រដ្ឋាភិបាល​ពិនិត្យ​ឯកសារ​សម្រាប់​ការ​ទទួល​ជំនួយ​ពី​ប្រទេស​ជប៉ុន​

N​h​e​an ​C​ham​ron​g​ / Khmer Times Share:

​ក្រសួងការបរទេស​ ​និង​សហប្រតិបត្តិការ​អន្តរជាតិ​បាន​ជួបពិភាក្សា​ជាមួយ​គណៈប្រតិភូ​មកពី​ស្ថានទូត​ជប៉ុន​ក្នុង​គោលបំណង​ផ្លាស់ប្តូរ​ទ​ស្សនៈ ​និង​វិធី​សា​ស្រ្ត​ក្នុង​ការ​ពន្លឿន​នីតិវិធី​ឯកសារ​ធនាគារ​ក្នុង​ការ​ទទួល​បាន​ជំនួយ​ឥត​សំណង​របស់​ជប៉ុន​សម្រាប់​គម្រោង​អភិវឌ្ឍន៍​ក្នុង​ព្រះរាជាណាចក្រកម្ពុជា​។​

​កាលពី​ថ្ងៃសុក្រ​ ​លោកស្រី​ ​ខៀវ​ ​សុផា​នី​ ​រដ្ឋលេខាធិការ​នៃ​ក្រសួង​កា​បរទេស​ ​និង​សហប្រតិបត្តិការ​អន្តរជាតិ​បាន​រៀបចំ​កិច្ចប្រជុំ​ជាមួយ​តំណាង​ប្រទេស​ជប៉ុន​ ​ដឹកនាំ​ដោយ​លោក​ ​Tan​in​a​i​I​c​hit​o​m​o​អគ្គរាជទូត​ ​និង​ជា​អនុប្រធាន​ស្ថាន​បេសកកម្ម​នៃ​ស្ថានទូត​ជប៉ុន​ប្រចាំ​កម្ពុជា​ ​ដែល​មាន​ការចូលរួម​ពី​តំណាង​ក្រសួងសេដ្ឋកិច្ច​ ​និង​ហិរញ្ញវត្ថុ​និង​ធនាគារជាតិនៃកម្ពុជា​។​

​ក្នុង​ជំនួប​នោះ​ ​លោកស្រី​ ​ខៀវ​ ​សុផា​នី​ ​បាន​លើកឡើង​ពី​កិច្ច​សហប្រតិបត្តិការ​កន្លងមក​ ​និង​ទំនាក់ទំនង​ល្អ​រវាង​កម្ពុជា​ ​និង​ជប៉ុន​ ​ក្នុងរយៈពេល​ជិត​មួយ​សតវត្សរ៍​ ​ដែល​បង្កើត​បាន​នូវ​ការ​អភិវឌ្ឍន៍​សំខាន់​ៗ​ជាច្រើន​នៅ​កម្ពុជា​ ​រួម​មាន​ហេ​ដ្ឋា​រចនា​ស​ម្ព័ន្ធ ​គ្រឹះស្ថានសិក្សា​ ​មណ្ឌលសុខភាព​ ​និង​ស្តារ​នីតិសម្បទា​នៅ​ទូទាំង​ប្រទេស​។​

​យោង​តាម​សេចក្តីប្រកាស​ព័ត៌មាន​របស់​​​ក្រសួងការបរទេស​ ​ភាគី​ទាំងពីរ​បាន​ពិភាក្សា​ ​និង​ផ្លាស់​ប្តូរយោបល់គ្នា​លើ​ការ​កែ​លម្អ​ឱ្យ​កាន់តែ​ប្រសើរ​នូវ​មធ្យោបាយ​ ​និង​វិធី​សា​ស្រ្ត​ក្នុង​ការ​អនុវត្ត​នីតិវិធី​ទាក់ទង​នឹង​ឯកសារ​ធនាគារ​ “ ​Banking​ ​Arrangement​ (B/​A​) ​and​ ​Authorization​ ​to​ ​Pay​ (​A​/​P​)” ​សម្រាប់​គម្រោង​ហិរញ្ញប្បទាន​ឥត​សំណង​នៅ​កម្ពុជា​ដែល​ផ្តល់​ដោយ​រដ្ឋាភិបាល​ជប៉ុន​ ​ក្នុង​គោលបំណង​ធ្វើ​ឱ្យ​ការ​ទទួល​ហិរញ្ញប្បទាន​ឥត​សំណង​កាន់តែ​មាន​ភាព​ឆាប់រហ័ស​ ​ន​និង​ងាយស្រួល​ដើម្បី​គាំទ្រ​គម្រោង​អភិវឌ្ឍន៍​នៅ​កម្ពុជា​។​

​មួយថ្ងៃ​មុន​កិច្ចប្រជុំ​ ​លោកស្រី​ខៀវ​ ​សុផា​នី​ ​បាន​រៀបចំ​កិច្ចប្រជុំ​អន្តរ​ក្រសួង​តាម​ប្រព័ន្ធ​វីដេអូ​ជាមួយ​ក្រសួង​ ​ស្ថាប័ន​ពាក់ព័ន្ធ​ចំនួន​ប្រាំពីរ​ ​ដើម្បី​ដោះស្រាយ​កង្វល់​របស់​រដ្ឋាភិបាល​ជប៉ុន​ ​ដែល​ស្នើសុំ​ឱ្យ​ពិនិត្យ​លទ្ធភាព​ផ្តល់​សិទ្ធិ​ឱ្យ​ស្ថានទូត​កម្ពុ​ជាប្រចាំ​ប្រទេស​ជប៉ុន​ ​ធ្វើជា​តំណាង​រាជរដ្ឋាភិបាល​កម្ពុជា​។​

​តំណាង​រដ្ឋាភិបាល​កម្ពុជា​នឹង​អាច​ចុះហត្ថលេខា​លើ​ឯកសារ​​​ដែល​ទាក់ទង​នឹង​ឯកសារ​ធនាគារ​ “ ​Banking​ ​Arrangement​ (B/​A​) ​and​ ​Authorization​ ​to​ ​Pay​ (​A​/​P​)” ​ជាមួយ​ធនាគារ​ជប៉ុន​សម្រាប់​ការ​ទទួល​បាន​ថវិកា​ហិរញ្ញប្បទាន​ឥត​សំណង​របស់​រដ្ឋាភិបាល​ជប៉ុន​។​
​កាលពី​ពាក់កណ្តាល​ខែវិច្ឆិកា​ឆ្នាំមុន​ ​រដ្ឋាភិបាល​ជប៉ុន​បាន​ផ្តល់​ថវិកា​សរុប​ជិត​កន្លះ​លាន​ដុល្លារ​ដល់​មន្ទីរ​ខេត្ត​ចំនួន​បី​ ​សម្រាប់​គម្រោង​សន្តិសុខ​មនុស្សជាតិ​ ​ដែល​បាន​ចុះហត្ថលេខា​នៅ​ស្ថានទូត​ជប៉ុន​ប្រចាំ​កម្ពុជា​ ​ដែល​មាន​មន្ទីរ​ធនធាន​ទឹក​ ​និង​ឧតុនិយម​ខេត្ត​ឧត្តរមានជ័យ​ ​ទទួល​បាន​ថវិកា​ចំនួន​ ​១​១​៩​.​៤​២​៤​ ​ដុល្លារ​អាមេរិក​ ​សម្រាប់​គម្រោង​ស្តារ​ឡើងវិញ​នូវ​ប្រព័ន្ធ​ធារាសាស្ត្រ​ថ្នល់​ដាច់​។​

​មន្ទីរ​សាធារណការ​ ​និង​ដឹកជញ្ជូន​ខេត្ត​កំពង់ឆ្នាំង​ ​ទទួល​បាន​ថវិកា​ចំនួន​ ​១​៣​៧​.​២​០​៧​ ​ដុល្លារ​ ​សម្រាប់​សាង​សង់ស្ពាន​នៅ​ស្រុក​កំពង់​លែង​ ​ខណៈ​មន្ទីរ​អភិវឌ្ឍន៍​ជនបទ​ខេត្ត​ស្ទឹង​ត្រែង​ ​បាន​ទទួល​ថវិកា​ចំនួន​ ​១​៦​៨​.​២​៧​៦​ ​ដុល្លារ​ ​សម្រាប់​គម្រោង​សាង​សង់ស្ពាន​នៅ​ឃុំ​អូរ​ម្រះ​ ​ស្រុក​សៀម​បូក​”​។​

​ថវិកា​រ​នេះ​ត្រូវ​បាន​រំពឹង​ថា​នឹង​ធ្វើ​ឱ្យ​ប្រសើរ​ឡើង​នូវ​ក​ម្រិ​ត​ជីវភាពរស់នៅ​ ​និង​ជំរុញ​ប្រាក់ចំណូល​កសិកម្ម​នៅ​ក្នុង​តំបន់​ទាំងនោះ​ ​ច្រើនជាង​ហេ​ដ្ឋា​រចនា​ស​ម្ព័ន្ធ​រូប​វន្ត​ ​ដែល​ ​គម្រោង​ទាំងនេះ​ជា​និមិត្តរូប​នៃ​ការ​ពង្រឹង​ភាព​ធន់​ ​និង​ការពឹងផ្អែក​លើ​ខ្លួនឯង​របស់​សហគមន៍​។​

​យោង​តាម​ស្ថានទូត​ជប៉ុន​ B/​A​ ​គឺជា​កិច្ចព្រមព្រៀង​រវាង​រដ្ឋាភិបាល​នៃ​ប្រទេស​ទាំងពីរ​សម្រាប់​កា​របើក​គណនី​ធនាគារ​។​

​A​/​P​ ​គឺជា​វិញ្ញា​បន​ប​ត្រ​ពី​រដ្ឋាភិបាល​កម្ពុជា​ដើម្បី​ផ្តល់​សិទ្ធិ​អនុវត្ត​ការ​ទូទាត់​ទៅ​ធនាគារ​ជប៉ុន​។​

​រដ្ឋាភិបាល​ជប៉ុន​បាន​កែ​សម្រួល​ធម្មនុញ្ញ​នៃ​កិច្ច​សហប្រតិបត្តិការ​អភិវឌ្ឍន៍​កាលពី​ខែ​មិថុនា​ឆ្នាំមុន​ ​និង​កំពុង​ពិនិត្យ​ដំណើរការ​អនុវត្ត​ជំនួយ​អភិវឌ្ឍន៍​ដើម្បី​ធ្វើ​ឱ្យ​វា​កាន់តែ​មាន​ប្រសិទ្ធ​ភាព​។​

​សំខាន់​ជាង​នេះ​ទៅទៀត​ ​ការ​ធ្វើ​ឱ្យ​ដំណើរការ​នៃ​ការ​ផ្តល់​ជំនួយ​កាន់តែ​ងាយស្រួល​ ​និង​ឆាប់រហ័ស​ ​គឺជា​អាទិភាព​មួយ​ក្នុងចំណោម​អាទិភាព​ផ្សេងទៀត​ ​ហើយ​យើង​នៅតែ​កំពុង​ពិភាក្សា​ជាមួយ​រាជរដ្ឋាភិបាល​កម្ពុជា​អំពី​វិធី​ដែល​យើង​អាច​សម្រេច​បាន​នេះ​ ​ទាក់ទង​នឹង​ជំនួយ​ឥត​សំណង​ពី​ប្រទេស​ជប៉ុន​សម្រាប់​កម្ពុជា​ ​ហើយ​អ្វីៗ​មិនទាន់​បាន​សម្រេច​នោះ​ទេ​។​ ​ស្ថានទូត​ជប៉ុន​បាន​បន្ថែម​ថា​ ​ដូច្នេះ​ហើយ​ ​យើង​សូម​បដិសេធ​មិន​ធ្វើ​អត្ថាធិប្បាយ​បន្ថែម​លើ​បញ្ហា​នេះ​ទេ​។​

Related Posts

Previous Article

កម្ពុជា​ ​និង​អង់គ្លេស​ ​ជំរុញ​កិច្ច​សហប្រតិបត្តិការ​ពាណិជ្ជកម្ម​ ​និង​សេដ្ឋកិច្ច​

Next Article

ក្រុមប្រឹក្សាអភិវឌ្ឍន៍​កម្ពុជា​សម្រេច​ចេញ​វិញ្ញា​បន​ប​ត្រ​ចុះបញ្ជី​គម្រោង​វិនិយោគ​ដែល​មាន​ទុន​វិនិយោគ​សរុប​ប្រមាណ​ជាង​ ​៤​៤​៤​លាន​ដុល្លារ​