលពី​ពេលថ្មីៗនេះ​បាន​បង្ហាញ​ថា​អាជីវកម្ម​ចំនួន​ ​១​.​៩​២​៨​ ​ទទួល​បាន​អត្ថប្រយោជន៍​ពី​ការ​ផ្តល់​ជូន​នេះ​។​

​ព្រឹត្តិ​ប​ត្រ​បាន​អោយ​ដឹង​ទៀត​ថា​ “​សាជីវកម្ម​ធានា​ឥណទាន​កម្ពុជា​បាន​ផ្តល់​ឥណទាន​ដែល​មាន​ការធានា​ចំនួន​១​៦​៤​,​៧​ ​លាន​ដុល្លារ​សម្រាប់​អាជីវកម្ម​ ​ការ​វិនិយោគ​ ​និង​ដើមទុន​ពង្រីក​អាជីវកម្ម​ ​ដើម្បី​គាំទ្រ​អាជីវកម្ម​ខ្នាត​តូច​ ​និង​ខ្នាត​តូច​”​។​

​ប្រភព​ដដែល​បាន​បញ្ជាក់​ទៀត​ថា​ ​សន្និធិ​ឥណទាន​ដែល​មាន​ការធានា​មាន​ទំហំ​ទឹកប្រាក់​ប្រមាណ​ ​ចំនួន​ ​១​១​៦​.​១​ ​លាន​ដុល្លារ​ ​ហើយ​សន្និធិ​ទំហំ​ការធានា​ឥណទាន​មាន​ចំនួន​ ​៨​៣​,​៦​ ​លាន​ដុល្លារ​។​

​គម្រោង​ ​សាជីវកម្ម​ធានា​ឥណទាន​កម្ពុជា​ ​មាន​ស្ថាប័ន​ហិរញ្ញវត្ថុ​ចូលរួម​ចំនួន​២​៧​ (​P​F​I​s) ​ដើម្បី​ពង្រីក​ឥណទាន​ជា​ការ​វិនិយោគ​ ​និង​ការពង្រីក​អាជីវកម្ម​ដល់​សហគ្រាស​ធុន​តូច​ ​និង​មធ្យម​។​

​សាជីវកម្ម​ធានា​ឥណទាន​កម្ពុជា​ ​គឺជា​គ្រឹះស្ថាន​ធានា​ឥណទាន​បង្កើត​ឡើង​ក្នុង​ខែវិច្ឆិកា​ ​ឆ្នាំ​២​០​២​០​ ​ដើម្បី​កែ​លម្អ​បរិ​យា​ប​ន្ន​ហិរញ្ញវត្ថុ​ ​និង​អភិវឌ្ឍ​កំណើន​នៃ​សហគ្រាស​ធុន​តូច​ ​និង​មធ្យម​ ​ជាមួយនឹង​ថវិកា​រដ្ឋ​ប្រមាណ​ ​២​០​០​ ​លាន​ដុល្លារ​។​

​ឯកឧត្តម​ ​ម៉ី​ ​វ៉ាន់​ ​រដ្ឋលេខាធិការ​ក្រសួងសេដ្ឋកិច្ច​ ​និង​ហិរញ្ញវត្ថុ​ ​បាន​និយាយ​ថា​ ​ការបែងចែក​ប្រាក់​ក​ម្ចី​ដោយ​រលូន​បាន​ជំរុញ​សហគ្រិន​ភាព​ ​និង​បរិ​យា​ប​ន្ន​ហិរញ្ញវត្ថុ​។​

​សាជីវកម្ម​ធានា​ឥណទាន​កម្ពុជា​ ​បាន​ដើរ​តួនាទី​យ៉ាងសំខាន់​ក្នុង​ការ​បម្រើ​សេចក្តីត្រូវ​ការ​របស់​សហគ្រាស​ធុន​តូច​ ​និង​មធ្យម​នៅ​កម្ពុជា​ ​ដែល​កំពុង​ជួប​ការលំបាក​ដោយសារ​ជំងឺរាតត្បាត​ ​Co​v​i​d​-19 ​និង​វិបត្តិ​អតិផរណា​ ​ដែល​ត្រូវការ​ឥណទាន​ពី​ធនាគារ​សម្រាប់​ការ​ធ្វើអាជីវកម្ម​របស់​ពួកគេ​”​។​ ​A​K​P​

Related Posts

Previous Article

​អាជ្ញាធរ​ជាតិ​អប្សរា​កំណាយ​រៀបចំ​ដាក់​ទឹក​ក្នុង​ស្រះ​បាយ័ន​ឡើងវិញ​

Next Article

​គណបក្សប្រជាជន​កម្ពុជា​ ​និង​គណបក្ស​រុស្ស៊ី​រួបរួម​ ​នឹង​ប្រារព្ធ​ខួប​ ​២​៥​ឆ្នាំ​នៃ​កិច្ច​សហប្រតិបត្តិការ​