នាយករដ្ឋមន្ត្រី​អំពាវនាវ​អោយ​វិនិ​យោគិន​ចិន​មក​បណ្តាក់ទុន​លើ​វិ​ស័​យ​ហេ​ដ្ឋា​រចនា​ស​ម្ព័ន្ធ​នៅ​កម្ពុជា​

C​h​e​a​​ ​Van​y​u​t​h / Khmer Times Share:

​ឯកឧត្តម​បណ្ឌិត​នាយករដ្ឋមន្ត្រី​ ​ហ៊ុន​ ​ម៉ា​ណែ​ត​ ​បាន​អំពាវនាវ​អោយ​អ្នក​វិនិ​យោគិន​ចិន​មក​បណ្តាក់ទុន​លើ​គម្រោង​ហេ​ដ្ឋា​រចនា​ស​ម្ព័ន្ធ​នៅ​កម្ពុជា​ ​ខណៈ​ដែល​រដ្ឋាភិបាល​មើលឃើញ​ថា​នេះ​ជា​គន្លឹះ​នៃ​ការ​អភិវឌ្ឍន៍​សេដ្ឋកិច្ច​សង្គម​របស់​ប្រទេស​។​

​ឯកឧត្តម​បណ្ឌិត​នាយករដ្ឋមន្ត្រី​បាន​ថ្លែង​បែប​នេះ​ក្នុង​ពិធី​បើក​ការដ្ឋាន​សាង​សង់ស្ពាន​ឆ្លងទន្លេ​បាសាក់​ក្នុង​រាជធានី​ភ្នំពេញ​កាលពី​ថ្ងៃចន្ទ​។​ ​ស្ពាន​នេះ​ត្រូវ​បាន​សាងសង់​ដោយ​ក្រុមហ៊ុន​ចិន​ S​hang​h​a​i​ ​Construction​ ​Group​ ​ដោយ​ចំណាយ​ថវិកា​រ​ប្រហែល​៦​០​លាន​ដុល្លារ​។​

​ឯកឧត្តម​បណ្ឌិត​នាយករដ្ឋមន្ត្រី​បាន​មានប្រសាសន៍ថា​ “​អ្នក​វិនិយោគ​ចិន​អាច​ជឿ​ទុកចិត្ត​យ៉ាង​រឹង​មាំ​លើ​រដ្ឋាភិបាល​កម្ពុជា​ ​ក្នុង​ការ​វិនិយោគ​លើ​គម្រោង​ដឹកជញ្ជូន​ខ្នាត​ធំ​នៅ​កម្ពុជា​”​។​ ​កម្ពុជា​បាន​និង​កំពុង​ធ្វើការ​ឆ្ពោះទៅ​រកការ​អភិវឌ្ឍន៍​គម្រោង​ហេ​ដ្ឋា​រចនា​ស​ម្ព័ន្ធ​ធំ​ៗ​លើ​ផ្លូវ​ល្បឿន​លឿន​ ​រថភ្លើង​ធុន​ស្រាល​ក្នុង​ទីក្រុង​ ​មេ​ត្រូ ​និង​ព្រែក​។​

​និយាយទៅ​កាន់​ឯកអគ្គរដ្ឋទូត​ចិន​ប្រចាំ​កម្ពុជា​ ​លោក​ ​Wan​g​ ​W​e​n​t​i​an​ឯកឧត្តម​បណ្ឌិត​បាន​លើកឡើង​ទៀត​ថា​ ​លោក​អាច​ជួយ​ក្នុង​ការ​ផ្សព្វផ្សាយ​ ​និង​បង្ហាញ​ពី​ឱកាស​វិនិយោគ​ដែល​មានស្រាប់​នៅ​កម្ពុជា​ទៅកាន់​ប្រទេស​ចិន​។​

​ការ​កើន​ឡើង​ចំនួន​ប្រជាជន​ ​ក​ម្រិ​ត​ជីវភាព​កាន់តែ​ខ្ពស់​ ​និង​តម្រូវ​ការ​​​ដឹកជញ្ជូន​ដែល​កំពុង​កើន​ឡើង​ ​គឺជា​អ្វី​ដែល​រដ្ឋាភិបាល​ផ្តល់​អាទិភាព​ដល់​គម្រោង​ហេ​ដ្ឋា​រចនា​ស​ម្ព័ន្ធ​។​

​ឯកឧត្តម​បណ្ឌិត​បាន​បន្ត​ថា​ “​បច្ចុប្បន្ន​រដ្ឋាភិបាល​កំពុង​សិក្សាការ​កសាង​សមត្ថភាព​សម្រាប់​ការ​​​ដឹកជញ្ជូន​សាធារណៈ​ ​គម្រោង​ផ្លូវ​ក្រ​វ៉ាត់​ក្រុង​ ​និង​រថភ្លើង​ក្រោម​ដី​” វិ​ស​័​យ​ទាំងនេះ​មាន​សក្តានុពល​ក្នុង​ការ​ទាក់ទាញ​អ្នក​វិនិយោគ​មកពី​ប្រទេស​ចិន​ ​និង​បារាំង​។​

​ឯកឧត្តម​បណ្ឌិត​នាយករដ្ឋមន្ត្រី​បាន​លើកឡើង​ថា​ ​ក្រុមហ៊ុន​ចិន​មួយ​ចំនួន​បាន​សិក្សា​ពី​លទ្ធភាព​ធ្វើ​ផ្លូវ​ក្រោម​ដី​ក្នុង​រាជធានី​ភ្នំពេញ​។​ ​កំណើន​សេដ្ឋកិច្ច​កម្ពុជា​នៅ​លើ​វិ​ស័យ​មួយ​ចំនួន​គឺ​បណ្តាលមកពី​ទំនង​ដ៏​រឹង​មាំ​រវាង​កម្ពុជា​ ​និង​ចិន​ ​ដោយសារ​អ្នក​វិនិយោគ​ចិន​ផ្តល់​ឱ្យ​កម្ពុជា​នូវ​ការ​វិនិយោគ​ផ្ទាល់​ពី​បរទេស​។​

​ក្រុមប្រឹក្សាអភិវឌ្ឍន៍​កម្ពុជា​បាន​សម្រេច​ចេញ​វិញា​ប​ត្រ​គម្រោង​វិនិយោគ​ចំនួន​២​៦​៨​ ​ក្នុង​ឆ្នាំ​២​០​២​៣​ ​កើន​ឡើង​៤​៤​ ​ភាគរយ​ធៀប​នឹង​ឆ្នាំមុន​។​ ​គម្រោង​ដែល​បាន​អនុម័ត​បាន​នាំមក​នូវ​ការ​វិនិយោគ​សរុប​ចំនួន​ ​៤​,​៩​ ​ពាន់​លាន​ដុល្លារ​ ​កើន​ឡើង​ ​២​២​ភាគរយ​ជាង​ឆ្នាំ​២​០​២​២​។​

វិនិ​យោគិន​បរទេស​កំពូល​ទាំង​បី​នៅ​កម្ពុជា​កាលពីឆ្នាំមុន​គឺ​មកពី​ប្រទេស​ចិន​ ​សិង្ហបុរី​ ​និង​ម៉ាឡេស៊ី​ ​ដោយ​បន្ថែម​ថា​ការ​វិនិយោគ​ពី​ប្រទេស​ចិន​មាន​ចំនួន​៦​៦​ ​ភាគរយ​នៃ​ការ​វិនិយោគ​សរុប​។​

​យោង​តាម​ក្រសួងសាធារណការ​ ​និង​ដឹកជញ្ជូន​ ​ស្ពាន​ចំនួន​ ​១​៦​ ​នៅ​ក្នុង​ប្រទេស​កម្ពុជា​ ​ត្រូវ​បាន​សាងសង់​ដោយ​ក្រុមហ៊ុន​ចិន​។​ ​ក្នុង​នោះ​មាន​ស្ពាន​ចំនួន​១​៤​ ​ត្រូវ​បាន​សាងសង់​ដោយ​ក្រុមហ៊ុន​ S​hang​h​a​i​ ​Construction​ ​Group​។​

​លោក​ ​ស៊ុន​ ​ចាន់​ថុល​ ​ឧបនាយករដ្ឋមន្ត្រី​កម្ពុជា​ ​និង​ជា​អនុប្រធាន​ទី​១​នៃ​ក្រុមប្រឹក្សាអភិវឌ្ឍន៍​កម្ពុជា​ ​បាន​និយាយ​ថា​ ​គំនិត​ផ្តួចផ្តើម​ខ្សែក្រវាត់​ ​និង​ផ្លូវ​របស់​ចិន​បាន​ជួយ​ប្រជាជន​កម្ពុជា​យ៉ាង​ច្រើន​។​ ​វា​បាន​ជួយ​កាត់បន្ថយ​ភាព​ក្រីក្រ​ ​និង​លើក​ក​ម្ពស់​ការ​អភិវឌ្ឍន៍​សេដ្ឋកិច្ច​សង្គម​។​ ​យើង​កំពុង​ដើរ​លើ​ផ្លូវ​ដើម្បី​ក្លាយ​ជា​ប្រទេស​មាន​ចំណូល​ខ្ពស់​នៅ​ឆ្នាំ​២​០​៥​០​»​។​

​គម្រោង​ដូចជា​ ​អាកាសយានដ្ឋាន​អន្តរជាតិ​សៀមរាប​អង្គរ​ ​ផ្លូវ​ល្បឿន​លឿន​ភ្នំពេញ​-​ព្រះ​សី​ហ​នុ ​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ​ថ្មី​ដែល​កំពុង​សាងសង់​ ​និង​ផ្លូវ​ល្បឿន​លឿន​ភ្នំពេញ​-​បា​វិ​ត​ ​អាច​ធ្វើ​ទៅ​បាន​ក្រោម​គម្រោង​គំនិត​ផ្តួចផ្តើម​ខ្សែក្រវាត់​ ​និង​ផ្លូវ​។​

Related Posts

Previous Article

សមាគម​ ​Cam​bo​d​i​a​ ​So​m​me​lie​r ​Association​ ​បាន​បោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​ភិ​បាល​ដំបូង​របស់​ខ្លួន​

Next Article

នៅ​ពេល​ពលរដ្ឋ​ខ្មែរ​ខ្ចីប្រាក់​ពី​គ្រឹះស្ថាន​មីក្រូ​ហិរញ្ញវត្ថុ​តម្រូវ​ការ​ចំណាយ​នៅ​ក្នុង​គ្រួសារ​ ​គឺ​ច្រើនជាង​តម្រូវ​ការ​ធ្វើ​កសិកម្ម​