កម្ពុជា​ទទួល​បាន​ពានរង្វាន់​ ​I​FAD​ ​Gender​ ​Award​ ​នៅ​ទីក្រុង​រ៉ូ​ម​

​Khmer​ ​Time​s ​Staff​ / Khmer Times Share:

កម្ពុជា​ទទួល​បាន​ភាព​ល្បីល្បាញ​នៅ​ទ្វីប​អឺរ៉ុប​នា​ពេលថ្មីៗនេះ​ ​ដោយសារ​គម្រោង​របស់​ខ្លួន​បាន​ឈ្នះ​ពានរង្វាន់​ដ៏​មាន​កិត្យានុភាព​នៅ​ទីក្រុង​រ៉ូ​ម​។​ ​នៅ​ក្នុង​កា​ប្រជុំ​ប្រចាំ​ឆ្នាំ​របស់​ក្រុមប្រឹក្សា​ភិ​បាល​មូលនិធិ​អន្តរជាតិ​សម្រាប់​ការ​អភិវឌ្ឍន៍​កសិកម្ម​ (​I​FAD​) ​គម្រោង​អភិវឌ្ឍន៍​ខ្នាត​តូច​នៅ​ទន្លេសាប​ – ​ហិរញ្ញប្បទាន​បន្ថែម​ (​Ton​l​e​ ​Sap​ ​Small​holder​ ​Development Project​ – ​Additional​ ​Financing​ -​T​SS​D​-​A​F​) – ​សហ​ហិរញ្ញប្បទាន​ដោយ​ ​I​FAD​ ​និង​ធនាគារ​អភិវឌ្ឍន៍​អាស៊ី​ ​បាន​ទទួល​ពានរង្វាន់​យេ​ន​ឌ័​រ​(​Gender​ ​Award​)​។​

​ពានរង្វាន់​នេះ​បាន​ទទួលស្គាល់​នូវ​ស្នាដៃ​ពិសេស​ក្នុង​ការ​ផ្តល់​សិទ្ធិ​អំណាច​ដល់​ស្ត្រី​នៅ​តាម​ជនបទ​ដែល​រស់នៅ​តាម​ដង​ទន្លេសាប​។​ ​គម្រោង​នេះ​ជា​គម្រោង​១​ក្នុងចំណោម​គម្រោង​ចំនួន​៥​ដែល​ត្រូវ​បាន​ជ្រើសរើស​បន្ទាប់ពី​ដំណើរ​ការពិនិត្យ​យ៉ាង​ម៉ត់ចត់​។​

​លោក​ ​នី​ ​គឹម​សាន​ ​ប្រធាន​គម្រោង​បាន​និយាយ​ថា​ “​គម្រោង​ដែល​ផ្តល់​ហិរញ្ញប្បទាន​ដោយ​ ​I​FAD​ ​បាន​ធ្វើ​ឱ្យ​ប្រសើរ​ឡើង​នូវ​ជីវភាព​របស់​ស្ត្រី​នៅ​ថ្នាក់​មូលដ្ឋាន​ ​ហើយ​ឥឡូវនេះ​ពួកគេ​មាន​ជីវភាព​ប្រសើរ​ឡើង​នៅ​ក្នុង​សហគមន៍​” ​។​

​ក្នុង​កិច្ចពិភាក្សា​ជា​ក្រុម​រវាង​អ្នកទទួល​រង្វាន់​ ​លី​ម​ ​សេរី​រ​័ត្ន ​ទីប្រឹក្សា​ផ្នែក​យេ​ន​ឌ័​រ​ ​T​SS​D​-​A​F​ ​បាន​លើកឡើង​ពី​របៀប​ដែល​គម្រោង​នេះ​ដំណើរការ​ដើម្បី​កសាង​សហគមន៍​ដែល​ផ្តល់​សិទ្ធិ​អំណាច​ដល់​ស្ត្រី​នៅ​តាម​ជនបទ​ ​ដូច​ទៅ​នឹង​បុរស​ផង​ដែរ​។​

​F​r​e​w​ ​Be​h​a​b​t​u​ប្រធាន​ប្រចាំ​ប្រទេស​របស់​ ​I​FAD​ ​បាន​និយាយ​ថា​ “​គម្រោង​ផ្តល់​ហិរញ្ញប្បទាន​របស់​ ​I​FAD​ ​ផ្តោត​លើ​ប្រជាជន​នៅ​តាម​ជនបទ​ ​ដោយ​ដោះស្រាយ​អ​តុល្យភាព​ដែល​មានស្រាប់​ ​និង​បង្កើន​ឱកាស​សេដ្ឋកិច្ច​ ​ការងារ​ ​ការ​សម្រេច​ចិត្ត​ ​និង​កាត់បន្ថយ​បន្ទុក​ការងារ​ ​ជាពិសេស​សម្រាប់​ស្ត្រី​” ​។​

​លោក​បាន​បន្ថែម​ថា​ ​ពានរង្វាន់​ដែល​T​SS​D​-​A​F​ ​ទទួល​បាន​នឹង​ជំរុញ​គម្រោង​ដែល​កំពុង​ដំណើរការ​ផ្សេងទៀត​ឱ្យ​ដើរតាម​ ​និង​បន្ត​នូវ​បេសកកម្ម​នេះ​។​

​T​SS​D​-​A​F​ ​បាន​ធ្វើ​ឱ្យ​ប្រសើរ​ឡើង​នូវ​ការ​ផ្តល់​សិទ្ធិ​អំណាច​សេដ្ឋកិច្ច​របស់​ស្ត្រី​នៅ​តាម​ជនបទ​ ​និង​បង្កើន​លទ្ធភាព​ទទួល​បាន​ហិរញ្ញវត្ថុ​សម្រាប់​ពួកគេ​ ​ជាមួយនឹង​មូលនិធិ​ជាង​ ​៧​០​ ​ភាគរយ​របស់​I​FAD​ ​ត្រូវ​បាន​ប្រើប្រាស់​ដោយ​ស្ត្រី​។​ ​ស្ត្រី​នៅ​តាម​ជនបទ​ក៏បាន​ទទួលការ​បណ្តុះបណ្តាល​ដើម្បី​កែ​លម្អ​ចំណេះ​ដឹង​ផ្នែក​ធុរកិច្ច​ ​និង​ហិរញ្ញវត្ថុ​ ​ភាពជា​អ្នកដឹកនាំ​ ​ទទួលយក​ការ​អនុវត្ត​ប្រកបដោយ​ភាព​ឆ្លាតវៃ​ ​និង​សមត្ថភាព​គ្រប់គ្រង​ ​និង​កាត់បន្ថយ​ហា​និ​ភ័យ​គ្រោះ​មហន្តរាយ​។​

​ស្ត្រី​បាន​ក្លាយ​ជា​អ្នកដឹកនាំ​ដែល​មាន​ចំនួន​ជិត​ ​៦​០​ ​ភាគរយ​នៃ​សមាជិក​គណៈកម្មាធិការ​គ្រប់គ្រង​ទាំងអស់​នៅ​ទូទាំង​២​៧​០​ ​ឃុំ​ក្នុង​ខេត្ត​គោលដៅ​ចំនួន​ប្រាំពីរ​។​ ​ពួកគេ​ក៏​មានលទ្ធភាព​ទទួល​បាន​សមធម៌​ជាមួយនឹង​ប្រាក់ឈ្នួល​ស្មើគ្នា​សម្រាប់​ការងារ​ដែល​គ្មាន​ជំនាញ​នៅ​ក្នុង​គម្រោង​ហេ​ដ្ឋា​រចនា​ស​ម្ព័ន្ធ​។​ ​ស្ត្រី​មាន​ចំនួន​ពាក់កណ្តាល​នៃ​បុគ្គលិក​ ​Commune​ ​Mobile​ ​Access​ ​Worker​ ​ដែល​ត្រូវ​បាន​ជ្រើសរើស​ ​ដែល​ពួកគេ​ទាំងនោះ​បាន​ប្រើប្រាស់​បទពិសោធន៍​ការងារ​ ​និង​ជំនាញ​ដើម្បី​ទទួល​បានការ​ងារ​កាន់តែ​ប្រសើរ​នៅ​ក្នុង​អង្គការ​ក្រៅ​រដ្ឋាភិបាល​ វិ​ស័​យ​ឯកជន​ ​និង​រចនា​ស​ម្ព័ន្ធ​រដ្ឋាភិបាល​ថ្នាក់ក្រោម​ជាតិ​។​

​ហែម​ ​ច​ន្ធូ ​មន្ត្រី​ជាន់ខ្ពស់​របស់​ធនាគារ​អភិវឌ្ឍន៍​អាស៊ី​បាន​និយាយ​ថា​ “​ស្របតាម​គម្រោង​ ​T​SS​D​ ​ដើម​ដែល​បាន​ចាប់ផ្តើម​ជាង​មួយ​ទសវត្សរ៍​មុន​ ​ការ​ផ្តល់​ហិរញ្ញប្បទាន​បន្ថែម​របស់​T​SS​D​ ​បាន​ផ្តល់​អាទិភាព​ដល់​ស្ត្រី​ជា​កសិករ​ដែល​រស់នៅ​ក្នុង​ភាព​ក្រីក្រ​ ​ដែល​ធ្វើ​អោយ​ជីវភាព​របស់​ពួកគេ​កាន់តែ​ប្រសើរ​ឡើង​ ​ដោយ​បាន​បង្កើន​ដើមទុន​ ​និង​ប្រាក់ចំណូល​ខ្ពស់​”​។​

​ពានរង្វាន់​ ​I​FAD​ ​ត្រូវ​បាន​ប្រារព្ធ​ឡើង​នៅ​ទីស្នាក់ការ​កណ្តាល​ ​I​FAD​ ​នៅ​ទីក្រុង​រ៉ូ​ម​ ​ប្រទេស​អ៊ីតាលី​ ​នៅ​ថ្ងៃ​ទី​១​៤​ខែកុម្ភៈ​។​ ​កិច្ចប្រជុំ​ក្រុមប្រឹក្សា​ភិ​បាល​ត្រូវ​បាន​ធ្វើឡើង​ចាប់ពី​ថ្ងៃ​ទី​ ​១​៤​-​១​៥​ខែកុម្ភៈ​ ​មាន​ការចូលរួម​ពី​មន្ត្រី​រដ្ឋាភិបាល​ជាន់ខ្ពស់​ ​រដ្ឋមន្ត្រី​ ​អ្នកជំនាញ​អភិវឌ្ឍន៍​ ​អ្នកជំនាញ​នុ​វា​នុ​វត្ត​ន៍ ​និង​កសិករ​ខ្នាត​តូច​មកពី​ ​ជុំវិញ​ពិភពលោក​ ​ដើម្បី​ពិភាក្សា​អំពី​របៀប​ដែល​ ​I​FAD​ ​និង​ដៃគូ​របស់​ខ្លួន​អាច​ប្រើប្រាស់​នុ​វា​នុ​វត្ត​ន៍​កាន់តែ​ប្រសើរ​ឡើង​ ​ដើម្បី​បម្រើ​សេចក្តីត្រូវ​ការ​របស់​សហគមន៍​ជនបទ​ ​និង​ប្រជាជន​ក្រីក្រ​។​

Related Posts

Previous Article

​ក្រុមហ៊ុន​ឥណ្ឌូណេស៊ី​ដ៏​ធំ​មួយ​ចាប់អារម្មណ៍​លើ​វិ​ស័​យ​អចល​ន​ទ្រព្យ​ ​និង​ផ្នែក​ថែទាំ​សុខភាព​ ​នៅ​កម្ពុជា​

Next Article

ប្រាក់ចំណូល​ពន្ធ​ក្នុង​ខែ​មករា​របស់​អគ្គនាយកដ្ឋាន​ពន្ធដារ​បាន​ធ្លាក់ចុះ​