​វេទិកា​ភាព​ចម្រុះ​នៃ​ប្រព័ន្ធ​ផ្សព្វផ្សាយ​នៅ​កម្ពុជា​ត្រូវ​បាន​រៀបចំ​ឡើង​នៅ​រាជធានី​ភ្នំពេញ​

Share:

​អង្គការ​យូ​ណេស្កូ ​បាន​រៀបចំ​វេទិកា​ភាព​ចម្រុះ​នៃ​ប្រព័ន្ធ​ផ្សព្វផ្សាយ​កម្ពុជា​ឆ្នាំ​ ​២​០​២​៣​ ​ក្នុង​គោលបំណង​ពិភាក្សា​ ​ផ្លាស់ប្តូរ​ ​និង​ចែករំលែក​វិធី​សា​ស្រ្ត ​និង​គំនិតច្នៃប្រឌិត​ថ្មីៗ​ ​ដើម្បី​ទាញ​យក​អត្ថប្រយោជន៍​នៃ​ភាព​ចម្រុះ​ក្នុង​សង្គម​របស់​កម្ពុជា​ ​ដោយ​រួមគ្នា​អភិវឌ្ឍ​ប្រទេស​ ​និង​សម្រេច​បាន​នូវ​គោលដៅ​អភិវឌ្ឍន៍​ប្រកបដោយ​ចីរភាព​។​

​វេទិកា​នេះ​ត្រូវ​បាន​រៀបចំ​ឡើង​ក្រោម​កិច្ច​សហការ​ជាមួយ​ទីភ្នាក់ងារ​សហប្រតិបត្តិការ​អភិវឌ្ឍន៍​អន្តរជាតិ​ស៊ុ​យ​អែ​ត​ (S​I​D​A​) ​នៅ​ថ្ងៃ​ទី​១​២​ ​ខែ​ធ្នូ​ ​នៅ​សណ្ឋាគារ​សូ​ហ្វី​តែ​ល​ភូ​គី​ត្រា​ ​រាជធានី​ភ្នំពេញ​ ​ដោយមាន​ការចូលរួម​ពី​មន្ត្រី​រដ្ឋាភិបាល​ ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ ​អង្គការសង្គម​ស៊ីវិល​ ​ជនជាតិ​ភាគតិច​ ​ជន​មាន​ពិការភាព​ ​អ្នក​ស្រលាញ់​ភេទ​ដូចគ្នា​ ​ប្រជាពលរដ្ឋ​ ​និង​ក្រុម​យុវជន​ចំនួន​ ​១​៧​០​នាក់​។​

​ភាព​ចម្រុះ​នៅ​ក្នុង​ប្រព័ន្ធ​ផ្សព្វផ្សាយ​ ​សំដៅ​លើ​វិសាលភាព​ដែល​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឆ្លុះបញ្ចាំង​យ៉ាង​ត្រឹមត្រូវ​នូវ​ភាព​ខុសគ្នា​នៃ​ទ​ស្សនៈ​វប្បធម៌​ ​សង្គម​ ​បញ្ហា​ ​និង​មតិ​របស់​ប្រជាជន​ទាំងនោះ​នៅ​ក្នុង​ខ្លឹមសារ​វិចារណកថា​។​ ​ភាព​ពិត​ ​និង​ការប្រព្រឹត្តិ​ដោយ​ស្មើភាព​គ្នា​នៃ​ប្រជាពលរដ្ឋ​ក្នុង​សង្គម​គឺ​មាន​សារៈសំខាន់​ជាពិសេស​នៅ​ក្នុង​កម្មវិធី​ព័ត៌មាន​ ​និង​រឿងរ៉ាវ​ក្នុង​ពេល​បច្ចុប្បន្ន​ ​ដើម្បី​ជៀសវាង​ការ​ភ​ន្តច្រ​លំ​ ​និង​ជម្លោះ​ ​និង​បង្ហាញ​ពី​ភាព​ចម្រុះ​របស់​មនុស្ស​ប្រកបដោយ​យុត្តិធម៌​។​

​ជាមួយនឹង​ការ​ជ្រៀតចូល​យ៉ាង​លឿន​នៃ​ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម​ ​និង​ការ​កើន​ឡើង​នៃ​ចំនួន​វេទិកា​ឌី​ជី​ថល​ ​និង​អ្នកប្រើប្រាស់​ ​ផ្នែក​ខ្លះ​នៃ​សង្គម​ត្រូវ​បាន​គេ​មិន​យកចិត្តទុកដាក់​នៅ​ក្នុង​ប្រព័ន្ធ​ផ្សព្វផ្សាយ​ ​បែប​ប្រពៃណី​ ​ដែល​កំពុង​ស្វែងរក​បណ្តាញ​ ​និង​មធ្យោបាយ​ថ្មីៗ​ដើម្បី​បញ្ចេញយោបល់​ ​ក៏ដូចជា​ចូលរួម​ក្នុង​ការ​ជជែក​ដេញដោល​ជា​សាធារណៈ​ ​បញ្ចេញ​ទ​ស្សនៈ ​និង​រួមចំណែក​ក្នុង​ការ​អភិវឌ្ឍ​ប្រទេស​ជាមួយនឹង​គំនិត​ ​និង​ទ​ស្សនៈ​ថ្មីៗ​ ​និង​ប្រកបដោយ​ភាព​ច្នៃប្រឌិត​។​

“​វេទិកា​ភាព​ចម្រុះ​នៃ​ប្រព័ន្ធ​ផ្សព្វផ្សាយ​នឹង​ផ្តល់​ឱកាស​ពិសេស​មួយ​ដល់​ផ្ទះ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ ​និង​អ្នកជំនាញ​ដើម្បី​យល់​កាន់តែ​ច្បាស់​អំពី​តម្រូវ​ការដែល​កំពុង​វិវត្ត​ ​និង​ភាព​ចម្រុះ​របស់​ទស្សនិកជន​ពួកគេ​ ​ដោយ​អនុញ្ញាត​ឱ្យ​ពួកគេ​ផលិត​មាតិកា​ដែល​សមស្រប​នឹង​តម្រូវ​ការ​របស់​សង្គម​ចម្រុះ​ដែល​ ​អាច​ពង្រឹង​ទំនុក​ចិត្ត​ ​និង​ការចូលរួម​របស់​ពួកគេ​ ​រួមចំណែក​ដល់​និរន្តរភាព​ហិរញ្ញវត្ថុ​របស់​ប្រព័ន្ធ​ផ្សព្វផ្សាយ​”

​នៅ​ក្នុង​វេទិកា​នេះ​ ​អង្គការ​យូ​ណេស្កូ​បាន​ដាក់​ចេញ​ការ​បោះពុម្ពផ្សាយ​របស់​ខ្លួន​ដែល​មាន​ចំណងជើង​ថា​ “​Who​ ​Make​s ​t​h​e​ ​Cambodian​ ​News​?” ​ដែល​ជា​ការ​សិក្សាស្រាវជ្រាវ​យ៉ាង​ពេញលេញ​មួយ​ ​តាមរយៈ​ការ​តាមដាន​ ​និង​វិភាគ​ព័ត៌មាន​ជាង​ ​៤​០​០​០​ ​ដែល​បង្ហាញ​ពី​គ​ម្លា​ត​យ៉ាង​ខ្លាំង​ក្នុង​ការ​ ​រវាង​បុរស​ ​និង​ស្ត្រី​នៅ​ក្នុង​វិ​ស​័​យ​សារ​ព័ត៌មាន​។​ ​A​K​P​-C​h​e​a​ ​Van​n​a​k

Related Posts

Previous Article

​អាជ្ញាធរ​ជាតិ​អប្សរា​ប្រកាស​ពី​កម្មវិធី​សម្ដែង​សិល្បៈ​ចម្រុះ​ក្នុង​ព្រឹត្តិការណ៍​រំលឹក​គុណ​អង្គរ​

Next Article

​នាយករដ្ឋមន្ត្រី​កម្ពុជា​អនុញ្ញាត​ឲ្យ​ថ្នាក់​ដឹកនាំ​ក្រុមហ៊ុន​វៀតណាម​ជួប​សម្តែង​ការគួរសម​