លោក​បណ្ឌិត​ ​ហ៊ុន​ ​ម៉ា​ណែ​ត​ ​លើកទឹកចិត្ត​កម្មករ​ក្រៅ​ប្រព័ន្ធ​ឱ្យ​ចូលក្នុង​សេដ្ឋកិច្ច​ក្នុង​ប្រព័ន្ធ​

Share:

​​លោក​បណ្ឌិត​ ​ហ៊ុន​ ​ម៉ា​ណែ​ត​ ​នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រកម្ពុជា​ ​កាលពី​ថ្ងៃសុក្រ​ ​បាន​ជំរុញ​ឱ្យ​កម្មករ​ ​និង​សហគ្រាស​ក្រៅ​ប្រព័ន្ធ​ទាំងអស់​ចូលរួម​ក្នុង​សេដ្ឋកិច្ច​ក្នុង​ប្រព័ន្ធ​។​

​ក្នុង​ឱកាស​ជួប​សំណេះសំណាល​ជាមួយ​កម្មករ​និយោជិត​ប្រមាណ​ ​១​៨​,​០​០​០​នាក់​ ​នៅ​ក្រុង​តាខ្មៅ​ ​ខេត្ត​កណ្តាល​ ​លោក​បណ្ឌិត​ ​ម៉ា​ណែ​ត​ ​បាន​ណែនាំ​ដល់​ស្ថាប័ន​រដ្ឋាភិបាល​ ​ធ្វើការ​សម្របសម្រួល​ដល់​ការផ្លាស់ប្តូរ​ ​ទៅកាន់​សេដ្ឋកិច្ច​ក្នុង​ប្រព័ន្ធ​របស់​កម្មករ​ ​និង​សហគ្រាស​។​

​នាយករដ្ឋមន្ត្រី​បញ្ជាក់​ថា​ ​រាជរដ្ឋាភិបាល​មិន​បង្ខំ​ពួកគេ​ទេ​ ​ប៉ុន្តែ​នឹង​លើកទឹកចិត្ត​ ​និង​អនុញ្ញាត​ឱ្យ​ពួកគេ​ចុះឈ្មោះ​។​

​លោក​បាន​បន្ត​ទៀត​ថា​ ​ដើម្បី​សម្រេច​បាន​នូវ​ចំណុច​នេះ​ ​ស្ថាប័ន​ពាក់ព័ន្ធ​ត្រូវ​សម្របសម្រួល​ ​និង​គិតគូរ​ពី​គោលការណ៍​មួយ​ចំនួន​ ​ដូចជា​ការ​កាត់បន្ថយ​នីតិវិធី​នៃ​ការ​ចុះឈ្មោះ​ជាដើម​។​

​លោក​បាន​មានប្រសាសន៍ថា​ “​កាតព្វកិច្ច​របស់យើង​គឺ​មិនមែន​យក​ប្រជាជន​មក​ច្របាច់ក​ទេ​ ​ប៉ុន្តែ​ត្រូវ​ជួយ​ពួកគេ​ ​ហើយ​ប្រសិនបើ​យើង​ជួយ​ពួកគេ​ ​ពួកគេ​នឹង​ជួយ​យើង​”​។​

​អង្គការ​អន្តរជាតិ​ខាង​ការងារ​ (​I​L​O) ​ប៉ាន់ប្រមាណ​ថា​ ​កម្មករ​និយោជិត​ដល់ទៅ​ ​៩​៣​ ​ភាគរយ​នៅ​ក្នុង​ប្រទេស​កម្ពុជា​ ​គឺជា​ផ្នែក​នៃ​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ​។​ ​ហេង​ ​បញ្ញា​ – ​A​K​P

Related Posts

Previous Article

​ការចូលរួម​របស់​វត្តអារាម​ក្នុង​ការ​អភិ​រក្ស​ឧទ្យាន​អង្គរ​ ​ត្រូវ​បាន​លើកស្ទួយ​

Next Article

បណ្ឌិត ហ៊ុន ម៉ាណែត ​នាយក​រដ្ឋមន្ត្រី៖ គោល​នយោបាយ​របស់រាជរដ្ឋាភិបាលកម្ពុជា ផ្អែក​លើ​វិទ្យាសាស្ត្រ មិន​មែនផ្អែកលើ​អារម្មណ៍​​ទេ