​ក្រុម​ការងារ​រដ្ឋបាល​ព្រៃឈើ​ ​ចុះ​ធ្វើការ​អង្កេត​សត្វព្រៃ​

Khmer Times Share:

អង្គការ​ជីវិត​ធម្មជាតិ​នៅ​កម្ពុជា​ (​Nature​Life​ ​Cam​bo​d​i​a​) ​និង​តំបន់​ការពារ​សហគមន៍​អូរ​រៃ​ (C​P​A​) ​បាន​សហការ​ជាមួយ​ក្រុម​ការងារ​រដ្ឋបាល​ព្រៃឈើ​ជាតិ​ ​និង​ខេត្ត​ ​និង​ក្រុមហ៊ុន​ដីសម្បទាន​សេដ្ឋកិច្ច​ ​ហុង​ ​អា​ញ់​លំ​ផាត់​ ​ដើម្បី​សិក្សា​ពី​វត្តមាន​សត្វព្រៃ​នៅ​ក្នុង​ក្រុមហ៊ុន​ដីសម្បទាន​សេដ្ឋកិច្ច​ ​ហុង​ ​អា​ញ់​លំ​ផាត់​ ​នៅ​ថ្ងៃ​ទី​១​០​ ​ខែកុម្ភៈ​ ​ឆ្នាំ​ ​២​០​២​៤​។​

​យោង​តាម​ហ្វេសប៊ុក​ដែល​បាន​បង្ហោះ​នៅ​ថ្ងៃ​ទី​២​៦​ ​ខែកុម្ភៈ​ ​ឆ្នាំ​២​០​២​៤​ ​អង្គការ​ជីវិត​ធម្មជាតិ​នៅ​កម្ពុជា​ ​បាន​បញ្ជាក់​ថា​ ​ផ្ទៃដី​ទំហំ​ ​២​៧​០​ ​ហិកតា​នេះ​ ​គឺជា​ដី​ដ៏​មាន​សារៈសំខាន់​មួយ​ដោយសារតែ​គ្របដណ្តប់​ដោយ​ព្រៃ​ស្ងួត​ ​វាលស្មៅ​ ​និង​ដីសើម​តាម​រដូវ​សំខាន់​ៗ​ចំនួន​ប្រាំ​ (​ដូចជា​ ​ទន្សោង​តូច​ ​ទន្សោង​ធំ​ ​ក្តាន់​ទឹក​ ​តាដក់​ ​ត្រ​យ៉ង​ ​និង​ ​អា​លំ​ត្រ​យ៉ង​ ​ដែល​បម្រើ​ជា​ជម្រក​ចំណី​ ​និង​សំបុក​នៃ​ប្រភេទ​សត្វ​ដែល​រង​ការ​គំរាមកំហែង​ជាសាកល​ ​រួម​មាន​ ​សត្វ​ក្រៀល​ ​សត្វ​ត្រ​យ៉ង​យក្ស​ ​សត្វ​ត្រុំ​ ​សត្វ​ក្ងោក​បៃតង​ ​និង​សត្វ​ត្រដក់​តូច​។​

​ឆ្លើយតបនឹង​សំណួរ​របស់​ក្រុម​ការងារ​អង្កេត​ ​គណៈកម្មាធិការ​តំបន់​ការពារ​សហគមន៍​អូរ​រៃ​ ​បាន​ស្នើសុំ​រក្សា​ដី​នេះ​ ​ដើម្បី​អភិ​រក្ស​សត្វ​ក្រៀល​ (​ប្រភេទ​សត្វ​ងាយ​រងគ្រោះ​) ​និង​សត្វ​ត្រ​យ៉ង​យក្ស​ (​សត្វស្លាប​ដែល​ជិត​ផុតពូជ​ ​និង​ជា​និមិត្តរូប​ជាតិ​នៃ​ប្រទេស​កម្ពុជា​)​។​ ​ដី​នេះ​ក៏​បម្រើ​ជា​តំបន់​វាលស្មៅ​ ​សម្រាប់​សត្វពាហនៈ​រាប់​រយ​ក្បាល​ ​ដែល​ជា​របស់​អ្នកភូមិ​ក្បែរ​នោះ​។​ ​ការ​ចិញ្ចឹមសត្វ​គឺជា​ប្រភព​ចំណូល​មួយ​របស់​សហគមន៍​មូលដ្ឋាន​។​

​ការសិក្សា​ ​និង​តាមដាន​វត្តមាន​សត្វព្រៃ​ ​ត្រូវ​បាន​ធ្វើឡើង​ ​ចាប់ពី​ថ្ងៃ​ទី​៥​ ​ដល់​ថ្ងៃ​ទី​១​៦​ ​ខែកុម្ភៈ​ ​ឆ្នាំ​ ​២​០​២​៤​ ​ដើម្បី​កត់ត្រា​ប្រភេទ​សត្វព្រៃ​សំខាន់​ៗ​ ​និង​ការ​គំរាមកំហែង​ផ្សេងៗ​ ​នៅ​ក្នុង​តំបន់​សិក្សា​។​

Related Posts

Previous Article

​ឧបការី​រដ្ឋមន្ត្រីការបរទេស​អាមេរិក​ ​ទទួលបន្ទុក​តំបន់​អាស៊ី​បូព៌ា​ ​និង​ប៉ាស៊ីហ្វិក​ ​ជួបពិភាក្សា​ការងារ​ជាមួយ​ឯកឧត្តម​បណ្ឌិត​នាយករដ្ឋមន្ត្រី​ ​ហ៊ុន​ ​ម៉ា​ណែ​ត​

Next Article

កម្ពុជា​អំពាវនាវ​អោយ​មាន​កិច្ច​សហប្រតិបត្តិការ​ពាណិជ្ជកម្ម​បន្ថែម​នៅ​ក្នុង​កិច្ចប្រជុំ​របស់​អង្គការ​ ​W​TO​