កម្ពុជា​ទាក់ទាញ​វិនិយោគ​ចំនួន​ ​៤​,​៩​២​ ​ប៊ី​លាន​ដុល្លារ​ក្នុង​ឆ្នាំ​២​០​២​៣​ ​កើន​ឡើង​ ​២​២​ភាគរយ​

Share:
អគារ​ខ្ពស់​ៗ​ក្នុង​ទី​ក្រុងភ្នំពេញ​កំពុង​រីក​ដុះដាល​យ៉ាង​ឆាប់រហ័ស​។​ ​ខ្មែរ​ថា​ម​ស៍ / ​ផាន់​ ​រចនា​

​ក្រុមប្រឹក្សាអភិវឌ្ឍន៍​កម្ពុជា​ (C​D​C) ​បាន​និយាយ​នៅ​ក្នុង​សេចក្តីប្រកាស​ព័ត៌មាន​កាលពី​ថ្ងៃពុធ​ថា​ ​ប្រទេស​កម្ពុជា​បាន​ទាក់ទាញ​ការ​វិនិយោគ​ទ្រព្យ​សកម្ម​ថេរ​ចំនួន​ ​៤​,​៩​២​ប៊ី​លាន​ដុល្លារ​ក្នុង​ឆ្នាំ​២​០​២​៣​ ​កើន​ឡើង​ ​២​២​ភាគរយ​ពី​ ​៤​,​០​៣​ប៊ី​លាន​ដុល្លារ​កាលពីឆ្នាំមុន​។​

​ក្រុមប្រឹក្សាអភិវឌ្ឍន៍​កម្ពុជា​ ​បាន​ឱ្យ​ដឹង​ថា​ ​កម្ពុជា​បាន​អនុម័ត​គម្រោង​វិនិយោគ​ចំនួន​ ​២​៦​៨​ ​កាលពីឆ្នាំមុន​ ​ដែល​អាច​បង្កើត​ការងារ​បាន​ប្រហែល​ ​៣​០​៧​ ​០​០​០​ ​ដោយ​បន្ថែម​ថា​គម្រោង​ទាំងនោះ​ផ្តោត​សំខាន់​លើ​វិ​ស័យ​ឧស្សាហកម្ម​ ​ហេ​ដ្ឋា​រចនា​ស​ម្ព័ន្ធ ​កសិកម្ម​និង​ក​សិ​ឧស្សាហកម្ម​ ​និង​ទេសចរណ៍​។​

​ក្រុមប្រឹក្សាអភិវឌ្ឍន៍​កម្ពុជា​ ​បាន​បន្ថែម​ថា​ វិនិ​យោគិន​បរទេស​កំពូល​ទាំង​បី​នៅ​ក្នុង​ព្រះរាជាណាចក្រ​កាលពីឆ្នាំមុន​គឺ​មកពី​ប្រទេស​ចិន​ ​សិង្ហបុរី​ ​និង​ម៉ាឡេស៊ី​ ​ដោយ​បន្ថែម​ថា​ការ​វិនិយោគ​ពី​ប្រទេស​ចិន​មាន​ចំនួន​ ​៦​៦​ភាគរយ​នៃ​ការ​វិនិយោគ​សរុប​។

​រដ្ឋលេខាធិការ​ ​និង​ជា​អ្នកនាំពាក្យ​ក្រសួង​ពាណិជ្ជកម្ម​កម្ពុជា​ ​លោក​ ​ប៉ែន​ សុ​វិជាតិ​ ​មានប្រសាសន៍ថា​ ​កិច្ចព្រមព្រៀង​ភាពជា​ដៃគូ​សេដ្ឋកិច្ច​គ្រប់ជ្រុងជ្រោយ​ក្នុង​តំបន់​ (RC​E​P​) ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​កម្ពុជា​-​ចិន​ ​និង​ច្បាប់​ថ្មី​ស្តីពី​ការ​វិនិយោគ​របស់​កម្ពុជា​ ​គឺជា​កត្តា​សំខាន់​ដើម្បី​ទាក់ទាញ​លំ​ហូរ​វិនិយោគ​ផ្ទាល់​ពី​បរទេស​មកកាន់​ប្រទេស​។​

​លោក​បាន​ប្រាប់​សារ​ព័ត៌មាន​ស៊ី​ន​ហួ​ថា​ “​គំនិត​ផ្តួចផ្តើម​ខ្សែក្រវាត់​និង​ផ្លូវ​ក៏​ជា​ការ​រួមចំណែក​ដ៏​សំខាន់​ក្នុង​ការ​ទាក់ទាញ​អ្នក​វិនិយោគ​ចិន​កាន់តែ​ច្រើន​មក​កម្ពុជា​” ​។​ “​ការ​វិនិយោគ​ថ្មីៗ​ ​នឹង​នាំមក​នូវ​ដើមទុន​ថ្មី​ ​បច្ចេកវិទ្យា​ ​និង​ឱកាស​ការងារ​សម្រាប់​ប្រជាពលរដ្ឋ​របស់យើង​”​។​
X​in​h​u​a​

Related Posts

Previous Article

នាយករដ្ឋមន្ត្រី​កម្ពុជា​ ​ចូលរួម​រំលែកទុក្ខ​ដល់​ប្រទេស​ជប៉ុន​ ​ចំពោះ​ការ​រញ្ជួយ​ដី​នា​ពេលថ្មីៗនេះ​

Next Article

អត្តពលិក​កម្ពុជា​នឹង​ទៅ​ចូលរួម​ការប្រកួតកីឡា​គុនដាវ​អាស៊ី​អាគ្នេយ៍​ឆ្នាំ​២​០​២​៤​ ​នៅ​ប្រទេស​ម៉ាឡេស៊ី​