កម្ពុជា​នាំចេញ​កង់​មាន​ទំហំ​ទឹកប្រាក់​ជិត​ ​៤​១​៧​លាន​ដុល្លារ​កាលពីឆ្នាំមុន​

Share:
ការនាំចេញ​កង់​បាន​ធ្លាក់ចុះ​ ​៤​២​,​៨​ ​ភាគរយ​នៅ​ឆ្នាំនេះ​។​ ​កង់​ផលិត​នៅ​កម្ពុជា​ត្រូវ​បាន​នាំចេញ​ទៅ​សហភាព​អឺរ៉ុប​ ​សហរដ្ឋអាមេរិក​ ​ចក្រភពអង់គ្លេស​ ​កាណាដា​ ​ជប៉ុន​ ​និង​ប្រទេស​ចិន​ក្នុងចំណោម​ប្រទេស​ផ្សេងៗ​ទៀត​។​ K​T​/​Pan​n R​a​c​h​an​a​

​កាលពី​ថ្ងៃ​ច័ន្ទ​របាយការណ៍​របស់​អគ្គនាយកដ្ឋាន​គយ​ ​និង​រដ្ឋាករ​ ​បាន​ឱ្យ​ដឹង​ថា​ ​កម្ពុជា​បាន​នាំចេញ​កង់​មាន​ទំហំ​ទឹកប្រាក់​ ​៤​១​៦​,​៧​ ​លាន​ដុល្លារ​ក្នុង​ឆ្នាំ​ ​២​០​២​៣​ ​ធ្លាក់ចុះ​ ​៥​៣​,​៦​ ​ភាគរយ​ពី​ ​៨​៩​៩​,​៧​ ​លាន​ដុល្លារ​កាលពី​ឆ្នាំ​២​០​២​២​។​

​រដ្ឋលេខាធិការ​ ​និង​ជា​អ្នកនាំពាក្យ​ក្រសួង​ពាណិជ្ជកម្ម​ ​លោក​ ​ប៉ែន​ សុ​វិជាតិ​ ​បាន​លើកឡើង​ថា​ ​កង់​ដែល​ផលិត​ក្នុង​ប្រទេស​កម្ពុជា​ ​ត្រូវ​បាន​នាំចេញ​ទៅកាន់​សហភាព​អឺរ៉ុប​ ​សហរដ្ឋអាមេរិក​ ​អង់គ្លេស​ ​កាណាដា​ ​ជប៉ុន​ ​និង​ចិន​ ​ក្នុងចំណោម​ប្រទេស​ផ្សេងៗ​ទៀត​។​

​លោក​បាន​ប្រាប់​ X​in​h​u​a​ ​ថា​ “​ការ​ធ្លាក់ចុះ​នេះ​គឺ​ដោយសារតែ​ការ​ធ្លាក់ចុះ​នៃ​សេដ្ឋកិច្ច​ពិភពលោក​ ​និង​ភាព​មិន​ច្បាស់លាស់​ដែល​បាន​បណ្តាល​ឱ្យ​ការ​បញ្ជាទិញ​ត្រូវ​បាន​ធ្លាក់ចុះ​” ​។​

​លោក​បាន​បន្ត​ថា​ ​កង់​គឺជា​ផលិតផល​ដ៏​សំខាន់​មួយ​របស់​កម្ពុជា​សម្រាប់​ការនាំចេញ​ ​បន្ទាប់ពី​ស​ម្លៀ​ក​បំពាក់​ ​វាយ​ន​ភ័ណ្ឌ ​ស្បែកជើង​ ​និង​ទំនិញ​ធ្វើដំណើរ​។​

​បច្ចុប្បន្ន​មាន​រោងចក្រ​ផលិត​កង់​ចំនួន​ប្រាំ​នៅ​កម្ពុជា​ ​ដែល​រោងចក្រ​ទាំងអស់​នោះ​មាន​ទីតាំងនៅ​តំបន់​សេដ្ឋកិច្ច​ពិសេស​ក្នុង​ក្រុង​បា​វិ​ត​ ​ខេត្ត​ស្វាយរៀង​។​X​in​h​u​a​

Related Posts

Previous Article

នាយករដ្ឋមន្ត្រី​កម្ពុជា​គាំទ្រ​គម្រោង​ “​I​m​me​rs​i​v​e​ ​An​g​kor” ​របស់​ក្រុមហ៊ុន​ ​P​u​y​ ​d​u ​F​ou

Next Article

សិក្ខាសាលា​ជំរុញ​ “​ភាពជា​ដៃគូ​អា​ស៊ាន​-​ចិន​”