​ប្រជាពលរដ្ឋ​ត្រូវ​បាន​លើកទឹកចិត្ត​ឱ្យ​ធ្វើ​ប្រហុក​ ​ផ្អក​ ​និង​ត្រីឆ្អើរ​នៅ​ស​ប្តាហ៍​នេះ​

Share:

​រដ្ឋបាល​ជលផល​នៃ​ក្រសួង​កសិកម្ម​ ​រុក្ខា​ប្រមាញ់​ ​និង​នេសាទ​ ​បាន​លើកទឹកចិត្ត​ដល់​ប្រជាពលរដ្ឋ​ដែល​មាន​ចំណាប់អារម្មណ៍​ ​ធ្វើត្រី​ប្រហុក​ ​ផ្អក​ ​និង​ត្រីឆ្អើរ​ ​អោយ​ចាប់ផ្តើម​ធ្វើ​ក្នុង​ស​ប្តាហ៍​នេះ​។​

​រដ្ឋបាល​ជលផល​បាន​គូស​បញ្ជាក់​ថា​រដូវ​ត្រី​ត្រូវ​គឺ​ចាប់ពី​ថ្ងៃ​១​៥​មករា​ ​ដល់​ថ្ងៃ​ទី​២​១​មករា​ ​ឆ្នាំ​២​០​២​៤​នេះ​។​

​សេចក្តីជូនដំណឹង​នេះ​ ​បាន​ធ្វើឡើង​បន្ទាប់ពី​បាន​សង្កេតមើល​ការ​កើន​ឡើង​នៃ​ត្រី​ក្នុង​ទន្លេសាប​ ​ជាពិសេស​នៅ​រាជធានី​ភ្នំពេញ​ ​និង​ខេត្ត​កណ្តាល​។​

​ដោយសារ​មាន​ត្រី​ច្រើន​ ​តម្លៃ​ត្រី​នឹង​កាន់តែ​មាន​តម្លៃ​សមរម្យ​សម្រាប់​ប្រជាពលរដ្ឋ​ក្នុង​ការ​ទិ​ក​យកទៅ​ធ្វើជា​អាហារ​។​

​រដ្ឋបាល​ជលផល​ក៏បាន​អំពាវនាវ​ដល់​អាជ្ញាធរ​ពាក់ព័ន្ធ​គ្រប់​លំដាប់​ថ្នាក់​ ​ជួយ​សម្រួល​ដល់​ការ​ធ្វើត្រី​ប្រហុក​ ​និង​ត្រីឆ្អើរ​ផង​ដែរ​។​ ​A​K​P

Related Posts

Previous Article

​សុខ​ ​លឹម​ហេង​ ​បន្ត​ឈ្នះ​ជើងឯក​អុកចត្រង្គ​ថ្នាក់​ជាតិ​ ​៣​ឆ្នាំ​ជាប់គ្នា​

Next Article

​ក្រសួង​អប់រំ​ជ្រើសរើស​គ្រូបង្រៀន​ក​ម្រិ​ត​មូលដ្ឋាន​ជាង​ ​៣​០​០​០​នាក់​ ​ដើម្បី​សិក្សា​នៅ​ថ្នាក់​ឧត្តម​សិក្សា​