​នាយករដ្ឋមន្ត្រី​កម្ពុជា​ ​អំពាវនាវ​ឲ្យ​ចាត់វិធានការ​បន្ថែម​ទៀត​ចំពោះ​អ្នក​បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង​

Share:

ឯកឧត្តម​បណ្ឌិត​ ​ហ៊ុន​ ​ម៉ា​ណែ​ត​ ​នាយករដ្ឋមន្ត្រី​បាន​ជំរុញ​អគ្គស្នងការ​នគរបាល​ជាតិ​អោយ​ពង្រឹង​វិធានការ​ទប់​ស្កាត់​ការ​បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង​ ​ដើម្បី​ការពារ​គ្រោះថ្នាក់​ចរាចរណ៍​ ​ដែល​ជា​មូលហេតុ​ចម្បង​នៃ​ការ​ស្លាប់​ ​និង​របួស​នៅ​កម្ពុជា​។​

ឯកឧត្តម​បណ្ឌិត​នាយករដ្ឋមន្ត្រី​បាន​លើកឡើង​បែប​នេះ​ ​ក្នុង​ឱកាស​អញ្ជើញ​ជា​អធិបតី​បិទ​សន្និបាត​ប្រចាំ​ឆ្នាំ​របស់​​​ក្រសួង​ព័ត៌មាន​រយៈពេល​ពីរ​ថ្ងៃ​ ​ដែល​បាន​រៀបចំ​នៅ​សណ្ឋាគារ​សុខា​ភ្នំពេញ​កាល​ពីម្សិលមិញ​។​

​ឯកឧត្តម​បណ្ឌិត​បាន​សម្ដែង​ការ​សោកស្ដាយ​ចំពោះ​ការ​ស្លាប់​បាត់បង់ជីវិត​ដោយសារ​គ្រោះថ្នាក់​ចរាចរណ៍​ក្នុង​រាជធានី​ភ្នំពេញ​នា​ពេលថ្មីៗនេះ​ ​ដោយ​ឯកឧត្តម​បណ្ឌិត​បាន​លើកឡើង​ថា​ ​គ្រោះថ្នាក់​ចរាចរណ៍​បាន​សម្លាប់​មនុស្ស​ច្រើនជាង​គ្រាប់មីន​ទៅទៀត​។​ ​ដូច្នេះ​បាន​អំពាវនាវ​ឲ្យ​ពិនិត្យ​លើ​វិធានការ​គ្រប់គ្រង​គ្រឿងស្រវឹង​ ​ដើម្បី​បញ្ចៀស​បញ្ហា​នេះ​។​

​ជាមួយគ្នា​នេះ​ ​ឯកឧត្តម​បណ្ឌិត​បាន​ក្រើន​រំលឹក​ដល់​ស្ថានីយ​ទូរទស្សន៍​ទាំងអស់​អោយ​បញ្ឈប់​ការ​ហៅ​ទស្សនិកជន​ឡើង​ឆាក​គាស់​កំប៉ុង​ស្រា​បៀរ​ ​ដែល​ជា​កំហុស​ធ្ងន់ធ្ងរ​ ​ហើយ​បាន​ជំរុញ​ឱ្យ​អ្នក​សារ​ព័ត៌មាន​ត្រូវ​សហការ​គ្នា​ទប់​ស្កាត់​ការ​ផ្សព្វផ្សាយ​គ្រឿងស្រវឹង​ ​និង​បង្កើន​ការយល់​ដឹង​របស់​សាធារណជន​អំពី​ផល​ប៉ះពាល់​នៃ​គ្រឿងស្រវឹង​។​

​នៅដើមខែនេះ​ ​ក្រសួង​ព័ត៌មាន​បាន​ផ្សព្វផ្សាយ​ឡើងវិញ​នូវ​ការ​ហាមប្រាម​ការ​ផ្សព្វផ្សាយ​គ្រឿងស្រវឹង​មិន​សមរម្យ​លើ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ ​ជាពិសេស​តាម​ទូរទស្សន៍​។​

​ឯកឧត្តម​ ​ស​ ​សុខា​ ​ឧបនាយករដ្ឋមន្ត្រី​ ​និង​ជា​រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​ ​ក៏បាន​សម្តែង​ការ​ព្រួយ​បារ​ម្មណ៍​ចំពោះ​ការ​កើន​ឡើង​នៃ​ករណី​គ្រោះថ្នាក់​ចរាចរណ៍​ដែល​បណ្តាលមកពី​ការ​បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង​ ​ដោយ​ឯកឧត្តម​បាន​ចង្អុលបង្ហាញ​ថា​ ​នៅ​ឆ្នាំ​២​០​២​៣​ ​គ្រោះថ្នាក់​ចរាចរណ៍​បាន​សម្លាប់​មនុស្ស​ចំនួន​ ​១​.​៩​៥​២​នាក់​។​

​យោង​តាមច្បាប់​ចរាចរណ៍​ផ្លូវគោក​ដែល​មានស្រាប់​ ​ជន​ណា​ដែល​បើកបរ​ក្រោម​ឥទ្ធិពល​នៃ​គ្រឿងស្រវឹង​ចាប់ពី​ ​០​,​៤​ ​ដល់​ ​០​,​៨​ ​គឺជា​បទល្មើស​ដែល​ត្រូវ​ផ្តន្ទាទោស​ដាក់​ពន្ធ​នាគា​រ​ពី​ ​១​ ​ខែ​ ​ទៅ​ ​៦​ ​ខែ​ ​និង​ពិន័យ​ជា​ប្រាក់​ពី​ ​៤​ ​លាន​រៀល​ ​ខណៈ​ដែល​ចាប់បាន​អ្នក​បើកបរ​ដែល​មាន​ជាតិ​ស្រវឹង​លើស​ពី​ ​០​,​៨​ ​ត្រូវ​ទទួលទោស​បន្ថែម​ទៀត​។​ ​A​K​P

Related Posts

Previous Article

គណៈប្រតិភូ​កម្ពុជា​ ​ជូនពរ​បុណ្យចូលឆ្នាំ​ថ្មី​នា​ពេល​ខាងមុខ​ ​ដល់​ខេត្ត​ ​វិញ​ ​ឡុង​

Next Article

​សម្តេច​តេជោ ​ហ៊ុន​ ​សែន​៖​ ​គណបក្សប្រជាជន​កម្ពុជា​ចាត់​ទុក​ប្រទេស​ទាំងអស់​ជា​មិត្ត​ដូចគ្នា​