​គម្រោង​ទីលាន​ចាក់​ស​ម្រាម​មាន​តម្លៃ​​ ៦​.​២​៨​ ​លាន​ដុល្លារ​នៅបាត់​ដំបង​បញ្ចប់​

ញា​ន​ ​ចំរុង​ / Khmer Times Share:
ទីលាន​ចាក់​សំរាម​​នៅ​ទីក្រុង​បាត់ដំបង។ ខ្មែរថាមស៍៖ ញ៉ាន ចំរុង

ធនាគារ​អភិវឌ្ឍន៍​អាស៊ី​ (​A​D​B) ​សហការ​ជាមួយ​ក្រសួងសាធារណការ​ ​និង​ដឹកជញ្ជូន​ (​M​P​W​T​) ​បាន​សាងសង់​ដោយ​ជោគជ័យ​នូវ​ទីលាន​ចាក់សំរាម​នៅ​លើ​ផ្ទៃដី​ទំហំ​ ​២​០​ ​ហិច​តា​ ​នៅ​ខេត្ត​បាត់​ដំបង​ ​ក្នុង​គោលបំណង​បម្រើ​ប្រជាពលរដ្ឋ​ក្នុង​សហគមន៍​ចំនួន​ ១​២​៦​,​០​០​០​ ​នាក់​ ​ជាមួយនឹង​សមត្ថភាព​ដាក់​សំរាម​ចំនួន​ ​១​០​០​ ​តោន​រាល់​ថ្ងៃ​សម្រាប់​រយៈពេល​ដប់​ឆ្នាំ​ខាង​មុខ​។​​

គម្រោង​ ​៦​.​២​៨​ ​លាន​ដុល្លារ​ ​ដែលគេ​ស្គាល់​ថា​ជា​ ​«​ការ​គ្រប់គ្រង​បរិស្ថាន​ទីក្រុង​ទី​ពី​​​រ​ក្នុង​អាង​ទន្លេសាប​»​ ​ត្រូវ​បាន​ប្រកាស​ជា​ផ្លូវ​ការ​ដើម្បី​បម្រើ​សហគមន៍​នៅ​ថ្ងៃសុក្រ​ ​ដែល​ជា​ថ្ងៃ​ចុងក្រោយ​នៃ​ដំណើរ​ទស្សនកិច្ច​សារ​ព័ត៌មាន​របស់​ ​A​D​B ​ឆ្នាំ​ ​២​០​២​៣​។​

​ដំណើរ​ទ​ស្សនៈ​កិច្ច​នេះ​ដឹកនាំ​ដោយ​លោកស្រី​ J​y​o​t​s​an​a​ ​V​arm​a​ ​នាយក​ ​ADB ​ប្រចាំ​ប្រទេស​ ​និង​លោក​ ​វង្ស​ ​ពិសិដ្ឋ​ ​អនុរដ្ឋលេខាធិការ​ក្រសួងសាធារណការ​ ​រួម​ជាមួយ​នឹង​មន្ត្រី​ជាន់ខ្ពស់​មកពី​ស្ថាប័ន​ពាក់ព័ន្ធ​ ​ដែល​ធ្វើ​ឡើង​នៅ​ទីលាន​ចាក់​សំរាម​ដែល​គ្រប់គ្រង​នៅ​ភូមិ​ប៉ោយ​ស្វាយ​ ​ខេត្ត​បាត់​ដំបង​។​

​លោក​ ​វង្ស​ ​ពិសិដ្ឋ​ ​បន្ត​ថា​ ​គម្រោង​សាក​ល្បង​នេះ​ត្រូវ​បាន​ដាក់​ឱ្យ​ដំណើរការ​ក្នុង​រយៈពេល​ពីរ​ខែ​ចុងក្រោយ​នេះ​ ​ហើយ​ពេល​នេះ​បាន​ត្រៀម​រួចរាល់​សម្រាប់​បម្រើ​ប្រជាពលរដ្ឋ​ទូទាំង​ខេត្ត​ ​រួម​ទាំង​ស្រុក​ ​និង​ឃុំ​តូច​ៗ​ ​ដែល​មាន​សមត្ថភាព​ដឹកជញ្ជូន​សំរាម​បាន​ប្រមាណ​ ​១​០​០​តោន​ក្នុងមួយថ្ងៃ​។​

​លោក​បន្ត​ថា​ ​គម្រោង​នេះ​ស្ថិតនៅ​ចម្ងាយ​ ​២​៥​គីឡូម៉ែត្រ​ ​ភាគ​និរតី​នៃ​ក្រុង​បាត់​ដំបង​ ​ឆ្ងាយ​ពី​សហគមន៍​ ​ដោយសារ​ការ​យក​ចិត្ត​ទុក​ដាក់​ចំពោះ​សុខភាព​ប្រជាពលរដ្ឋ​ ​ហើយ​ក្នុង​រយៈពេល​វែង​ ​សំរាម​ទាំង​អស់​អាច​ប្រែក្លាយ​ទៅជា​ធនធាន​សម្រាប់​ផលិត​ឧស្ម័ន​ ​និង​ជី​ផង​ដែរ​។​

​ថ្លែងប្រាប់​ខ្មែរ​ថា​ម​ស៍ ​លោក​ ​វង្ស​ ​ពិសិដ្ឋ​ ​ពិសិដ្ឋ​ ​មាន​ប្រសាសន៍ថា​ ​ខេត្ត​បាត់​ដំបង​មាន​សក្តានុពល​ដ៏​ធំ​ ​ហើយ​ថា​រដ្ឋាភិបាល​ចង់​ប្រែក្លាយ​វា​ទៅ​ជា​ទីក្រុង​ឆ្លាតវៃ​ក្នុង​គោល​បំណង​ទាក់ទាញ​អ្នក​វិនិយោគ​ ​និង​ភ្ញៀវ​ទេសចរ​ផង​ដែរ​។​

​ជាមួយគ្នា​នេះ​ដែរ​ ​លោកស្រី​ ​V​arm​a​ ​មាន​ប្រសាសន៍ថា​៖​ ​«​តាមរយៈ​ភាពជា​ដៃគូ​ ​និង​ការ​ណែនាំ​ពី​រាជរដ្ឋាភិបាល​ ​យើង​បាន​សម្រេច​ចិត្ត​សាងសង់​ទីលាន​ចាក់សំរាម​ ​នេះ​ ​ដើម្បី​ផ្តល់​សហគមន៍​ស្អាត​ ​ដែល​អាច​ដើរតួ​ជា​ការចូលរួម​ចំណែក​ដ៏​សំខាន់​ក្នុង​ការ​ទាក់ទាញ​ភ្ញៀវ​ទេសចរ​ឱ្យ​មក​ទស្សនា​ខេត្ត​។​

​អ្នកស្រី​បន្ថែម​ថា​ ​A​D​B ​នឹង​ពង្រីក​គម្រោង​នេះ​បន្ថែម​ទៀត​ ​ដើម្បី​បម្រើ​សហគមន៍​កាន់​តែ​ធំ​ ​តាមរយៈ​កិច្ច​សហប្រតិបត្តិការ​ជាមួយ​វិ​ស័​យ​សាធារណៈ​ ​និង​ឯកជន​ ​ដើម្បី​លើក​ក​ម្ពស់​ជីវភាពរស់នៅ​របស់​ប្រជាពលរដ្ឋ​រស់​នៅ​ក្នុង​ខេត្ត​ ​ដែល​ស្របតាម​យុទ្ធសាស្ត្រ​របស់​​​ក្រសួង​បរិស្ថាន​។​

​អ្នកស្រី​V​arm​a​ ​បាន​ប្រាប់​ខ្មែរ​ថា​ម​ស៍​ថា​ ​គម្រោង​នេះ​បាន​ចាប់ផ្តើម​ដោយ​គោលការណ៍​សំខាន់​ៗ​ចំនួន​បី​ ​ក្នុង​គោល​បំណង​កាត​់បន្ថយ​ការ​បំពុល​ ​ការ​កែច្នៃ​ ​និង​ប្រើប្រាស់​ឡើងវិញ​នូវ​ស​ម្ភារៈ​ទាំងនោះ​។​

​នាយក​ ​A​D​B ​ប្រចាំ​ប្រទេស​ក៏បាន​កោត​សរសើរ​ដល់​ក្រុម​ប្រព័ន្ធ​ផ្សព្វផ្សាយ​សម្រាប់​កិច្ច​ខិតខំ​ប្រឹងប្រែង​រួមគ្នា​របស់​ពួក​គេ​ក្នុង​ការ​ផ្សព្វផ្សាយ​គម្រោង​របស់​ ​A​D​B ​ក៏ដូចជា​ការ​ផ្សព្វផ្សាយ​ការយល់​ដឹង​ដល់​ប្រជាជន​ទូទាំង​ប្រទេស​៕

Related Posts

Previous Article

​​អាជ្ញាធរ​មីន​ទទួល​ពាន​ភាពជា​អ្នកដឹកនាំ​គំរូ​ ក្នុង​វិ​ស័​យ​សកម្មភាព​មីន​ពី​អង្គការ​ស្មារតី​នៃ​អ្នកកីឡា​

Next Article

ការ​ប្តេជ្ញា​ចិត្ត​របស់​កម្ពុជា​ចំពោះ​ការ​អភិវឌ្ឍន៍​វិ​ស័យ​កសិកម្ម​ប្រកបដោយ​ចីរភាព​