​ក្រសួង​វប្បធម៌​ធ្វើ​កិច្ច​សហប្រតិបត្តិការ​ ស្នើសុំ​វត្ថុបុរាណ​ពី​ប្រទេស​ថៃ​ ​និង​ចិន​

​ហង្ស​ ​ពណ្ណរាយ​ / Khmer Times Share:
​បដិមាដែល​កម្ពុជា​ដាក់​តាំង​បង្ហាញ​នៅ​សារមន្ទីរ​ជាតិ​។​  ​ខ្មែរ​ថា​ម​ស៍​៖​ ​ប៉ាន់​ ​រចនា​

 

​ក្រសួង​វប្បធម៌​ ​និង​វិចិត្រ​សិល្បៈ ​បន្ត​ធ្វើ​កិច្ច​សហប្រតិបត្តិការ​ស្នើ​សុំ​វត្ថុបុរាណ​ ​ដែល​មាន​ដើមកំណើត​ជា​របស់​ខ្មែរ​ពី​ប្រទេស​ថៃ​ ​និង​ចិន​ ​ដើម្បី​ថែរក្សា​ ​និង​អភិ​រក្ស​ជា​សម្បត្តិ​វប្បធម៌​កម្ពុជា​ ​បន្ទាប់​ពី​បាត់​មួយ​ចំនួន​ក្នុង​សម័យកាល​សង្គ្រាម​។​

​លោកស្រី​ ភឿ​ង​ ​សកុណា​ ​រដ្ឋមន្ត្រី​ក្រសួង​វប្បធម៌​ ​និង​វិចិត្រ​សិល្បៈ ​បាន​ឱ្យ​ដឹង​ថា​ ​បន្ទាប់ពី​សហរដ្ឋអ​ាមេរិក​ ​កម្ពុជា​ក៏​មាន​កិច្ច​សហប្រតិបត្តិការ​ស្នើសុំ​វត្ថុបុរាណ​របស់​ខ្មែរ​មក​វិញ​ពី​ប្រទេស​ថៃ​ ​និង​ចិន​ ​ដើម្បី​ថែរក្សា​ ​និង​អភិ​រក្ស​ ​ជា​សម្បត្តិ​វប្បធម៌​របស់​ខ្មែរ​។​

​លោកស្រី​បន្ត​ថា​ ​បច្ចុប្បន្ន​ ​សម្រាប់​កិច្ច​សហប្រតិបត្តិការ​ស្នើ​សុំ​វត្ថុបុរាណ​ពី​ប្រទេស​ថៃ​ ​និង​ចិន​ ​មិនទាន់​សកម្ម​ច្រើន​នៅ​ឡើយ​ ​ប៉ុន្តែ​នឹង​បង្កើន​សកម្មភាព​ឱ្យ​កាន់តែ​ប្រសើរ​រវាង​កម្ពុជា​ ​ថៃ​ ​និង​កម្ពុជា​ ​ចិន​។​

​លោកស្រី​ ភឿ​ង​ ​សកុណា​ ​បន្ថែម​ថា​ ​កាលពី​ចុងខែ​សីហា​ ​ក្រសួង​វប្បធម៌​ ​និង​វិចិត្រ​សិល្បៈ ​បាន​ចុះ​កិច្ចព្រមព្រៀង​ផ្នែក​វប្បធម៌​ ​ជាមួយ​សហរដ្ឋអាមេរិក​ ​ដើម្បី​ទប់​ស្កាត់​ការ​ជួញ​ដូរ​ខុស​ច្បាប់​នូវ​វត្ថុបុរាណ​ ​និង​សម្បត្តិ​វប្បធម៌​។​

​រដ្ឋមន្ត្រី​បញ្ជាក់​ថា​៖​ ​«​យើង​ធ្លាប់​ទទួល​បាន​វត្ថុបុរាណ​ពី​ថៃ​មួយ​ចំនួន​ដែរ​ ​ហើយ​សម្រាប់​ប្រទេស​ចិន​ ​យើង​នឹង​បង្កើន​សកម្មភាព​បន្ត​កិច្ច​សហប្រតិបត្តិការ​បន្ថែម​ទៀត​»​។​

​លោកស្រី​ថ្លែង​ថា​ ​សម្រាប់​គោល​បំណង​របស់​កម្ពុជា​ ​ចង់​បន្ត​កិច្ច​សហប្រតិបត្តិការ​ជាមួយ​បណ្ដា​ប្រទេស​ជាច្រើន​ទាំង​ក្នុង​តំបន់​ ​និង​ពិភពលោក​ ​ដើម្បី​ស្នើ​វត្ថុបុរាណ​របស់​កម្ពុជា​ត្រឡប់មកវិញ​។​

​រដ្ឋមន្ត្រី​បន្ថែម​ថា​ ​វត្ថុបុរាណ​ខ្មែរ​ ​គឺជា​ព្រលឹង​ដូនតា​ខ្មែរ​ ​និង​រតនសម្បត្តិ​ដ៏​មាន​តម្លៃ​ ​ដែល​បាន​រសាត់​ចាក​ឆ្ងាយ​ពី​
មាតុ​ភូមិ​កំណើត​អស់​ជាច្រើន​ឆ្នាំ​កន្លងទៅ​នេះ​។​

​លោកស្រី​ ភឿ​ង​ ​សកុណា​ ​បញ្ជាក់​ថា​៖​ ​«​មូលហេតុ​ដែល​វត្ថុ​បុរាណ​របស់​កម្ពុជា​មាន​វត្តមាន​នៅ​បរទេស​ ​ដោយសារ​នៅ​ពេល​នោះ​កម្ពុជា​មាន​សង្គ្រាម​ ​ហើយ​មាន​មនុស្ស​លួច​យក​ទៅ​ឆ្លង​ដែន​រហូត​ដល់​ប្រទេស​ឆ្ងាយ​ៗ​។​ ​វត្ថុបុរាណ​របស់​កម្ពុជា​ ​គឺ​មាន​តម្លៃ​ថ្លៃ​ ​អ៊ីចឹង​ ​មានតែ​ប្រទេស​អ្នកមាន​ត​ែប៉ុណ្ណោះ​ដែល​មាន​លុយ​ទិញ​»​។​

​លោកស្រី​បន្ថែម​ថា​ ​បច្ចុប្បន្ន​ ​កម្ពុជា​មាន​សន្តិភាព​ ​និង​មាន​ភាព​រីក​ចម្រើន​ ​ជាពិសេស​មានលទ្ធភាព​ស្វែងរក​ ​និង​ស្គាល់​វត្ថុបុរាណ​ជា​របស់យើង​ពិតប្រាកដ​ ​ដូច្នេះ​ ​ស្នើសុំ​ដើម្បី​តម្កល់​នៅ​កម្ពុជា​ឡើងវិញ​។​

​លោកស្រី​បន្ត​ថា​ ​វត្ថុបុរាណ​កម្ពុជា​ភាគច្រើន​ ​មាន​វត្តមាន​នៅ​សហរដ្ឋអាមេរិក​ ​និង​ប្រទេស​ក្នុង​តំបន់​អឺរ៉ុប​។​ ​អស់​រយៈពេល​ជាច្រើន​ទសវត្សរ៍​មក​ហើយ​ ​ដែល​វត្ថុបុរាណ​របស់​កម្ពុជា​ ​ត្រូវ​បាន​លួច​ ​និង​ទទួល​ទិញ​ ​ពី​អ្នក​ប្រមូល​ជា​លក្ខណៈ​ឯកជន​ ​និង​បណ្តា​សារមន្ទីរ​នៅ​ទូទាំង​ពិភពលោក​។​

​រដ្ឋមន្ត្រី​បញ្ជាក់​ថា​ ​វត្ថុ​សិល្បៈ​ច្រើន​រាប់មិនអស់​រួម​មាន​ ​វត្ថុបុរាណ​ខ្មែរ​មាន​ដូចជា​ ​រូប​បដិមា​ ​គ្រឿង​លម្អ​ស្ថាបត្យកម្ម​ ​និង​វត្ថុ​សិល្បៈ​ជា​ប្រភេទ​ ​កុលាលភាជន៍​ ​និង​ធ្វើ​ពី​សំ​រិទ្ធ​ ​ត្រូវ​បាន​គេ​លក់​ ​និង​បន្ត​ដាក់​លក់​ដោយ​ខុសច្បាប់​នៅ​លើ​
ទី​ផ្សារ​វត្ថុ​ សិល្បៈ​អន្តរជាតិ​។​

​លោកស្រី​ ភឿ​ង​ ​សកុណា​ ​បន្ថែម​ថា​ ​វិធានការ​ប្រកប​ដោយ​ប្រសិទ្ធ​ភាព​ ​ដើម្បី​ទប់​ស្កាត់​ការ​ជួញ​ដូរ​ខុស​ច្បាប់​រាល់​វត្ថុបុរាណ​ ​និង​សម្បត្តិ​វប្បធម៌​ ​គឺ​អាស្រ័យ​លើ​កិច្ច​សហប្រតិបត្តិការ​យ៉ាង​ជិត​ស្និទ្ធិ​រវាង​ភាគី​ពាក់ព័ន្ធ​សំខាន់​ៗ​។​

​រដ្ឋមន្ត្រី​លើក​ទឹក​ចិត្ត​ដល់​បុគ្គល​ ​និង​សារមន្ទីរ​ ​ក៏ដូចជា​ស្ថាប័ន​នានា​លើ​សាកលលោក​ ​ដែល​កំពុង​រក្សាទុក​វត្ថុបុរាណ​របស់​កម្ពុជា​ ​ផ្ដល់​កិច្ច​សហការ​ជាមួយ​រដ្ឋាភិបាល​កម្ពុជា​ ​តាមរយៈ​ក្រសួង​វប្បធម៌​ ​និង​វិចិត្រ​សិល្បៈ ​ឬ​ស្ថានទូត​កម្ពុជា​ប្រចាំការ​ក្នុង​ប្រទេស​នីមួយៗ​ ​ដើម្បី​ប្រគល់​ត្រឡប់មក​កម្ពុជា​វិញ​។​

​លោក​ ​ប្រាក់​ ​សុវណ្ណ​រ៉ា​ ​អគ្គនាយក​បេតិកភណ្ឌ​ ​នៃ​ក្រសួង​វប្បធម៌​ ​និង​វិចិត្រ​សិល្បៈ ​បាន​ឱ្យ​ដឹង​ថា​ ​បច្ចុប្បន្ន​ ​ចំពោះ​សម្បត្តិ​បេតិកភណ្ឌ​ ​និង​វត្ថុបុរាណ​នៅ​កម្ពុជា​ ​ក្រសួង​តែង​បណ្ដុះ​បណ្ដាល​មន្ត្រី​ទៅតាម​មុខជំនាញ​នីមួយៗ​ ​ដើម្បី​ការពារ​ ​ថែរក្សា​ ​និង​អភិ​រក្ស​ ឱ្យ​មាន​ប្រសិទ្ធ​ភាព​។​

​លោក​បន្ថែម​ថា​ ​គោលបំណង​ ​និង​គោល​នយោបាយ​របស់​​​ក្រសួង​ ​គឺ​អភិ​រក្ស​ ​និង​អភិវឌ្ឍ​សម្បត្តិ​វប្បធម៌​ជាតិ​ ឱ្យ​កាន់​តែ​រុងរឿង​ ​និង​រីក​ចម្រើន​ឡើង​ ​ព្រមទាំង​ទទួលស្គាល់​ទាំង​ក្នុង​តំបន់​ ​និង​លើឆាកអន្តរជាតិ​។​

​លោក​បន្ត​ថា​ ​ក្រសួង​មាន​កម្មវិធី​គាំពារ​បេតិកភណ្ឌ​វប្បធម៌​រូបី​ ​កម្មវិធី​លើកស្ទួយ​បេតិកភណ្ឌ​វប្បធម៌​អរូបី​ ​និង​កម្មវិធី​គ្រប់គ្រង​ស្ថាប័ន​ ​និង​សេវា​គាំទ្រ​ទូទៅ​។​

​លោក​ ​ប្រាក់​ ​សុវណ្ណ​រ៉ា​ ​បញ្ជាក់​ថា​៖​ ​«​យើង​តែង​បណ្តុះ​បណ្តាល​មន្ត្រី​ជំនាញ​ជា​រៀងរាល់​ឆ្នាំ​ ​ហើយ​ក្រសួង​ ​ក៏មាន​ដៃគូ​ពាក់ព័ន្ធ​ចូលរួម​សហការ​ ​ដើម្បី​បណ្ដុះ​បណ្ដាល​មន្ត្រី​ពាក់ព័ន្ធ​នឹង​ការពារ​វត្ថុបុរាណ​ ​និង​បេតិកភណ្ឌ​វប្បធម៌​ពី​គ្រោះ​មហន្តរាយ​ធម្មជាតិ​ ​លួច​ ​ឬ​បំផ្លិចបំផ្លាញ​ ​និង​ការ​ជួញ​ដូរ​ ​ជាដើម​»​។​

​កាលពី​ខែកុម្ភៈ​ ​ឆ្នាំ​២​០​២​៣​ ​កម្ពុជា​ ​ធ្លាប់​ទទួល​វត្ថុបុរាណ​ប្រភេទ​គ្រឿង​អ​លង្កា​បុរាណ​ចំនួន​ ​៧​៧​ ​ពី​ក្រុម​គ្រួសារ​របស់​លោក​ ​Do​u​g​l​as​ ​Latch​ford​ ​ជនជាតិ​អង់គ្លេស​ ​ដែល​ជា​អ្នក​រក្សា​ទុក​វត្ថុបុរាណ​។​ ​គ្រឿង​អលង្ការ​បុរាណ​ខ្មែរ​ទាំងនោះ​មាន​​ដូចជា​ ​ក្បាំង​មកុដ​ ​ខ្សែក​ ​ខ្សែដៃ​ ​ខ្សែ​ក្រវាត់​ ​ក្រវិល​ ​បន្តោង​ ​ស្ថិត​ក្នុង​សម័យ​មុន​អង្គរ​ ​និង​សម័យ​អង្គរ​ ​ដែល​ជា​គ្រឿងអលង្ការ​មាស​ ​និង​លោហៈ៕

Related Posts

Previous Article

កម្ពុជា និងឥណ្ឌូណេស៊ី បានព្រមព្រៀងគ្នាបន្តពង្រឹងកិច្ចសហប្រតិបត្តិការ​

Next Article

ក្រសួង​បរិស្ថាន​បង្កើត​ទំនាក់ទំនង​ជាមួយប្រព័ន្ធ ផ្សព្វផ្សាយដើម្បីជំរុញ​រឿងការ​ប្រែប្រួល​អាកាសធាតុ​