រដ្ឋមន្ត្រី​ក្រសួង​បរិស្ថាន​លើកឡើង​ពី​ការ​អនុវត្ត​វិធី​៥​យ៉ាង​ក្នុង​ការ​កាត់បន្ថយ​សំណល់​ប្លាស្ទិក​

Share:

លោក​បណ្ឌិត​ អ៊ា​ង​ សុ​ផ​ល្លែ​ត​ ​រដ្ឋមន្ត្រី​ក្រសួង​បរិស្ថាន​បាន​អោយ​ដឹង​ថា​ ​ការ​អនុវត្ត​វិធី​ ​៥​ ​យ៉ាង​ ​នឹង​រួមចំណែក​កាត់បន្ថយ​សំណល់​ប្លាស្ទិក​។​

​លោក​បាន​បញ្ជាក់​ថា​ ​វិធី​ទាំង​៥​យ៉ាងនេះ​មាន​ដូចតទៅ​៖​ ​ទី​១​- ​បដិសេធ​ការប្រើប្រាស់​ ​ដប​ ​កែវ​ ​បំពង់បឺត​ ​ចាន​ឬ​ប្រអប់​ ​ស្នោ​ ​ប្លា​ស្ទីក​ ​ដែល​ប្រើ​តែម្ដង​រួច​បោះចោល​ ​ទី​២​- ​កាត់បន្ថយ​ការប្រើប្រាស់​ ​ដប​ ​ឬ​ថង់​ប្លាស្ទិក​ ​ដោយ​ជំនួស​មកវិញ​នូវ​ ​ការ​ដំឡើងម៉ាស៊ីន​ ​ចម្រោះ​ទឹក​ ​ឬ​ប្រើប្រាស់​ថង់​បរិស្ថាន​ ​ទី​៣​- ​ប្រើប្រាស់​ឡើងវិញ​ ​ឬ​ប្រើ​វត្ថុ​ជំនួស​ ​ដូចជា​ដប​ ​ទឹក​ ​កែវ​ ​បំពង់បឺត​ ​ធ្វើ​ពី​ដែក​ ​ឬ​ ​ឫស្សី​ ​ថង់​ក្រ​ណា​ត​ ​ប្រអប់​អាហារ​ ​ចានស្រាក់​ ​ដែល​អាច​ប្រើប្រាស់​បាន​ឡើងវិញ​ ​ទី​៤​- ​ការចូលរួម​កែច្នៃ​ ​តាមរយៈ​ចោលសំរាម​ ​ប្លាស្ទិក​ក្នុង​ធំ​ ​សំរាម​កែច្នៃ​ ​ឡើងវិញ​ ​និង​ទី​៥​- ​ប្រាប់​អ្នកដទៃ​ឲ្យ​ចូលរួម​ ​ក្នុង​សកម្មភាព​ទាំង​ ​៥​ ​ដែល​បាន​រៀបរាប់​ខាងលើ​។​

​លោក​បាន​សង្កត់ធ្ងន់​លើ​សារៈសំខាន់​នៃ​ការដោះស្រាយបញ្ហា​សំរាម​ ​ដើម្បី​ទាក់ទាញ​ភ្ញៀវ​ទេសចរ​ ​និង​អ្នក​វិនិយោគ​ ​ដោយសារ​ការ​បង្កើត​កាកសំណល់​ប្លាស្ទិក​នាំ​ឱ្យ​មាន​បញ្ហា​បរិស្ថាន​ដូចជា​ ​ការ​បំពុល​ខ្យល់​ ​ការ​បំ​ភាយ​ឧស្ម័ន​ផ្ទះ​កញ្ចក់​ ​បញ្ហា​សុខភាព​ ​និង​ការ​គំរាមកំហែង​ជី​វ​ចម្រុះ​នៅ​ក្នុង​ទឹក​ ​និង​មហាសមុទ្រ​។​

​ក្រៅពី​ថង់​ប្លា​ស្ទីក​ ​ក៏មាន​ស​ម្ភារៈ​ប្លា​ស្ទីក​ដែល​ប្រើប្រាស់​ក្នុង​សេវាកម្ម​ម្ហូបអាហារ​ ​និង​ភេសជ្ជៈ​ ​ដូចជា​ចាន​ ​ប្រអប់​ស្នោ​ ​កែវ​ ​ស្លាបព្រា​ ​សម​ ​កាំ​បិទ​បំពង់បឺត​ ​និង​ប្រអប់​ផ្លា​ស្ទិ​ច​ជាដើម​ ​ដែល​កាន់តែ​មាន​គេ​ប្រើប្រាស់​ច្រើន​។​ ​យោង​តាម​ការសិក្សា​ថ្មីៗ​នេះ​ ​ដោយ​បណ្ឌិតសភា​វិទ្យាសាស្ត្រ​អាមេរិក​ ​ការប្រើប្រាស់​ដប​ប្លាស្ទិក​សម្រាប់​ផឹកទឹក​អាចប​ង្ក​គ្រោះថ្នាក់​ដល់​សុខភាព​។​ ​ភាគ​ល្អិត​ប្លាស្ទិក​មាននៅ​ក្នុង​ទឹក​រហូតដល់​រាប់ពាន់​ភាគ​ល្អិត​ក្នុង​ទឹក​មួយ​លីត្រ​ ​ហើយ​ភាគ​ល្អិត​ប្លាស្ទិក​ទាំងនេះ​អាចប​ង្ក​ហា​និ​ភ័យ​ដល់​សុខភាព​ដូចជា​បញ្ហា​សរសៃឈាម​បេះដូង​ ​ខួរក្បាល​ ​និង​មហារីក​។​

​ដូចគ្នា​នេះ​ដែរ​ ​ការប្រើប្រាស់​ប្រអប់​ផ្លា​ស្ទិ​ក​សម្រាប់​ច្រក​អាហារ​ក្តៅ​អាច​នាំ​ឱ្យ​កើតជំងឺ​មួយ​ចំនួន​ ​ជាពិសេស​ជំងឺ​មហារីក​ ​ទឹកនោម​ផ្អែម​ ​ជំងឺបេះដូង​ ​ជំងឺ​តម្រង​នោម​ ​ក៏ដូចជា​ប៉ះពាល់​ដល់​ប្រព័ន្ធ​ចងចាំ​។​A​K​P​

Related Posts

Previous Article

ក្រុមហ៊ុន​ ​V​INC​I​ ​កោតសរសើរ​រដ្ឋាភិបាល​កម្ពុជា​ដែល​បាន​បង្កើត​លក្ខខណ្ឌ​អំណោយផល​សម្រាប់​ការ​ធ្វើវិនិយោគ

Next Article

កម្ពុជា​ ​និង​ចិន​ ​ចុះ​កិច្ចព្រមព្រៀង​ពាក់ព័ន្ធ​នឹង​«​គម្រោង​កៅស៊ូ​ ​និង​សំបក​កង់​ដែល​មាន​ទំហំ​ទឹកប្រាក់​រហូតដល់​ ​១​ពាន់​លាន​ដុល្លារ​»​