កម្ពុជា​នឹង​ធ្វើជា​ម្ចាស់ផ្ទះ​ព្រឹត្ត​ការណ៍​កីឡា​ប៉ា​រ៉ា​ហ្គេ​ម​យុវជន​អាស៊ី​លើក​ទី​៦​ ​នៅ​ឆ្នាំ​២​០​២​៩​

Share:
កិច្ចព្រមព្រៀង​បឋម​ក្នុង​ការ​ធ្វើជា​ម្ចាស់ផ្ទះ​ព្រឹត្ត​ការណ៍​កីឡា​ឆ្នាំ​២​០​២​៩​ ​ត្រូវ​បាន​ចុះហត្ថលេខា​នៅ​ឆ្នាំ​២​០​២​១​។​ ​A​K​P​

កម្ពុជា​នឹង​ធ្វើជា​ម្ចាស់ផ្ទះ​ព្រឹត្ត​ការណ៍​កីឡា​ប៉ា​រ៉ា​ហ្គេ​ម​យុវជន​អាស៊ី​ ​លើក​ទី​៦​ (6​t​h​Asian​ ​Youth​ ​Par​a​ ​Game​s)​បន្ទាប់ពី​ព្រឹត្ត​ការណ៍​កីឡា​យុវជន​អាស៊ី​ ​លើក​ទី​៥​ ​ឆ្នាំ​២​០​២​៩​ (5​t​h​Asian​ ​Youth​ ​Game​s)​នេះ​បើ​យោង​តាម​សេចក្តីប្រកាស​ព័ត៌មាន​របស់​គណៈកម្មាធិការ​ជាតិ​ប៉ា​រ៉ា​ឡាំ​ពិ​ក​កម្ពុជា​។​

​លោក​ ​Ma​j​i​d​ ​Rash​e​d​ ​ប្រធាន​គណៈកម្មាធិការ​ប៉ា​រ៉ា​ឡាំ​ពិ​ក​អាស៊ី​ (​A​P​C) ​បាន​ថ្លែង​អំណរគុណ​យ៉ាង​ជ្រាលជ្រៅ​បំផុត​ពី​ក្រុមប្រឹក្សា​ប្រតិបត្តិ​ ​និង​គណៈ​គ្រប់គ្រង​របស់​ ​A​P​C ​ជូន​ចំពោះ​ ​ឯកឧត្តម​បណ្ឌិត​ ​ហ៊ុន​ ​ម៉ា​ណែ​ត​ ​នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រកម្ពុជា​ ​ចំពោះ​ការ​ឯកភាព​ធ្វើជា​ម្ចាស់ផ្ទះ​កីឡា​ព្រឹត្ត​ការណ៍​កីឡា​ប៉ា​រ៉ា​ហ្គេ​ម​យុវជន​អាស៊ី​ ​លើក​ទី​៦​។​

​លោក​ ​Rash​e​d​ ​បាន​និយាយ​នៅ​ក្នុង​លិខិត​ឆ្លើយតប​របស់​គាត់​ទៅកាន់​នាយករដ្ឋមន្ត្រី​ថា​គណៈកម្មាធិការ​ប៉ា​រ៉ា​ឡាំ​ពិ​ក​អាស៊ី​ ​ប្តេជ្ញា​សហការ​យ៉ាង​ជិតស្និទ្ធ​ជាមួយ​រាជរដ្ឋាភិបាល​កម្ពុជា​ ​គណៈកម្មាធិការ​ជាតិ​ប៉ា​រ៉ា​ឡាំ​ពិ​ក​កម្ពុជា​ ​គណៈកម្មាធិការ​ជាតិ​អូ​ឡាំ​ពិ​ក​កម្ពុជា​ ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការប្រកួតកីឡា​ ​និង​ភាគី​ពាក់ព័ន្ធ​ទាំងអស់​ ​ដើម្បី​រៀបចំ​ការប្រកួតកីឡា​ប៉ា​រ៉ា​ហ្គេ​ម​យុវជន​អាស៊ី​ ​ប្រកបដោយ​សមត្ថភាព​ ​និង​ជោគជ័យ​ដែល​នឹង​ពង្រឹង​ ​និង​អភិវឌ្ឍ​បន្ថែម​ទៀត​នូវ​ចលនា​ប៉ា​រ៉ា​ឡាំ​ពិ​ក​នៅ​អាស៊ី​។

​លើស​ពី​នេះ​ ​លោក​ ​Rash​e​d​ ​នឹង​មក​បំពេញ​ទស្សនកិច្ច​នៅ​ព្រះរាជាណាចក្រកម្ពុជា​ក្នុង​ខែ​មីនា​ ​ឆ្នាំ​២​០​២​៤​ ​ដើម្បី​ចូល​ជួប​សម្តែង​ការគួរសម​ជាមួយ​នាយករដ្ឋមន្ត្រី​ ​និង​ចុះហត្ថលេខា​ជា​ផ្លូវការ​លើ​អនុស្សរណៈ​នៃ​កិច្ច​សហប្រតិបត្តិការ​ជាមួយ​សម​ភាគី​កម្ពុជា​ក្នុងឋានៈជា​ម្ចាស់ផ្ទះ​នៃ​ព្រឹត្តិការណ៍​ប៉ា​រ៉ា​ហ្គេ​ម​អាស៊ី​លើក​ទី​៦​ ​ឆ្នាំ​២​០​២​៩​ ​នៅ​រាជធានី​ភ្នំពេញ​។​
​A​K​P​

Related Posts

Previous Article

ក្តី​បារម្ភ​នៃ​ការ​ជួញ​ដូរ​មនុស្ស​ជំរុញ​ឲ្យ​ទី​ម័​រ​ឡេ​ស្តេ ​ហាមប្រាម​យុវជន​មិន​ឱ្យ​ធ្វើដំណើរ​មក​កម្ពុជា

Next Article

នាយករដ្ឋមន្ត្រី​ចិន​ ​ផ្ញើ​លិខិត​អប​អរសាទរ​សម្រាប់​ឆ្នាំ​ផ្លាស់ប្តូរ​ប្រជាជន​និង​ប្រជាជន​ចិន​-​កម្ពុជា